ភ្នំពេញ៖ កម្លាំងកងរារាជអាវុធហត្ថខណ្ឌសែនសុខបនឃាត់ខ្លួនជនជាតិចិននិងខ្មែរចំនួន៧នាក់សង្ស័យករណីជម្រិតទារប្រាក់ ដែលមានទីតាំងស្ថិតនៅម្តុំខុនដូមួយនៅក្បែរផ្លូវ២០០២ ស្ថិតក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីយប់ថ្ងៃទី០ខែធ្នូឆ្នាំ ២០២៥។
មន្ត្រីអាវុធហត្ថបានឱ្យដឹងថា,ក្រោយពីមានសេចក្តីរាយការណ៍ពីពលរដ្ឋថាមានករណីចាប់បុរសជនជាតិចិនម្នាក់ វាយខ្នោះច្រកចូលថង់ខ្មៅរួចយកចូលក្នុងខុនដូមួយកន្លែងសង្ស័យជម្រិតទារប្រាក់កម្លាំងក៏បានចុះមកដល់ចំណុចកើតហេតុហើយក៏ឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៧នាក់។ក្នុងនោះមានជនជាតិខ្មែរម្នាក់និងជួយសង្គ្រោះជនរងគ្រោះដែលជាជនជាតិបានម្នាក់។
ក្រោយកើតហេតុជនជាតិចិន៧នាក់ និងជនជាតិខ្មែរម្នាក់ (សរុប៨នាក់)។ក្នុងនោះមានបុរសជនជាតិចិនម្នាក់ជាជនរងគ្រោះ ត្រូវបានបញ្ជូនទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខដើម្ីសាកសួរសួរភ្លាម។ក្រោយពីបានសួរនាំរួចកម្លាំងអាវុធហត្ថខណ្ឌសែនសុខបានបញ្ជូនខ្លួនជនសង្ស័យនិងជនរងគ្រោះទៅកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕