ភ្នំពេញ៖ តាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថាករណីវិជ្ជមានវីរុសកូវីដ-១៩គ្មានអ្នកឆ្លងថ្មីទេ , គ្មានអ្នកជាសះស្បើយ និងអត់មានខណៈអ្នកជំងឺស្លាប់ដែរ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ៣កុំ៣ការពារទាំងអស់គ្នា ។សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី២ខែមករា ឆ្នាំ២០២៤ គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ និងអ្នកជំងឺស្លាប់គ្មាន។
– ករណីឆ្លងសហគមន៍ គ្មានអ្នកឆ្លងថ្មី (អូមីក្រុង)– អ្នកដំណើរពីបរទេសគ្មាន។គិតត្រឹមព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥– អ្នកឆ្លងសរុបស្មើ ១៣៩,៣២៦ នាក់– អ្នកជាសះស្បើយស្មើ ១៣៦,២៧០ នាក់– អ្នកស្លាប់ស្មើ ៣,០៥៦ នាក់
ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។
ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាលលេខ១១៥ដោយឥតគិតថ្លៃ ឬទំនាក់ទំនងមកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ឬ១២ ៤៨៨ ៩៨១ឬ០១២ ៨៣៦ ៨៦៨៕