ភ្នំពេញ ៖ ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥យោងតាមព្រឹត្តិបត្រព័ត៌មានក្រសួងធនថានទឹកនិងឧតុនិយមបានបញ្ជាក់ ស្តីពីស្ថានភាពធាតុអាកាសថាចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥អាកាសធាតុ ធ្លាក់ត្រជាក់នៅតំបន់ខ្លះដល់១៨អង្សាសេ ។សូមសាធារណៈជនត្រូវមានការប្រុងប្យ័ត្នអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ៖របបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ បានថយឥទ្ធិពល។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥។
១-តំបន់វាលទំនាប៖សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់ បក់មកពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម៣,៥ ម៉ែត្រ/វិនាទី។
២-តំបន់ខ្ពង់រាប៖សីតុណ្ហភាពមធ្យមអប្បបរមា១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់ បក់មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម៤ម៉ែត្រ/វិនាទី។៣-តំបន់មាត់សមុទ្រ៖-សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់ បក់មកពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម៤,៥ម៉ែត្រ វិនាទី។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕