ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូឌុបបងថ្លៃស្រីទៅធ្វើការលុះត្រឡប់ទៅផ្ទះវិញបានក៏ដួលម៉ុតូបោកក្បាលទៅនឹងថ្នល់ស្លាប់នៅលើស្ពានតែម្តង។គ្រោះថ្នក់ខ្ួនឯងនេះបានក់ើតឡើងនៅលើស្ពានព្រែកព្នៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញកាលពីម៉ោង៦យប់ថ្ងៃទី១២ខែមករាឆ្នាំ២០២៥។
សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ ទេពសំណាង អាយុ ២០ឆ្នាំ មុខរបរជាងសំណង់ស្នាក់នៅសង្កាត់ឡកំប៉ោសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវស្រុកកំណើតឃុំស្វាយតង ស្រុកកំពង់ត្រាច ខេត្តកំពត ។ប្រភពព័ត៌មានពីបងថ្លៃស្រីជនរងគ្រោះបានឲ្យដឹងថា នៅមុនកើតហេតុជនរងគ្រោះបានឌុបគាត់ពីបន្ទប់ជួលនៅម្តុំរង្វង់មូលអប្សរាសង្កាត់ស្វាយប៉ាកហើយឆ្លងស្ពានព្រែកព្នៅពីលិចទៅកើតលុះពេលត្រឡប់ទៅផ្ទះវិញក៏ឃើញដួលនៅលើស្ពានស្លាប់ដោយមិនទាន់ដឹងមូលហេតុ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុនៅកន្លែងកើតហេតុគេមិនដឹងថាជនរងគ្រោះដួលម៉ូតូរហូតស្លាប់មកពីមូលហេតុអ្វីនោះទេ។ ដោយឃើញសភាពម៉ូតូជនរងគ្រោះខូចខាតតិចតួចចំណែកសពវិញ បែកក្បាលនឹងរបួសពេញខ្លួន ប្រាណ។
សមត្ថកិច្ចនគរបាលពីនិត្យកន្លែងកើតហេតុមានការសង្ស័យជនរងគ្រោះ ជិះម៉ូតូលឿនដួលបោកទៅនឹងផ្លូវស្ពានបណ្តាលឲ្យជនរងគ្រោះរបួសពេញខ្លួនប្រាណនឹងស្លាប់។
បន្ទាប់ពីកេីតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌព្រែកព្នៅដើម្បីស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាពនៅចំណុចកើតហេតុ ចំណែកាសពប្រគ់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕