ភ្នំពេញ៖ បុរសជាប្ដីបានចេញទៅធ្វើការនៅឯខេត្ត បង្កឱកាសល្អសម្រាប់ប្រពន្ធណាត់ប្រុសសាហាយមកដេកដល់ក្នុងបន្ទប់ជួល តែដោយមានការសង្ស័យប្តីក៏ត្រឡប់មកផ្ទះជួលវិញក៏ឃើញប្រពន្ធនៅជាមួយប្រុសសាហាយហើយបានយកដែកហាលខោអាវខ្ទាស់ចងទ្វារខាងក្រៅរួចទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឱ្យជួយអន្តរាគមន៍។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅម៉ោង៣រំលងអធ្រាត្រថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ស្ថិតនៅផ្ទះជួលក្នុងភូមិព្រៃល្វាសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
បុរសជាប្ដីបានឱ្យដឹងថាមុនកើតហេតុគាត់បានចេញពីបន្ទប់បែកពីប្រពន្ធទៅធ្វើការងារនៅឯខេត្តទើបតៅបាន៣ថ្ងៃប៉ុណ្ណោះ។ ដោយមានការសង្ស័យនៅម៉ោង៣ទៀបភ្លឺក៏ត្រឡប់ពីខេត្តមកវិញស្រាប់តែប្រទះឃើញប្រពន្ធរបស់ខ្លួនកំពុងតែនៅជាមួយប្រុសសាហាយ។ ឃើញដូច្នេះក៏បានយកដែកហាលខោអាវខ្ទាស់ចងទ្វារខាងក្រៅរួចហើយបានរាយការណ៍ប្ដឹងទៅសមត្ថកិច្ចមូលដ្ឋានឱ្យជួយអន្តរាគមន៍។ បង្កការផ្ញាក់ផ្អើល។ពេលនោះកម្លាំងសមត្ថកិច្ចបានចុះទៅដល់បន្ទប់ជួលហើយបនាឃាត់ខ្លួនប្រុសស្នេហ៍នាំទៅប៉ុស្តិ៍បន្តនីតិវិធី។ ប្រភពដដែលបានបន្តថា ស្រ្ដីខាងលើបានមានទំនាក់ទំនងគ្នាជាមួយនឹងប្រុសថ្មីទើបបាន១ខែប៉ុណ្ណោះក៏ខាងប្រុសបានទិញបាយឆាយកមកអោយខាងស្រីហូបដល់បន្ទប់នៅវេលាម៉ោង១០យប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ រួចហើយអ្នកទាំងពីរបានដេកនៅជាមួយគ្នា។ ស្រាប់តែប្ដីមកទាន់តែម្ដង។
ប្រភពពីភាគីខាងស្រីបានបញ្ជាក់ថា ពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធបានស្រឡាញ់គ្នាទាំងដែលប្ុរសចាប្តីមិនទាន់លែងលះគ្នាជាមួយនឹងប្រពន្ធដើមមិនទាន់នដាច់ស្រេចនៅឡើយទេហេីយបានត្រឹមតែសែនព្រេនចាស់ទុំដឹងឮតែមិនទាន់បានចុះអេតាស៊ីវិលនៅឡើយរួចក៏លួចមានសាហាយ ។ដោយសារតែមួយរយៈចុងក្រោយនេះមានរឿងរកាំរកូសនឹងគ្នាទើបខាងស្រីសម្រេចចិត្តចាកចេញពីប្ដីក៏ជួបជាមួយគ្នាប្រុសថ្មីតែម្តងដើម្បីរកអនាគតថ្មីពីព្រោះខ្លាចប្ដីមុនធ្វើបាបបន្តទៀត។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់សាកសួរនាំដោយអ្នកទាំងពីរបានសម្រេចចិត្តចែកផ្លូវផ្លូវគ្នាដើររៀងៗខ្លួន ហើយសមត្ថកិច្ចបានឱ្យសាមីខ្លួនទាំងពីរនាក់ទៅលែងលះគ្នានៅស្រុកកំណើតដើម្បីបញ្ចប់រឿង។ ចំណែកខាងប្រុសសាហាយវិញបានឲ្យត្រឡប់ទៅផ្ទះវិញ៕