នគរបាលបានចាប់ក្រុមយុវជន៥នាក់ករណីកាប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ
ខេត្តបាត់ដំបង៖កាលពីថ្ងៃទី២៨និងទី២៩ខែ វិច្ឆិកា ឆ្នាំ២០២៤ដោយអនុវត្តតាមយោបល់ការដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលស្រុកថ្មគោលដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនិងកម្លាំងនគរបាលស្រុកឯកភ្នំដែលមានលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អអធិការបានសហការគ្នាស្រាវជ្រាវរហូតឃាត់ខ្លួនបានយុវជនទំនើងចំនួន ៥ នាក់ក្នុងករណីហិង្សានិងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសនាំមកកាន់អធិការដ្ឋាននគរបាលស្រុក។ -*យុវជនទាំង០៥នាក់នោះ១-ឈ្មោះ រឿនពុទ្ធិសាក់ ភេទប្រុស អាយុ ១៩ឆ្នាំមានទីលំនៅភូមិត្រស់ ឃុំអូរតាគីស្រុកថ្មគោល។២-ឈ្មោះ ស្រី សុផាន់ណា ហៅ ឃីមអាយុ២១ឆ្នាំ មានទីលំនៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល។៣-ឈ្មោះ នីម រចនា ហៅ ភុត ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល។៤-ឈ្មោះ ម៉ៅ ស៊ីម៉េន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល។
៥-ណាង ថានុ មានទីលំនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ។ក្នុងនោះសមត្ថកិច្ចដកហូតបានសម្ភារៈតាងរួមមាន៖-ម៉ូតូ០១គ្រឿងម៉ាកហុងដានិច ពណ៌ខៀវលាយស សេរីឆ្នាំ២០១៨ផ្លាកលេខពោធិ៍សាត់1I-6952-កាំបិតខ្វែវផ្លែដែកដងឈើចំនួន១គ្រឿង។
គូបញ្ជាក់ថាកាលពីថ្ងៃទី ២៦ខែវិច្ឆិកាឆ្នាំ២០២៤នៅម្តុំក្រុមទី៣ ភូមិព្រៃដាច់ ឃុំអូរតាគីស្រុកថ្មគោលក្រុមយុវជនទាំងនេះបានធ្វើសកម្មភាពប្រើហិង្សានិងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសទៅលើយុវជនផ្សេងទៀត តែដោយសារពួកគេរត់គេចខ្លួនទាន់ក៏បានធ្វើការកាប់បំផ្លាញម៉ូតូនិងផ្តាច់យកផ្លាកលេខម៉ូតូបាត់ដំបង1AA-0553ជិះគេចខ្លួនបាត់អស់។នៅពេលសាកសួរនៅកន្លែងសមត្ថកិច្ច ពួកគេបានសារភាពថា ករណីនេះគឺជារឿងគំនុំដែលលពួកគេមានពីមុនមក។ ពេលនេះសមត្ថកិច្ចរៀបចំបញ្ជូនមកអនុវត្តទោសតាមផ្លូវច្នៅពេលសាកសួរតាមផ្លូវច្បាប់៕