ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាប៊ីតប្រុងវ៉ាជែងកាត់ពីមុខរថយន្តក្រឡុកសុីម៉ងត៍តែមិនផុតហើយបានដួលត្រូវរថយន្ដចាប់ហ្រ្វាំងមិនទាន់ក៏កកិនទាំងម៉ូតូនិងមនុស្សបណ្ដាលឲ្យ អ្នកជិះម៉ូតូស្លាប់មួយរំពេច។ហេតុការណ៍នេះបានកេើតឡើងនៅម្តុំក្រោមស្ពានអាកាសក្បាលថ្នល់ សាងសង់ថ្មីផ្លូវមុនីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនកាលពីវេលាម៉ោង ១១យប់ថ្ងៃ ទី ៩ ខែធ្នូ ឆ្នាំ ២០២៥។
សមត្ថកិច្ចបានឱ្យដឹងថាអ្នកស្លាប់ឈ្មោះ រ៉េត ប៊ុន សារៈ អាយុ ២៨ឆ្នាំ មុខរបរាជាកម្មករសំណង់មានស្រុកកំណើតភូមិតានន ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។
សាក្សីបានឱ្យដឹងថា មុនកេីតហេតុគេឃើញរថយន្តប្រភេទក្រឡុកបេតុងម៉ាក HINO ពណ៌ក្រហរបស់ក្រុមហ៊ុន SCG ផ្លាកលេខភ្នំពេញ 5A-0995 បើកតាមផ្លូវព្រះមុនីវង្សពីត្បូងទៅជើង។លុះមកដល់ចំណុចកេីតហេតុផ្លូវក្រោមស្ពានអាកាសក្បាលថ្នល់កំពុងសាងសង់ថ្មី រថយន្តបានបត់ឡេីងទៅផ្លូវ២៧១ហេយគាប់ជួន ពេលនោះ។ស្រាប់តែបុរសជាជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាប៊ីតពណ៌ខ្មៅធ្វើដំណើរស្របទិសជាមួយនិងរថយន្តហើយបានប្រុងវ៉ាជែងខាងឆ្វេងបត់កាត់ ពីមុខរថយន្តក៏ត្រូវអ្នកបេចាប់ហ្រ្វាំងមិនទាន់ក៏ជ្រុលបុុកបីក្រោយរួចអូសទាំងម៉ូតូនិងមនុស្សចំពាក់កណ្ដាលខ្លួនបណ្តាលឲ្យជនរងគ្រោះស្លាប់មួយរំពេច។
បន្តាប់បីនោះតៃកុងរថយន្ដបង្កបានចុះពីលើរថយន្ដរត់គេចខ្លួនបាត់។ក្រោយមកសមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍បានចុះទៅកន្លែងកេីតហេតុនិងបានទាក់ទងទៅសាច់ញាតិនៃសពរបស់ជនរងគ្រោះផ្តលជាដំណឺង។
ក្រោយកើតហេតុមធ្យោបាយត្រូវសមត្ថកិច្ចជំនាញវាស់វែងយករថយន្ដ និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំដំណោះស្រាយុំពេលក្រោយ។រីឯសពត្រូវបានប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើត ៕