បុរសអ្នកដឹកជញ្ជូនចំនីអាហាក្រុមហ៊ុន foodpenda ដែលលោតទឹកសម្លាប់ខ្លួនកាលពី២ថ្ងៃមុន ត្រូវឃើញសពអណ្ដែតហើយ
ភ្នំពេញ៖ កាលពីថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០២៤ បុរសម្នាក់ជាអ្នកដឹកជញ្ជូនចមណីអាហារនៃក្រុមហ៊ុន foodpenda ម្នាក់ បានលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាដោយបន្សល់ទុកម៉ូតូមួយគ្រឿងនិងបណ្ដាំចុងក្រោយ២ច្បាប់សម្រាប់ប្រពន្ធនិងម្ដាយ២ថ្ងៃមុននោះពេលនេះរកឃើញសាកសពអណ្តែតទឹកហើយដែលមានសភាពស្អុយរលួយ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៤ រសៀលនៅថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ ២០២៤ នៅត្រង់ចំណុចក្រោមស្ពានជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
សពអ្នកស្លាប់ឈ្មោះ ម៉ី រតនៈ អាយុ២៤ឆ្នាំ មុខរបរអ្នកដឹកជញ្ជូន មានអាសយដ្ឋានផ្ទះលេខ ៣៩៥ក ផ្លូវលំ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីក្រុមគ្រួសារសពជាម្តាយបានប្រាប់ឱ្យដឹងថា៖ក្រោយពីទទួលព័ត៌មានថាកូនប្រុសរបស់ខ្លួនបានលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វានិងបានអានបណ្ដាំចុងក្រោយដែលកូនរបស់គាត់បានសរសេរទុកឲ្យក្រុមគ្រួសារបានដឹងបន្ទាប់មកក្រុមគ្រួសារក៏បានជួលទូកអ្នកនេសាទដើម្បីស្វែងរកសាកសពកូនប្រុសអស់រយៈ២យប់២ថ្ងៃមកហើយ។ លុះដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវេលាម៉ោង៤ រសៀល ក៏ផុសសាកសពបុរសខាងលើផុសចេញពីក្នុងទឹក នៅកណ្ដាលទន្លេត្រង់ចំណុចមុខកោះពេជ្រ បន្ទាប់មកក៏បានយកខ្សែចងសពអូសមកត្រើយម្ខាង នៅក្រោមស្ពានជ្រោយចង្វាដើម្បីត្រួតពិនិត្យ។និងបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញដើម្បីធ្វើកោសល្យវិច័យ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០២៤ បុរសខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ ១២៥ផ្លាកលេខ ភ្នំពេញ 1IJ 1196 ដឹកកេសដាក់ម្ហូបអាហារ food penda មកឈប់នៅលើស្ពានជ្រោយចង្វាអស់រយៈពេលប្រមាណជាង១ម៉ោងដោយទឹកមុខស្រងូតស្រងាត់។នៅយប់នោះពុំមាននរណាម្នាក់ចាប់អារម្មណ៍ឡើយ។លុះក្រោយមកគេឃើញបុរសរូបនោះបានតោងបង្កាន់ដៃស្ពានលោតចុះទៅក្នុងទន្លេសម្លាប់ខ្លួនលេចបារត់តែម្តងបន្សល់ទុកម៉ូតូមួយគ្រឿងនិងលិខិតបណ្ដាំចុងក្រោយព្រមទាំងអត្តសញ្ញាណប័ណ្ណ។
ក្នុងលិខិតដោយបានសរេសរថា៖ «ឲ្យកូនសុំទោសផងណាម៉ាក់ដែលកូនសម្រេចចិត្ដបែបនេះ នឹងសុំទោសម៉ាក់ដែលកូនមិនអាចមើលថែម៉ាក់បានរស់ស្រួលដូចម៉ាក់គេ។ បងដាជួយមើលថែម៉ាក់ផង ។ ឲ្យបងសុំទោលផងប្រពន្ធរបស់ប្ដីឲ្យប្ដីសុំទោសដែលមិនអាចមើលថែរក្សាអូនតាមពាក្យសន្យាជាមួយអូនឲ្យបងសុំទោស»។ បណ្ដាំចុងក្រោយរបស់បងជូនអូន . បើសិនជារកសាកសពបងឃើញសូមអូនប្រគល់ជូនម៉ាក់ដើម្បីឲ្យម៉ាក់យកទៅធ្វើបុណ្យចុះ បងសុំទោសអូនជាលើកចុងក្រោយហើយម៉ូតូនេះក៏បងសុំប្រគល់អោយម៉ាក់ដែរបានអត់អូន? ហើយនិងលុយតិចតួចជូនម៉ាក់ផងណាអូន (បងសុំអរគុណអូនហើយណាពីបងស្រឡាញ់អូន»។
បន្ទាប់ពីទទួលបានព័ត៌មានរួចសមត្ថកិច្ចជំនាញក៏បានមកដល់ទីតាំងកន្លែងសាកសពបានធ្វើការត្រួតពិនិត្យនិងធ្វើកោសល្យវិច័យសពរួច ដោយបានបញ្ជាក់និងសន្និដ្ឋានបានថា សាកសពបុរសខាងលើពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដមែន។ ដោយមានការអះអាងពីក្រុមគ្រួសារថាសពនោះគឺជាកូនប្រុសរបស់គាត់ពិតមែនដែលឃើញពាក់អាវក្រុមហ៊ុន foodpenda ដែលលោតទឹកកាលពីថ្ងៃទី២៣វិច្ឆិកា សមត្ថកិច្ចជំនាញក៏បានប្រគល់សាកសពជូនសាច់ញាតិយកធ្វើបុណ្យ៕