ប័ត៌មនអន្តរជាតិ៖ការរត់ជាន់គ្នាបានកើតឡើងបន្ទាប់ពីអ្នកទស្សនាបានគប់ដុំថ្ម ប្រតិកម្មទៅនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្តាល អំឡុងពេលការប្រកួតបាល់ទាត់ក្នុងស្រុកវគ្គផ្តាច់ព្រ័ត្រនៅប្រទេសហ្គីណេ។
កាលពីថ្ងៃទី២ខែធ្នូឆ្នាំ២០២៥ មន្ត្រីហ្គីណេបាននិយាយថា ឧបទ្ទវហេតុរត់ជាន់គ្នាបានកើតឡើងនៅកីឡដ្ឋានកាលពី“ថ្ងៃទី៣ខែមេសា” នៅទីក្រុង Nzerekore ភាគអាគ្នេយ៍នៃប្រទេស ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 56 នាក់។ឧបទ្ទវហេតុនេះបានកើតឡើងមួយថ្ងៃមុននេះ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមក្នុងស្រុកចំនួនពីរ Labe និង Nzerekore។ ភាពវឹកវរបានផ្ទុះឡើង បន្ទាប់ពីអ្នកគាំទ្រតវ៉ាចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាល ហើយអ្នកទស្សនារាប់ពាន់នាក់ដែលភ័យស្លន់ស្លោបានព្យាយាមរត់ចេញពីកីឡដ្ឋាន។
សាក្សីដែលមានវត្តមាននៅក្នុងការប្រកួតបាននិយាយថា កាតក្រហមដ៏ចម្រូងចម្រាសនៅនាទីទី 82 នៃការប្រកួតបានបង្កឱ្យមានអំពើហិង្សា។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានផ្សាយថា មនុស្សជាច្រើនបានស្លាប់ដោយសារការជាន់គ្នាពេលកំពុងព្យាយាមរត់គេចតាមច្រកទ្វារកីឡដ្ឋាន។
លោក Amara Conde ដែលបានមើលការប្រកួតបាននិយាយ“ខ្ញុំបានឃើញមនុស្សជាច្រើនដួលទៅលើដីក្នុងភាពវឹកវរ រួមទាំងក្មេងស្រីតូចៗផងដែរ វាជារឿងដ៏គួរឲ្យភ័យខ្លាច។”
“ការរត់ជាន់គ្នាបានខ្លោងទ្វារកីឡដ្ឋាន។ លោក Cissé Lancine ដែលបានរត់គេចខ្លួនដោយការឡើងលើជញ្ជាំងខ្ពស់ជាច្រើនម៉ែត្ររបស់កីឡដ្ឋានបាននិយាយថា ខ្ញុំបានរួចផុតពីសេចក្តីស្លាប់ ដោយសារតែខ្ញុំមិនប្រញាប់ប្រញាល់ទៅរកច្រកចេញ។
យោងតាមលោក Lancine មានមនុស្សប្រហែល 2ទៅ-30,000 នាក់មានវត្តមាននៅកីឡដ្ឋានមើលការប្រកួត៕
Subscribe to Updates
Get the latest creative news from FooBar about art, design and business.
មនុស្ស៥៦នាក់បានស្លាប់ក្នុងហេតុកាណ៍រត់ជាន់គ្នាពេលមើលបាល់ទាត់
Related Posts
Add A Comment