ភ្នំពេញ៖យុវជន២នាក់បានជិះម៉ូតូមួយគ្រឿងបានវ៉ាជែងបញ្ច្រាសទិសចរាចរណ៍ទៅផ្លូវម្ខាងទៀតក៏បុកជាមួយម៉ូតូមួយគ្រឿងទៀតជិះដោយយុវជន២នាក់បានបុកគ្នាពេញទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់៣នាក់ ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅជិតរង្វង់មូលព្រះនរាយ៍ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញកាលពីម៉ោង១០យប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។
មន្ត្រីនគរបាលបានឲ្យដឹងថាសព អ្នកស្លាប់ឈ្មោះ នុន ម៉េងហៀង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ដឹកជញ្ជូនឥវ៉ាន់អនឡាញ ស្នាក់នៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ។ប្រភពដដែលបានបន្តថាបានឲ្យដឹងថា មុនកើតហេតុគេបានឃើញយុវជន២នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GL 1337ធ្វើដំណើរតាមផ្លូវជាតិលេខ២ពីត្បូងទៅជើង។លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានយុវជន២នាក់ទៀតជិះម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខ ភ្នំពេញ1LB 8896 តាមបផ្លូវជាតិលេខ២ពីជើងទៅត្បូងយ៉ាងលឿនហើយបានវ៉ាជែងចូលទៅគន្លងផ្លូវម្ខាងទៀតក៏ ជ្រុលទៅបុកម៉ូតូហុងមកពីមុខ ពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូហុងដាឌ្រីមដែលជិះបញ្ច្រាសទិសស្លាប់ម្នាក់ដែលជាអ្នកបើក ចំណែកបុរសអង្គុយខាងក្រោយរងរបួសបាក់ជើងម្ខាងត្រូវបានដឹកតាមរថយន្តសាមុយយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ។ រីឯភាគីម្ខាងទៀតម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៧ដែលជិះផ្លូវត្រង់ រងរបួសធ្ងន់បានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យដូចគ្នា ។បន្ទាប់ពីកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានប្រគល់ឲ្យសមត្ថកិច្ចចរាចរណ៍ក្រុងវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយពេលក្រោយ៕