ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យ កីឡាដើម្បីបង្កលក្ខណៈល្អប្រសើរសម្រាប់បងប្អូនប្រជាជនទូទៅក្នុងការលេងកម្សាន្ត និងពង្រឹងសុខភាពកីឡាករកីឡាការនីឱ្យកាន់តែខ្លាំងពូកែ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ជាគោលការណ៍ឱ្យរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណក្នុងខែតុលាជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០២៤នេះតទៅដើម្បីបើកចំហទូលំទូលាយដល់អ្នកហាត់គុណខ្មែរបុរាណគ្រប់ប្រភេទ គ្រប់ទម្រង់ គ្រប់ក្បាច់គុណ គ្រប់ទិសទីអាចចូលរួមប្រកួតទាំងមហាជន ទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ពោលគឺសញ្ជាតិខ្មែរ និងបរទេសអាចចូលរួមប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណបានទាំងអស់គ្នា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីបើក «ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២» ដែលប្រារព្ធឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ
–