ភ្នំពេញ ៖ យុវតីជាសិស្សសាលាប៊ែលធី អន្ដរជាតិម្នាក់ខឹងឪពុកម្ដាយស្ដីបន្ទោសបន្តិចបន្តួចថាមិនពញរមចូលរៀនគួរកុំព្យូទ័រ ក៏បានជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារបណ្ដាលអោយទឹកគួចលិចបាត់ឈឹង បង្កការភ្ញាក់ផ្អើលស្ថិតត្រង់លើស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយកាលពីម៉ោង ២រសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ចង្វា ។
យុវតីដែលលោតទឹក ឈ្មោះ រុំ ជីង ជីង អាយុ១៣ឆ្នាំ ជាសិស្សសាលាប៊ែលធី អន្ដរជាតិ រៀនថ្នាក់ទី៨ង១។យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលប្រចាំការនៅគោលគោលស្ពានជ្រោយចង្វា បានឱ្យដឹងថាមុនពេលកើតហេតុ មានពលរដ្ឋរាយការណ៍ប្រាប់ថា មានយុវតីម្នាក់ ជាសិស្សសាលាជិះម៉ូតូមកលោតទឹកនៅលើស្ពានជ្រោយចង្វារលិចបាត់ទៅហើយ ។ មន្ត្រីបានធ្វើដំណើរមកទីតាំងខាងលើក៏ឃើញតែម៉ូតូមួយគ្រឿងម៉ាក Beat ពណ៌ក្រហមពាផ្លាកលេខ ភ្នំពេញ 1KY. 7792 ស្បែកជើងមួយគូររួមទាំងកាត្តាបស្ពាយមួយផង សមត្ថកិច្ចក៏បានឆែកមើលឃើញកាត១សន្លឹក ជាកាតសិស្ស សាលាប៊ែលធី អន្ដរជាតិ ដែលមាន ឈ្មោះ រុំ ជីង ជីង រួចក៏យកម៉ូតូខាងលើទៅរក្សាទុកនៅប៉ុស្ដិ៍ននគបាលជ្រោយចង្វារជាបណ្ដោះអាសន្ន ។
បន្ទាប់ពីលឺថាមានករណីក្មេងស្រីម្នាក់ជាសិស្សសាលាបានមកលោតទឹកលើស្ពានជ្រោយចង្វា មានលោកពូម្នាក់ជាអ្នករត់កង់បីត្រូវជាអ៊ុំយុវតីខាងលើ បានមកសួរនាំនិងបានមើលកាត រួចក៏ប្រញាប់យកទូរស័ព្ទទំនាក់ទំនងទៅឳពុកម្ដាយភ្លាមក៏បានប្រាប់ថា ជីង ជីង បានលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារលិចបាត់ទៅហើយ ។ បន្ទាប់ពីទទួលដំណឹងថាកូនរបស់ខ្លួនបានលោតទឹកសម្លាប់ខ្លនពីលើស្ពានជ្រោយចង្វារ ឪពុកម្តាយក៏បានជិះកង់បីមកដល់កន្លែងកើតហេតុភ្លាម ។
ប្រភពព័ត៌មានពីឳពុកម្ដាយបានប្រាប់ឱ្យដឹងថា មុនពេលដែលកូនរបស់គាត់បានមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វារនេះ ដោយសារតែពយគគាត់ស្ដីបន្ទោសរឿងគេចសាលាមិននៅរៀនគួរ កុំព្យូទ័រ បន្ទាប់ពីមានគ្រូនៅសាលាប្រាប់ថាកូនរបស់គាត់មិនឃើញមករៀនគួរទេទើបគាត់បនទូរស័ព្ទស្ដីបន្ទោសអោយបន្តិចបន្តួច ដោយមិនគិតស្មានថាកូនរបស់គាត់មកលោតទឹកសម្លាប់ខ្លួនបែបនេះសោះ ។
ក្រោយពេលដែលមានឪពុកម្ដាយ សាច់ញាតិរបស់យុវតីបានមកដល់ហើយ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ជ្រោយចង្វារក៏បានប្រគល់ម៉ូតូយុវតីឱ្យទៅឪពុកម្ដាយវិញនិងបន្តរកសាកសពទៀត៕
សមត្ថកិច្ចពុំទាន់រកមូលហេតុឃើញនៅឡើយទេ ករណីអារ.កសម្លាប់អ្នកដឹកក្យូសលក់
ចែករំលែក៖
ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់បានបង្ហើបនាព្រឹកថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នេះថា រហូតមកដល់វេលាព្រឹកថ្ងៃសៅរ៍ទី២១ ខែធ្នូ នេះ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធពុំទាន់រកមូលហេតុ និងធ្វើការសន្និដ្ឋានបាននៅឡើយទេ លើករណីអារ.កសម្លាប់អ្នកដឹកក្យូសលក់ គ្រាន់តែបញ្ជាក់អំពីហេតុករណីនេះថា ពុំមែនកើតឡើងនៅកន្លែងបង្កការភ្ញាក់ផ្អើលនោះទេ នេះបើយោងតាមការស្រាវជ្រាវប៉ុន្មានថ្ងៃនេះ ។
ប្រភពពីនគរបាលបង្ហើបទៀតថា ជនរងគ្រោះ(ស្លាប់)ដឹកក្យូសលក់ត្រូវបានគេស្គាល់ឈ្មោះ ទ្រី ឈាង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើត(ខេត្តបាត់ដំបង)បច្ចប្បន្ន មានទីលំនៅ ភូមិគូរ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ជនរងគ្រោះមានស្នាមអារ.ក និងបាក់ជើងឆ្វេង មានប្រពន្ធឈ្មោះ លុយ តន អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ និងមានកូនម្នាក់ក្នុងគ្រូសារ ។