ខេត្តបន្ទាយមានជ័យ៖ រថយន្តតូវបានបុកចាមួយរថយន្តធំបណ្តាលឱ្យមនុស្ស២នាក់បានស្លាប់និងរថ២នាក់រងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងនៅយន្តនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ន្លោះ បង្គោលគីឡូម៉ែត្រលេខ 373-374 ក្រៅទីប្រជុំជនចម្ងាយប្រហែល400ម៉ែត្រខាងលិចផ្លូវបែកជាបួន(សាលាក្រហម) ស្ថិតក្នុងភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅវេលាកាលពីរំលងអធ្រាត្រចូលថ្ងៃទី៣០ខែវិច្ឆកាឆ្នាំ២០២៤ ។
មន្ត្រីនគរបាលបញ្ជាក់ឱ្យដឹងថា៖ គ្រោះថ្នាក់ចរាចរណ៍ខាងលើ រវាងរថយន្តតូចម៉ាក ហ្វតនិងរថយន្តធំម៉ាក ហ៊ីយ៉ាន់ដាយកូរ៉េ ៥តោនមានទិសដៅផ្ទុយគ្នាពីខាងលិចទៅកើត។មន្ត្រីដដែលបានបន្តថា ដំបូងរថយន្តតូចម៉ាកហ្វតផ្លាកលេខប.មានជ័យ2E .7218 បើកបរដោយឈ្មោះ ហ៊ុន សេរី ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិ អ្នកតា សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ និងអ្នករួមដំណើម្នាក់ឈ្មោះ ភ្លន់ រតនា ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិឬស្សីក្រោក ស្រុកមង្គលបូរី បានបើកបរពីលិចទៅកើត។លុះមកដល់ចំណុចខាងលើបានរេចង្កូតទៅខាងឆ្វេងដៃបុកចំពីមុខរថយន្ត ធំម៉ាក HYANDAIកូរ៉េ ចំណុះ ៥តោន ផ្លាកលេខ 3E.8879.ដំណើរផ្ទុយគ្នា បើកពីកើតទៅលិចបើកបរដោយឈ្មោះ ចាន់ សារ៉ាវុធ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិព្រៃបាសិន ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ និងអ្នករួមដំណើម្នាក់ឈ្មោះ ង៉ែត ងីម ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យកើតមានគ្រោះថ្នាក់តែម្ដង។
រថយន្តទាំងពីរគ្រឿងមានមនុស្សចំនួនសរុប:៤នាក់ប្រុសស្លាប់ខាងរថយន្តធំអ្នករួមដំណើររងរបួសស្រាលម្នាក់ប្រុស។។ក្រោយកើតហេតុសមត្ថកិច្ចជំនាញស្រុកអូរជ្រៅបានចុះធ្វើកំណត់ហេតុបង្ហាញថាៈរថយន្តតូច ខូចខាតធ្ងន់ ,ចំពោះរថយន្តធំក៏ខូចខាតធ្ងន់ដែរ។បន្ទាប់ពីធ្វើការវាស់វែងសម្ភារនិងមធ្យោបាយទាំង២បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅដើម្បីបន្តនីតិវិធី។សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ បណ្ដាលឲ្យគ្រោះថ្នាក់ មកពីអ្នកបើកបររថយន្តតូចផ្លាកលេខ2E.7218 បើកបរក្នុងល្បឿនលឿន ខ្ជីខ្ជា មិនមានការប្រុងប្រយ័ត្នទើបបណ្តាលឱ្យមានគ្រោះថ្នាក់កើតឡើង។ចំពោះអ្នករងរបួសដឹកមកសង្គ្រោះនៅមន្ទីរពេទ្យដីថ្មីក្រុងប៉ោយប៉ែត ៕