ខេត្តព្រៃវែង ៖ កាលពីថ្ងៃទី២ខែ មករា ឆ្នាំ ២០២៥ លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តការ ការងារប្រចាំខែធ្នូឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារប្រចាំខែ មករា ឆ្នាំ ២០២៥។
ដោយទទួលបានការអញ្ជើញចូលរួមពីសំណាក់លោក ឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការរងប្រធាន-អនុប្រធានផែននាយការិយាល័យទាំង៣០ លោកប្រធានអង្គភាពទាំងពីរ លោកមេបញ្ជាការវរនគរបាលកាពារព្រុំដែនគោកលេខ៦០៧ អធិការនគរបាលក្រុង-ស្រុកទាំង១៣នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦ពិធីនេះធ្វើឡើងនៅសាលប្រជុំធំទួលបារាយណ៍អណ្ដែត ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។
ក្នុងឱកាសនេះដែរ លោកឧត្ដមសេនីយ៍ទោ ស្នងការ សូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្នងការរង ទទួលមុខព្រួញនីមួយៗ លោកអធិការ ព្រមទាំងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចការងារបម្រើសេវាសាធារណៈប្រចាំថ្ងៃជូនដល់ប្រជាពលក្នុងមូលដ្ឋាន។ ជាពិសេសការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាបានខ្ជាប់ខ្ជួន និងល្អប្រសើរ៕