ភ្នំពេញ៖ ក្រសួងធនធានទឹកសេចក្ដីជូនដំណឹង បានបញ្ជាក់ថា៖ សម្ពាធទាបដែលកើតនៅសមុទ្រចិនមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន និងគ្រប ដណ្តប់លើអាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤១-តំបន់វាលទំនាប៖
សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់ បក់មកពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រវិនាទី។ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ ព្រៃវែង ស្វាយរៀង កណ្តាល និងតាកែវ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០ភាគរយ។
២-តំបន់ខ្ពង់រាប៖សីតុណ្ហភាពមធ្យមអប្បបរមា១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់ បក់មកពីទិសឦសាន និងបូពាមានល្បឿនមធ្យម៤ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០ភាគរយ។
៣-តំបន់មាត់សមុទ្រ៖-សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់ បក់មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម៣,៥ម៉ែត្រ វិនាទី។ ខេត្តកំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១៥ភាគរយ។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,៥ម៉ែត្រ។