្ពានខ្ពស់ជាងគេនៅស្រុកខ្មែរដាក់ឱ្យប្រើប្រាស់សាក ល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
ខេត្តពោធិ៍សាត់-កោះកុង ៖ ស្ពានលេខ២៨ នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ គឺជាស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ ដែលមានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ នឹងដាក់ឱ្យប្រើប្រាស់សាក ល្បង នៅចុងខែមីនា ឆ្នាំ២០២៥ខាងមុខនេះហើយ។
គឺមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ នេះជាការបញ្ជាក់ពី លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន កាលពុរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក ផន រឹម បន្តថា ៖ ពីលើកំពូលស្ពាន លោកអ្នកនឹងមើលឃើញផ្លូវអន្ទង់អាំងជាច្រើនកន្លែង, ព្រៃព្រឹក្សាខៀវស្រងាត់គ្រប់រដូវកាល,ពពកមីដេរដាស, អ័ព្ទបែកផ្សែងផុតកន្ទុយភ្នែក, សម្រស់ទឹកស្ទឹងដំណាក់ក្បូន,ជ្រល