ព័ត៌មានអន្តរជាតិ៖កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា រដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូងបានទទួលរងការធ្លាក់ព្រិលយ៉ាងខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ បង្កការកកការស្ទះចរាចរណ៍ ដាច់ចរន្តអគ្គិសនី និងជើងហោះហើររាប់រយជើងត្រូវបានលុបចោល។
ទីភ្នាក់ងារអាកាសធាតុកូរ៉េបាននិយាយថា៖ ខ្យល់ត្រជាក់ពីភាគពាយ័ព្យបានបង្កើតស្រទាប់ព្រិលក្រាស់ 18 សង់ទីម៉ែត្រនៅលើដីនៅម៉ោង 3:00 រសៀល (ម៉ោងក្នុងតំបន់) ដែលជាការធ្លាក់ព្រិលខ្លាំងចាប់តាំងពីឆ្នាំ 1907មក។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ យ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវហាយវេភាគខាងកើត៊។ ខណៈដែលព្រិលធ្លាក់ពីលើអគារ និងការដ្ឋានសំណង់បានបណ្តាលឱ្យអ្នកថ្មើរជើងមួយចំនួននៅក្នុងទីក្រុងសេអ៊ូលបានរងរបួស។ ជើងហោះហើរជាង 200 និងស្រឡាងយ៉ាងហោចណាស់ 70 ត្រូវបានលុបចោល ឬពន្យារពេលដោយសារលក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរ។ លើសពីនេះ ផ្ទះរាប់ពាន់គ្រួសារនៅក្នុងរដ្ឋធានីសេអ៊ូលក៏បានបាត់បង់ថាមពលផងដែរ ដោយសារតែខ្សែបណ្តាញអគ្គិសនីត្រូវបានខូចខាតដោយសារព្រិលធ្លាក់។ក្រសួងមហាផ្ទៃកូរ៉េបានបង្កើនសមត្ថភាពទប់ទល់នឹងគ្រោះមហន្តរាយដោយការព្យាករណ៍ថាមានព្រិលធ្លាក់ដល់ទៅ ៥ សង់ទីម៉ែត្រក្នុងមួយម៉ោងរហូតដល់ព្រឹកថ្ងៃទី២៨ខែវិច្ឆិកា ដោយព្រមានពីហានិភ័យនៃការខូចខាតសម្ភារនិងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រជាជន។អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃប្រទេសនេះក៏បាននិយាយផងដែរថាពួកគេកំពុងបង្កើនការត្រៀមលក្ខណៈដើម្បីទប់ទល់នឹងការធ្លាក់ព្រិលបន្ថែម៕