ខេត្តពោធិ៍សាត់ ៖ កន្លងមកជនសង្ស័យជាមុខសញ្ញាធ្លាប់ប្រព្រឹត្ត្រល្មើសបទល្មើសនរសាទលួចឆក់ត្រីក្នុងកន្លែងអភិរក្សមេត្រីពូជចំនួន៥នាក់ បានព្រមប្រគល់ឧបករណ៍ឆក់ត្រីខុសច្បាប់ជូនសមត្ថកិច្ចនគរបាលប៉ុស្ដិ៍នគរបាលរដ្ឋបាលត្នោតជុំដើម្បីរក្សាទុក និងធ្វើការអប់រំកិច្ចសន្យាលាយលក្ខណ៍ជាអក្សរត្រឹមត្រូវ ហើយថ្ងៃមុខមិនមានករណីបែបនេះទៀតទេ។នេះបើតាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលត្នោតជុំ នាល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។
ប្រភពព័ត៌មានពីមន្រ្តីនគរបាលប៉ុស្តិ៍ដដែលឲ្យដឹងទៀតថា ជនសង្ស័យជាមុខសញ្ញាឆក់ត្រីខាងលើ ត្រូវបានមន្ត្រីសហគមន៍នេសាទដងទឹកលាច និងកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលត្នោតជុំ សហការចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាប ជាក់ស្ដែងឃើញម៉ូតូចំនួន០៥គ្រឿង និងមានឧបករណ៍ឆក់ត្រីសំណាញ់ និងអាគុយ ដុំ និងដងឆក់)ត្រង់ចំណុចបឹងតាគោះស្ថិតក្នុងភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពពីមន្រ្តីនគរបាលប៉ុស្តិ៍ដដែលបញ្ជាក់ទៀតថា ក្រោយមកកម្លាំងស្រាវជ្រាវរកឃើញជនសង្ស័យចំនួន៥នាក់ ១ ឈ្មោះ លីវ រឹម ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ ទី- ឈ្មោះ ឡយ សុជាតិ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ទី-៣ ឈ្មោះ ស៊ុន សាក់ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ទី-៤ ឈ្មោះ លាប សេង ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ និងទី-៥ ឈ្មោះ ពេជ ខ្លា ភេទប្រុអាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន អ្នកទាំងចំនួន០៥នាក់ មានទីលំនៅ ភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន ជនសង្ស័យ បានប្រគល់ទទួលដុំឆក់ត្រី(អាំងវុិចទ័រ)ជូនមន្រ្តីនគរបាលប៉ុស្ដិ៍រដ្ឋបាលត្នោតជុំរក្សាទុកបណ្ដោះអាសន្ន ចំណែកជនសង្ស័យ និងម៉ូតូបានប្រគល់ជូនជនសង្ស័យរៀងៗខ្លួន ដោយធ្វើកិច្ចសន្យាលាយលក្ខណ៍ជាអក្សរត្រឹមត្រូវ ពុំមានលើកក្រោយៗជាដាច់៕ខាត ៕