ភ្នំពេញ៖ កម្លាំងអាជ្ញាធរបណចុះបង្រ្កាបទីតាំងបើកល្បែងឡូតូលួចលាក់ មួយកន្លែងដកហូតវត្ថុតាងជាច្រើន ។ប្រតិបត្តិការនេះបានធ្វើឡើង ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។
ការចុះបង្ក្រាបនេះដោយមានការចង្អុលបង្ហាញពីលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបានបញ្ជាឲ្យលោកចៅសង្កាត់ស្ទឹងមានជ័យទី៣ នាយប៉ុស្តិ៍ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងល្បែងឡូតូ នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងការបង្ក្រាបសមយ្ថកិច្ចបានដកហូតសម្ភារបទល្មើសមួយចំនួនដូចជា៖-កុំព្យូទ័រ២គ្រឿង-ម៉ាស៊ីនព្រីនតូច ២គ្រឿងសម្ភារពាក់ព័ន្ធនឹងល្បែងឡូតូខាងលើ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ យកទៅរក្សាទុក នៅសាលាខណ្ឌមានជ័យជាបណ្ដោះអាសន្ន ចំណែកមនុស្សបានរត់ប្រសាចគេចខ្លួនបាត់អស់ ៕