ខេត្តបន្ទាយមានជ័យ៖ កមសមត្ថកិច្ចនគរបាលខេត្តបនបញ្ចុនជនសង្ស័យជនជាតិថៃចំនន១០នាក់និងវត្ថុតាងគ្រឿងញៀនជាង១ម៉ឺនគ្រាប់ត្រូវបានទៅសាលាដំបូងខេត្តកាលពីថ្ងៃទី៣ ធ្នូឆ្នាំ២០២៥ដើម្បីអនុវត្តតាមច្បាប់។សមត្ថកិច្ចបនឱ្យដឹងថាកម្លាំងនគរបាលជំនាញខេត្តបានចាប់និងបញ្ជូនជនជាតិថៃប្រុសស្រីចំនួន១០នាក់ទៅតុលាករខេត្តបន្ទាយមានជ័យជាមួយនឹងសារធាតុញៀនជាច្រើនមុខសរុបចំនួនជាង១ម៉ឺនគ្រាប់។
លោកវរសេនីយ៍ទោព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា អនុវត្តតាមផែនការណែនាំនិងបញ្ជាដោយផ្ទាល់ក្នុងការបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀនកាលពីយប់ថ្ងៃទី៣០ វិច្ឆិកា ២០២៤កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅបាន ចុះល្បាតក្នុងភូមិសាស្ត្ររហូតដល់ចំណុចអគារថ្មី ស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅបានឈានដល់ការបង្រ្កាបនូវបទល្មើសរក្សាទុក ចែកចាយនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដោយឃាត់ខ្លួនបានជនជាតិថៃប្រុសស្រីចំនួន១០នាក់រួមមាន៖ពួកគេមានអាយុពី១៧ដល់៤៣ឆ្នាំស្នាក់នៅបណ្តោះអាសន្នក្នុងភូមិបាលិលេយ្យ២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
ជាមួយនឹងការឃាត់ខ្លួនជនជាតិថៃនេះសមត្ថកិច្ចបានឆែកឆេររកឃើញនូវវត្ថុតាងសារធាតុញៀនជាច្រើនប្រភេទរួមមាន-ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ពីលើចំនួន(៩៥៨០គ្រាប់)-ថ្នាំគ្រាប់ពណ៌ទឹកក្រូចមានអក្សរ(WY)ពីលើចំនួន(១១៣០គ្រាប់)-ថ្នាំគ្រាប់ពណ៌បៃតងមានអក្សរ(WY)ពីលើចំនួន(៣៨គ្រាប់)-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន២៦ថង់-លិខិតឆ្លងដែនចំនួនពីរក្បាល។-.អត្តសញ្ញាណបណ្ណសញ្ជាតិថៃចំនួន២សន្លឹក-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន៣គ្រឿង-ទូរស័ព្ទដៃ៦គ្រឿង។
លោកឧត្តមសេនីយ៍ត្រី ធិន សុិនដេត ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថាក្រោយពីខាត់ខ្ួនក្រុមផ្លើសចនជាតិថៃរួចមកផ្នែកជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង១០នាក់និងវត្ថុតាងទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមច្បាប់៕