ភ្នំពេញ ៖ គិតចាប់ពីថ្ងៃទី២៧ ខែវិច្ឆិ២០២៤រហូតដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ មន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិទូទាំងប្រទេស បានបន្តចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពចំនួន១.៨១៣លើកដោយមានប្រជាពលរដ្ឋចូលរួមស្វែងយល់ចំនួន៧២.២៣៩នាក់។ នេះបើតាមដឹងពីលោកបណ្ឌិត ទូច សុឃៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងថាការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បានផ្ដោតលើការការពារសុវត្ថិភាពសង្គមពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់អនាម័យបរិស្ថាន សុខមាលភាពពលរដ្ឋ កាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីគ្រោះមហន្តរាយ និងជំងឺរាតត្បាតផ្សេងៗ ទប់ស្កាត់បទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងជំរុញឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព មានលក្ខណៈសម្បត្តិចំនួន៧ ក្នុងន័យដូចបង្ហាញខាងលើ។ គោលនយោបាយនេះ ពីដំបូងឡើយជាយន្តការអនុវត្តត្រឹមតែក្របខ័ណ្ឌក្រសួងមហាផ្ទៃប៉ុណ្ណោះ។ នៅចុងនៅតិកាលទី៦នៃរដ្ឋសភា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានសម្រេចដំឡើងទៅជាគោលនយោបាយជាតិដើម្បីជំរុញការអនុវត្តគ្រប់ក្រសួងស្ថាប័ន។នៅនីតិកាលទី៧នេះ សម្ដេចធិបតី ហ៊ុនម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តយកចិត្តទុកដាក់ជំរុញការអនុវត្តគោលនយោបាយនេះរួមទាំងការផ្សព្វផ្សាយឱ្យប្រជាជនបានដឹង និងចូលរួមជាមួយអាជ្ញាផងដែរ។ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិតសសុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានរំលឹកជារឿងៗទាំងក្នុងកិច្ចប្រជុំ និងវេទិកាអធិបតីនៃពិធីនានា ឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋប្រកៀកស្មាគ្នាអនុវត្តគោលនយោបាយនេះឱ្យបានជាប្រចាំ៕