ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៦ ខែធ្នូនេះ នៅតាមតំបន់វាលទំនាប ខ្ពង់រាបនិងមាត់សមុទ្រ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីចាប់ពី ៥ដល់១៥ភាគរយ។
សេចក្តីជូនដំណឹងបានបញ្ជាក់ទៀតថា ខ្យល់មូសុងឦសាន នៅតែមានឥទ្ធិពលខ្លាំង។ ខណៈសម្ពាធទាបដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណា ចក្រកម្ពុជាបានថយឥទ្ធិពល។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។
១-តំបន់វាលទំនាប៖សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ខ្យល់បក់មក ពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម៤ ម៉ែត្រ/វិនាទី។ ខេត្តត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល និងតាកែវ អាចមានភ្លៀងធ្លាក់ គ្របដណ្តប់លើផ្ទៃដី១០ភាគរយ។
២-តំបន់ខ្ពង់រាប៖សីតុណ្ហភាពមធ្យមអប្បបរមា១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ក្រចេះ តំបន់ជួរ ភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី៥ភាគរយ។
៣-តំបន់មាត់សមុទ្រ៖-សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់ មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម៣,៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១៥ភាគរយ-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕
ដោយ៖ តារា