ភ្នំពេញ៖យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីថា គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយនិងអត់មានអ្នកជំងឺស្លាប់ទេ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខិតខំអនុវត្តវិធានការ៣កុំ៣ការពារទាំងអស់គ្នា។សូមជម្រាបថាក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកជំងឺស្លាប់ទេ៖។ថ្ងសទី២៤ធ្នូនេះ– ករណីជំងឺកូវីដ-១៩ឆ្លងឬអូមីក្រុងនៅតាមសហគមន៍ គ្មានអ្នកឆ្លងថ្មី។
– អ្នកដំណើរពីបរទេសគិតត្រឹមព្រឹកថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២៤នេះ– អ្នកឆ្លងសរុបស្មើ ១៣៩,៣២៦ នាក់– អ្នកជាសះស្បើយស្មើ ១៣៦,២៧០ នាក់។
– អ្នកស្លាប់ស្មើ ៣,០៥៦ នាក់។កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងមកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕