ខេត្តព្រះសីហនុកម្លាំងនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានចាប់ជនសង្ស័យ២នាក់ឱ្យដឹងថាដែលបានប្រើអំពើហិង្សា បណ្តាលឲ្យជនរងគ្រោះស្លាប់ម្នាក់ និងរងរបួសម្នាក់(ដោយបួកគេបានប្រើដំបងឈើវាយទៅលើជនរងគ្រោះ។ករណីនេះបានកើតឡើង នៅឃុំបិតត្រាំង ស្រុកព្រៃនប់ខេត្តព្រះសីហនុ វេលាម៉ោង នៅចំណុចដែកកោង ស្ថិតក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីជាង៧យប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ។ពេលសមត្ថកិច្ចចុះចាប់ជនសង្ស័យ២នាក់ជនដៃដល់ចំនួន០២នាក់។
៖ឈ្មោះ១,សឿន ដារ៉ូ ភេទប្រុសអាយុ ៣២ ឆ្នាំ មុខរបរ ជាងជួសជុលរថយន្តទីលំនៅស្នាក់នៅភូមិ១ សង្កាត់១ ក្រុងព្រះខេត្តព្រះសីហនុ (ជាជនដៃដល់ប្រើដំបងឈើវាយ) ។
២,ឈ្មោះ អាន គឹមហឿន ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរ យាមដីឱ្យគេទីលំនៅស្នាក់នៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ប្រើដៃវាយ)។
បានធ្វើសកម្មភាពប្រើដំបងឈើមូលនិងដៃ វាយ ទៅលើជនរងគ្រោះចំនួន០២នាក់៖
។ចំណែកជនរងគ្រោះ១,ឈ្មោះ សុក វីន ហៅម៉ាប់ ភេទប្រុសអាយុ២៨ ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅកំណើត ភូមិត្រែងពក ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត។ បច្ចុប្បន្នស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (គេវាយត្រូវចំកញ្ចឹងកខាងក្រោយ ផ្នែកខាងឆ្វេង ០១ដំបង បណ្តាលឲ្យស្លា.ប់ ខណៈពេលបញ្ជូនទៅពេទ្យមណ្ឌលសុខភាពឃុំរាម)។
២,ឈ្មោះ មាន ផាឃឹន ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរ បុគ្គលិកដឹកជញ្ជូនក្រុមហ៊ុនE Gets ទីលំនៅកំណើតភូមិត្រែងពក ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត។ បច្ចុប្បន្នស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ត្រូវចំក្បាលខាងក្រោយ០១ដំបងនិងខ្នង២ដំបងរងរបួសធ្ងន់។
រឿងរ៉ាវនេះកើតឡើងពីមូលហេតុ៖មកពីជនរងគ្រោះឈ្មោះ សុក វីន ហៅម៉ាប់ បានផឹកស្រាស្រវឹង ទៅចាប់ដៃចាប់ជើងកូនស្រីបែបឡែបខាយជនបង្កឈ្មោះ អាន គឹមហឿន នៅកណ្តាលផ្លូវ រួចកូនស្រីជនបង្កបានទៅប្រាប់ឪពុកឈ្មោះ អាន គឹមហឿន ហើយឪពុករូបនោះខឹងក៏ចេញពីផ្ទះជាមួយអ្នកភូមិជាបក្ខពួកម្នាក់ទៀត រួចធ្វើសកម្មភាពយកដំបងឈើវាយទៅលើជនរងគ្រោះបណ្តាលឱ្យស្លាប់និងរបួសតែម្តង។
បន្ទាប់ពីទទួលពត៌មានភ្លាម។ កំម្លាំងនគរបាលស្រុកព្រៃនប់បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍នគរដ្ឋបាលបិតត្រាំង ចុះទៅកន្លែងកើតហេតុ ហើយឃាត់ខ្លួនជន សង្ស័.យខាងលើបានភ្លាមៗតែម្តង។ពេលចុះចាប់ជនសង្ស័យនិងវត្ថុតាងរួមមាន៖-ដំបងឈើមូលចំនួន០៣កំណាត់។-ទូរស័ព្ទដៃ១គ្រឿង។បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង បានយកទៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ហើយកសាងសំណុំរឿងដើម្បីបញ្ជូនបន្ត៕