ខេត្តស្វាយរៀង៖ ចោរមួយក្រុម អាចមានគ្នាប្រមាណ៤ទៅ៥នាក់ បានលួចគាស់ចូលបន្ទប់ជួលមួយកន្លែង និងបានលួចយកម៉ូតូ អស់ចំនួន៤គ្រឿង បង្កការភ្ញាក់ផ្អើលម្ចាស់ម៉ូតូបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចមូលដ្ឋាន។
សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវករណីនេះនៅក្រុងបាវិត។នគរបាលជំនាញក្រុងបាវិត បានអោយដឹងនាព្រឹកថ្ងៃទី២៤ខែធ្នូឆ្នាំ២០២៤ថា ពិតជាមានករណីចោលួចម៉ូតូពិតមែន។ដោយនៅព្រឹកថ្ងែទី២១ខែធ្នូ ឆ្នាំ២០២៤ប៉ុស្តិ៍នគរបាលរដ្ឋាលបាវិតបានទទួលពាបណ្ដឹងមួយច្បាប់ពី ឈ្មោះហ៊ុនគឹមសានភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែ មានមុខរបរ បុគ្គលិក កាសុីណូមានទីលំនៅភូមិអង់ជើង ឃុំតាមុឺនស្រុកថ្មគោលខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀង ។
ក្នុងន័យបានឱ្យដឹងថាកាលពីម៉ោងជាង១នឹទាបភ្លឺចូលថ្ងៃទី២១ខែធ្នូឆ្នាំ២០២៤ មាន ជនសង្ស័យមិនស្គាល់ អត្តសញ្ញាណមួយក្រុម មានគ្នាប្រមាណ៤ទៅ៥នាក់បានចូលទៅលួចយកម៉ូតូចំនួន៤គ្រឿងនៅចំណុចបន្ទប់ជួលមួយកន្លែងផ្លូវព្រៃយាយស្ថិតនៅភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។
ម៉ូតូដែលបានបាត់មាន៖១.ម៉ាកហុងដាឌ្រីម ស៊េរី២០២៤ផ្លាកលេខបាត់ដំបង.1. AW.4270.មាន.G.P.S.។២ម៉ូតូម៉ាក ហុងដាឌ្រីមផ្លាកលេខកំពង់ធំ1.P.4543។ម៉ូតូ ម៉ាកហុងដាឌ្រីមផ្លាកលេខ.ភ.ព.i.J.4133និងទីម៉ូតូ ម៉ាកហុងដាឌ្រីមផ្លាកលេខ1. J.L4739.។ក្រោយពីបានទទួលបណ្ដឹងរួចសមត្តកិច្ច មូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ហើយក៏បានបើកការស៊ើបអង្កេតធ្វើកាស្រាវជ្រាវកំណត់រកមុខសញ្ញាដើម្បីចាប់ចនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លច្បាប់៕
Add New Post ‹ RSC News — WordPress