ភ្នំពេញ ៖ នៅវេលាថ្ងៃត្រង់ ទី១១ ខែមករា ឆ្នាំ២០២៥នេះ ជនដៃដល់ ជនជាតិថៃ ឈ្មោះ Ekkalak pheanoi ដែលជាឃាតក បាញ់សម្លាប់ លោក លឹម គឹមយ៉ា អតីតតំណាងរាស្ត្របក្សសមរង្សីខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចកម្ពុជា បញ្ជូនចេញពីប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដើម្បីឱ្យនគរបាលថៃបន្តនីតិវិធី។ការបញ្ជូនជនដៃដល់ ជនជាតិថៃរូបនេះ ធ្វើឡើង ក្រោមការអង្កេតដោយផ្ទាល់ពីសំណាក់លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិកម្ពុជា និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខកម្ពុជា។
សូមបញ្ជាក់ថា ៖ សំឡេងដែលទណ្ឌិត សម រង្ស៊ី បង្ហោះផ្សាយថា សម្តេចតេជោ មានជាប់ពាក់ព័ន្ធនឹងករណីលឹម គឹមយ៉ាស្លាប់នោះ គឺជាសំឡេងក្លែងក្លាយ ដែលបង្កើតឡើងដោយAI។ដូច្នេះ
សូមប្រជាពលរដ្ឋកុំមានការយល់ច្រឡំ និងសូមកុំបន្តចែកចាយនូវព័ត៌មានក្លែងក្លាយនេះជាដាច់ខាត៕