Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: Admin
សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត បានឧបត្ថម្ភគោយន្ត១២គ្រឿង ជូន អង្គភាពចំណុះទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២
សៀមរាប៖ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងប្រគល់នូវគោយន្ត ចំនួន ១២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ជូន អង្គភាពចំណុះទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២ តាមរយៈឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ សម្រាប់បម្រើការងារនៅក្នុងអង្គភាព ក៏ដូចជាជួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន។នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំរបស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ដើម្បីជួយសម្រួលនូវតម្រូវការចាំបាច់នានា ក្នុងផ្នែកកសិកម្ម ទាំងសម្រាប់អង្គភាព ព្រមទាំងជួយប្រជាពលរដ្ឋ ក្នុងគោលដៅជំរុញផលិតកម្ម និងជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋមូលដ្ឋានឱ្យកាន់តែប្រសើរផងដែរ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា។ ខណៈសម្ពាធខ្ពស់នៅបន្តមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងព្រះរាជាណាចក្រកម្ពុជា។សេចក្តីជូនដំណឹងបានបញ្ជាក់ថាស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។១-តំបន់វាលទំនាប៖សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់ បក់មកពីទិសឦសាននិងបូព៌ាមានល្បឿនមធ្យម៤ម៉ែត្រ /វិនាទី។២-តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់ បក់មកពីទិឦសាន និងបូពីមានល្បឿនមធ្យម៤ម៉ែត្រ វិនាទី។៣-តំបន់មាត់សមុទ្រ៖សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់ បក់មកពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម៥ម៉ែត្រ/វិនាទី។-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕
ពុងរៀបចំពិធីមង្គលការបុរសម្នាក់បន្លំខ្លួនចូលលួចគ្រឿងអលង្ការសមត្ថកិច្ចស្រាវជ្រាវចាប់បានយកមកចាត់កាមច្បាប់
ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១នៃអធិការដ្ឋាននគរបាលខណទួលគោកបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទបន្លំចូលលួចគ្រឿងអលង្ការ ពេលគេមមាញឹកកំពុងរៀបពិធីមង្គលការកាលពីថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅដែលប្រព្រឹត្តនៅផ្ទះរៀបពិធីមង្គលការផ្ទះលេខ៣៤ ផ្លូវលេខ៣៥១ ក្រុមទី៧ ភូមិ២សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ មន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យឈ្មោះឈឿន វាសនា ហៅស្នា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានទីកន្លែងកំណើត សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រុងភ្នំពេញ។ចំណែកជនរងគ្រោះឈ្មោះ ហួត ចាន់រដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន មិតហ្វូន ស្នាក់នៅផ្ទះលេខ៣៤ ផ្លូវលេខ៣៥១ ក្រុមទី៧ ភូមិ២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។វត្ថុតាងចាប់យកបានមាន ៖ គ្រឿងអលង្ការចិញ្ចៀនមាស១វង់ទម្ងន់១ជី ,ចិញ្ចៀនប្លាទីន១វង់ទម្ងន់៣ជី ,ចិញ្ចៀនប្រាក់ដាំត្បូងពណ៌ស្វាយ១វង់ ខ្សែកប្លាទីន១ខ្សែទម្ងន់២ជី ,ខ្សែកប្លាទីនស១ខ្សែទម្ងន់២ជី ,ក្រវឹលប្លាទីន២គូ ទម្ងន់១ជី , បណ្តោងដាំត្បូងពណ៌ស្វាយចំនួន៧ ,បណ្ដោងរូបព្រះ១ សរុបតម្លៃ ប្រហែល ២៥០០$ ហើយក៏បានធប្រគល់ឱ្យម្ចាសដើមវិញ តាមការស្នើសុំដោយមានការឯកភាពពីលោក រៀល សុភិន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចធ្វើតេស្តិ៍ទឹកនោមជនសង្ស័យឈ្មោះ ឈឿន វាសនា ហៅ ស្នារូបនេះ លទ្ធផលមានសារធាតុញៀន។បន្ទាប់មកជនសង្ស័យខាងលើត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរហើយ កសាងសំណុំរឿងនឹងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕
ខេត្តបាត់ដំបង៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមគោរពជម្រាបជូនសាធារណជនបានជ្រាបថាកាលពីថ្ងៃទី១៤ខែ មករា ឆ្នាំ២០២៥ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះហេងហៃផេង បានសរសសេរបង្ហោះក្នុងគណនីរបស់ខ្លួនពីករណីបាត់កូនរបស់គាត់ដែលជាសិស្សរៀននៅសាលាគថ្លង់ចំពោះក្មេងដែលប្រកាសបាត់កូនបង្ហោះតាម facebookសមត្ថកិច្ចរកឃើញសពអណ្តែតក្នុងទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមគោរពជម្រាបជូនសាធារណជនបានជ្រាបថាកាលពីថ្ងៃទី១៤ខែ មករា ឆ្នាំ២០២៥ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះហេងហៃផេង បានសរសសេរបង្ហោះក្នុងគណនីរបស់ខ្លួនពីករណីបាត់កូនរបស់គាត់ដែលជាសិស្សរៀននៅសាលាគថ្លង់ចំពោះក្មេងដែលមានបញ្ហាខាងស្មារតីស្ថិតក្នុងសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង។ ក្រោយទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង បានបញ្ជាដល់សមត្ថកិច្ចក្នុងផែនជំនាញ និងអង្គភាពពាក់ព័ន្ធបានស្រាវជ្រាវជាបន្ទាន់ លើករណី នេះ។ក្នុងនោះបានសាកសួរស្រាវជ្រាវព័ត៌មានពី អាណាព្យាបាលនិងពីអ្នកនៅទីកន្លែងដែល ក្មេងខាងលើមានវត្តមានមុនពេលកើតហេតុ។ លុះម៉ោង១៦ថ្ងៃទី១៤ ខែមករាសមត្ថកិច្ចបានសហការជាមួយអាណាព្យាបាលនិងអ្នកពាក់ព័ន្ធពិនិត្យមនៅម្តុំទឹកស្ទឹងសង្កែ ដែលមានការសង័្សយអំពីបញ្ហានេះហេីយ រហូតវេលាម៉ោង១៦និង ៣០នាទីនេះ ក្មេងដែលសង័្សយថា បាត់នោះត្រូវបានរកឃេីញសពហេីយគឹនៅក្នុងទឹកស្ទឹងសង្កែ។ ក្មេង ប្រុសរូបនេះបានបាត់បង់ជីវិត។ ទន្ទឹមនឹងបញ្ហាមួយនេះ ក៏បានកត់ សម្គាល់ឃើញមាន ការផ្សព្វផ្សាយនិងចែករំលែកតាមបណ្តាញសង្គមយ៉ាងផុលផុស ពីករណីបាត់ក្មេង ឬការសង័្សយនានាដែលការផ្សព្វផ្សាយនោះមិនមានមូលដ្ឋានឱ្យពិតប្រាកដនៅឡើយ។ ដែលជាហែតុនាំបង្កឱ្យមានការភាន់ច្រឡំ ពីមជ្ឈដ្ឋាន មហាជនទូទៅនិងមានចំណែក ជាព័ត៌មានដែលមានចេតនាបំពុលបរិយា កាសសង្គមទៅវិញ។ ដូចបានជម្រាបជូនខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាននិង បន្តចូលរួមសហការជាមួយសមត្ថកិច្ចជាបន្តទៀត៕មានបញ្ហាខាងស្មារតីស្ថិតក្នុងសង្កាត់ស្វាប៉ោក្រុងបាត់ដំបង។ ក្រោយទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង បានបញ្ជាដល់សមត្ថកិច្ចក្នុងផែនជំនាញ និងអង្គភាពពាក់ព័ន្ធបានស្រាវជ្រាវជាបន្ទាន់ លើករណី នេះ។ក្នុងនោះបានសាកសួរស្រាវជ្រាវព័ត៌មានពី អាណាព្យាបាលនិងពីអ្នកនៅទីកន្លែងដែល ក្មេងខាងលើមានវត្តមានមុនពេលកើតហេតុ។ លុះម៉ោង១៦ថ្ងៃទី១៤ ខែមករាសមត្ថកិច្ចបានសហការជាមួយអាណាព្យាបាលនិងអ្នកពាក់ព័ន្ធពិនិត្យមនៅម្តុំទឹកស្ទឹងសង្កែ ដែលមានការសង័្សយអំពីបញ្ហានេះហេីយ រហូតវេលាម៉ោង១៦និង ៣០នាទីនេះ ក្មេងដែលសង័្សយថា បាត់នោះត្រូវបានរកឃេីញសពហេីយគឹនៅក្នុងទឹកស្ទឹងសង្កែ។ ក្មេង ប្រុសរូបនេះបានបាត់បង់ជីវិត។ ទន្ទឹមនឹងបញ្ហាមួយនេះ ក៏បានកត់ សម្គាល់ឃើញមាន ការផ្សព្វផ្សាយនិងចែករំលែកតាមបណ្តាញសង្គមយ៉ាងផុលផុស ពីករណីបាត់ក្មេង ឬការសង័្សយនានាដែលការផ្សព្វផ្សាយនោះមិនមានមូលដ្ឋានឱ្យពិតប្រាកដនៅឡើយ។ ដែលជាហែតុនាំបង្កឱ្យមានការភាន់ច្រឡំ ពីមជ្ឈដ្ឋាន មហាជនទូទៅនិងមានចំណែក ជាព័ត៌មានដែលមានចេតនាបំពុលបរិយា កាសសង្គមទៅវិញ។ ដូចបានជម្រាបជូនខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាននិង បន្តចូលរួមសហការជាមួយសមត្ថកិច្ចជាបន្តទៀត៕
កម្លាំងអាវុធហត្ថខេត្តកំពង់ចាម បង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន១ករណី ឃាត់ខ្លួនជនសង្ស័យ ៤នាក់
ខេត្តកំពង់ចាម៖ កម្លាំងអាវុធហត្ថខេត្តកំពង់ចាម នៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៥ នេះ បានប្របត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ១ ករណី ឃាត់ខ្លួនជនសង្ស័យ៤នាក់ និងវត្ថុតាងមួយ ចំនួន នៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា នៅថ្ងៃបង្ក្រាប កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថខេត្តកំពង់ចាម បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់់់ចាម និងបានចុះបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នៅសារធាតុញៀន នៅចំណុចភូមិតាណេង សង្កាត់សំបួរមាសក្រុងកំពង់ចាម ខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ ។ មន្ត្រីអាវុធហត្ថបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានដកហូតវត្ថុតាងមាន÷ ម្សៅក្រាមសថ្លាចំនួន ០៤ កញ្ចប់ ទម្ងន់៣.៣២ក្រាម ថ្លឹងទាំងសំបកថង់ ទូរសព្ទដៃចំនួន ០៣ គ្រឿង (Oppo) ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ក្រចេះ 1C-6406 ដាវសាំម៉ូរ៉ៃចំនួន ០១ដើម ដែកចំពុះទង់ចំនួន០១ កាំបិតបន្ទួស១ដើម ស្នាប់ដៃ១ ដែកឆាប១ ថង់សម្រាប់វេចខ្ចប់គ្រឿងញៀន រួមឧបករណ៍សេពគ្រឿងញៀន មួយចំនួន ។បន្ទាប់មកជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីបន្តនីតិវិធី៕
អភិបាលរាជធានីភ្នំពេញចុះពិនិត្យទីតាំ ត្រៀមរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័លនៅកោះនរាខណ្ឌច្បារអំពៅ
ភ្នំពេញ៖ ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ គ្រោងនឹងធ្វើឡើងខែឧសភាឆ្នាំ២០២៥ នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លើផ្ទៃដីជាងមួយហិកតា ។ដើម្បីត្រៀមកន្លែងរៀបចំព្រះរាជពិធីនេះកាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម ឃួង ស្រេង អភិបាល រាជធានី ភ្នំពេញ បានអមដំណើរ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្រ្តនិងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងបាន ដឹកនាំ មន្ត្រីជំនាញ ពាក់ព័ន្ធមួយចំនួនបានអញ្ជើញចុះ ពិនិត្យទីតាំង ព្រះ រាជពិធី ដែលស្ថិតនៅលើកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ក្នុងឱកាសនោះក្រុមការងារបានវាស់វែងទីតាំងលើផ្ទៃដីប្រមាណជាងមួយហិកតា នៅជាប់ខាងត្បូង ឈាងខាងកើតស្ពានកោះនរា ស្ថិតនៅក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ក្នុងទំហំផ្ទៃដីនេះសម្តេចមហាមន្ត្រី គុយ សុផល ក៏ដូចឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យផ្នែកជំនាញរុះរើរោងនិងតង់លក់អាហារចេញនិងណែនាំឱ្យ ដាំស្មៅក្នុងទីតាំងនេះឱ្យបានស្រស់ស្អាតផងដែរ។ សូមបញ្ជាក់ថា៖ ព្រះរាជពិធី ច្រត់ព្រះនង្គ័លកម្ពុជាគឺជាព្រះរាជពិធីបុណ្យប្រពៃណីជាតិមួយ ដែលប្រារព្ធឡើងនៅថ្ងៃ៤រោច រៀងរាល់ខែ ពិសាខត្រូវនិងខែ (ឧសភា) ដែលកំណត់តាម ប្រតិទិនព្រះពុទ្ធសាសនា តាមដំណើរគោលចររបស់ព្រះចន្ទ ដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ នៅក្នុងវប្បធម៌របស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេហៅថា ពិធីបុណ្យចាប់ផ្ដើមនូវរដូវដាំដុះ ដែលស្ថាប័នព្រះបរមរាជវាំង នឹង រៀបចំឱ្យមានកិច្ចភ្ជួរព្រះស្រែដើម្បីជានិមិត្តរូប ក្នុងការចាប់ផ្ដើមរបរកសិកម្ម ៕
«ការប្រើប្រាស់ទ្រូងផ្លូវឱ្យបានត្រឹមត្រូវ ជាការចូលរួមលើកកម្ពស់សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងការធ្វើដំណើរ»
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការបានបញ្ជាក់ថា៖នៅលើទ្រូងផ្លូវដែលមានគំនូសសញ្ញាពណ៌លឿងខឿនឬសួនបែងចែកទិសចរាចរណ៍មាន ៤គន្លង អ្នកបើកបររថយន្ត ត្រូវបើកបរតាមគន្លងផ្លូវខាងឆ្វេង ជាប់នឹងខឿនបែងចែកទិសចរាចណ៍ ចំពោះអ្នកបើកបរយានសាមញ្ញ ត្រូវបើកបរតាមគន្លងផ្លូវខាងស្តាំ ជាប់នឹងចិញ្ចើមផ្លូវ។ នេះជាការបញ្ជាក់ពីលោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីរសៀលថ្ងៃទី១៣ខែមករា ឆ្នាំ២០២៥ ។លោកអនុរដ្ឋលេខាធិការ បានបន្តថា ៖ អ្នកបើកបររថយន្ត អាចបើកបរតាមគន្លងផ្លូវខាងស្តាំ ជាប់នឹងចិញ្ចើមផ្លូវបាន ក្នុងករណីចរាចរណ៍មមាញឹក និងបើកបរក្នុងល្បឿនយឺត។ – នៅលើទ្រូងផ្លូវ ដែលមានគំនូសសញ្ញាពណ៌លឿង ខឿន ឬសួនបែងចែកទិសចរាចរណ៍មាន ៦គន្លង អ្នកបើកបររថយន្តត្រូវបើកបរតាមគន្លងផ្លូវកណ្ដាល លើកលែងតែការជែង អាចបើកបរតាម គន្លងផ្លូវខាងឆ្វេង ជាប់នឹងខឿនបែងចែកទិសចរាចរណ៍។ ក្នុងករណីចរាចរណ៍មមាញឹក អ្នកបើកបររថយន្ត អាចបើកបរបានតាមគន្លងផ្លូវទាំង២ រាប់ពីខឿនបែងចែកទិសចរាចរណ៍។ ដោយឡែករថយន្តធុនធ្ងន់ ត្រូវប្រកាន់យកគន្លងផ្លូវកណ្តាល។ ក្នុងករណីនេះ រថយន្តនៅតាមគន្លងផ្លូវណាមួយបើកបរ លឿនជាង មិនចាត់ទុកជាការជែងឡើយ ចំពោះអ្នកបើកបរយានសាមញ្ញ ត្រូវបើកបរតាមគន្លងផ្លូវខាងស្តាំ ជាប់នឹងចិញ្ចើមផ្លូវ ៕
សេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅតាមបណ្ដាខេត្តមួយចំនួនពិសេសតាមជួរភ្នំចុះត្រជាក់ដល់១២អង្សាសេ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៤ខែមករានេះ ខណៈសម្ពាធខ្ពស់នៅបន្តមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសានដែលគ្របដណ្តប់ល សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងព្រះរាជាណាចក្រកម្ពុជា។សេចក្តីជូនដំណឹងបានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥១-តំបន់វាលទំនាប៖សីតុណ្ហភាពមធ្យមអប្បបរមា១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់ បក់មកពីទិសឦសាន និងបូព៌ាមានល្បឿនមធ្យម៥ម៉ែត្រវិនាទី។ ២-តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់ បក់មកពីឦសាន និងបូព៌មានល្បឿនមធ្យម៤ម៉ែត្រ/វិនាទី។ ៣-តំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់ បក់មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម៥ម៉ែត្រ វិនាទី។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕
ភ្នំពេញ ៖ តាមច្បាប់ស្ដីពីពន្ធនាគារជនជាប់ឃុំសំដៅដល់ជនត្រូវចោទ ឬជនជាប់ចោទ ឬពិរុទ្ធជន ឬទណ្ឌិតដែលត្រូវបានបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារ តាមលិខិតឃុំខ្លួនចេញដោយអាជ្ញាធរតុលាការ។ជនជាប់ឃុំត្រូវបានអនុញ្ញាតឱ្យគ្រួសារឬញាតិមិត្តមកសួរសុខទុក្ខតាមការកំណត់ លើកលែងមានការហាមឃាត់ពីអាជ្ញាធរតុលាការ។ នេះបើតាមលោកបណ្ឌិតទូចសុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។កន្លងមកមានសាធារជនមួយចំនួនបានស្នើសុំក្រុមព័ត៌មាន ជួយបញ្ជាក់អំពីករណីសួរសុខទុក្ខអ្នកជាប់ឃុំជាពិសេសត្រង់ចំណុចត្រូវធ្វើ ឬមិនត្រូវធ្វើ ដើម្បីម្ចៀសផុតពីកំហុសឆ្គងនិងម្យ៉ាងដើម្បីឱ្យសសាធារណជនផ្សេងទៀតបានដឹង ដោយសារពួកគាត់ត្រូវធ្វើដំណើរឡើងចុះ ជិតឆ្ងាយមកសួរសុខទុក្ខសាច់ញាតិក្នុងពន្ធនាគា ឬមណ្ឌលអប់រំកែប្រែ និងនៅពេលពួកគាត់ចង់ផ្ញើរបស់របរផ្សេងៗជាដើម។ លោកបណ្ឌិត ទូចសុឃៈ ថ្លែងថា អ្នកសួរសុខទុក្ខជនជាប់ឃុំ មិនត្រូវយកវត្ថុ ឬសម្ភារហាមឃាត់ ដូចជាអាវុធ គ្រឿងញៀន និងគ្រឿងស្រវឹង ជាដើម ចូលពន្ធនាគារឡើយ។ ដោយចំណុចហាមឃាត់នេះ មានលម្អិតក្នុងបទបញ្ជាផ្ទៃក្នុងពន្ធនាគារ។ ក្នុងករណីមានឧប្បត្តិហេតុចៃដន្យកើតឡើង អ្នកសួរសុខទុក្ខជនជាប់ឃុំ អាចត្រូវបានហាមឃាត់បញ្ឈប់ ឬឱ្យចេញជាបណ្ដោះអាសន្នពីពន្ធនាគារ ហើយក្នុងករណីអ្នកសួរសុខទុក្ខជនជាប់ឃុំធ្វើសកម្មភាពនាំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សន្និសុខ សុវត្ថិភាពពន្ធនាគារ ត្រូវឃាត់ខ្លួននិងចាត់វិធានការតាមផ្លូវច្បាប់។ ដោយឡែក សម្រាប់ការសួរសុខទុក្ខអ្នកជាប់ឃុំជាជនបរទេសលោកបណ្ឌិត ទូច សុឃៈ បានលើកយក មាត្រា៥៦នៃច្បាប់ស្ដីពីពន្ធនាគារ មកបញ្ជាក់ថា សម្រាប់មន្រ្តីស្ថានទូតកុងស៊ុល ឬស្ថានតំណាងដែលមានបំណងចូលជួបសួរសុខទុក្ខជន ជាប់ឃុំជាពលរដ្ឋរបស់ខ្លួន ឬពលរដ្ឋខ្លួនដែលធ្វើជាតំណាង ត្រូវជូនដំណឹងជាមុនទៅអគ្គនាយកដ្ឋានពន្ធនាគារ។ ដោយឡែកសម្រាប់គ្រួសារ ឬញាតិមិត្តជាជនបរទេសដែលមានបំណងចូលជួបសួរសុខទុក្ខត្រូវស្នើមកអគ្គនាយកដ្ឋានពន្ធនាគារ តាមរយៈស្ថានទូត ស្ថានកុងស៊ុល ឬស្ថានតំណាងរបស់ខ្លួន។ សូមបញ្ជាក់ថា នៅកម្ពុជា ពន្ធនាគារទូទាំងប្រទេស ត្រូវបានគ្រប់គ្រងយ៉ាងល្អប្រសើរ។ សាច់ញាតិអ្នកជាប់ឃុំ ត្រូវបានមន្រ្តីពន្ធនាគារ សម្របសម្រួលឱ្យចូលសួរសុខទុក្ខញាតិមិត្តរបស់ខ្លួនតាមការអនុញ្ញាតរបស់ច្បាប់យ៉ាងមានរបៀបរៀបរយ ដោយធានាបានទាំងសិទ្ធិអ្នកជាប់ឃុំ និងសន្តិសុខក្នុងពន្ធនាគារ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបន្ថែមថា ពន្ធនាគារនៅកម្ពុជា មិនមែនជាកន្លែងធ្វើទារុណកម្មទេ ។ប៉ុន្តែជាកន្លែងអប់រំកែប្រែ និងផ្ដល់ចំណេះជំនាញវិជ្ជាជីវៈ ដោយមានកិច្ចសហការជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីធានាថាអ្នកជាប់ឃុំនឹងក្លាយជាពលរដ្ឋល្អក្នុងសង្គម ក្រោយអនុវត្តទោសរួច៕
ម៉ូតូ២គ្រឿង១ជិះបញ្ច្រាសទិសហើយបានបុកគ្នាពេញទំហឹងបណ្ដាលឱ្យស្លាប់ម្នាក់របួសធ្ងន់៣នាក់
ភ្នំពេញ៖យុវជន២នាក់បានជិះម៉ូតូមួយគ្រឿងបានវ៉ាជែងបញ្ច្រាសទិសចរាចរណ៍ទៅផ្លូវម្ខាងទៀតក៏បុកជាមួយម៉ូតូមួយគ្រឿងទៀតជិះដោយយុវជន២នាក់បានបុកគ្នាពេញទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់៣នាក់ ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅជិតរង្វង់មូលព្រះនរាយ៍ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញកាលពីម៉ោង១០យប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។ មន្ត្រីនគរបាលបានឲ្យដឹងថាសព អ្នកស្លាប់ឈ្មោះ នុន ម៉េងហៀង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ដឹកជញ្ជូនឥវ៉ាន់អនឡាញ ស្នាក់នៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ។ប្រភពដដែលបានបន្តថាបានឲ្យដឹងថា មុនកើតហេតុគេបានឃើញយុវជន២នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GL 1337ធ្វើដំណើរតាមផ្លូវជាតិលេខ២ពីត្បូងទៅជើង។លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានយុវជន២នាក់ទៀតជិះម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខ ភ្នំពេញ1LB 8896 តាមបផ្លូវជាតិលេខ២ពីជើងទៅត្បូងយ៉ាងលឿនហើយបានវ៉ាជែងចូលទៅគន្លងផ្លូវម្ខាងទៀតក៏ ជ្រុលទៅបុកម៉ូតូហុងមកពីមុខ ពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូហុងដាឌ្រីមដែលជិះបញ្ច្រាសទិសស្លាប់ម្នាក់ដែលជាអ្នកបើក ចំណែកបុរសអង្គុយខាងក្រោយរងរបួសបាក់ជើងម្ខាងត្រូវបានដឹកតាមរថយន្តសាមុយយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ។ រីឯភាគីម្ខាងទៀតម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៧ដែលជិះផ្លូវត្រង់ រងរបួសធ្ងន់បានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យដូចគ្នា ។បន្ទាប់ពីកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានប្រគល់ឲ្យសមត្ថកិច្ចចរាចរណ៍ក្រុងវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយពេលក្រោយ៕