Author: Admin

ភ្នំពេញ​៖​ក្រសួងធនធានទឹក​និង​ឧតុនិយម​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា។​ ខណៈ​សម្ពាធទាបដែលកើតមាននៅសមុទ្រចិនខាងត្បូងមានឥទ្ធិពលលើខ្យល់មូសុងឦសាននិងគ្របដណ្តប់លើអាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ។សេចក្តីជូនដំណឹងបានបញ្ជាក់ថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។ ១-តំបន់វាលទំនាប៖សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់បក់មកពីទិសឦសាន្តនិងទិសអាគ្នេយ៍មានល្បឿនមធ្យម៥ម៉ែត្រ/វិនាទី។២-តំបន់ខ្ពង់រាប៖សីតុណ្ហភាពមធ្យមអប្បបរមា១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់ បក់មកពីទិសឦសាន និងទិសបូព៌ មានល្បឿនមធ្យម៥ម៉ែត្រ/វិនាទី។ ៣-តំបន់មាត់សមុទ្រ៖-សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់ បក់មកពីទិសឦសាន និងទិសអាគ្នេយ៍មានល្បឿនមធ្យម៥ម៉ែត្រ វិនាទី។-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕

Read More

ភ្នំពេញ៖ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤កន្ងទៅ។សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ មានបេក្ខជនបានចុះឈ្មោះប្រឡងសរុបចំនួន១៣៧,០៤០នាក់ ស្រី ៧៤,៨៨២ នាក់ ត្រូវជា ៥៤,៦៤ភាគរយ។ បេក្ខជនបានមកប្រឡងចំនួន១៣៤,៦២៩នាក់ ស្រី ៧៣,៩២៩នាក់ ត្រូវជា ៥៤,៩១ភាគរយ និងបេក្ខជនបាន ប្រឡងជាប់សរុប ១០៦,៣៥១នាក់ស្មើនឹង ៧៩ភាគរយ នៃចំនួនបេក្ខជនបានមកប្រឡងសរុប។ បេក្ខជនដែលបានប្រឡងជាប់នេះ មានបេក្ខជនទទួលបាននិទ្ទេស A ចំនួន ២,២១៦នាក់ ស្រី ១,២៨១នាក់ ត្រូវជា ៥៧,៨០ភាគរយ, និទ្ទេស B ចំនួន ៩,៧០១នាក់ ស្រី ៥,៩៨៥នាក់ ត្រូវជា ៦១,៦៩ភាគរយ, និទ្ទេស C ចំនួន ២២,៦៧៥នាក់ ស្រី ១៤,២២០នាក់ ត្រូវជា ៦២.៧១ភាគរយ, និទ្ទេស D ចំនួន ៣៦,៦៨៣នាក់ ស្រី ២១,៦៩៨នាក់ ត្រូវជា ៥៩.១៥ភាគរយ, និទ្ទេស E ចំនួន ៣៥,០៧៦នាក់ ស្រី ១៨,៣៤៦នាក់ ត្រូវជា ៥២.៣០ភាគរយ។ សូមបញ្ជាក់ថា ឆ្នាំនេះជាឆ្នាំទី២ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ដែលជាការបង្ហាញឱ្យឃើញនូវការផ្តល់ការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រីទៅលើសិស្សមានសមត្ថភាពពូកែរបស់កម្ពុជា។ការជួបសំណេះសំណាល និងផ្តល់រង្វាន់នេះ គឺជាការអនុវត្តន៍បន្តនូវសកម្មភាពរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ពេលនៅជានាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនីតិកាលទី៥ពោលគឺនៅក្នុងឆ្នាំ២០១៤ សម្តេចតេជោអតីតៈនាយករដ្ឋមន្ត្រី បានសម្រេចផ្តល់កិត្តិយសឱ្យសិស្សនិទ្ទេស A បានជួបសំណេះសំណាលដោយ។ ឆ្នាំ២០១៤ ជាឆ្នាំធ្វើកំណែទម្រង់នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅពេលលោកហង់ជួន ណារ៉ុន ចូលកាន់ការងារជារដ្ឋមន្ត្រីក្រសួងអប់រំ…

Read More

ខេត្តព្រៃវែង៖កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤លោកអភិសន្តិបណ្ឌិតសសុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែសួនសុភីសសុខា បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យដំណើរការសាងសង់អគារសាលាមត្តេយ្យសិក្សាជីផុច ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកអភិសន្តិបណ្ឌិត និងលោកស្រី ស្ថិតក្នុងឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ លោកអភិបាលខេត្តព្រៃវែងក៏អញ្ជើញ អមដំណើរ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ស សុខា អញ្ជើញចុះពិនិត្យដំណើរការសាងសង់អគារ សាលាមត្តេយ្យសិក្សា ជីផុច ជាមួយមន្ត្រីមូលដ្ឋាន ៕

Read More

ខេត្តពោធិ៍សាត់៖ឃាតកម្មអារកសម្លាប់អ្នកដឹកខ្ចូសលក់តាមគោយន្តនោះរហូតមកដ់ល់ពេលនេះសមត្ថកិច្ចជំនាញមិនទាន់ចាប់បានឃាតកនៅឡើយទេ។នគរបាលក្រុងពោធិ៍សាត់បានឱ្យដឹងកាលពីរសៀលថ្ងៃទី២១ខែធ្នូឆ្នាំ២០២៤ថា«រហូតមកដល់ថ្ងៃសៅរ៍ទី២១ខែធ្នូនេះសមត្ថកិច្ចជំនាញពាក់ព័ន្ធមិនទាន់រកមូលហេតុនិងសន្និដ្ឋាននិងចាប់បានជនដៃដល់លើករណីអារ.កសម្លាប់អ្នកដឹកខ្ចូសសលក់តាមគោយន្តកន្ត្រៃនៅឡើយទេ។គ្រាន់តែបញ្ជាក់អំពីហេតុករណីនេះថាមិនមែនកើតឡើងនៅកន្លែងដែលភ្ញាក់ផ្អើលនោះទេ«នេះបើយោងតាមការស្រាវជ្រាវប៉ុន្មានថ្ងៃនេះ»។ ប្រភពដដែលបានបន្តថាជនរងងគ្រោះដែលស្លាប់(អ្នកដឹកខ្ចូសលក់)ត្រូវបានគេស្គាល់ឈ្មោះ ទ្រី ឈាង ភេទប្រុស អាយុ៣៧ឆ្នាំជនជាតិខ្មែរទីកន្លែងកំណើត(ខេត្តបាត់ដំបង)បច្ចប្បន្ននៅ ភូមិគូរ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ជនរងគ្រោះមានស្នាមអារ.ក និងបាក់ជើងឆ្វេងប្រពន្ធឈ្មោះ លុយ តន អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ និងមានកូនម្នាក់ក្នុងបន្ទុកគ្រូសារ ។ ប្រភពបានបន្តថាក្រោមការត្រួតពិនិត្យនិងស្រាវជ្រាវនានាជុំវិញកន្លែងកើតហេតុ ជនរងគ្រោះ(ស្លាប់)បានធ្វើដំណើរដោយគោយន្តកន្រ្តៃមានដឹកខ្ចូសដើរលក់ចំនួន០១ក្នុងដំណើរពីកើតទៅលិច លើកំណាត់ផ្លូវជាតិលេខ៥។នៅតាមផ្លូវមានស្នាមស្រក់ឈាម(តក់ៗ)រហូតដល់ទៅចម្ងាយប្រមាណជាង១០០០ម៉ែត្រពីកន្លែងភ្ញាក់ផ្អើល(កន្លែងឃលអសព)។ដូច្នេះសបញ្ជាក់ឲ្យឃើញថាកន្លែងកើតហេតុពិតប្រាកដមិនទាន់ជាក់លាក់នៅឡើយទេ។ខណៈសមត្ថកិច្ចកំពុងមមាញឹកក្នុងការស្រាវជ្រាយ៉ាងសកម្ម។យោងតាមកាមេរ៉ាសុវត្ថិភាពពីស្ថានីយប្រេងឥន្ធនៈមួយពិតជាឃើញគាត់បើកគោយន្តពីកើតទៅលិចពិតមែន ហើយជិះតែម្នាក់ឯងទេ។ ប្រភពពីតូបលក់ដូរមួយថាជនរងគ្រោះបានចូលទិញស្រាបៀរគាត់ចំនួន៦កំប៉ុងុំពេលនោះជនរងគ្រោះហាក់បីដូចជាស្រេកស្រាខ្លាំងណាស់ ព្រោះឃើញគាត់គាស់១កំប៉ុងលើកមួយដងដាច់ប៉ិត ដើរមកឡើងគោយន្តគាស់១កំប៉ុងទៀតទើបចេញដំណើរទៅទិលខាងលិចបាត់។ចំណែកនៅកន្លែងកើតហេតុគេឃើញគាត់ចតគោយន្តចោលហើយដើរទៅអង្គុយចិញ្ចើមផ្លូវក្បែរគោយន្តរាងយូរគួរសម្យ មួយសន្ទុះក្រោយមកគាត់ងើបដើរទៅពីខាងត្បូងគោយន្ត(កណ្ដាលថ្នល់វិញម្ដង ចៃដន្យមានរថយន្តមិនស្គាល់ម៉ាកបុក និងកិនបណ្ដាលឲ្យបាក់ជើងឆ្វេង ទើបផ្អើលឆោឡោកើតឡើងតែម្ដង ទំរាំសមត្ថកិច្ចចុះមកដល់គាត់បានដាច់ខ្យល់ស្លាប់អង្គុយយ៉ាងអាណោចអាធ័មបាត់ទៅហើយ ។ សមត្ថកិច្ចបញ្ជាក់ទៀតថា នៅលើគោយន្តមានសម្ភារផ្សេងៗ ដូចជា ចាន ឆ្នាំង ស្លាបព្រា ខោ អាវ លុយជាង៨០ម៉ឺនរៀល និងកាំបិតប្រឡាក់សុទ្ធតែឈាមចំនួន០១ ។ ក្នុងនោះស្រ្តីជាប្រពន្ធ(លុយ តន)បានប្រាប់សមត្ថកិច្ចថា គាត់ទទួលដំណឹងនេះតាមរយៈអ្នកបើកគោយន្តដឹកខ្ចូសលក់ដូចគ្នាប្រាប់ថា ប្ដីគាត់(ទ្រី ឈាង)ចេញពីផ្ទះដឹក(ខ្ចូសចំនួន២ ចឹងអាចល់ក់អស់មួយហើយ។ ប៉ុន្តែតាំងពីថ្ងៃទី១៦ ដល់ថ្ងៃកើតហេតុនេះទូរស័ព្ទតេមិនចូលសោះ ហើយគាត់ជាមនុស្សចូលចិត្តស្រានិយាយមិនស្តាប់ទេ ។ បច្ចុប្បន្ន សព និងសម្ភារផ្សេងៗសមត្ថកិច្ចបានប្រគល់អោយស្រ្តីជាប្រពន្ធ ហើយស្រ្តីជាប្រពន្ធបានដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីសុំការស្រាវជ្រាវបន្ត។ ទោះជាយ៉ាងណាក្ដី ប្រភពផ្សេងៗបានលើកឡើងដែរថា គេសង្ស័យតែជនរងគ្រោះ(ទ្រី ឈាង)ព្យាយាមធ្វើអត្ថឃាតខ្លួនឯងផងក៏មិនដឹង ហើយត្រង់រថយន្តកិនគេសង្ស័យហក់ចូលរថយន្តទៀតផង ករណីនេះសមត្ថកិច្ចជំនាញពាក់ព័ន្ធកំពុងស្រាវជ្រាវបន្កតហើយ ។ គួររំលឹកថា ហេតុការណ៍ដ៍ស្មុកស្មាញខាងលើ បានកើតឡើងនៅវេលាម៉ោងប្រមាណជាង៩យប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែលេខ១៧៥-១៧៦ ផ្លូបំបែកវាងក្រុងស្ថិតនៅភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់៕

Read More

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយប្រេងនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៤សាំង ឡើងថ្លៃ៥០រៀល។ ខណៈប្រេងម៉ាស៊ូសតបន្ត ឡើងថ្លៃ៥០រៀល។ ដូច្នេះ ត្រូវលក់សាំងធម្មតាតម្លៃ ៣,៩៥០រៀល និងម៉ាស៊ូសតត្រូវលក់៣,៨០០រៀលក្នុង១លីត្រ។ជាក់ស្ដែងក្នុងសេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់បន្ថែមថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នឹងត្រូវលក់ ៤.២១១រៀល ក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតា EA92 និង ៤.០៦១រៀល ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូតDO50ppm។ សេចក្តីជូនដំណឹងក៏បានជម្រាបថា ពាក់ព័ន្ធនឹងបញ្ហាប្រេងឡើងថ្លៃខាងលើនេះ ដើម្បីជួយសម្រួល់ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅតែបន្ត និងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន។

Read More

ភ្នំពេញ​៖​ យើងទាំងអស់គ្នាដែលជាចាងហ្វាងនិពន្ធនាយកតំណាងសមាគម និងជាអ្នកដឹកនាំស្ថាប័នសារព័ត៌មានសរុបចំនួន១៥២រូបមកពី១០២អង្គភាពបានជួបជុំគ្នាក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក.) លើកទី២១ ដើម្បីជជែកពិភាក្សា និងអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពី «វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ»។ ការលើកយកប្រធានបទនេះមកពិភាក្សា និងអនុម័តពីព្រោះក្លិបអ្នកកាសែតកម្ពុជា យល់ឃើញថា វិជ្ជាជីវៈសារព័ត៌មាននៅតែជាប្រការសំខាន់ដែលត្រូវយកចិត្តទុកដាក់បន្តពង្រឹង ដើម្បីការពារ តម្លៃសារព័ត៌មានអាជីព និងរក្សាបាននូវទំនុកចិត្តរបស់មហាជន។ ជាមួយគ្នានោះ ការបញ្ចេញមតិនៅ តែជាកង្វល់។ខណៈដែលយើងបានសង្កេតឃើញថា ការប្រើប្រាស់សិទ្ធិហួសពីព្រំដែនច្បាប់នៅតែងកើតមាន និងនាំឲ្យប៉ះពាល់ដល់អ្នកដទៃ។ ក្រោយពីបានពិភាក្សាយ៉ាងផុលផុស យើងទាំងអស់គ្នាបានអនុម័តសេចក្តីថ្លែងការណ៍រួមដែលមាន ខ្លឹមសារដូចខាងក្រោម៖ ១-វ.ន.ស.ក. យល់ឃើញថាទោះក្នុងកាលៈទេសៈណាក៏ដោយ ការពង្រឹងវិជ្ជាជីវៈសារព័ត៌មាន នៅ តែមានសារសំខាន់ក្នុងការលើកស្ទួយតម្លៃរបស់អ្នកសារព័ត៌មាន និងជំនឿរបស់មហាជនមកលើសារព័ត៌មាន ជាពិសេសក្នុងបរិបទនៃការវិវឌ្ឍន៍យ៉ាងខ្លាំងនៃសារព័ត៌មានឌីជីថល។ ២- វ.ន.ស.ក. យល់ឃើញថា ការបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មានគឺជាអាទិភាពចម្បងខណៈ ដែលស្ថាប័នសារព័ត៌មានក៏ដូចជាអ្នកសារព័ត៌មានមានការកើនឡើងជាបន្តបន្ទាប់ ការផ្សព្វផ្សាយកាន់តែទំលំទូលាយ និងរហ័សដោយសារតែការរីកចម្រើននៃបច្ចេកវិទ្យាក្នុងពេលដែលអ្នកសារព័ត៌មានមួយចំនួននៅ តែមិនទាន់ទទួលបានការបណ្តុះបណ្តាលច្បាស់លាស់ដែលជាហេតុធ្វើឱ្យកំហុសឆ្គងលើវិជ្ជាជីវៈ និងក្រម សីលធម៌ងាយនឹងកើតឡើង។ ៣- វ.ន.ស.ក. អំពាវនាវជាថ្មីម្តងទៀតដល់អ្នកសារព័ត៌មានទាំងអស់ ជាពិសេសអ្នកដែលទើបចូល បំពេញការងារក្នុងវិស័យសារព័ត៌មាន ត្រូវតែយកចិត្តទុកដាក់ក្នុងការសិក្សាស្រាវជ្រាវ ឬក៏ចូលរួមក្នុង វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌ បើសិនជាពួកគេមានបំណងក្លាយជាអ្នកសារ ព័ត៌មានអាជីព ហើយទទួលបានការគាំទ្រពីសាធារណជន។ ៤- វ.ន.ស.ក. ស្នើដល់ស្ថាប័នសារព័ត៌មាន ឬស្ថាប័នពាក់ព័ន្ធដែលបើកវគ្គបណ្តុះបណ្តាលគប្បី បញ្ចូលចំណុចដែលចែងពីសេរីភាពសារព័ត៌មាន និងសិទ្ធិបញ្ចេញមតិក្នុងកម្មវិធីបណ្តុះបណ្តាលទាំងនោះ។ ៥- វ.ន.ស.ក. ស្នើដល់ស្ថាប័នសារព័ត៌មាននានាចូលរួមផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយអំពីច្បាប់ បទប្បញ្ញត្តិនានាពាក់ពន្ធ័សិទ្ធិបញ្ចេញមតិ និងផលប៉ះពាល់ជាអវិជ្ជមានដែលអាចកើតឡើងដោយសារតែការ បញ្ចេញមតិ។ ៦- វ.ន.ស.ក. ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការផ្សាយព័ត៌មានមិនពិត វ.ន.ស.ក. អំពាវនាវឱ្យ បង្កើតវេទិកាអ្នកដឹកនាំសារព័ត៌មាន និងអ្នកនាំពាក្យដើម្បីជួបគ្នាជាទៀងទាត់រកដំណោះស្រាយរួមគ្នា ដើម្ធានាឱ្យមានលំហូរព័ត៌មានសេរី។ ទន្ទឹមគ្នានេះ វ.ន.ស.ក. ក៏សូមអំពាវនាវដល់ស្ថាប័នរដ្ឋ និងអាជ្ញាធរទាំង អស់ចូលរួមឆ្លើយតប ឬបកស្រាយទាន់ពេលវេលានូវព័ត៌មាននានា ក៏ដូចជាព័ត៌មានក្លែងក្លាយដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ វប្បធម៌ប្រពៃណី និងសង្គមជាតិ។ ៧-វ.ន.ស.ក. យល់ឃើញថា ដើម្បីពង្រឹងវិជ្ជាជីវៈសារព័ត៌មានប្រកបដោយប្រសិទ្ធភាព ការបង្កើត ក្រុមប្រឹក្សាក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននៅតែជាប្រការចាំបាច់ដែលក្លិបអ្នកកាសែតកម្ពុជា សមាគមអ្នក សារព័ត៌មាន និងអង្គភាពសារព័ត៌មាននានា ស្វែងរកការសហការជាមួយក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួង ព័ត៌មានដើម្បីបង្កើតឲ្យបានក្រុមប្រឹក្សាដែលមានសារសំខាន់នេះ។ ៨- វ.ន.ស.ក. កត់សម្គាល់ឃើញថា…

Read More

ខេត្តកំពង់ចាម ៖ សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រី កម្ពុជា បានគូសបញ្ជាក់ថា មានអ្នកនយោបាយចាស់មួយរូបនៅក្រៅប្រទេស តែងតែព្យាយាមញុះញង់ប្រជាពលរដ្ឋតាមរយៈបណ្តាញសង្គមឱ្យងើបបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងកៀរគរប្រជាពលរដ្ឋឱ្យធ្វើសកម្មភាពផ្សេងៗដែលខុសទៅនឹងច្បាប់ផងដែរ។ ក្នុងពិធីប្រកាស បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី ដែលប្រារព្ធនៅស្រុកស្ទឺងត្រង់ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំលឹកផងដែរថា ដូចកាល «ព្រឹត្តិការណ៍ថ្ងៃ១៨សីហា» អ្នកនយោបាយនៅក្រៅប្រទេសរូបនោះ បានញុះញង់យុវជនឱ្យធ្វើសកម្មភាពខុសច្បាប់ក្រោមលេស ប្រឆាំងនឹងកិច្ចសហប្រតិបត្តិការ CLV-DTA ក្នុងគោលបំណងទុច្ចរិតដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល។ សម្តេចធិបតីក៏បានគូសបញ្ជាក់ថា អ្នកនយោបាយចាស់នៅក្រៅប្រទេសនោះ មានចេតនាទុច្ចរិតក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល ដូចនៅប្រទេសបង់ក្លាដេស ហើយគិតថា នៅពេលផែនការផ្តួលរំលំរាជរដ្ឋាភិបាលបានសម្រេច ខ្លួននឹងអាចមានឱកាសមកដឹកនាំប្រទេសកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកផងដែរថា អ្នកនយោបាយចាស់រូបនោះ បានត្រឹមធ្វើជានាយករដ្ឋមន្រ្តីតាមហ្វេសប៊ុកតាំងពីឆ្នាំ២០១៣មក ហើយបុគ្គលនោះ ក៏តែងតែបរាជ័យជានិច្ចនៅក្នុងការបោះឆ្នោតម្តងៗ ដោយសារតែប្រជាពលរដ្ឋជឿជាក់និងគាំទ្រលើ សម្តេចតេជោ ហ៊ុន សែន និងគាំទ្រគណបក្សប្រជាជនកម្ពុជាជារៀងរហូតមក។ សម្តេចនាយករដ្ឋមន្ត្រីបានអំពាវនាវទៅកាន់ប្រជាពលរដ្ឋដូច្នេះថា «កុំឱ្យដើរថយក្រោយ មានតែយើងបន្តដំណើរទៅមុខ យើងបន្តកសាងអភិវឌ្ឍន៍ បន្តថែរក្សាសុខសន្តិភាពជាមួយគ្នា បន្តដាក់ចេញនូវគោលនយោបាយ បម្រើប្រជាពលរដ្ឋតទៅទៀត និងសុំឱ្យប្រជាជនបន្តជឿទុកចិត្ត និងផ្តល់ការទុកចិត្ត ទៅដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ចូលរួមជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលខ្ញុំថាមិនមែនល្អឥតខ្ជោះនោះទេ។ ប៉ុន្តែយើងខិតខំឱ្យអស់លទ្ធភាព ដើម្បីឱ្យកាន់តែល្អប្រសើរ ឈានទៅរកការអភិវឌ្ឍបន្ថែមទៀត ជូនប្រជាពលរដ្ឋ សូម អ៊ុំ ពូ មីង បងប្អូន ជឿទុកចិត្តចុះ ហើយទី២៖ កុំចូលរួមជាមួយការអំពាវនាវណា ដែលនាំទៅដល់ការដុតប្រទេស ដុតស្រុក ដុតភូមិ ធ្វើឱ្យយើងបែកបាក់ឡើងវិញ តែប៉ុណ្ណឹងបានហើយ»។ សម្តេចបន្ថែមថា ក្រុមប្រឆាំងពូកែលាបពណ៌ ដែលពីមុនៗ នៅពេលមានអ្នកនិយាយគាំទ្រដល់រាជរដ្ឋាភិបាល លើកឡើងពីសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចគេចោទថាជា «យួន» ឥឡូវគេថា «លក់ក្បាល» នេះជាការលាបពណ៌ដ៏អាក្រក់៕

Read More

ភ្នំពេញ ៖ស្រ្តីម្នាក់បានជិះម៉ូតូលឿនហើយបានវ៉ាជែងរថយន្តមិនផុតផងក៏ទៅទាក់ដៃកង់បុរសម្នាក់កំពុងជិះហាត់ប្រាណបណ្ដាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។ចំណែកឯអ្នកជិះកង់គ្រាន់តែរងរបួសដែរ។ ហេតុការណ៍នេះកើតឡើងនៅតាមផ្លូវក្រុងកោះនរាស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ០៦ព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៤ ។ ស្ត្រីដែស្លាប់ឈ្មោះ ឆន សុខលីជនជាតិខ្មែរជាបុគ្គលិកក្រុមហ៊ុន យី ដា មីនូហ្វេកធឺរើ ខូ អិលធីឌី។ ពលរដ្ឋអ្នកធ្វើដំណើរបានប្រាប់ឱ្យដឹងថា មុនកើតហេតុ គេឃើញស្រ្តីម្នាក់ជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីផ្លាកលេខ កណ្តាល 1AA-4555 តាមផ្លូវទីក្រុងកោះនរាក្នុងល្បឿនលឿនពីលិចទៅកើត។ គោលដៅចេញពីធ្វើការត្រឡប់ទៅផ្ទះនៅឯសង្កាត់ក្បាលកោះ។ ខណៈជិះមកដល់ចំណុចកើតហេតុ ស្រ្តីខាងលើបានបន្ថែមល្បឿនម៉ូតូឡើងវ៉ាជែងរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក ហើយបានប៉ះជាមួយដៃកង់បុរសម្នាក់ជាអ្នកជិះហាត់ប្រាណដែលលើលើផ្លូវក្នុងទិសដៅស្របគ្នា បណ្តាលដួលបោកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ។ ចំណែកឯបុរសជាអ្នកជិះកង់ហាត់ប្រាណ គ្រាន់តែរបួសរលាត់ដៃជើងតែប៉ុណ្ណោះ ។ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងគ្រោះថ្នាក់ រួចធ្វើការវាស់វែងយកម៉ូតូនិងកង់ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌច្បារអំពៅរង់ចាំដោះស្រាយពេលក្រោយ។ចំណែកសពស្រ្តីរងគ្រោះបានប្រគល់ឱ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យ៕

Read More

ខេត្ត​កំពង់ចាម៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ​ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីក្នុងពិធីប្រកាស​ខេត្ត​កំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និង​ចែក​បណ្ណ​កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ប្រសាសន៍សំខាន់ៗរបស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ មានដូចតទៅ​៖ -សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ចូលរួមអបអរសារជាមួយបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម ដែលបានបញ្ចប់ ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយសម្តេចបានចាត់ទុកថា ការបញ្ចប់នេះគឺជាប្រវត្តិសាស្រ្តសម្រាប់ខេត្តកំពង់ចាម ក៏ដូចជានៅប្រទេសកម្ពុជាទាំងមូល។-សម្ដេចធិបតី​ ថ្លែងថា​ ការវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធជាលើកទីមួយដែលជាប្រវត្តិសាស្ត្ររបស់កម្ពុជានាថ្ងៃនេះធានានិងការផ្ដល់កម្មសិទ្ធិដល់ប្រជាពលរដ្ឋប្រើប្រាស់ជាយូរអង្វែង -សម្តេចធិបតី ថ្លែងថា​ ការបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តកំពង់ចាមនាពេលនេះ គឺជាសមិទ្ធផលនៃម្លប់នៃសុខសន្តិភាព។-សម្ដេចធិបតី​ ថ្លែងថា​ អំណរគុណចំពោះប្រជាពលរដ្ឋដែលបានផ្ដល់ការទុកចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារាជរដ្ឋាភិបាលអាណត្តិថ្មីនិងខិតខំបន្តការអភិវឌ្ឍន៍ប្រទេសជាតិដើម្បីឆ្លើយតបនឹងការទុកចិត្តការផ្ដល់យុត្តិធម៌របស់ប្រជាពលរដ្ឋ។ -សម្តេចធិបតី ថ្លែងថា ដីធ្លីគឺជាទ្រព្យសម្បត្តិសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប មិនថាពលរដ្ឋនៅទីក្រុង ឬនៅស្រែចំការនោះទេ ដូច្នេះសម្តេចសូមឲ្យមានការ វាស់វែងដីធ្លីនេះឲ្យបានត្រឹមត្រូវបំផុតមិនថាដីរដ្ឋ ឬឯកជននោះឡើយ។ -សម្ដេចធិបតី​ ថ្លែងថា​ គណបក្សប្រជាជនតែងតែគិតគូរនិងដោះស្រាយរាល់ទុក្ខលំបាកបញ្ហារបស់ជាពលរដ្ឋគ្រប់កាលៈទេសៈនឹងធ្វើអ្វីៗដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ។-សម្ដេចធិបតី​ ថ្លែងថា​ ការតភ្ជាប់ស្ពាននិងហេដ្ឋារចនាសម្ព័ន្ធគឺជាការតភ្ជាប់ទំនាក់ទំនងរបស់ប្រជាពលរដ្ឋពីតំបន់មួយទៅតំបន់មួយជាពិសេសការបង្កើតចរន្តសេដ្ឋកិច្ច-សម្ដេចធិបតី ថ្លែងថា​ ការចុះវាស់វែង និងចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធនៅទូទាំងប្រទេស គឺទើបតែមាននៅក្រោយពេលកម្ពុជាមានសន្តិភាពពេញលេញនៅទូទាំងប្រទេសប៉ុណ្ណោះ។ ការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធនៅទូទាំងប្រទេសបែបនេះ មិនធ្លាប់មានឡើយនៅមុនកម្ពុជាមានសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨។-សម្តេចធិបតី ថ្លែងថា ការបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នឹងធ្វើឡើងនៅទូទាំងប្រទេស ខណៈកម្មវិធីនេះគឺជា គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញ និងលើកកម្ពស់ជីវភាពពលរដ្ឋឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។-សម្ដេចធិបតី​ ថ្លែងថា​ ដីគឺជាមូលដ្ឋានសំខាន់សម្រាប់ការបង្កបង្កើនផលចិញ្ចឹមជីវិតនិងអាចលក់ដូរចែកទ្រព្យជូនកូនចៅសម្រាប់កសាងផ្ទះនិងធ្វើការបង្ករបង្កើនផលនិងដាំដំណាំផ្សេងៗ -សម្ដេចធិបតី​ ថ្លែងថា​ ក្នុងរយៈពេលជាង ៥០០ ឆ្នាំកន្លងមកនេះយើងមិនអាចវាស់វែងដីធ្លីបាននោះទេ ដោយសារមានតំបន់ខ្លះមានសង្គ្រាមប៉ុន្តែបច្ចុប្បន្ននេះយើងអាចវាស់វែងបានទូទាំងប្រទេសដោយប្រទេសជាតិមានសុខសន្តិភាពស្ថេរភាពនយោបាយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលតែមួយក្រោមរដ្ឋធម្មនុញ្ញតែមួយ។ -សម្ដេចធិបតី​ ថ្លែងថា​ ក្នុងរយៈពេលជិត៤០ ឆ្នាំហើយដែលកម្ពុជាយើងបានចាប់ផ្ដើមរៀបចំផ្ដល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ការគ្រប់គ្រងដីធ្លីវាមានដំណាក់កាលច្រើនដោយសារប្រទេសយើងមានសង្គ្រាម។ សន្តិភាពមានសារៈសំខាន់ណាស់មិនត្រឹមតែធ្វើឲ្យយើងបានសេចក្ដីសុខប៉ុណ្ណោះទេប៉ុន្តែសន្តិភាពធ្វើឱ្យយើងលទ្ធភាពអាចវាស់វែងដីធ្លីជូនកម្មសិទ្ធជូនប្រជាពលរដ្ឋ។ -សម្ដេចធិបតី​ ថ្លែងថា​ រាជរដ្ឋាភិបាលអាណត្តិថ្មីនេះនឹងខិតខំធ្វើយ៉ាងណាចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្នាទូទាំងប្រទេសនេះហើយជាផលនៃសន្តិភាព។ -សម្ដេចធិបតី ថ្លែងថា​ សន្តិភាព មិនមានន័យត្រឹមតែបញ្ចប់សង្គ្រាមប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ជាការផ្ដល់ឱកាសឱ្យមានការចុះវាស់វែង និងផ្ដល់កម្មសិទ្ធិដីធ្លីស្របច្បាប់ជូនពលរដ្ឋថែមទៀត។ -សម្ដេចធិបតី​ មានប្រសាសន៍បន្តថា ការទទួលបានកម្មសិទ្ធិដីធ្លីស្របច្បាប់ ក៏បានធ្វើឱ្យជីវភាពពលរដ្ឋកាន់តែប្រសើរជាលំដាប់ថែមទៀតផងដែរ។ -សម្ដេចធិបតី​ថ្លែងថា៖​កាលពីមុនដីនៅកម្ពុជាជាដីដែលបែកបាក់គ្នាជាដីដែលដែលមានជម្លោះដីសង្គ្រាម។ប៉ុន្តែដីនាបច្ចុប្បន្ននេះបានក្លាយទៅជាដីសន្តិភាពមានកម្មសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ -សម្ដេចធិបតី ថ្លែងថា​សន្តិភាព មិនមានន័យត្រឹមតែបញ្ចប់សង្គ្រាមប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ជាការផ្ដល់ឱកាសឱ្យមានការចុះវាស់វែង និងផ្ដល់កម្មសិទ្ធិដីធ្លីស្របច្បាប់ជូនពលរដ្ឋថែមទៀត។ -សម្ដេចធិបតីមានប្រសាសន៍បន្តថា ការទទួលបានកម្មសិទ្ធិដីធ្លីស្របច្បាប់ ក៏បានធ្វើឱ្យជីវភាពពលរដ្ឋកាន់តែប្រសើរជាលំដាប់ថែមទៀតផងដែរ។ -សម្តេចធិបតី ថ្លែងថា​ ការរៀបចំកម្មសិទ្ធដីធ្លីនេះ គឺជាអ្វីដែលរាជរដ្ឋាភិ បាលត្រូវបន្តទៀតសម្រាប់ជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយរាជរដ្ឋាភិបាលនឹងបញ្ចប់ការវាស់វែងដីធ្លីនេះ…

Read More

ភ្នំពេញ៖ ក្រសួងសុខាភិបាលព្រឹកថ្ងៃសៅរ៍ទី២១ ខែធ្នូ ឆ្នាំ២០២៤នេះបានជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ជំងឺកញ្រឹ្ចលគឺជាជំងឺបង្កដោយវីរុស មានលក្ខណៈឆ្លងខ្លាំង ហើយរាលដាលលឿនតាមផ្លូវដង្ហើម ក្អក ឬកណ្តាស់ វាអាចបង្កជាជំងឺធ្ងន់ធ្ងរ និងស្លាប់បាន។ ជាពិសេសលើកុមារតូចៗដែលខ្វះអាហារូបត្ថម្ភ។ របាយការណ៍របស់អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា៖ ចាប់តាំងពីឆ្នាំ២០២៣មក មានការផ្ទុះរាលដាលនៃជំងឺកញ្ច្រឹលនេះនៅបណ្តាប្រទេសជាច្រើនក្នុងតំបន់និងលើពិភពលោក ដោយសារអត្រាគ្របដណ្តប់វ៉ាក់សាំងបង្ការជំងឺកញ្ជឹ្រលបានធ្លាក់ចុះ។ ក្នុងអំឡុងពេលផ្ទុះរាតត្បាតជំងឺកូវីដ-១៩។ ប្រទេសកម្ពុជារួមជាមួយនឹងប្រទេសជិតខាងកម្ពុជា កំពុងតែប្រឈមនឹងហានិភ័យ នៃការផ្ទុះរាលដាលជំងឺកញ្ជឹល ឡើងវិញ។ ជាពិសេសប្រជាជនដែលងាយរងគ្រោះ ដូចជាកុមារ ជនចំណាកស្រុក ប្រជាជនចល័ត និងសហគមន៍ នៅតាមព្រំដែនជាដើម។ដូចនេះ។ ក្រសួងសុខាភិបាល បានកត់សំគាល់ឃើញថា ករណីនៃជំងឺកញ្ជឹ្រលមានការកើនឡើង ជា បន្តបន្ទាប់។ជាពិសេសនៅតាមសាលារៀន និងខេត្តមួយចំនួននៅតាមព្រំដែន ចាប់តាំងពី ខែតុលា ឆ្នាំ២០២៤មក។ ក្នុងនោះពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា បានរកឃើញករណីវិជ្ជមានជំងឺកញ្ជ្រោលសរុប៣៧៥ ករណីក្នុងខេត្តចំនួន១៧។ ដូចនេះហើយទើបក្រសួងសុខាភិបាល បានដាក់ចេញនូវយុទ្ធនាការផ្តល់វ៉ាក់សាំងបន្ថែម បង្ការជំងឺកព្រឹល-ស្អូច នៅទូទាំងប្រទេសដល់កុមារដែលមានអាយុចាប់ពី៩ដល់៥៩ខែ ចាប់តាំងពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ រហូតដល់បច្ចុប្បន្ននេះ។ ដើម្បីបង្កើនភាពស៊ាំនៅក្នុងសហគមន៍។ កម្មវិធីជាតិ ផ្តល់ថ្នាំបង្ការ របស់ក្រសួងសុខាភិបាល បាននិងកំពុងបន្តតាមដាន ស្រាវជ្រាវយ៉ាងសកម្ម ជាប្រចាំ ដើម្បីស្វែងរក និងឆ្លើយតបជាបន្ទាន់។ ១. របៀបចម្លង៖-ជំងឺកញ្ច្រឹលអាចប៉ះពាល់ដល់មនុស្សគ្រប់រូប។ ប៉ុន្តែភាគច្រើនកើតមានចំពោះកុមារ។ -ជំងឺកញ្ជឹ្រលឆ្លងតាមផ្លូវដង្ហើម ក្អកឬកណ្តាស់ មេរោគនៅតែសកម្ម និងចម្លងតាមខ្យល់ ឬលើផ្ទៃដែលមានមេរោគរហូតដល់ទៅ២ម៉ោង-ជំងឺកញ្ជ្រឹលឆ្លងខ្លាំងណាស់ ប្រសិនបើគេដាក់អ្នកជំងឺកញ្ជីលម្នាក់នៅក្នុងបន្ទប់ជាមួយនឹងមនុស្ស១០នាក់ ផ្សេងទៀតដែលមិនបានចាក់វ៉ាក់សាំងការពារ នោះ៩នាក់ ក្នុងចំណោមពួកគេនឹងឆ្លងជំងឺកញ្ជ្ឹល-ជំងឺកញ្ជឹ្រលមានសមត្ថភាពឆ្លង ក្នុងអំឡុងបួនថ្ងៃមុនពេលចាប់ផ្តើមចេញកន្ទួលក្រហម រហូតដល់ទៅបួនថ្ងៃ បន្ទាប់ពីកន្ទួលក្រហមរលុបបាត់។ ២. រោគសញ្ញា៖-ជាទូទៅរោគសញ្ញាជំងឺកញ្ជ្រឹលចាប់ផ្តើមចេញក្នុងចន្លោះពី១០ថ្ងៃ ទៅ១៤ថ្ងៃ បន្ទាប់ពីឆ្លងវីរុស -រោគសញ្ញាដំបូងច្រើនកើតមានក្នុងរយៈពេល៤ទៅ៧ថ្ងៃ -ហៀរសំបោរ ក្អក ភ្នែកក្រហម ហូរទឹកភ្នែក-មានចំណុចពណ៌សតូចៗនៅខាងក្នុងថ្ពាល់ -កន្ទួលក្រហមលើស្បែក គឺជារោគសញ្ញាចម្បង មានលើមុខ ផ្នែកខាងលើនៃក រោគសញ្ញានេះកើត មាន7ទៅ១៨ថ្ងៃបន្ទាប់ពីឆ្លង រួចរាលដាលពេញរាងកាយរហូតដល់ដៃជើងក្នុងរយៈពេល៣ថ្ងៃ។ កន្ទួលក្រហមនិងរលុបបាត់ក្នុងអំឡុង5ទៅ៦ថ្ងៃ។ -ផលវិបាករួមមាន៖-ពិការភ្នែក-ជំងឺរលាកខួរក្បាល (ការបង្ករោគបណ្តាលឱ្យហើមខួរក្បាល និងអាចប៉ះពាល់ដល់ខួរក្បាល-រាកធ្ងន់ធ្ងរ និងអាចបាត់បង់ជាតិទឹកក្នុងរាងកាយ-ឆ្លងមេរោគក្នុងត្រចៀក-បញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ រួមទាំងជំងឺរលាកសួត-ប្រសិនបើស្ត្រីមានជំងឺកញ្ជឹjrលអំឡុងពេលមានផ្ទៃពោះ អាចបង្កគ្រោះថ្នាក់ដល់ម្តាយ ហើយអាចបណ្តាលឱ្យទារកកើតមិនគ្រប់ខែ…

Read More