Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: Admin
គណបក្សខ្មែរអភិរក្សដាក់លិខិតគោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាស្នើសុំបង្កើតច្បាប់ ភេរវកម្មដាក់ក្រុមឧទ្ទាមជ្រុលនិយមក្រៅច្បាប់ទៅជាក្រុមភេរវករ
ភ្នំពេញ ៖ លោក រៀម ខេមរិន្រ្ទ ប្រធាន គណបក្សខ្មែរអភិរក្ស សូមគោរពជម្រាបជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មេត្តាជ្រាបថា គណបក្សខ្មែរអភិរក្ស បានកត់ សម្គាល់ឃើញថា កន្លងមក និងបច្ចុប្បន្នមានក្រុមជ្រុលនិយម បានបង្កើតអង្គការចាត់តាំងប្រកាសកៀរគរបង្កើតនូវ ចលនាខុសច្បាប់នានា ព្រមទាំងព្យាយាមបង្កើតនូវព័ត៌មានញុះញង់ បំភ្លៃការពិត បង្កជាព្យសនកម្មធ្ងន់ធ្ងរ ប៉ះពាល់ដល់ សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាបង្កភាពវឹកវរ ចលាចល ដល់ប្រជាពលរដ្ឋ។នេះជាអំពើខុសច្បាប់ ទាំងស្រុង និងជាក្រុមជ្រុលនិយមបំផ្លាញប្រទេសជាតិខ្លួនឯង។ ក្រុមនេះបានព្យាយាមរុញច្រានប្រទេសកម្ពុជាឱ្យធ្លាក់ចូល ទៅក្នុងភ្លើងសង្គ្រាម និងបង្កអស្ថេរភាពនយោបាយរវាងប្រទេសកម្ពុជា និងប្រទេសជិតខាងជាដើម។ ចំពោះការប៉ុនប៉ងធ្វើ រដ្ឋប្រហារដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ គឺជាចេតនាខុសច្បាប់ទាំងស្រុង និងធ្វើឡើងផ្ទុយពីរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ គណបក្សខ្មែរអភិរក្ស ដែលជាគណបក្សសម្ព័ន្ធភាពជាមួយ គណបក្សប្រជាជនកម្ពុជា រក្សាជំហរ ដាច់ខាតគោរពនូវខ្លឹមសារកិច្ចព្រមព្រៀង ដើម្បីជំរុញការអនុវត្តនយោបាយបង្រួបបង្រួមជាតិឱ្យបានរឹងមាំនិងដើម្បីប្រមូល កម្លាំងស្នេហាជាតិ ចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយសំដៅឱ្យ ភាពសុខសាន្ត និងការអភិវឌ្ឍន៍រយៈពេលយូរ អង្វែង ដែលបានសម្រេចចងសម្ព័ន្ធភាពជាមួយគ្នា ដែលត្រូវគោរពឱ្យបាននូវគោលការណ៍ចំនួន ៨ចំណុចដូចតទៅ៖ ១- ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាដោយស្មើភាព ស្មើសិទ្ធិ គោរពនូវឯករាជ្យ និងស្វ័យភាពរបស់ គណបក្សនីមួយៗដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ ២- ប្តេជ្ញាគោរព ប្រតិបត្តិ ការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយមអាស្រ័យដោយ រដ្ឋធម្មនុញ្ញ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់ និងយុត្តិធម៌សង្គម ពង្រឹងឆ្លង សាមគ្គីជាតិ ដើម្បីកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។ ៣- ប្តេជ្ញាការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានគង់វង្ស ការពារ សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ដើម្បីធានាដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយចីរភាពនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូបប្រកបដោយភាពសុខដុមរមនាក្នុងសង្គម។ ៤- រួមសហការគ្នាដើម្បីទប់ស្កាត់និងកំចាត់ចោលនូវនយោបាយជ្រុលនិយមចេញផុតពីព្រះរាជាណាចក្រកម្ពុជា ។ ប្រឆាំងដាច់ខាតចំពោះឧបាយកល និងសកម្មភាពរបស់មជ្ឈដ្ឋានណាក៏ដោយ…
ស្ថានភាពអាកាសធាតុនៅកម្ពុជា បន្តចុះត្រជាក់ពី១៨ទៅ៣០អង្សាសេ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤
ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយមព្រឹកថ្ងៃសុក្រទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ បានជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស។ ខណៈកម្ពុជា បន្តចុះត្រជាក់ពី១៨ទៅ៣០អង្សាសេ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ខែធ្នូ ឆ្នាំ២០២៤។ ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ទៀតថា ខ្យល់មូសុងឦសាន្តមានឥទ្ធិពលលើសមុទ្រចិនខាងត្បូង និងគ្របដណ្តប់លើអាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ ។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤១-តំបន់វាលទំនាប៖សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់បក់មកពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម ៦ម៉ែត្រ វិនាទី។ ២-តំបន់ខ្ពង់រាប៖សីតុណ្ហភាពមធ្យមអប្បបរមា១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់ បក់មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម៧ម៉ែត្រ វិនាទី។ ៣-តំបន់មាត់សមុទ្រ៖-សីតុណ្ហភាពមធ្យមអប្បបរមា១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់ បក់មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម៦ម៉ែត្រ/វិនាទី។រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕
ខេត្តពោធិ៍សាត់ ៖ ប្រភពព័ត៌មានបឋមនាព្រឹកព្រលឹម ថ្ងៃសុក្រថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នេះបានប្្ជាក់ថា សមត្ថកិច្ចនិងស្ថាប័នជំនាញពាក់ព័ន្ធបាកំពុងសហការ ចុះពិនិត្យនិងស្រាវជ្រាវទីតាំងកើតហេតុ ដែលគេសង្ស័យអាចជាករណីឃាតកម្មដោយ អារ.កប្លន់យកលុយអ្នកដឹកខ្ចូសលក់តាមរទេសគោយន្ត។ ប្រភពដដែលបនបន្តថាកន្លែងកើតហេតុ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ម្តុំផ្លូវបំបែកវៀងក្រុង ស្ថិតក្នុងភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ ។ ប្រភពបញ្ជាក់ទៀតថា ការពិតហេតុការណ៍ដ៏មហារន្ធត់ខាងលើ បានកើតឡើងនៅវេលាម៉ោងប្រមាណជាង៩យប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដោយអ្នកខ្លះនិយាយថា សង្ស័យផឹកស្រាស្រវឹងអារ.កខ្លួនឯង ។ប៉ុន្តែមតិភាគច្រើននិយាយថា សង្ស័យករណីប្លន់អារ.កសម្លាប់យកលុយ ។ ករណីខាងលើអ្នកខ្លះឃើញជនរងគញរោះស្រែកឲ្យគេជួយ បន្ទាប់មកបានដួលទាំងឈាមហូរស្រោចពេញខ្លួន។គ្រានោះមានរថយន្តបើកកិនជើងថែមទៀត ក្រោយមកសមត្ថកិច្ចចុះទៅដល់ដើម្បីដឹកទៅសង្រ្គោះ។ ប៉ុន្តែបានស្លាប់បាត់បងបាត់ទៅហើយ ។ទោះជាយ៉ាងក្ដីរង់ចាំសមត្ថកិច្ចកមពុងបន្ងតស្រាវជ្រាវឲ្យបានហ្មត់ចត់សិន ទើបដឹងការពិត៕
ក្រសួងសុខាភិបាលចេញសេចក្តីជូនព័ត៌មានស្តីពីវិធានការការពារសុខភាពពីជំងឺបង្កដោយវីរុសណូរ៉ូ « Norovirus »
ភ្នំពេញ៖ ក្រសួងសុខាភិបាលសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នៅលើពិភពលោក វីរុសណូរ៉ូ « Norovirus » ជាមូលហេតុចម្បងនៃការក្អួតរាក និងជំងឺដែលបណ្តាលមកពីអាហារ ដែលបង្កឱ្យមានជំងឺរលាកក្រពះស្រួចស្រាវ រលាកក្រពះពោះវៀន។ អង្គការសុខភាពពិភពលោកបានរកឃើញថា ជារៀងរាល់ឆ្នាំនៅលើសកលលោក មាន៦៨៥លានករណីបង្កដោយវីរុសណូរ៉ូ ស្លាប់ប្រមាណ ២០០ ០០០នាក់។ក្នុងនោះដែរ ២០០លានករណី កើតលើកុមារអាយុក្រោម៥ឆ្នាំ និងមានកុមារចំនួន៥០ ០០០នាក់បានស្លាប់។ ការផ្ទុះរាតត្បាតនៃជំងឺបង្កដោយវីរុសណូរ៉ូភាគច្រើនកើតមាននៅប្រទេសមានរដូវត្រជាក់ កន្លែងមានការប្រមូលផ្តុំ អាកាសធាតុត្រជាក់មេរោគរស់យូរ រដូវត្រជាក់ធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់រាងកាយចុះខ្សោយ។ បុគ្គលគ្រប់វ័យអាចឆ្លង និងឈឺដោយវីរុសណូរ៉ូ រោគសញ្ញា។ជាទូទៅ កើតមានចន្លោះពី ១២ ទៅ ៤៨ម៉ោង បន្ទាប់ពីប៉ះពាល់ឬប្រឈមនឹងវីរុសណូរ៉ូ ។ រោគសញ្ញាភាគច្រើន មាន រាកក្អួត ចង្អោរ ចុកពោះ និងអាចមានក្តៅខ្លួន ឈឺក្បាល និងឈឺខ្លួន។ ភាគច្រើនជាសះស្បើយឡើងវិញ ក្នុង រយៈពេល១ទៅ៣ថ្ងៃ។ប៉ុន្តែអាចចម្លងមេរោគទៅអ្នកដទៃបានក្នុងអំឡុង២សប្តាហ៍ឬលើសបន្ទាប់ពីជាសះស្បើយ។ អ្នកអាចកើតជំងឺបង្កដោយវីរុសណូរ៉ូ ច្រើនដងក្នុងជីវិតរបស់អ្នក ពីព្រោះ វីរុសណូរ៉ូ មានច្រើនប្រភេទ។ ការឆ្លង វីរុសណូរ៉ូមួយប្រភេទ មិនអាចការពារអ្នកពីប្រភេទផ្សេងទៀតឡើយ។ អាហារសមុទ្រ ជាពិសេសអយស្ទ័រឆៅ អាច មានផ្ទុកវីរុស។ កុមារអាយុក្រោម ៥ឆ្នាំ មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ ទំនងជាងាយ រងគ្រោះធ្ងន់ធ្ងរពេលឆ្លងវីរុស។ ១. របៀបចម្លង៖វីរុសណូរ៉ូ រីករាលដាលយ៉ាងងាយ និងរហ័សតាមវិធីផ្សេងៗគ្នាដូចជា៖-ការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកដែលមានវីរុសណូរ៉ូ ដូចជាការថែទាំអ្នកជំងឺ ការចែករំលែកអាហារ សម្ភារ ប្រើប្រាស់ និងទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកមានវីរុសណូរ៉ូ-ពិសាអាហារទឹកឬភេសជ្ជៈដែលមានមេរោគវីរុសណូរ៉ូ-ការប៉ះវត្ថុឬផ្ទៃដែលមានមេរោគ ហើយបន្ទាប់មកដាក់ម្រាមដៃដែលមិនទាន់លាងសម្អាតនៅក្នុងមាត់-អ្នកអាចចម្លងវីរុសណូរ៉ូ រយៈពេល ២ សប្តាហ៍ ឬច្រើនជាងនេះ បន្ទាប់ពីអ្នកជាសះស្បើយពីជំងឺ។ ២. របៀបបង្ការ៖-ត្រូវប្រកាន់អនាម័យលាងសម្អាតដៃឱ្យបានញឹកញាប់-សម្អាត និងសម្លាប់មេរោគលើផ្ទៃដែលមានមេរោគ-ចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ពិសេសអាហារសមុទ្រ ពីព្រោះមេរោគស្លាប់នៅសីតុណ្ហភាពលើសពី៦០អង្សាសេ។ ស្នាក់នៅផ្ទះពេលឈឺរយៈពេល២ថ្ងៃ (៤៨ម៉ោង) បន្ទាប់ពីបាត់រោគសញ្ញា។បើមានរោគសញ្ញាដូចខាងលើសូមទៅពិគ្រោះជំងឺ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ដែលនៅជិតផ្ទះលោកអ្នកក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាព សាធារណៈតាមបណ្តាញសង្គមផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការ របស់នាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ៕…
សង្ស័យស្រវឹងបើករថយន្តTUNTRA បុកកុងតឺន័រសណ្តោងរ៉ឺម៉កកំពុងចតចំពីក្រោយពេញទំហឹងបណ្ដាលឱ្យខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តម៉ាក TUNTRA ជ្រុលបុករថយន្តកុងតឺន័រ ចតស្ងៀមចំពីក្រោយពេញហឹងសណ្តោងរ៉ឺម៉កកំពុងចតស្ងៀមចំពីក្រោយពេញទំហឹង នៅលើផ្លូវបណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកពីមុខយ៉ាងដំណំនិងរងរបួស ម្នាក់។ ហេតុការណ៍នេះបានកើតឡើងនៅ ទល់មុខក្រុមហ៊ុនស្រាបៀរកម្ពុជា តាមបណ្ដោយផ្លូវ ២១៧ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីម៉ោង ១១យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៤។ ។ សាក្សីបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាក TUNTRAផ្លាកលេខភ្នំពេញ 2BX- 7276 ដែលបេីកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ទិសដៅពីត្បូងទៅជេីងក្នុងល្បឿនយ៉ាងលឿន។លុះមកដល់ចំណុចខាងលើក៏រេចង្កូតជ្រុលទៅបុករថយន្ដប្រភេទកុងតឺន័រសណ្តោងរុឺម៉កក្បាលផ្លាកលេខព្រះសីហនុ 3A -7335 ដែលចតស្ងៀមនៅលើផ្លូវពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តខ្ទេចស្រុញខ្ទេចផ្នែកខាងមុខផ្ទុះពោងសុវត្ថិភាពព្រមទាំងធ្វើឱ្យបុរសជាអ្នកបបើកបររបួសតិចតួចត្រូវបានសមត្ថកិច្ចឃាត់យកប្រគល់ឲ្យផ្នែកជំនាញចរាចរណ៍។ រីឯខាងរថយន្តកុងតឺន័រសណ្តោងរុឺម៉កវិញរងការខូចខាតដែកកាងក្រោយច្រេីនគួរសម ដោយឡែកអ្នកបេីកបរបានគេចខ្លួនបាត់ ។ ក្រោយពេលកេីតហេតុ នៅសល់តែរថយន្តទាំង២គ្រឿង ដែលរងការខូចខាតត្រូវសមត្ថកិច្ចជំនាញវាស់វែងស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោរង់ចាំដំណោះស្រាយនៅពេលក្រោយ ៕
រដ្ឋដែលមានប្រជាពលរដ្ឋច្រើនបំផុតនៅអាមេរិកបានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នដោយសារជំងឺផ្ដាសាយH5N1
ដំណឹងអន្តរជាតិ៖អភិបាលរដ្ឋកាលីហ្វ័រញ៉ា ដែលជារដ្ឋដែលមានប្រជាពលរដ្ឋច្រើនជាងគេនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២៣។ បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដោយសារជំងឺផ្តាសាយបក្សីH5N1។ ស្ថានភាពអាសន្នត្រូវបានប្រកាសបន្ទាប់ពីមេរោគផ្តាសាយបក្សីត្រូវបានរកឃើញនៅក្នុងសត្វគោទឹកដោះស្ថិតក្នុងកសិដ្ឋានមួយនៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង (សហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីការិយាល័យអភិបាលរដ្ឋ។ ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្នមិនមានករណីមនុស្សកើតជំងឺផ្តាសាយបក្សីនៅក្នុងរដ្ឋនេះទេ។ អភិបាលរដ្ឋ Gavin Newsom បាននិយាយថា ការប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នគឺដើម្បីធានាថារដ្ឋាភិបាលមានធនធានចាំបាច់ និងភាពបត់បែនក្នុងការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការផ្ទុះឡើង។
អភិបាលរាជធានីភញនំពេញ៖ ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស នៅសល់តែ១១៥ថ្ងៃទៀតនឹង បើកឱ្យប្រើប្រាស់ទាំងស្រុ
ភ្នំពេញ៖ ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ក្នុងជំហានទី២ បានឈានដល់ការធ្វើពិធីភ្ជាប់ស្ពានហើយ ដែលពិធីតភ្ជាប់ស្ពាន(ស្ពានអាកាសជាន់ទី១)បានធ្វើឡើង នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ក្រោមអធិបតីភាពឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC។ ស្ពានអាកាស «មរតកតេជោ»ជំហានទី២ គ្រោងនឹងបញ្ចប់ការសាងសង់ មុនផែនការប្រមាណ៤ខែគឺនឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ខាងមុខ (ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥)។ គួររំលឹកថា៖ ស្ពានអាកាស មរតកតេជោ ជាន់ទី២ ដំណាក់កាលទី១ ក្រោយមានការសម្រេចដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤កន្លងទៅរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងដើម្បីដោះស្រាយការកកស្ទះចរាចរ។ ស្ពានអាកាសថ្មីនេះ ត្រូវបាលអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវអញ្ជើញជាអធិបតី ក្រុងពាលីបញ្ចុះបឋមសិលា សុំម្ចាស់ទឹកម្ចាស់ដីកាលពីរសៀលថ្ងៃទី៣០ សីហាឆ្នាំ២០២២ ហើយនៅព្រឹកថ្ងៃទី៣១ សីហា ឆ្នាំ២០២២ ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានស្ថាបនា ហើយកាលព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ត្រូវបានឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីភាពក្នុងពិធីតភ្ជាប់តួស្ពាន។ ស្ពានអាកាសនេះសាងសង់ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ ដោយគ្រោងចំណាយថវិកា ជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ។ ស្ពានអាកាសថ្មីនេះនឹងដោះស្រាយបាននៅលំហូរចរាចរណ៍ ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោហ៊ុន សែន ពីព្រលានយន្តហោះថ្មី ខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញនិងទី២ទៀត អាចកាត់បន្ថយបាន នូវការកកស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិ១ចូលមករាជធានីភ្នំពេញផងដែរ។ គម្រោងស្ពានអាកាសថ្មីនេះ មានការសាងសង់ ផ្លូវផ្ទាល់ដី ដែលមានរង្វង់មូលបែងចែកទិស និងផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន…
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមព្រឹកថ្ងៃពុធទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា។ ខណៈអាកាសធាតុនៅកម្ពុជា បន្តចុះត្រជាក់ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។សេចក្តីជូនដំណឹងបានបញ្ជាក់ទៀតថា ខ្យល់មូសុងឦសានមានឥទ្ធិពលលើសមុទ្រចិនខាងត្បូង និង គ្របដណ្តប់លើអាងទន្លេ មេគង្គ ព្រះរាជាណាចក្រកម្ពុជា និង ឈូងសមុទ្រថៃ ។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ ១-តំបន់វាលទំនាប៖សីតុណ្ហភាពមធ្យមអប្បបរមា១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់ បក់មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម៦ ម៉ែត្រ/វិនាទី។២-តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា២៩°C។ ខ្យល់ បក់មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម៧ម៉ែត្រ/វិនាទី។ ៣-តំបន់មាត់សមុទ្រ៖-សីតុណ្ហភាពមធ្យមអប្បបរមា១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់ បក់មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម៧ម៉ែត្រ/វិនាទី។រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រនិងម្ពស់ធ្យមអតិបរមា១,៥០ម៉ែត្រ៕ កាសធាតុនៅកម្ពុជា បន្តចុះត្រជាក់ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមព្រឹកថ្ងៃពុធទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា។ ខណៈអាកាសធាតុនៅកម្ពុជា បន្តចុះត្រជាក់ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ សេចក្តីជូនដំណឹងបានបញ្ជាក់ទៀតថា ខ្យល់មូសុងឦសានមានឥទ្ធិពលលើសមុទ្រចិនខាងត្បូង និង គ្របដណ្តប់លើអាងទន្លេ មេគង្គ ព្រះរាជាណាចក្រកម្ពុជា និង ឈូងសមុទ្រថៃ ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ១-តំបន់វាលទំនាប៖សីតុណ្ហភាពមធ្យមអប្បបរមា១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់ បក់មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម៦ ម៉ែត្រ/វិនាទី។២-តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា២៩°C។ ខ្យល់ បក់មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម៧ម៉ែត្រ/វិនាទី។ ៣-តំបន់មាត់សមុទ្រ៖-សីតុណ្ហភាពមធ្យមអប្បបរមា១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់ បក់មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម៧ម៉ែត្រ/វិនាទី។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រនិងម្ពស់ធ្យមអតិបរមា១,៥០ម៉ែត្រ៕ …
បុរសជាគ្រូថ្នាំខ្មែរម្នាក់ជិះម៉ូតូប៉ះជាមួយម៉ូតូសណ្ដោងរ៉ឺម៉កបណ្ដាលឱ្យដួលខ្ទាតចូលក្រោមរថយន្តហើយបនកិនកិនស្លាប់មួរំពេច
ភ្នំពេញ ៖ បុរសម្នាក់ជាគ្រូខ្មែរចាប់សរសៃ បានជិះម៉ូតូម៉ាកហុងដាឌ្រីមទៅប៉ះជាមួយម៉ូតូសណ្ដោងរ៉ឺម៉កក៏បានដួលខ្ទាតមនុស្សចូលក្រោមរថយន្តហើយត្រូវរថយន្តតួរីសបើកមកកិនពីលើជនរងគ្រោះស្លាប់ភ្លាមៗ។ហេតុការណ៍ដ៏រន្ធត់នវបានកើតឡើងនៅ នៅក្បែរវត្តចំប៉ាតាមផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិជ្រោយអំពិល១សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកាលពីវេលាម៉ោង៥ទៀបភ្លឺ ត្រូវនឹងថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ២០២៤។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ម៉ៅ លីអាយុ ៦៤ឆ្នាំ មុខរបរជាគ្រូចាប់សរសៃ ស្នាក់នៅភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះខាងលើបានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ផ្លាកលេខភ្នំពេញ១AF-៩៤១៩ តាមផ្លូវជាតិលេខពីកើតទៅលិច។ ខណៈមកដល់កន្លែងកើតហេតុស្រាប់តែជិះទៅប៉ះជាមួយម៉ូតូសណ្ដោងរ៉ឺម៉កបណ្ដាលឱ្យជនរងគ្រោះដួលបោកទៅកណ្ដាលផ្លូវ ហើយត្រូវរថយន្តទូរីស១គ្រឿងមិនចាំម៉ាកនិងផ្លាកលេខ បើកតាមផ្លូវជាតិលេខ១ក្នុងទិសដៅពីលិចទៅកើតបានកិនពីលើជនរងគ្រោះបណ្ដាលឱ្យស្លាប់ភ្លាមៗហើយរថយន្តនិងម៉ូតូសណ្ដោងរុឺម៉កទាំងពីរខាងលេីក៏បានបេីករត់គេចខ្លួនបាត់អស់។ តាមប្រភពពីកូនប្រុសបង្កើតរបស់ជនរងគ្រោះ(សព)បានឱ្យដឹងថា គាត់មានបងប្អូន២នាក់ ប្រុស១ ,ស្រី១ និងម្ដាយនៅផ្ទះ ចំណែកឪពុកមានមុខរបរគ្រូឪសថបុរាណខ្មែរនិងគ្រូចាប់សរសៃផង។ មុនកើតហេតុឪពុកខ្លួនបានចេញពីផ្ទះឆ្លងកំពង់ដបន្ទាយដែកក្នុងគោលបំណងទៅភ្នំពេញចាប់សរសៃឱ្យគេ ស្រាប់តែមកដល់ម៉ោងកើតហេតុឮសំឡេងទូរស័ព្ទតេមកថាឪពុកគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់ហើយ។ ឮបែបនេះគាត់ប្រញាប់ចុះមកកន្លែងកើតហេតុឃើញឪពុកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ប្រាកដមែន ហេីយក៏បានស្នើសុំសមត្ថកិច្ចជួយស្រាវជ្រាវរកជនបង្កយកមកចាត់ការតាមច្បាប់ និងសុំយកសពឪពុកទៅធ្វើបុណ្យ។ ក្រោយមក សមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ បានចុះមកដល់និងបានពិនិត្យមេីលតាមកាមេរ៉ាសុវត្ថិភាពរបស់ប្រជាពលរដ្ឋឃើញថា បុរសរងគ្រោះជិះម៉ូតូតាមផ្លូវជាតិលេខ១ស្របទិសដៅគ្នាជាមួយម៉ូតូសណ្ដោងរុឺម៉កក្នុងទិសដៅពីកើតទៅលិចក៏ប៉ះគ្នាជាមួយម៉ូតូសណ្ដោងរុឺម៉កបណ្ដាលឲ្យដួល ហេីយចៃដន្យមានរថយន្ត១គ្រឿងទៀតបើកតាមផ្លូវជាតិលេខ១ពីលិចទៅកើត ក៏បានកិនចំពោះបណ្ដាលឱ្យស្លាប់ពិតមែន។ ចំណែកម៉ូតូសណ្ដោងរុឺម៉កនិងរថយន្តរត់គេចបាត់ទាំង២គ្រឿងបន្សល់តែជនរងគ្រោះនៅកន្លែងកើតហេតុ ។ ក្រោយមកសមត្ថកិច្ចបានប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ។ចំណែកម៉ូតូជនរងគ្រោះសមត្ថកិច្ចយកទៅរក្សាទុកបណ្ដោះអាសន្នសិនរង់ចាំស្រាវជ្រាវបន្តតាមជំនាញ៕
សម្តេចហ៊ុន ម៉ាណែត៖ក្នុងដំណាក់កាលណាក៏ដោយ រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់លើកតម្កើងសិទ្ធិសេរីភាពសារព័ត៌មាន
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា ក្នុងដំណាក់កាលណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការលើកតម្កើងសិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពខាងការបញ្ចេញមតិ។ តាមរយៈសារលិខិត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនវេទិកានិពន្ធនាយក សារព័ត៌មានកម្ពុជា លើកទី២១ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ សម្តេចបវរធិបតី បានបញ្ជាក់ថា សមិទ្ធផលដ៏ធំធេង និងជោគជ័យយ៉ាងត្រចះត្រចង់ ដែលរាជរដ្ឋាភិបាលកម្ពុជា ទទួលបាននាពេលកន្លងមក គឺមានការចូលរួមយ៉ាងសកម្ម និងមិនអាចកាត់ផ្តាច់បានពីស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មាន។ នេះគឺភាពជាដៃគូ ដែលមិនអាចខ្វះ បានរវាង រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័ន សារព័ត៌មាន។ សម្តេចបវរធិបតី អះអាងថា «ក្នុងដំណាក់កាលណា ក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្ទុកដាក់ ក្នុងការលើកតម្កើង សិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពខាងការបញ្ចេញមតិ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីរបបសារព័ត៌មាន»។ សម្តេចបវរធិបតី គូសបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា ត្រូវការសារព័ត៌មាន ដែលមានថាមពលប្រកប ដោយការទទួលខុសត្រូវ និង មានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈ និងអ្នកសារព័ត៌មាន ដែលហ៊ាននិយាយការ ពិតនិងហ៊ានរិះគន់ក្នុងន័យ ស្ថាបនា ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញ នូវគ្រប់តថភាពសង្គម ដើម្បីចៀសវាងការផ្សព្វផ្សាយព័ត៌មានតែមួយជ្រុង ឬព័ត៌មានក្លែងក្លាយ»។ សម្តេចបវរធិបតីបាន បន្ដថា «យើងត្រូវការនូវការរួមចំណែក ដើម្បីប្រឆាំងអំពើពុករលួយ ការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌សង្គម ការកែទម្រង់រដ្ឋបាលសាធារណៈ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការកសាងសង្គមមួយប្រកបដោយភាពយុត្តិធម៌សុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែងដែលជាបំណងប្រាថ្នា និងជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា»។ ក្នុងឱកាសនៃវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២១ នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍មួយ ចំនួនសម្រាប់ លោក លោកស្រី និពន្ធនាយកសារព័ត៌មានបន្តកិច្ចខិតខំប្រឹងប្រែង ដោយត្រូវ៖១. សហការគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបន្តដោះស្រាយរាល់បញ្ហាប្រឈមពាក់ព័ន្ធនឹងការបំពាន ក្រមសីលធម៌វិជ្ជាជីវៈ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបំភ្លៃការពិត រួមទាំងការបញ្ចេញមតិដែល មានចរិតបំពុលសង្គម ការជេរប្រមាថ និងការញុះញង់បង្កឱ្យកើតមានអរិភាព និងការបែកបាក់ សាមគ្គីភាពជាតិ។ ២. ចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើ…