Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: Admin
សម្តេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងដ៏ទំនើបនៅក្រុងអរិយក្សត្រទល់មុខកោះនរា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ ទីក្រុងទំនើបនៅក្រុងអរិយក្សត្រ ទល់មុខកោះនរា។ ខណៈគម្រោងអភិវឌ្ឍន៍ទីក្រុងដ៏ទំនើប និងដំបូងបំផុតលើទឹកដីក្រុងអរិយក្សត្រ ខេត្តកណ្តាល ចាប់ផ្តើមដំណើរការសាងសង់ហើយ។ គម្រោងអភិវឌ្ឍន៍ «ទីក្រុងមេគង្គឃី» ស្ថិតក្នុងក្រុងអរិយក្សត្រ ជាប់ដងទន្លេមេគង្គត្រើយខាងកើត ទល់មុខគម្រោងអភិវឌ្ឍន៍កោះនរា។ គម្រោងនេះជាការអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុន TP Moral Group (TPMG) និងក្រុមហ៊ុន Khun Sea Group។ គម្រោង «ទីក្រុងមេគង្គឃី» ជាគម្រោងមួយត្រូវបានសិក្សាដោយមានការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់លើផ្ទៃដីទំហំប្រមាណ២១០ហិកតា។ គម្រោងនេះត្រូវបានគិតគូរលើការអភិវឌ្ឍន៍ដោយបែងចែកជាពីរផ្នែក។ ផ្នែកទី១ លើផ្ទៃដីប្រមាណ១៤០ហិកតា ក្រុមហ៊ុននឹងរៀបចំសាងសង់ ដោយបែងចែកជាផ្នែកសំខាន់ៗ ដូចជា៖ ១៖ ផ្នែកអគារពាណិជ្ជកម្មលក្ខណៈទំនើប៖ ផ្នែកនេះជាការអភិវឌ្ឍដ៏សំខាន់ ដែលអគារពាណិជ្ជកម្មទាំងនោះ នឹងក្លាយជាគោលដៅជំរុញ សេដ្ឋកិច្ចដ៏សំខាន់ ប្រកបដោយភាពទាក់ទាញបំផុតសម្រាប់បម្រើតម្រូវការជាច្រើន ដល់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស។ ២៖ ផ្សារទំនើបតាមដងទន្លេ៖ ផ្សារទំនើប ត្រូវបានគ្រោងដោយធ្វើការសាងសង់តាមការរចនាបែបទំនើបប្រណីត និងមានអត្ថន័យវប្បធម៌ រួមទាំងផ្ដល់ជម្រើសទំនិញដ៏សម្បូរបែប ជាមួយសេវាកម្មមានស្តង់ដារខ្ពស់ ដើម្បីបំពេញតម្រូវការទាំងភ្ញៀវជាតិ និងអន្តរជាតិ។ ៣៖ មជ្ឈមណ្ឌលអប់រំ៖ មជ្ឈមណ្ឌលនេះ នឹងក្លាយជាទីតាំងដ៏សំខាន់សម្រាប់ការអភិវឌ្ឍចំណេះដឹង ជំនាញ ជាឱកាសដល់អ្នកជំនាន់ក្រោយ និងសហគមន៍ ជាពិសេសគឺពោរពេញទៅដោយបរិក្ខារទំនើប និងបរិយាកាសល្អដែលនឹងលើកស្ទួយការរៀនសូត្រ និងភាពច្នៃប្រឌិតខ្ពស់។ ៤៖ សណ្ឋាគារស្តង់ដាអន្តរជាតិ៖ ដើម្បីផ្ដល់ភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការស្នាក់នៅប្រកបដោយឧត្តមភាព សេវាកម្មមានគុណភាពខ្ពស់ ដែលជាផ្នែកមួយនៃការលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា។ ៥៖ មជ្ឈមណ្ឌលទេសចរណ៍ និងវប្បធម៌៖ ផ្នែកនេះនឹងត្រូវបង្កើតឡើងដើម្បីលើកស្ទួយការផ្សព្វផ្សាយវប្បធម៌ជាតិ និងជាមជ្ឈមណ្ឌលទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ ទីតាំងនេះនឹងរួមបញ្ចូលសារៈមន្ទីរ រោងមហោស្រប សម្ដែងសិល្បៈប្រពៃណី ប្រវត្តិសាស្រ្តខ្មែរ និងជាកន្លែងបង្ហាញសិប្បកម្មក្នុងស្រុក។ ជាពិសេស នឺងមានការរួមបញ្ចូលជាមួយបច្ចេកវិទ្យា បញ្ញាសិប្បនិមិ្មត AI និង VR ដអាចផ្ដល់នូវភាពទាក់ទាញ បទពិសោធន៏ថ្មីជូនភ្ញៀវទេសចរកាន់តែទទួលបានភាពងាយស្រួលក្នុងការស្វែងយល់ពីវប្បធម៌ខ្មែរ។ សម្រាប់ផ្នែកទី២ លើផ្ទៃដី៧០ហិកតា ត្រូវបានក្រុមហ៊ុនគ្រោងទុកសម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងនោះរួមមានរៀបចំបណ្ដាញផ្លូវសាធារណៈ ដូចជា (ផ្លូវបើកបរយានជំនិះ ផ្លូវថ្មើរជើង សួនច្បារសាធារណៈ…
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមព្រឹកថ្ងៃអង្គារទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា។ ខណៈកម្ពុជានឹងចុះត្រជាក់ចន្លោះពី១៨-៣០ អង្សាចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២៤នេះ។ សេចក្តីជូនដំណឹងបានបញ្ជាក់ទឿតថា ខ្យល់មូសុងឦសាន មានឥទ្ធិពលលើសមុទ្រចិនខាងត្បូង និងគ្រដណ្តប់លើអាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ១-តំបន់វាលទំនាប៖-សីតុណ្ហភាពមធ្យមអប្បបរមា១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់ មកពីទិសឦសាន និងបូព៌ាមានល្បឿនមធ្យម៦,៥ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប៖-សីតុណ្ហភាពមធ្យមអប្បបរមា១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា២៩°C។ ខ្យល់បក់ មកពីទិសឦសាននិងបូព៌ាមានល្បឿនមធ្យម៧ម៉ែត្រ វិនាទី។៣-តំបន់មាត់សមុទ្រ៖-សីតុណ្ហភាពមធ្យមអប្បបរមា១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់ មកពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម ៧,៥ម៉ែត្រ/វិនាទី។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕
ភ្នំពេញ៖កម្លាំងសមត្ថកិច្ននគរបាលខណ្ឌដង្កោព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានបង្ហាញមុខជនសង្ស័យចំនួន១៥នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសចំនួន៣ករណីផ្សេងគ្នាមុនបញ្ជូនទៅតុលាការ ដែលក្រុមនេះមានឈ្មោះថា ECT( អ៉ីឈិតាន់)។ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានលើកឡើងថា ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ជួន ណារិន្ទ អគ្គ ស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញព្រឹកថ្ងៃនេះអធិការដ្ឋាននគរបាលខណ្ឌដង្កោបានបង្ហាញមុខក្រុមជនសង្ស័យ១៥ នាក់ ដែលមានរហ័សនាមថាអ៉ីឈិតាន់ ពាក់ព័ន្ធនឹងប្រព្រឹត្តបទល្មើសចំនួន៣ករណីផ្សេងគ្នា៖១ករណីលួចម៉ូតូក្នុងមូលដ្ឋានសង្កាត់ព្រៃសដោយជនសង្ស័យមានគ្នា២នាក់។ ក្នុងនោះជនសង្ស័យម្នាក់ត្រូវបានចាប់ ខ្លួននៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងម្នាក់ទៀតនោខណ្ឌដង្កោ។ ករណីកាប់ប្លន់ចាប់បាន១២នាក់ ក្នុងមូលដ្ឋានសង្កាត់ស្ពានថ្ម និងអំពើហិង្សា១ករណីក្នុងមូលដ្ឋានសង្កាត់ដង្កោឃាត់ខ្លួនម្នាក់។ ដោយឡែកលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរ បាលខណ្ឌដង្កោ ក៏បានបញ្ជាក់បន្ថែមថា ដោយអនុវត្តតាមបទបញ្ជាឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹងដោយ មានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរទទួលផែនការងារព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីលោកស្រី ផាត់ សុ គន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការដឹកនាំកម្លាំងផ្ទាល់ដោយលោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរង ទទួលបន្ទុកកិច្ចការព្រហ្មទណ្ឌខណ្ឌដង្កោ និងផ្នែកជំនាញរួមជាមួយប៉ុស្តិ៍ រដ្ឋបាលទាំង១២ សហការជាមួយការិយា ល័យព្រហ្ម ទណ្ឌកម្រិតស្រាលរាជធានី និងអធិការដ្ឋាននគរបាលស្រុកស្អាង អធិការស្រុកកោះធំ ខេត្តកណ្តាល បានឃាត់ខ្លួនជនសង្ស័យ១២នាក់ ប្រព្រឹត្តបទល្មើស០២ ករណីផ្សេង។ លោកវរសេនីយ៍ឯក ជឹម ស៊ីថា បន្តថា ករណីទី១ លួចមានស្ថានទម្ងន់ទោស និងប្រើអំពើហិង្សា(ប្រើដុំថ្មគប់ និងប្រើកាំបិតបាំងតោដេញកាប់ជនរង គ្រោះ)នៅចំណុចគល់ស្ពានព្រែកជ្រៃ ផ្លូវ២១៧ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ(សមត្ថកិច្ចឃាត់ ខ្លួនបានជនសង្ស័យ៧នាក់)។ ករណីទី២ លួចមានស្ថានទម្ងន់ទោស ដោយប្រើហិង្សា(ប្រើដុំថ្មគប់ និងប្រើដាវកែច្នៃកាប់ជនរងគ្រោះនៅចំណុចគល់ស្ពានព្រែកថី្ម ស្ថិតនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ឃាត់ជនសង្ស័យ៥នាក់។ និងដកហូតវត្ថុតាងរួមមាន៖ផ្លាកលេខម៉ូតូចំនួន៣បន្ទះ កាំបិតបាំងតោ១ដាវកែច្នៃ១ដើម ទូរស័ព្ទដៃ៣គ្រឿង ម៉ូតូចំនួន៧គ្រឿង។ លោកអធិការបន្តថា ក្រៅពីសកម្មភាពខាងលើ ក្រុមជនសង្ស័យបានធ្វើសកម្មភាពនៅកន្លែងផ្សេង ទៀត ១/នៅលើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ០២ករណី និង២ករណីទៀត/នៅលើផ្លូវលេខ២១…
ស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះនឹងបើកឱ្យធ្វើដំណើរបណ្តោះអាសន្ននៅអំឡុងខែកញ្ញាឆ្នាំក្រោយនេះហើយ
ខេត្តក្រចេះ៖ត្រឹមដើមខែធ្នូឆ្នាំ២០២៤នេះគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះសម្រេចលទ្ធផលបានជាង៧០ភាគរយហើយខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ,ស្ពានមធ្យម២កន្លែង,ស្ពានខ្លី១កន្លែង និងផ្លូវតភ្ជាប់មានចំណុចចាប់ផ្តើមពីផ្លូវជាតិលេខ៧(រង្វង់មូលខ្លាស្ទុះ)ទៅផ្លូវជាតិលេខ៦០Bសម្រេចលទ្ធផល ៥៣,១៤ភាករយ។ បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះអាចនឹងបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ននៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ។ គម្រោងនេះជាផ្នែកនៃផ្លូវជាតិដ៏សំខាន់មួយភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ ព្រមទាំងដើរតួជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់រវាងផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ៧ និងចន្លោះ ផ្លូវជាតិលេខ៧១ និងផ្លូវជាតិលេខ៧៣។ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ មានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ ដោយក្នុងនោះត្រូវសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង១៧៦១ម៉ែត្រ មានមុខកាត់ទទឹង១៣,៥ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចំណែកឯផ្លូវតភ្ជាប់មានប្រវែង១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែង៤ខ្សែក្នុងក្រុងក្រចេះប្រវែង១៦,២០៨គីឡូម៉ែត្រ៕
លោក ហ៊ុន ម៉ានី អញ្ជើញជាអធិបតីពិធីប្រកាសទទួលស្គាល់សមាសភាពថ្នាក់ដឹកនាំនិងសមាជិក សមាជិកា នៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាសាខាមន្ទីរពេទ្យនិងសកលវិទ្យាល័យ
ភ្នំពេញ៖រសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានអញ្ជើញជាអធិបតីចូលរួមក្នុងពិធី ប្រកាសទទួលស្គាល់សមាសភាពថ្នាក់ដឹកនាំនិងសមាជិក សមាជិកានៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាសាខាមន្ទីរពេទ្យនិងសកលវិទ្យាល័យ និងអបអរសាទរខួប១០ឆ្នាំនៃកំណើតសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. នៅសកលវិទ្យាល័យប៊ែលធីអន្តរជាតិ (សាខាចោមចៅ)។ អញ្ជើញមានវត្តមានក្នុងកម្មពិធីរួមមាន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. លោកគ្រូ ពេទ្យ អ្នកគ្រូពេទ្យ និង សមាជិក សមាជិកា នៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. ជាច្រើននាក់។ ជាកិច្ចចាប់ផ្តើមលោក ហេង សុខគង់ សមាជិកគណៈអចិន្ត្រៃយ៍ ស.ស.យ.ក.និងជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានធ្វើការស្វាគមន៍ និងរាយការណ៍សង្ខេបពីការងារសម្រេចបាន របស់សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក. ក្នុងរយៈពេល១០ឆ្នាំមក នេះ ដែលក្នុងនោះរួមមាន ពិនិត្យ ព្យាបាល និងវះកាត់ បានចំនួន ៣៦៨ លើក នៅទូទាំង ២៥រាជធានីខេត្តនិង១៧មណ្ឌលកុមារកំព្រា ផ្តល់វ៉ាក់សាំងជំងឺនានា ជាពិសេសជំងឺកូវីដ-១៩ ផ្តល់ការពិគ្រោះយោបល់ និងលើកទឹកចិត្តតាមប្រព័ន្ធអនឡាញ (Online) រៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងសន្និសីទថ្នាក់អន្តរជាតិជាដើម។ បន្ទាប់ពីការធ្វើរបាយការណ៍ និងការអានសេចក្តីសម្រេចស្តីពីការទទួលស្គាល់ សមាសភាព សមាជិក សមាជិកាថ្មី នៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក. ចំនួន ២៧០១រូបរួច មកលោក ហ៊ុន ម៉ានី ក៏បានប្រគល់សេចក្តីសម្រេចជូនដល់តំណាងសមាជិកសមាជិកាថ្មី នៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.កផងដែរ។ បន្ទាប់ពីនេះ លោកប្រធានសាខាសាកលវិទ្យាល័យអន្តរជាតិ ក្នុងនាមតំណាងសមាជិកសមាជិកាថ្មីទាំងអស់ក៏បានមានមតិប្តេជ្ញាចិត្តយ៉ាងមុត មាំលើកិច្ចការងារមួយចំនួនផងដែររួមមានគោរពអនុវត្តការងារស្របតាមថ្នាក់ដឹកនាំ បង្កើនសាមគ្គីផ្ទៃក្នុង បំពេញតាមតួនាទីវិជ្ជាជីវៈដើម្បីលើកកម្ពស់សុខុមាល ភាពប្រជាពលរដ្ឋកម្ពុជា និងចូលរួមវគ្គបណ្តុះបណ្តាលនានាបន្ថែមទៀត៕
Ly Hosann, [12/16/2024 10:05 AM] ភ្នំពេញ៖ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាព្រឹកថ្ងៃចន្ទថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះបានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ គឺជាកម្មវិធីគោលនយោបាយអាទិភាពទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទីថ៧នៃរដ្ឋសភាដែលសម្តេចមហាបវរធិបតីបានប្រកាសដាក់ឱ្យអនុវត្តកាលពីចុងឆ្នាំ២០២៣។ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព បានកំណត់យកអាទិភាពគន្លឹះ៥គឺ៖ «មនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យា ជាពិសេសគឺ បច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ក៏ដូចជា ឆ្លើយតបទៅនឹងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងជាមធ្យោបាយដ៏សំខាន់នៃការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ក្នុងស្មារតីនេះកម្ពុជាត្រូវបង្កើនការយកចិត្តទុកដាក់ទ្វេដងលើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីពង្រឹងសមត្ថភាព ភាពធន់ និងការប្រកួតប្រជែងលើទីផ្សារ ជាពិសេសលើមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធផង ដែលជាឱកាសឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការជំរុញលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាកិច្ចការអាទិភាព និងចាំបាច់បំផុតដើម្បីលើកកម្ពស់ការប្រកួតប្រជែង និងជំរុញពិពិធកម្ម សេដ្ឋកិច្ចក្នុងគោលដៅកាត់បន្ថយអត្រាភាពក្រីក្រ និងវិសមភាពសង្គម។ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ រហូតដល់មានលទ្ធភាពសមាហរ័ណខ្លួនចូលទៅប្រព័ន្ធសេដ្ឋកិច្ច គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការកែលម្អជីវភាពរបស់ប្រជាពលរដ្ឋ និងអាចចូលរួមចំណែកជាអតិបរមាក្នុងការឈានទៅសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន ភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ។ការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ត្រូវការជាចាំបាច់ដោយមិនអាចខ្វះបាននូវភាពម្ចាស់ការ ភាពជាអ្នកដឹកនាំ របស់ក្រសួងស្ថាប័ននីមួយៗដែលមានចំណែកទទួលបន្ទុកតាមផែនវិធានការគន្លឹះ ក៏ដូចជាយន្តការសម្របសម្រួលអន្តរក្រសួងស្ថាប័ន ដើម្បីធានាប្រសិទ្ធភាពនិងភាពជោគជ័យ។ ផ្អែកតាមក្របខណ្ឌនៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានវិធានការគន្លឹះចំនួន៥ និងផែនការសកម្មភាពចំនួន៤៥។ ក្នុងនោះ ការរៀបចំបង្កើតមូលដ្ឋានទិន្នន័យនិងអនុញ្ញាតឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចចុះឈ្មោះដើម្បីកំណត់អត្តសញ្ញាណជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអាចទទួលបានអត្ថប្រយោជន៍នានាស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺជាកិច្ចការគន្លឹះមួយ។ បច្ចុប្បន្នកង្វះមូលដ្ឋានទិន្នន័យ គឺជាបញ្ហាប្រឈមដ៏ធំសម្រាប់ការធានានូវប្រសិទ្ធភាព គណនេយ្យភាព ស័ក្តិសិទ្ធិភាព និងតម្លាភាពនៃអន្តរាគមន៍នានាដែលក្រសួង ស្ថាប័នបាននិងកំពុងត្រៀមរៀបចំដោះស្រាយដោយភ្ជាប់ជាមួយកញ្ចប់អត្ថប្រយោជន៍ក្នុងកិច្ចគាំទ្រនិងការលើកទឹកចិត្តសម្រាប់បងប្អូនស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះឈ្មោះ។ក្នុងន័យនេះ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធបានដឹកនាំកិច្ចប្រជុំពិភាក្សាជាច្រើនលើកក្នុងកម្រិតគណៈកម្មាធិការ និងជាមួយក្រសួង ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ សមាគមដើម្បីពិនិត្យអំពីតួនាទីភារកិច្ចរបស់ស្ថាប័ននីមួយៗដែលមានចែងនៅក្នុងយុទ្ធសាស្ត្រជាតិនេះ។ ជាពិសេសដើម្បីស្វែងរកយន្តការដ៏មានប្រសិទ្ធភាព ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខក៏ដូចជាសំណូមពរនិងតម្រូវការចាំបាច់របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។គណៈកម្មាធិការក៏បានបន្តជំរុញការរៀបចំផែនការសកម្មភាពលម្អិតរបស់ក្រសួងស្ថាប័ន ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្ត្រជាតិឱ្យបានទាន់ពេលវេលានិងចំគោលដៅ។ ជាសត្យានុម័តក្រសួងស្ថាប័នទាំងថ្នាក់ជាតិថ្នាក់ក្រោមជាតិដៃគូអភិវឌ្ឍសមាគម ត្រូវមានទិន្នន័យច្បាស់លាស់ តាមប្រភេទ កម្រិត និងតាមភូមិសាស្រ្តជាចាំបាច់ដើម្បីមានលទ្ធភាពក្នុងការរៀបចំផែនការសកម្មភាព ក៏ដូចជាកិច្ចអន្តរាគមន៍នានាក្នុងការគាំទ្រដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមវិស័យនីមួយៗ។ ទិន្នន័យតាមទម្រង់ឌីជីថលហើយដែលត្រូវអាចចែករំលែកផ្លាស់ប្តូរគ្នាបាន នឹងផ្តល់ភាពងាយស្រួលដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ក៏ដូចជាជួយលើកកម្ពស់ ផលិតភាពពង្រីកមុខរបរ និងការប្រកួតប្រជែង រហូតដល់អាចសមាហរ័ណខ្លួនជាសេដ្ឋកិច្ចក្នុងប្រព័ន្ធ ស្របតាមយុទ្ធសាស្រ្តជាតិដែលបានកំណត់។ ក្នុងស្ថានភាពនេះ ការរៀបចំប្រមូល និងកសាងមូលដ្ឋានទិន្នន័យតាមរយៈថ្នាលឌីជីថល គឺជាជម្រើសដ៏សមស្រប ចំណេញពេលវេលា និងទាន់សភាពការណ៍។…
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមព្រឹកថ្ងៃចន្ទទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែធ្នូខណៈសម្ពាធទាបកើតមាននៅលើសមុទ្រចិនខាងត្បូង បានធ្វើឱ្យខ្យល់មូសុងឦសាន ដែល គ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ មានឥទ្ធិពលខ្លាំង ។សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក បានបញ្ជាក់ទៀតថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។ ១-តំបន់វាលទំនាប៖សីតុណ្ហភាពមធ្យមអប្បបរមា១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់មកពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម៦,៥ ម៉ែត្រ/វិនាទី។២-តំបន់ខ្ពង់រាប៖សីតុណ្ហភាពមធ្យមអប្បបរមា១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់មកពីទិសឦសាន និងបូពីមានល្បឿនមធ្យម៧ម៉ែត្រ/វិនាទី។ ៣-តំបន់មាត់សមុទ្រ៖-សីតុណ្ហភាពមធ្យមអប្បបរមា១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់ មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម៧,៥ម៉ែត្រ/វិនាទី។-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌចាប់ជនដៃដល់បានចំនួន៦នាក់ករណីប្លន់ជនបរទេសយកទ្រព្យសម្បត្តិនៅក្រុងព្រះសីហនុ,
ភ្នំពេញ ៖រសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ៖កាលពីរំលងអធ្រាតថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ចូលថ្ងៃទី២១ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពហិង្សាដោយប្រើកាំបិតចុងស្រួច និងឧបករណ៍ឆក់ វាយយកទ្រព្យសម្បត្តិ ពីជនរងគ្រោះបរទេសឈ្មោះ MOHMMA ABU TAHER ភេទប្រុស ជនជាតិបង់ក្លាដេស បណ្តាលឲ្យរងរបួស។ បន្ទាប់ពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យខាងលើ បានជិះរថយន្ត១គ្រឿង ម៉ាក PRUIS គេចខ្លួនពីកន្លែងកើតហេតុ។ សម្ភារបាត់បង់រួមាន៖ ទូរស័ព្ទចំនួន២គ្រឿង, ប្រាក់ចំនួន ៧៥០ដុល្លារ និងកាតមួយចំនួន។ ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ , ខេត្តបាត់ដំបង និងខេត្តស្វាយរៀង បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ។កំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យខាងលើ។ លុះនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤កម្លាំងជំនាញបានបន្តដឹកនាំសហការ ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន៦នាក់។ក្នុងនោះមានឈ្មោះ១៖ឈ្មោះ ញុឹក ពៅវេហា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនត្រង់ចំណុច ភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ៖ឈ្មោះ ជៀង មករា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនត្រង់ចំណុច សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ៖ឈ្មោះ នី ណា ហៅMMO ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនត្រង់ចំណុច ឃុំជាំសង្កែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។*ទី៤៖ឈ្មោះ អ៊ូ រីម ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនត្រង់ចំណុច សង្កាត់ភ្នំពេញថ្មី…
ភ្នំពេញ ៖ បុរសអ្នកលក់សាច់ជ្រូកម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបែនបើកបុកម៉ូតូកំពុងជិះឆ្លងផ្លូវរយច រុញជិត១០ម៉ែត្រផ្ទប់ខឿនសួនផ្លូវ។ហរតុការណ៍នេះបានកើតឡើង នៅតាមផ្លូវជាតិលេខ៣ ទល់មុខសាលាបឋមសិក្សាទួលកី ក្រុមទី១ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។ សពជនរងគ្រោះឈ្មោះ ឯម វណ្ណារ៉ា ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរលក់សាច់ជ្រូក មានប្រពន្ធ កូន៤នាក់ ប្រុស១នាក់ ស្រី៣នាក់ មានទីលំនៅ បុរីពិភពថ្មី១ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។ តាមប្រភពបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០០៨ផ្លាកលេខ ភ្នំពេញ 1S-7646 ឆ្លងផ្លូវពីកើតទៅលិច មិនទាន់ផុតផងស្រាប់តែរថយន្ត បែនម៉ាក MITSUBISHI ពណ៌ខៀវ ផ្លាកលេខចង្កូតស្តាំ KDL-0277 បើកលឿនពីត្បូងទៅជើងជ្រុលបុករុញជិត១០ម៉ែត្រ ផ្ទប់ខឿនទ្រូងផ្លូវ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ រីឯអ្នកបើកបររថយន្តចុះរត់គេច ជាង១គីឡូម៉ែត្រ ត្រូវបានប្រជាពលរដ្ឋ សមត្ថកិច្ច ដេញតាមឃាត់ខ្លួនបាននាំទៅប៉ុស្តិ៍រដ្ឋបាល ។ ក្រោយកើតហេតុក្រុមគ្រួសារ បានស្រែកទ្រហោយំ សមត្ថកិច្ចជំនាញចុះទៅពិនិត្យ ស្លាកស្នាម រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ។ ចំណែករថយន្ត អ្នកបើកបរ និងម៉ូតូប្រគល់ឱ្យការិយាល័យជំនាញវាស់វែងយកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
ខេត្តកំពត៖ សហគមន៍នេសាទព្រែកត្នោត ថែរក្សាធនធានធម្មជាតិដើម្បីនិរន្ដរភាពសេដ្ឋកិច្ច និងបរិស្ថានមានទីតាំងស្ថិតនៅក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត សហគមន៍នេសាទព្រែកត្នោត កំពុងប្រឹងប្រែងក្នុងកិច្ចការពារធនធានធម្មជាតិ ដូចជា៖ ព្រៃកោងកាង ផ្កាថ្ម ស្មៅសមុទ្រ ពិសេសប្រភេទសត្វសមុទ្រកម្រៗ ដូចជាផ្សោតពណ៌ផ្កាឈូក ផ្សោតក្បាលត្រឡោក ជ្រូកទឹក និងសេះសមុទ្រជាដើម ដែលមានវត្តមាននៅដែនគ្របដណ្តប់របស់សហគមន៍។ មកដល់ចុងឆ្នាំ២០២៤នេះ វត្តមានសត្វផ្សោតពណ៌ផ្កាឈូក នៅសហគមន៍នេសាទព្រែកត្នោត បានកើនឡើងដល់៧០ក្បាលស្នាក់នៅអចិន្ត្រៃយ៍រួមមានផ្សោតក្បាលត្រឡោកជាច្រើនក្បាលទៀតនិងជ្រូកទឹកមួយក្បាលផងដែរ។ ភ្នំពេញ៖ការថែរក្សាធនធានធម្មជាតិទាំងព្រៃកោងកាង ផ្កាថ្ម ស្មៅសមុទ្រ និងប្រភេទសត្វសមុទ្រកម្រៗជាច្រើនប្រភេទ បានរួមចំណែកផ្ដល់ការងារនិងប្រាក់ចំណូលដល់សមាជិកសហគមន៍នេសាទនៅក្នុងតំបន់ តាមរយៈការផ្ដល់សេវាកម្មដល់ភ្ញៀវទេសចរដែលទៅកម្សាន្ត ដូចជាការជិះទូកមើលផ្សោតនិងព្រៃកោងកាង និងការផ្គត់ផ្គង់អាហារស្រស់ៗ នេសាទបានពីដែនទឹករបស់សហគមន៍ផ្ទាល់៕