Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: Admin
ខេត្តព្រះសីហនុ៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុកាលរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រោយពីទទួលបានការរាយការណ៍ថាមានករណីលួចក្របី ៣ក្បាល នៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលារួចមក លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងនគរបាលស្រុកកំពង់សីលា បើកការស្រាវជ្រាវស៊ើបអង្កេតដោយយកចិត្តទុកដាក់ ដោយមានការសម្របសម្រួលនីតិវិធីពីលោក សៀង សុខ ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានពន្លាតដែនសមត្ថកិច្ច ដល់អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងខេត្តព្រៃវែង កម្លាំងជំនាញបានសហការជាមួយសមត្ថកិច្ចជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងខេត្តព្រៃវែង រ ហូតសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបា២នាក់ និងដកហូតបានវត្ថុតាងមានក្របីចំនួន០៣ក្បាល និងរថយន្តចំនួន៣គ្រឿង ។ចំពោះករណីនេះកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានកសាងសំណុំរឿងនិងប្្ជូនជនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនិតិវិធី និងស្វែងរកចាប់ខ្លួនបក្សពួកដែលកំពុងគេចខ្លួន៕
ខេត្តកណ្ដាល៖ ស្ត្រីជាអ្នកថ្មើជើងម្នាក់ ត្រូវបានក្មេងសិស្សសាលាស្រី២នាក់ជិះម៉ូតូឌុបគ្នាមកពីសាលាវបានបុកពេញទំហឹង បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។ រីឯក្មេងស្រីជាអ្នកបើកបរនិងអ្នករួមដំណើរបានរងរបួសធ្ងន់ ។ហរយុកាណ័នេះ បានកើតឡើងលើកំណាត់ផ្លូវលេខ១២១០ ស្ថិតក្នុងភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាលកាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥៤នៅ ។ មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ស្រ្តីដែលស្លាប់ឈ្មោះ ហេង ណាំអាយុ៦៦ឆ្នាំ មានទីលំនៅភូមិដំរីឆ្លង ឃុំសា្អងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល (កំពូងដើលើផ្លូវ) ។ ចំណែកភាគីខាងម៉ូត ទី១-ឈ្មោះ ភាព សោភាអាយុ១២ ឆ្នាំជាសិស្ស (របួសធ្ងន់) ជាអ្នកបើកបរម៉ូតូម៉ាកហុងដាscoopY ពណ៌ស ផ្លាកលេខកណ្ដាល1AL .5554 និងរួមដំណើរឈ្មោះ ឡៅ ម៉ីសាំង ភេទស្រី អាយុ១៤ឆ្នាំជាសិស្ស មិន (របួសធ្ងន់) ។ អ្នកទាំងពីរមិនពាក់មួកសុវត្ថិភាពទាំងពីរនាក់ទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ ប្រភពដដែលបន្តថា មុនកើតហេតុម៉ូតូម៉ាកហុងដាscoopYផ្លាកលេខ កណ្ដាល1AL .5554 បើកបរដោយឈ្មោះ ភាព សោភា និងរួមដំណើរដោយឈ្មោះ ឡៅ ម៉សាំងបើកពីលិចទៅកើតក្នុងល្បឿនលឿន ពេលបើកមកដល់ចំណុចកើតហេតុក៏បានបុកអ្នកថ្មើរជើងម្នាក់ឈ្មោះ ហេង ណាំ មានទីលំនៅភូមិដំរីឆ្លង ឃុំសា្អងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ដែលកំពុងដើរឆ្លងផ្លូវពីត្បូងទៅជើងពេញមួយទំហឹង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ។ ចំណែកអ្នកបើកបរម៉ូតូនិងអ្នករួមដំណើររងរបួសធ្ងន់ ។ ក្រោយពេលកើតហេតុកម្លាំងជំនាញផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍បានចុះទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី។ចំណែកអ្នករងរបួសទាំង០២ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យក្រុងភ្នំពេញ រីឯអ្នកស្លាប់ត្រូវបានកម្លាំងជំនាញធ្វើការប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ។ សមត្ថសន្និដ្ឋានថាករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូ បើកបរក្នុងល្បឿនលឿនមានការធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយត្ន័ ។ចំណែកអ្នកថ្មើរជើងដើរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕
សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ អញ្ជើញនិវត្តន៍ដល់កម្ពុជាវិញ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការប្រទេសជាមិត្តចំនួន៤ ដែលសុទ្ធតែជាប្រទេសកាន់សាសនាឥស្លាម
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញធ្វើដំណើរនិវត្តន៍កាលពីល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា សាធារណរដ្ឋតួកគីយេ និងអេមីរ៉ាតអារ៉ាប់រួមពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ប្រកបដោយលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ ។ សូមបញ្ជាក់ថា ៖ ក្នុងសប្តាហ៍នេះសម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសជាមិត្តចំនួន៤ ដែលសុទ្ធតែជាប្រទេសកាន់សាសនាឥស្លាម។ ប្រទេសទាំង៤នោះ រួមមាន៖ ប្រទេសអារ៉ា ប៊ីសាអូឌីត, ប្រទេសកាតា, ប្រទេសតួកគីយេ និងប្រទេសអារ៉ាប់អេមីរ៉ាត់អារ៉ាបរួម។សម្តេចតេជោ និងគណៈប្រតិភូ បានធ្វើដំណើរចាកចេញពីកម្ពុជា កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ។ ប្រទេសដំបូងគេ ដែលសម្តេចបានបំពេញទស្សនកិច្ច គឺប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់មកប្រទេសកាតា ប្រទេសតួកគីយេ និងប្រទេសចុងក្រោយនៃដំណើរទស្សនកិច្ចនេះ គឺប្រទេសអេមីរ៉ាត់អារ៉ាប់រួម។ ទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោប្រធានព្រឹទ្ធសភា នៅបណ្តាប្រទេសជាមិត្តខាងលើ ជាការបង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់ និងតួនាទីកាន់តែសកម្មនៃ «ការទូតសភា» ដែលជាអាទិភាពមួយនៃ អាទិភាពទាំងពីររបស់ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក្នុងការរួមចំណែកដល់ការពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា ជាមួយស្ថាប័ននីតិប្បញ្ញត្តិនៃបណ្តាប្រទេសជាមិត្ត ដើម្បីជាគុណប្រយោជន៍ដល់ប្រជាជន ការអភិវឌ្ឍប្រទេសជាតិរីកចម្រើន និងដើម្បីសន្តិភាព ស្ថិរភាព និងសន្តិសុខ ក្នុងតំបន់ និងពិភពលោក។ដំណើរទស្សនកិច្ច ក៏បង្ហាញពីការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយបណ្តាប្រទេសកាន់សាសនាឥស្លាម ដែលកម្ពុជាមានលទ្ធភាពប្រើប្រាស់សក្តានុពលរបស់ខ្លួន ដើម្បីជំរុញបន្ថែមនូវការវិនិយោគ និងធ្វើពាណិជជ្ជកម្ម ដែលជាការធ្វើពិពិធកម្មទីផ្សារអន្តរជាតិរបស់ខ្លួន៕
ភ្នំពេញ៖ ម៉ូតូ២គ្រឿងបានបើកបុកគ្នាពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមបោកក្បាលនៅនិងរងរបួសធ្ងន់៣នាក់។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងស្ថិតនៅលើផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញកាលពីវេលាម៉ោង១២រំលងអធ្រាត្រចូលថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៤ ។ សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថាមុនកើតហេតុ គេបានឃើញ ម៉ូតូម៉ាក អាយ ខន ពណ៌ខ្មៅផ្លាកលេខភ្នំពេញ 1AL-3393 ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ ពីត្បូងទៅជើងក្នុងល្បឿនលឿន។លុះមកដល់ចំណុចខាងលើ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមសង់សផ្លាកលេខ ភ្នំពេញ 2KJ-4296 ជិះដោយបុរស៣នាក់ឌុបគ្នាចេញពីផ្លូវ២៧១ ឆ្ពោះមកផ្លូវ៣៧១វិញពីជើងមកត្បូងក្នុងល្បឿនលឿនដូចគ្នា ។ លុះពេលធ្វើដំណើរដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតជ្របុកគ្នាចំពីមុខពេញទំហឹងបណ្ដាលឲ្យដួលខ្ទាតជនរងគ្រោះដេករណូករណែលពេញផ្លូវធ្វើឲ្យភាគីខាងម៉ូតូឌ្រីនសង់ជិះដោយគ្នា៣នាក់ បានស្លាប់ម្នាក់និង២នាក់រងរបួសធ្ងន់ត្រូវគេបានជួយបញ្ជូនទៅមន្ទីពេទ្យ ចំណែកឯភាគីខាងម៉ូតូមួយគ្រឿងទៀតម៉ាក iconវិញ បានរករបួសធ្ងន់ត្រូវបានដឹកតាមកង់បីបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកជាបណ្ដោះអាសន្ន។ ចំណែកឯសពសមត្ថកិច្ចក៏ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕
ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ តាមបណ្តាខេត្ត និងភ្នំពេញ អាចមានភ្លៀងធ្លាក់គ្រប ដណ្តប់លើផ្ទៃដីប្រមាណ១៥ភាគរយ
ភ្នំពេញ ៖យោងតាមការឱ្យដឹងពី ព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយមព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ តាមបណ្តាខេត្ត និងភ្នំពេញ អាចមានភ្លៀងធ្លាក់គ្រប ដណ្តប់លើផ្ទៃដី១៥ភាគរយ សូមជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ៖ខណៈសម្ពាធទាបកើតមាននៅលើសមុទ្រចិនខាងត្បូង បានធ្វើឱ្យខ្យល់មូសុងឦសាន ដែល គ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ មានឥទ្ធិពលខ្លាំង ។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ១-តំបន់វាលទំនាប៖សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់បក់ មកពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម៦,៥ម៉ែត្រ/វិនាទី។ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់គ្រប ដណ្តប់លើផ្ទៃដី១៥ភាគរយ។ ២-តំបន់ខ្ពង់រាប៖សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម៧ម៉ែត្រ វិនាទី។ ខេត្តកំពង់ស្ពឺ មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០ភាគរយ។ ៣-តំបន់មាត់សមុទ្រ៖– សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម៥,៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០ភាគរយ-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕
ភ្នំពេញ៖ នៅឆ្នាំ២០២៤នេះ បរិមាណត្រីដែលអ្នកនេសាទដាក់ដាយនៅតាមដងទន្លេក្នុងខណ្ឌឬស្សីកែវនិងខេត្តកណញតាលហាក់មានការកើនឡើងដែល ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា បាននាំគ្នាទៅទិញត្រីធ្វើប្រហុក ផ្អក នៅទីតាំងគីឡូម៉ែត្រលេខ៩ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ បេីតាមប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ដែលនាំគ្នាមកទិញត្រីនៅគីឡូម៉ែត្រលេខ៩ បានរៀបរាប់ថា ឱ្យតែដល់រដូវប្រមូលផលនេសាទពួកគេតែងតែនាំគ្នាមកទិញត្រីធ្វើប្រហុក ផ្អក ទុកហូប ព្រោះការធ្វើប្រហុក ផ្អក ដោយខ្លួនឯងនេះ មានរសជាតិឆ្ងាញ់ និងអនាម័យល្អ។ បន្ថែមលើនេះ ប្រជាពលរដ្ឋ បង្ហាញការសប្បាយរីករាយ ដែលឃើញត្រីនៅឆ្នាំនេះ ហាក់មានការកើនឡើង និងតម្លៃវិញក៏សមរម្យដែរ។ ជាមួយគ្នានេះ អាជីវករធ្វើត្រីប្រហុកលក់ នៅគីឡូម៉ែត្រលេខ៩ បានឱ្យដឹងថា នៅឆ្នាំនេះតម្លៃត្រីទាបជាងឆ្នាំមុនដោយមួយគីឡូតម្លៃចាប់ពី ១,៣០០រៀល ទៅ ១,៥០០រៀល ត្រីមិនទាន់ធ្វើ និងត្រីធ្វើរួចរាល់មួយគីឡូតម្លៃ ៣,២០០រៀល បើធៀបឆ្នាំមុនតម្លៃ៣,៧០០រៀល។ប្រជាពលរដ្ឋដដែលបន្តថា តាមការសង្កេតនៅឆ្នាំនេះត្រីសំបូរដោយសារទឹកទន្លេហក់ឡើងខ្ពស់ជាងឆ្នាំមុន និងម្យ៉ាងវិញទៀតការទប់ស្កាត់បទល្មើសនេសាទបានច្រើនដូចច្នេះត្រីក៍មានការកើនឡើងដែរ។ លើសពីនេះ ផ្នែករដ្ឋបាលជលភលលោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងចង់ធ្វើប្រហុក ផ្អក សូមអញ្ជើញមកទិញត្រីនៅទីតាំងនេះ ព្រោះតម្លៃទាបជាងឆ្នាំមុន និងត្រីក៏សំបូរដែ។ យោងតាមសេចក្តីជូនដណឹងរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ទីចេញពីទន្លេសាប បឹង និងព្រែកនានា ចូលទន្លេសាបទន្លេមេង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅភូមិសាស្រ្តខេត្តកណ្តាល រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។ រដ្ឋបាលជលផល បានអំពាវនាវដល់ប្រជាពលរដ្ឋមានបំណងចង់ធ្វើប្រហុក ផ្អក សូមរួសរាន់ទៅទិញត្រីនៅភូមិសាស្ដ្រខេត្ដកណ្ដាល និងរាជធានីភ្នំពេញ៕
ខេត្តមណ្ឌលគិរី៖កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តមណ្ឌលគិរី បង្ក្រាបបានមុខសញ្ញាលួចយ៉ាងនិងអ្នកទទួលផលចោរកម្ម រួមទាំងវត្ថុតាងមានទាំងអាវុធកែច្នៃជាច្រើនដើម។ ប្រតិបត្តិការបង្ក្រាបនោះរយៈមានពេលពីរថ្ងៃ។ លោកវរសេនីយ៍ឯកចំរើន ភីរុណ ស្នងការរងនគរបាលខេត្តកាលពីល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ថានៅថ្ងៃទី៩ ខែធ្នូឆ្នាំ២០២៤ កម្លាំងនគរបាលស្រុកកែវសីមា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម កំពុងល្បាតនៅក្នុងមូលដ្ឋានបានប្រទះឃើញមុខសញ្ញាដែលតែងតែធ្វើសកម្មភាពលួចម៉ូតូនៅចំណុចឃុំស្រែខ្ទុម និងឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ជនសង្ស័យឈ្មោះ ឃឿន ប៊ុនធឿន (ហៅត្រេន) ភ្លាមៗនោះ សមត្ថកិច្ចធ្វើការឃាត់ខ្លួន នាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកែវសីមាភ្លាម។ក្រោយសាកសួរនាំរួច ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូនៅចំណុចខាងលើជាច្រើនលើកពិតប្រាកដមែន ហើយបានយកទៅលក់ឱ្យឈ្មោះ ហ៊ីម វីរ៉ា (ហៅម៉ាប់) មានអាសយដ្ឋានភូមិរហារ៍ ឃុំស្រែចា ស្រុកស្នួល ខេត្តក្រចេះ ម៉ូតូចំនួន៣គ្រឿង ។លោកវរសេនីយ៍ឯក ចំរើន ភីរុណ បន្តថា ក្រោយពីការស្រាវជ្រាវ និងបានចម្លើយសារភាពរបស់ជនសង្ស័យ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ។ កម្លាំងនគរបាលព្រហ្មទណ្ឌនិងមានការសម្របសម្រួលដោយលោក អ៊ាង សុគុន្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានពន្លាតដែនដីសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្នួល ខេត្តក្រចេះ ចុះដល់ចំណុចសង្ស័យថា ជាទីតាំងទទួលផលចោរកម្ម និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ទៀត ។ទី១.ឈ្មោះ ហ៊ីម វីរ៉ា(ហៅម៉ាប់)ទី ២.ឈ្មោះ ភឿន ញេន និងទី៣.ឈ្មោះ សេង ម៉ាប់(ហៅតាកូរ៉េ) ។ក្នុងករណីលួច និងទទួលផលចោរកម្ម និងកែច្នៃអាវុធខុសច្បាប់ខាងលើ សមត្ថកិច្ចដកហូតបានវត្ថុតាងម៉ូតូ Yamaha Exenter ១គ្រឿង ម៉ូតូ Honda wave អាល់ហ្វា១គ្រឿង ទូរស័ព្ទដៃ២គ្រឿង ម្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀន១កញ្ចប់ធំ និង៨កញ្ចប់តូច កាំភ្លើងកែច្នៃប្រើហ្គាស៤ដើម ដាវ៣ដើម ពូថៅ៣ដើម និងកាំបិតផ្គាក់២ដើម ។បច្ចុប្បន្ន ជនសង្ស័យពីឃាត់ខ្លួនចំនួន៤នាក់ និងវត្ថុតាងពាក់ព័ន្ធត្រូវបានកសាងសំណុំរឿងបញ្ជូនតុលាការចាត់ការតាមនីតិវិធី ៕
ភ្លៀងបន្តធ្លាក់តិចតួចខណៈខ្យល់មូសុងឦសានគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ កម្ពុជានិងឈូងសមុទ្រថៃមានឥទ្ធិពលខ្លាំង
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៣ ខែធ្នូនេះខណៈសម្ពាធទាបកើតមាននៅលើសមុទ្រចិនខាងត្បូង បានធ្វើឱ្យខ្យល់មូសុងឦសាន ដែល គ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ មានឥទ្ធិពលខ្លាំង ។ ក្រសួងធនធានទឹក បានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ១-តំបន់វាលទំនាប៖សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់បក់មកពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម៤,៥ម៉ែត្រ វិនាទី។ ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាច មានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១៥ភាគរយ។ ២-តំបន់ខ្ពង់រាប៖សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើ ផ្ទៃដី១០%។ ៣-តំបន់មាត់សមុទ្រ៖-សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម ៣,៥ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០ភាគរយ-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៤នេះ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ភោធពិព៌ណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៧ដែលប្រារព្ធធ្វើចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ពេលវេលាម៉ោង១០:ព្រឹក ដល់ម៉ោង០៨:០០នាយប់ នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្មោ រាជធានីភ្នំពេញ។ “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា»នេះ ធ្វើឡើងក្រោមមូលបទនៃឆ្នាំ២០២៤៖ “យុគសម័យថ្មីនៃពាណិជ្ជកម្ម” ក្នុងគោលបំណងតាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា ទំនិញនាំចេញ-នាំចូលសំខាន់ៗ និងសវាកម្ម ដែលមានលក្ខណៈពិសេសរបស់បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក។ ពិព័រណ៍នេះ គឺជាការជំរុញ សកម្មភាពពាណិជ្ជកម្មកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញការនាំ ចេញ-នាំចូល និងការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអ្នកតាំងពិព័រណ៍ក្នុងស្រុកនិងអន្តរជាតិ អ្នកទស្សនា ពិព័រណ៍ និងអ្នកចូលរួមពិព័រណ៍។ នៅក្នុងពិព័រណ៍នេះ ក្រៅពីមានការតាំងបង្ហាញផលិតផល និងសេវាកម្មដ៏សម្បូរបែប ពិព័រណ៍នេះ ក៏ជាវេទិកាសម្រាប់ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារសកល និងការតាំងបង្ហាញផលិតផលរបស់ដៃគូអន្តរជាតិរបស់យើងផងដែរ។ ដោយមានភាពជាដៃគូជាមួយក្រុមការងារជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម ឆ្នាំ២០២៤នេះ នឹងផ្សាភ្ជាប់ទំនាក់ទំនងអ្នកផលិតក្នុងស្រុកជាមួយអ្នកទិញ និងទីផ្សារអន្តរជាតិ ពង្រីកលទ្ធភាពក្នុងការទទួលបានឱកាសថ្មីៗ និងពង្រឹងវត្តមានរបស់កម្ពុជានៅលើឆាកអន្តរជាតិ គំនិតផ្តួចផ្តើមនេះនឹងបង្ហាញជូនពិភពលោកអំពីទំនិញដែល មានសក្តានុពលខ្ពស់ក្នុងការនាំចេញរបស់កម្ពុជា បង្កើនការយល់ដឹងលើឆាកអន្តរជាតិ និងបង្កើនតម្រូវការសម្រាប់ ផលិតផលដែលផលិតក្នុងស្រុក។ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE)» គ្រោងនឹងរៀបចំស្តង់ពិព័រណ៍ចំនួន ២៤៦ស្តង់ សម្រាប់ពាណិជ្ជករក្នុងស្រុក និងក្រៅប្រទេស។ អំឡុងពេល៤ថ្ងៃ នៃការតាំងពិព័រណ៍ និងកម្មវិធីអមនានា ក្រសួងពាណិជ្ជកម្មរំពឹងថា នឹងទទួលបានអ្នកចូលរួមទស្សនាប្រមាណ ៥០,០០០នាក់ រួមមាន មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អ្នកទស្សនាជាតិ និងអន្តរជាតិ សាធារណជនទូទៅជាពិសេសអ្នកទិញ និងអ្នកចែកចាយមកពីបណ្តាប្រទេសនានា. លោកអ្នកនាំពាក្យ បានបន្ថែថា នៅក្នុងពិព័រណ៍នេះ ក្រៅពីដាក់តាំងបង្ហាញផលិតផលសក្តានុពលរបស់កម្ពុជា ទំនិញនាំចេញ-នាំចូលដែលមានគុណភាពខ្ពស់ ក៏នឹងមានរៀបចំកម្មវិធីអមនានា រួមមាន៖ ថ្ងៃទី១-វេទិកាពាណិជ្ជកម្មឌីជីថលលើកទី១ និងពិព័រណ៍អនឡាញ, ថ្ងៃទី២-វេទិកាពាណិជ្ជកម្ម និងការវិនិយោគកម្ពុជា-កូរ៉េ, ថ្ងៃទី៣-កម្មវិធីជំនួបពាណិជ្ជកម្មស្តីពីការអភិវឌ្ឍទីផ្សារផលិតផលសក្តានុពលកម្ពុជា, ថ្ងៃទី៤-វេទិកាស្តីពីការនាំចេញរបស់កម្ពុជា និងការប្រគំតន្ត្រីខា្នតតូចនៅខាងមុខសាលរៀបចំពិព័រណ៍ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៦៖០០ល្ងាច ដល់ម៉ោង៨៖០០យប់ ដើម្បីបង្កើនភាពទាក់ទាញនិងផ្សព្វផ្សាយពីសិល្បៈវប្បធម៌ ដែលមានការសម្តែងបែបប្រពៃណី ការសម្តែងបែប…