Author: Admin

អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីរហូតដល់១៥ភាគរយសម្រាប់ថ្ងៃទី១២ ខែធ្នូនេះ ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១២ ខែធ្នូនេះ កម្ពុជា អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីរហូតដល់១៥ភាគរយ។ ក្រសួងធនធានទឹក បានបញ្ជាក់ថា ខណៈសម្ពាធទាបកើតមាននៅលើសមុទ្រចិនខាងត្បូង បានធ្វើឱ្យខ្យល់មូសុងឦសាន ដែលគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ មានឥទ្ធិពលខ្លាំង ។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤១-តំបន់វាលទំនាប៖– សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ខ្យល់បក់មក ពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម ៤,៥ ម៉ែត្រ វិនាទី។ ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាច មានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១៥ភាគរយ។២-តំបន់ខ្ពង់រាប៖សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសឦសាន និងបូព៌ាមានល្បឿនមធ្យម៥ម៉ែត្រ វិនាទី។ ខេត្តកំពង់ស្ពឺ ស្ទឹងត្រែង ក្រចេះ តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០ភាគរយ។ ៣-តំបន់មាត់សមុទ្រ៖-សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម៣,៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០ភាគរយ។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕

Read More

ភ្នំពេញ ៖ដើម្បីស្រាយចម្ងល់និងមន្ទិលសង្ស័យមួយចំនួនរបស់សាធារណជន ជុំវិញការប្រើប្រាស់ភ្លើងរថយន្តនោះត្រូវបាន អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ បានពន្យល់តាមរយៈវីដេអូប្រមាណជាង១០នាទី កាលពីថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២៤ថា។ វីដេអូនេះមានអ្នកទស្សនារាប់សែនដង និងមានអ្នកចូលបញ្ចេញមតិចម្រុះយ៉ាងផុលផុល។ ខ្លឹមសារនៃការពន្យល់ ត្រូវបានលោកបណ្ឌិត ទូច សុឃៈ បញ្ជាក់ថា៖យោងចេញពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយបានគូសបញ្ជាក់ថា ការប្រើប្រាស់ភ្លើងរថយន្ត មានច្រើនប្រភេទ និងមានតួនាទីផ្សេងៗគ្នា។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបន្តថាហើយលើកយកនូវការប្រើភ្លើងរថយន្តចំនួនពីរមកពន្យល់ ទី១ គឺប្រើប្រាស់ភ្លើងហ្វា៖ទី២ គឺប្រើប្រាស់ភ្លើងកូដ។ការប្រើប្រាស់ភ្លើងហ្វា នៅក្នុងមាត្រា២៧ នៃច្បាប់ចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា ការប្រើភ្លើងហ្វានៅពេលយប់នៅលើទ្រូងផ្លូវដែលគ្មានភ្លើង ឬអគ្គីសនីបំភ្លឺ ជាទូទៅត្រូវប្រើភ្លើងហ្វាដើម្បីមើលទៅខាងមុខឱ្យបានឆ្ងាយ មិនតែត្រូវប្រុងប្រយ័ត្នកុំឱ្យរំខានដល់ចរាចរណ៍ដែលមកពីទិសផ្ទុយ ហើយហាមបើកភ្លើងហ្វានៅក្នុងទីក្រុង ឬទីប្រជុំជនដែលមានភ្លើងអគ្គសនីបំភ្លឺគ្រប់គ្រាន់ លើកលែងតែករណីធ្វើសញ្ញាសុំផ្លូវ ឬវ៉ាជែង ឬសុំបើកផ្លូវដោយប្រើភ្លើងឆ្លាស់គ្នាជាមួយភ្លើងកូដ។ មានន័យថាធ្វើជាសញ្ញាប្រាប់ដល់ទិចរាចរណ៍ម្ខាងទៀតឱ្យមានការប្រុងប្រយ័ត្ន នោះមិនមានកំហុសឆ្គងឡើយ។ ចំពោះការប្រើភ្លើងកូដវិញ អ្នកនាំពាក្យរងបានឱ្យដឹងដែរថា ការប្រើភ្លើងកូដ គឺប្រើនៅពេលយប់ មិនថានៅក្នុងទីប្រជុំជន ឬក្រៅទីប្រជុំជននោះទេ ទោះបីជាមានភ្លើងអគ្គិសនីបំភ្លឺនៅតាមដងផ្លូវក៏ដោយ គឺភ្លើងកូដត្រូវប្រើជាធម្មតា និងនៅពេលយប់ទាំងក្នុង និងក្រៅទីប្រជុំជន ដែលគ្មានភ្លើងអគ្គិសនីបំភ្លឺតាមដងផ្លូវ ក៏ត្រូវប្រើប្រាស់ភ្លើងកូដធម្មតាដែរ។ចំណែកការប្រើប្រាស់ភ្លើងកូដនៅពេលថ្ងៃ គឺអាចប្រើប្រាស់បាន។ ប៉ុន្តែត្រូវអនុវត្តទៅតាមលក្ខខណ្ឌមួយចំនួនដូចជា ក្នុងករណីពេលដែលអ្នកបើកបរមើលមិនសូវឃើញច្បាស់គ្រប់គ្រាន់ ពេលមេឃកំពុងភ្លៀង ពេលចុះអ័ព្ទ ឬឆ្លងកាត់ផ្លូវរូងដែលមិនមានពន្លឺ។ ក្នុងនោះភ្លើងកូដអាចប្រើប្រាស់ ឆ្លាស់គ្នាជាមួយនឹងភ្លើងហ្វាបាន ដោយធ្វើឱ្យមានពន្លឺភ្លឹបភ្លែតៗ ជាសញ្ញាជំនួសស៊ីផ្លេនៅពេលយប់។ ដោយឡែកចំពោះការប្រើប្រាស់ភ្លើងទីតាំង លោកបណ្ឌិតក៏បានបញ្ជាក់ដែរថា ការប្រើប្រាស់ភ្លើងនេះគឺដើម្បីប្រាប់ពីវត្តមានយានយន្ត ឬទំហំយានយន្ត ដល់អ្នកប្រើប្រាស់ផ្លូវ ដែលមើលមកពីមុខ ដើម្បីជាសញ្ញាសម្គាល់មួយបង្ហាញថាជារថយន្តតូចធំ ជាម៉ូតូ ឬរឺម៉ក ឬមធ្យោបាយផ្សេងៗ ងាយស្រួលដល់អ្នកបើកបរធ្វើការសន្និដ្ឋាន។ផ្សារភ្ជាប់ទៅនឹងការប្រើប្រាស់ភ្លើងនៅពេលថ្ងៃ អ្នកនាំពាក្យរងបានសង្កត់ធ្ងន់ថា បើតាមច្បាប់ដែលបានចែង យានយន្តដែលអាចប្រើប្រាស់ភ្លើងពេលថ្ងៃបានគឺចំពោះរថយន្តដែលបំពាក់ភ្លើងតាំងពីដើមទីមក មានន័យថាជារថយន្តចេញពីឃ្លាំង ឬចេញពីរោងចក្រ ដែលមានភ្លើងនោះស្រាប់ ភ្លឺដោយស្វ័យប្រវត្តិ ឬភ្លើងអូតូម៉ាតិចនៅពេលបញ្ឆេះ គឺមិនខុសច្បាប់នោទេ ហើយក៏គ្មានការផាកពិន័យទេ៕

Read More

ក្ភ្នំពេញ​៖​ កន្លងមកក្រសួងអប់រំយុវជន និងកីឡាបានចេញសេចក្តីណែនាំជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការលើកកម្ពស់សុខភាពអនាម័យ និងសុវត្ថិភាពចំណីអាហារតាមសាលារៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជន និងសេចក្តីណែនាំស្តីពី ការពង្រឹងវិធានការអនុវត្តក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណី អាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈនិងឯកជន។ ទន្ទឹមនឹងនេះ ក្រសួងក៏សង្កេតឃើញការ អនុវត្តនៅមិនទាន់បានគ្រប់ជ្រុងជ្រោយតាមសេចក្តីណែនាំនៅឡើយ។ ក្នុងស្មារតីខាងលើ និងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការឱ្យយកចិត្តទុកដាក់បន្ថែមលើសុខភាព របស់សិស្ស រួមទាំងការបង្ការហានិភ័យនៃជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ដែលពាក់ព័ន្ធនឹងទម្លាប់ ទទួលទានចំណីអាហារ ភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំង ក្រសួងអប់រំ យុវជន និងកីឡាសូមហាមឃាត់ ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ ប្រភេទ នៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈនិងឯកជន និងគ្រឹះស្ថានអប់រំ បច្ចេកទេស។ ក្នុងន័យនេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃ រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រប់គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន និងគ្រឹះស្ថានអប់រំបច្ចេកទេសនៅ ទូទាំងប្រទេស ត្រូវអនុវត្តដូចតទៅ៖១- ត្រូវហាមឃាត់ដាច់ខាតនូវការទទួលទានការចែកចាយការតាំងលក់និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទនៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សា ២- ត្រូវអនុវត្តឱ្យបានម៉ឺងមាត់នូវបទប្បញ្ញត្តិនានា ដែលពាក់ព័ន្ធនឹងការលើកកម្ពស់សុវត្ថិភាពចំណី អាហារ និងអាហារប្រកបដោយសុខភាពនៅតាមគ្រឹះស្ថានសិក្សា ដែលក្រសួងបានណែនាំកន្លងមក ៣- ត្រូវដាក់បញ្ចូលបន្ថែមក្នុងបទបញ្ជាផ្ទៃក្នុងឬក្រមប្រតិបត្តិរបស់គ្រឹះស្ថានសិក្សាស្តីពី ការហាមឃាត់ ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈ ប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សា៤- ត្រូវអប់រំ ក្រើនរំឭក និងផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការទទួលទានភេសជ្ជៈប៉ូវកម្លាំង នៅពេល គោរពទង់ជាតិ កិច្ចប្រជុំ ឬកម្មវិធីប្រមូលផ្តុំផ្សេងៗរបស់គ្រឹះស្ថានសិក្សា ៥- ត្រូវចលនាអ្នកសិក្សានិងបុគ្គលិកអប់រំ ឱ្យចូលរួមក្នុងការផលិតផ្លាកសញ្ញា ឬសារអប់រំ ៦- ត្រូវពិនិត្យតាមដានរាល់សកម្មភាពនៃការទទួលទាន ការចែកចាយ ការតាំងលក់ ការផ្សព្វផ្សាយ ពាណិជ្ជកម្មគ្រប់ប្រភេទ នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សា ដើម្បីមានវិធានការដោះស្រាយ តាមស្ថានភាពជាក់ស្តែង ។ដូចជា បញ្ឈប់ការទទួលទាន ការចែកចាយ ការតាំងលក់…

Read More

រដ្ឋកាតា​៖​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា kaកាលពីរសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤​ បានទទួលជួបលោក Sheikh Faisal bin Thani bin Faisal Al Thani រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម-ឧស្សាហកម្ម និងថ្នាក់ដឹកនាំអាជ្ញាធរវិនិយោគនៃរដ្ឋកាតា(QIA) នៅសណ្ឋាគារ Sheraton Grand Doha រាជធានីដូហា។ ក្នុងជំនួបន: សម្តេចតេជោ បានសម្តែងនូវក្តីរីករាយក្នុងការទទួលជួបពិភាក្សាជាមួយលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម-ឧស្សាហកម្មនិងថ្នាក់ដឹកនាំអាជ្ញាធរវិនិយោគនៃរដ្ឋកាតា(QIA) បន្ទាប់ពីជួបនាយករដ្ឋមន្ត្រីកាតា កាលពីព្រឹក ដើម្បីបង្ហាញពីសក្តានុពល និងកាលានុវត្តន៍ភាពសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា។ សម្តេចតេជោ បានជម្រាបជូនភ្ញៀវ អំពីសក្តានុពលខាងវិស័យកសិកម្ម ជាពិសេស ស្រូវ គ្រាប់ស្វាយចន្ទី ដំឡូងមី និងផលិតផលជាច្រើនទៀត ដែលផ្តល់ឱកាសដល់វិនិយោគិនពីកាតាក្នុងការកែច្នៃដើម្បីនាំចេញមកប្រទេសកាតា និងប្រទេសនានាក្នុងតំបន់ និងពិភពលោក។ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ សម្តេចតេជោ បានលើកឡើងថា ឯកសារសំខាន់ពីររួមមាន កិច្ចព្រមព្រៀងស្តីពីការជំរុញនិងការការពារវិនិយោគទៅវិញទៅមក និង កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស គួរត្រូវបានចុះហត្ថលេខានាពេលដ៏ខ្លីខាងមុខ។ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មកាតា បានថ្លែងអំណរគុណ សម្តេចតេជោ ចំពោះព័ត៌មានដ៏មានសារៈសំខាន់ស្តីពីកាលានុវត្តន៍ភាព និងសក្តានុពលសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា និង  បានលើកឡើងថា ភាគីទាំងពីរនឹងធ្វើការជាមួយគ្នា ដើម្បីធ្វើការចុះហត្ថលេខាឱ្យបានឆាប់លើកិច្ចព្រមព្រៀងទាំងពីរដែលសម្តេចបានលើកឡើង៕

Read More

ភ្នំពេញ៖ខេត្តចំនួន១០នៅកម្ពុជាមានដូចជាខេតបាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល និងខេត្តតាកែវ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១៥ភាគរយ។ព្រឹក​ថ្ងៃ​ពុធ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ ក្រសួងធនធានទឹកនិងឧតុនិយមបានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែធ្នូនេះ​ ដុចចាខេត្តបាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល និងខេត្តតាកែវ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១៦ផាភាគរយ។ សេចក្តីជូនដំណឹងបានបញ្ជាក់ទៀតថា​ ខណៈសម្ពាធទាបកើតមាននៅលើសមុទ្រចិនខាងត្បូង បានធ្វើឱ្យខ្យល់មូសុងឦសាន ដែល គ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ មានឥទ្ធិពលខ្លាំង ។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។ ១-តំបន់វាលទំនាប៖– សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ខ្យល់បក់មក ពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម ៤,៥ ម៉ែត្រ វិនាទី។ ខេត្តបាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំព្រៃវែងស្វាយរៀង កណ្តាល និងខេត្តតាកែវ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១៥ភាគរយ។ ២-តំបន់ខ្ពង់រាប៖សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសឦសាន និងបូព៌ាមានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរីតំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០%។ ៣-តំបន់មាត់សមុទ្រ៖-សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម ៣,៥ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០ភាគរយ។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕

Read More

ភ្នំពេញ៖​ បុរសម្នាក់ជាជាងផ្សាដែកពេលលកំពុងកាត់ដែកតយ៉ាកផ្ទះឱ្យគេស្រាប់តែបាក់ផ្លែដែកខ្ទាតទៅចំពោះបណ្តាលឱ្យធ្លាយពោះវៀនចេញមកក្រៅរងរបួសធ្ងន់​ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម៉ះភ្លាមៗ។ហេតុការណ៍ឧប្បត្តិហេតុ ខាងលើនេះបានកើតឡើងកាលនៅ នៅក្នុងភូមិព្រៃរមាសទី១ សង្កាត់បឹងធំ ខណ្ឌកំបូលកាលពីល្ងាចថ្ងៃទី១០ ខែធ្នូឆ្នាំ២០២៤ ។ ជនរងគ្រោះឈ្មោះ សឹម​ ពុត​ ភេទប្រុសអាយុ៣២ឆ្នាំ​មុខរបរជាងផ្សារដែក​ស្រុកកំណេីតនៅភូមិវត្តព្រៃ​ ឃុំជើងភ្នំ​ ស្រុកបាភ្នំ​ ខេត្តព្រៃវែង។ តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនកើតហេតុជនរងគ្រោះនិងក្រុមជាងបានមកកាត់ដែកសម្រាប់តយ៉ាកផ្ទះឱ្យគេ​។ លុះមកដល់វេលាខាងជនរងគ្រោះបានទាញម៉ូទ័រមកកាត់ដែកជាកង់ៗ​ បន្ទាប់ស្រាប់តែបាក់ផ្លែម៉ូតូទ័រខ្ទាតចំពោះបណ្តាលឱ្យធ្លាយពោះចេញពោះវៀនមកក្រៅរងរបួសធ្ងន់ធ្ងរ។ ក្រោយកើហេតុអ្នករងរបួសត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីព្យាសង្គ្រោះជីវិត៕

Read More

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា​ ខណៈ​ខ្យល់មូសុងឦសាន នៅតែមានឥទ្ធិពលខ្លាំង ដូច្នេះ​សម្ពាធទាបដែលគ្របដណ្តប់លើ សមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គនិងលើព្រះរាជាណាចក្រ កម្ពុជាបានថយឥទ្ធិពល។ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤១-តំបន់វាលទំនាប៖សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់បក់ មកពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម២ ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប៖សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។ ៣-តំបន់មាត់សមុទ្រ៖-សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម២,៥ម៉ែត្រ/វិនាទី។-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕

Read More

ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាប៊ីតប្រុងវ៉ាជែងកាត់ពីមុខរថយន្តក្រឡុកសុីម៉ងត៍តែមិនផុតហើយបានដួលត្រូវរថយន្ដចាប់ហ្រ្វាំងមិនទាន់ក៏កកិនទាំងម៉ូតូនិងមនុស្សបណ្ដាលឲ្យ អ្នកជិះម៉ូតូស្លាប់មួយរំពេច។ហេតុការណ៍នេះបានកេើតឡើងនៅម្តុំក្រោមស្ពានអាកាសក្បាលថ្នល់ សាងសង់ថ្មីផ្លូវមុនីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនកាលពីវេលាម៉ោង ១១យប់ថ្ងៃ ទី ៩ ខែធ្នូ ឆ្នាំ ២០២៥។ សមត្ថកិច្ចបានឱ្យដឹងថាអ្នកស្លាប់ឈ្មោះ រ៉េត ប៊ុន សារៈ អាយុ ២៨ឆ្នាំ មុខរបរាជាកម្មករសំណង់មានស្រុកកំណើតភូមិតានន ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។ សាក្សីបានឱ្យដឹងថា មុនកេីតហេតុគេឃើញរថយន្តប្រភេទក្រឡុកបេតុងម៉ាក HINO ពណ៌ក្រហរបស់ក្រុមហ៊ុន SCG ផ្លាកលេខភ្នំពេញ 5A-0995 បើកតាមផ្លូវព្រះមុនីវង្សពីត្បូងទៅជើង។លុះមកដល់ចំណុចកេីតហេតុផ្លូវក្រោមស្ពានអាកាសក្បាលថ្នល់កំពុងសាងសង់ថ្មី រថយន្តបានបត់ឡេីងទៅផ្លូវ២៧១ហេយគាប់ជួន ពេលនោះ។ស្រាប់តែបុរសជាជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាប៊ីតពណ៌ខ្មៅធ្វើដំណើរស្របទិសជាមួយនិងរថយន្តហើយបានប្រុងវ៉ាជែងខាងឆ្វេងបត់កាត់ ពីមុខរថយន្តក៏ត្រូវអ្នកបេចាប់ហ្រ្វាំងមិនទាន់ក៏ជ្រុលបុុកបីក្រោយរួចអូសទាំងម៉ូតូនិងមនុស្សចំពាក់កណ្ដាលខ្លួនបណ្តាលឲ្យជនរងគ្រោះស្លាប់មួយរំពេច។ បន្តាប់បីនោះតៃកុងរថយន្ដបង្កបានចុះពីលើរថយន្ដរត់គេចខ្លួនបាត់។ក្រោយមកសមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍បានចុះទៅកន្លែងកេីតហេតុនិងបានទាក់ទងទៅសាច់ញាតិនៃសពរបស់ជនរងគ្រោះផ្តលជាដំណឺង។ ក្រោយកើតហេតុមធ្យោបាយត្រូវសមត្ថកិច្ចជំនាញវាស់វែងយករថយន្ដ និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំដំណោះស្រាយុំពេលក្រោយ។រីឯសពត្រូវបានប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើត ៕

Read More

ភ្នំពេញ៖ កម្លាំងកងរារាជអាវុធហត្ថខណ្ឌសែនសុខបនឃាត់ខ្លួនជនជាតិចិននិងខ្មែរចំនួន៧នាក់សង្ស័យករណីជម្រិតទារប្រាក់ ដែលមានទីតាំងស្ថិតនៅម្តុំខុនដូមួយនៅក្បែរផ្លូវ២០០២ ស្ថិតក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីយប់ថ្ងៃទី០ខែធ្នូឆ្នាំ ២០២៥។ មន្ត្រីអាវុធហត្ថបានឱ្យដឹងថា,ក្រោយពីមានសេចក្តីរាយការណ៍ពីពលរដ្ឋថាមានករណីចាប់បុរសជនជាតិចិនម្នាក់ វាយខ្នោះច្រកចូលថង់ខ្មៅរួចយកចូលក្នុងខុនដូមួយកន្លែងសង្ស័យជម្រិតទារប្រាក់កម្លាំងក៏បានចុះមកដល់ចំណុចកើតហេតុហើយក៏ឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៧នាក់។ក្នុងនោះមានជនជាតិខ្មែរម្នាក់និងជួយសង្គ្រោះជនរងគ្រោះដែលជាជនជាតិបានម្នាក់។ ក្រោយកើតហេតុជនជាតិចិន៧នាក់ និងជនជាតិខ្មែរម្នាក់ (សរុប៨នាក់)។ក្នុងនោះមានបុរសជនជាតិចិនម្នាក់ជាជនរងគ្រោះ ត្រូវបានបញ្ជូនទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខដើម្ីសាកសួរសួរភ្លាម។ក្រោយពីបានសួរនាំរួចកម្លាំងអាវុធហត្ថខណ្ឌសែនសុខបានបញ្ជូនខ្លួនជនសង្ស័យនិងជនរងគ្រោះទៅកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕

Read More

ខេត្ត​បាត់ដំបង៖ ស្នងមន្ត្រី​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងថា​ មានករណីហិង្សាដោយចេតនាដោយប្រើកាំបិតផ្គាក់កាប់លើជនរងគ្រោះបណញតាលឱ្យរងរបួសថ្ងន់។ហេតុការណ៍បានកើតឡោះងនៅមួយកើតឡើង ស្ថិតនៅចំណុចភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ករណីនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ លឹម សាវី ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវជាប្អូនថ្លៃ នៅផ្ទះជិតខាងក្នុងភូមិជាមួយគ្នា បានឈ្លោះប្រកែកគ្នាហើយជនសង្ស័យបានប្រើប្រាស់កាំបិតផ្គាក់កាប់ទៅលើបងថ្លៃឈ្មោះ អ៊ួច មុំ អាយុ៦៣ឆ្នាំ ចំនួន២កាំបិត បណ្តាលឲ្យចំត្រូវក្បាលផ្នែកខាងស្តាំមួយកន្លែង និងចំត្រូវខាងក្រោមក្លៀកខាងស្តាំ មួយកន្លែង រងរបួសជាទម្ងន់ ។ ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង  កម្លាំងនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំសំពៅ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ នៅវេលារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥សមត្ថកិច្ចបានបានចុះចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លឹម សាវី ភេទប្រុស អាយុ៦៣ឆ្នាំទីលំនៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ទោកាន់អធិការដ្ឋាននគរបាលស្រុកបាណន់ដើម្្បីសាកសួរ។ពេលសាកសួរនាំជនសង្ស័យបានសារភាពថា «ខ្លួនពិតជាបានប្រើប្រាស់កាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះ ដែលត្រូវជាបងថ្លៃចំនួន ២កាំបិត ពិតប្រាកដមែន» ។ មូលហេតុ៖ ធ្លាប់មានជម្លោះ និងគំនុំជាមួយគ្នាកន្លងមក ពាក់ព័ន្ធរឿងប្រវាស់គោ ។ វត្ថុតាងដកហូតបាន ៖-កាំបិតផ្គាក់១ ។ក្រោយមកជនសង្ស័យខាងលើត្រូវសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅការិយាល័យនគរបាលជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Read More