Author: Admin

បាត់ដំបង៖ ពលរដ្ឋបានប្រទះឃើញក្រាប់មីនរាប់រយគ្រាប់មីនរាប់រយគ្រាប់នៅម្តុំមាត់អូរព្រំដែនកម្ពុជា-ថៃដែលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះបន្សល់តុកតាំងពីពីសម័យសង្គ្រាមនៅមាត់អូរព្រំដែនកម្ពុជា-ថៃការប្រទវឃើញនេះ កាលពីវេលាម៉ោង១១និង២៥នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅត្រង់TV230497-1449563 មាត់អូរព្រំដែន ស្ថិតក្នុងក្រុមទី០៧ ភូមិអូរគគីរ ឃុំអូរដា ស្រុកកំរៀងខេត្តបាត់ដំបង ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាៈ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះដែលពលរដ្ឋប្រទះឃើញខាងលើនេះ ជាប្រភេទគ្រាប់មីនស្គរ ដែលគ្រាប់ទាំងអស់នេះសេសសល់តាំងពីសម័យសង្គ្រាមដែលមានចំនួនសរុបប្រហែលជាង ៥០គ្រាប់។ ប្រភពដដែលបានបន្តថាៈបន្ទាប់ពីពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឋមិនទាន់ផ្ទះបានរាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះទៅពិនិត្យ និងរាយការណ៍ជូនមន្ត្រីជំនាញដើម្បីរាវយកគ្រាប់មីននទាំំងនេះតៅរក្សាទុកដើម្បីកម្ទេចចោល។ដែលមាននៅទីតាំងខាងលើ ព្រោះកាលពីសម័យសង្គ្រាមទីតាំងដែលពលរដ្ឋប្រទះឃើញនោះគីជាកន្លែងសមរភូមិក្ដៅរវាងកងទ័ពជាតិនិងកងទ័ពខ្មែរក្រហមអំឡុងឆ្នាំ១៩៨៩រហូតដល់ឆ្នាំ១៩៩៤។ទោះជាយ៉ាងណា ក្រោយពីមន្ត្រីជំនាញត្រួតពិនិត្យរួចរាល់ហើយ គ្រាប់យុទ្ធភ័ណ្ឋទាំងអស់ត្រូវប្រគល់ឱ្យមន្ត្រីជំនាញយកទៅរក្សាទុកដើម្បីកម្ទេចចោល។ មន្ត្រីជំនាញក៏បានអំពាវនាវដល់ពលរដ្ឋដែលដើរប្រមាញ់សត្វតាមព្រំដែន ឫពលរដ្ឋដែលធ្វើស្រែចម្ការមានការប្រុងប្រយ័ត្នខ្ពស់ បើឃើញគ្រាប់យុទ្ធភ័ណ្ឌណាមួយត្រូវរាយការណ៍ជូនដល់មន្ត្រីជំនាញ ចៀសវាងមានគ្រោះថ្នាក់ដល់អាយុជីវិត៕

Read More

 ព័ត៌មានអន្តរជាតិ៖អ៊ីស្រាអែលបាននិយាយថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលដែលបាញ់ចេញពីប្រទេសយេម៉ែនកាលពីថ្ងៃអាទិត្យ បន្ទាប់ពីក្រុម Houthis បាននិយាយថាពួកគេបានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅកាន់ទីក្រុង Eilat របស់អ៊ីស្រាអែល។ មួយថ្ងៃមុននេះ អ៊ីស្រាអែលជាលើកដំបូងបានវាយប្រហារជាសាធារណៈលើក្រុមសកម្មប្រយុទ្ធនេះនៅយេម៉ែន។ ក្រុមឧទ្ទាម Houthi បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ទៅកាន់ប្រទេសអ៊ីស្រាអែល និងបានរំខានដល់ពាណិជ្ជកម្មពិភពលោកនៅទូទាំងសមុទ្រក្រហម ដើម្បីជាការឆ្លើយតបនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ដែលធ្វើឲ្យតំបន់មជ្ឈិមបូព៌ាមានអស្ថិរភាពបន្ថែមទៀត ចំពេលមានសង្រ្គាមនៅទឹកដីប៉ាឡេស្ទីន នៅតែបន្តកើតមានបន្ទាប់ពីរយៈពេល៩ខែ។ ការផ្ទុះឡើងនៃភាពតានតឹងថ្មីបានចាប់ផ្តើមជាមួយនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្បបើករបស់ Houthi កាលពីថ្ងៃសុក្រលើទីក្រុង Tel Aviv របស់អ៊ីស្រាអែល ដោយបានសម្លាប់មនុស្សម្នាក់។ ក្រោយមក យន្តហោះចម្បាំងអ៊ីស្រាអែលបានសងសឹកនឹងកំពង់ផែ Hodeidah របស់យេម៉ែន ដោយបានសម្លាប់មនុស្ស 6 នាក់ និងបណ្តាលឱ្យមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។ ចលនា Houthi បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួននឹងបន្តវាយប្រហារអ៊ីស្រាអែល។ អ្នកនាំពាក្យក្រុម Houthi លោក Mohammed Abdulsalam បានប្រាប់ទូរទស្សន៍កាតា Al Jazeera ថា “នឹងមិនមានបន្ទាត់ក្រហមទេ… រាល់អង្គការរសើប… នឹងក្លាយជាគោលដៅរបស់យើង” ។ ក្រោយមក យោធាអ៊ីស្រាអែលបាននិយាយថា ប្រព័ន្ធការពារកាំជ្រួច Arrow 3 របស់ប្រទេសនេះ បានបាញ់ទម្លាក់មីស៊ីលពីដីទៅដី ដែលបាញ់ចេញពីប្រទេសយេម៉ែន កាលពីថ្ងៃអាទិត្យ មុនពេលវាហោះចូលទឹកដីអ៊ីស្រាអែល។ ស៊ីរ៉ែនវាយឆ្មក់តាមអាកាសបានបន្លឺឡើងនៅក្នុងទីក្រុងកំពង់ផែសមុទ្រក្រហម Eilat ដោយបានបញ្ជូនមនុស្សដែលរត់ទៅជ្រក។ ការប៉ះទង្គិចទាំងនេះគឺជាផ្នែកមួយនៃការផ្ទុះឡើងពីសង្គ្រាមនៅហ្គាហ្សាដែលបានអូសទាញមហាអំណាចក្នុងតំបន់និងពិភពលោក។ក្រុម Houthis និយាយថា ពួកគេវាយប្រហារអ៊ីស្រាអែល និងគោលដៅនៅសមុទ្រក្រហម ដើម្បីគាំទ្រប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។ Houthi គឺជាក្រុមមូស្លីមនិកាយស៊ីអ៊ីតក្នុងប្រទេសយេម៉ែន ដែលបានគ្រប់គ្រងភាគច្រើននៃភាគខាងជើងយេម៉ែន រួមទាំងរដ្ឋធានីសាណារបស់ប្រទេសនេះអស់រយៈពេលជាច្រើនឆ្នាំ៕    

Read More

ព្រះវិហារ៖កម្លាំងយោធានគរបាលនិង អាជ្ញាធរមូលរដ្ឋាន ប្រជាការពារ ចំនួន៣ស្រុក បានសហការចុះបង្ក្រាបបទល្មើសនេសាទនៅដងស្ទឹងសែន លើអាងទំនប់ទឹករក្សា ក្នុងភូមិសាស្ត្រស្រុកត្បែងមានជ័យ ស្រុកជ័យសែន និងស្រុករវៀង ដោយបានកាប់បំផ្លាញឧបករណ៍នេសាទមួយចំនួនធំ។ មន្ត្រីអាជ្ញាធរបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៧និង១៨ ខែកក្កដា ឆ្នាំ២០២៤ ដែលមានសមត្ថកិច្ចចម្រុះយោធា, អាជ្ញាធរមូលដ្ឋាន, នគរបាល, ប្រជាការពារ ចំណុះឲ្យស្រុកត្បែងមានជ័យ ស្រុកជ័យសែន និងស្រុករវៀង ដោយប្រើប្រាស់កម្លាំងសរុបចំនួនជាង៥០នាក់។ មន្ត្រីដដែលបានបន្តថា លទ្ធផលសរុបកម្លាំងសមត្ថកិច្ចចម្រុះខាងលើ បានរុះរើកម្ទេចចោលនៅនឹងកន្លែងកើតហេតុចំនួន៥៣កន្លែង និងដកហូតយកសម្ភរវត្ថុតាំងស្បៃមុងបានចំនួន៥៣ស្បៃយកទៅរក្សាទុកនៅប៉ុស្ត៍ននគរបាលរដ្ឋបាលឃុំរក្សា។ទោះបីសមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់យ៉ាងនេះក្តី ក៏តាមសេចក្ដីរាយការណ៍មកថា បទល្មើសនេសាទនៅតំបន់អាងទឹកទំនប់រក្សានេះ នៅតែបន្តកើតមានជាច្រើនកន្លែងទៀត ដែលប្រជានេសាទល្មើសច្បាប់នេះមកពីតាមបណ្តាខេត្តផ្សេងៗឆ្មក់មកធ្វើនេសាទខុសច្បប់ត្រីនៅតំបន់ខាងលើដដែល។សមត្ថកិច្ចជំនាញខេត្តព្រះវិហារបានចុះបង្ក្រាបអមិនទាន ថមថយនៅឡើយទេ៕សៅវ៉ាន់ឌី

Read More

រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿងតៃកុងបើកបរបំពានគន្លងផ្លូវ បានជ្រុលទៅបុករថយន្តកុងតឺន័រមួយគ្រឿងទៀតបណ្តាលឱ្យធ្លាក់ទូចុះមកក្រោមនិង បន្តបុកចូលរបងផ្ទះប្រជាពលរដ្ឋថែមទៀតធ្វើឱ្យរងការខូចខាត។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកើតឡើងនៅវេលាម៉ោង០៩ និង២០នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃើញរថយន្តកុងតឺន័រមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 4A-1733 បានបើកបរក្នុងល្បឿនលឿន មានទិសដៅពីកើតទៅលិច ហើយថែមទាំងបើកបំពានចូលគន្លងបញ្ច្រាសថែមទៀត ។ ខណៈនោះដែរក៏មានរថយន្តកុងតឺន័រមួយគ្រឿងទៀត ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3E-1953 ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាជាមួយរថយន្តបង្ក បានបុកគ្នាពីចំហៀងពេញទំហឹង បណ្តាលឱ្យរថយន្តកុងតឺន័រមួយគ្រឿងបែរក្បាលត្រឡប់ក្រោយ និងរថយន្តមួយគ្រឿងទៀតធ្លាក់ទូខាងក្រោយចុះមកក្រោម ចំណែកក្បាលរថយន្តបានទៅបុករបងផ្ទះប្រជាពលរដ្ឋដួលបង្កការខូចខាត តែមិនបង្ករបួសស្នាមដល់មនុស្សណាម្នាក់ឡើយ ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកដើម្បីមកវាស់វែងយករថយន្តទាំង០២គ្រឿងទៅរក្សទុករង់ចាំដោះស្រាយពេលក្រោយ៕

Read More

ខេត្តកោះកុង ៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤បានវជូនដំណឹងដល់អ្នកដំណើរនិងប្រជាពលរដ្ឋអ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវជាតិលេខ ៤៨A ដោយមានកំណាត់ផ្លូវខ្លះ ត្រូវកែសម្រួលឱ្យកាន់តែប្រសើរឡើង និងមានសភាពបែកភក់ រអិលពិបាកធ្វើដំណើរ និងរំខានដល់ការរស់នៅ ប្រកបអាជីវកម្មប្រចាំថ្ងៃ ក្នុងរដូវវស្សាភ្លៀងធ្លាក់នេះ ជាពិសេសនៅម្តុំ ៖*ចំណោតតាប៉ន ត្រង់គីឡូម៉ែត្រលេខ ១៤០+៣០០-១៤០+៧០០និងបង្គោលអង់តែន៣ដើម ត្រង់គីឡូម៉ែត្រលេខ ១៣៧ -១៤០*ចំណោតត្រើយខាងកើតស្ពានតាតៃ ត្រង់គីឡូម៉ែត្រលេខ ១២៧ -១២៨។ ចំពោះការចរាចរណ៍លើដងផ្លូវគឺដំណើរការធម្មតា។ ប៉ុន្តែសូមធ្វើការបើកបរដោយប្រុងប្រយ័ត្ននៅចំណុចខាងលើ ពេលដែលមានភ្លៀងធ្លាក់។សូមបងប្អូន ធ្វើដំណើរប្រកបដោយ សុវត្ថិភាព មិនយូរទេផ្លូវនឹងស្ថាបនារួចរាល់ បង្កលក្ខណះងាយស្រួលដល់បងប្អូន ក្នុងការបើកបរ ៕                 ជិះម៉ូតូដេញចោរលួចម៉ូតូស្រាប់តែដួលខ្លួនឯងបណ្តាលឱ្យបោកក្បាលស្លាប់   ភ្នំពេញ ៖ បុរសម្នាក់ឃើញចោរជនសង្ស័យជាចោបានលួចម៉ូតូមិត្តភក្តិ ក៏ជិះម៉ូតូហើយបើករត់គេចខ្លួន ក៏ជិះម៉ូតូដេញតាមបណ្តាលឲ្យដួលបោកបែកក្បាលស្លាប់ភ្លាមៗនៅកន្លែង រីឯជនសង្ស័យជិះម៉ូតូគេចខ្លួនទៅបាត់។ ហេតុការណ៍នេះបានកើតឡើង នៅតាមផ្លូវបេតុងអង្គតាមិញ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីម៉ោងជាង២ទៀបភ្លឺថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤  ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ តុញ ឆេង អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកចាក់សាំង ស្នាក់នៅផ្ទះជួល ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សាក្សីបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះនឹងមិត្តភក្តិ មានគ្នា៣នាក់ ទើបត្រឡប់មកពីហូបអាហាអីវិញហើយ ចូលដល់បន្ទប់ជួល ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ។ពេលនោះឃើញជនសង្ស័យ២នាក់ កាច់សោ.កម៉ូតូហុងដាឌ្រីម ស៊េរី២០១៥ មួយគ្រឿង របស់មិត្តភក្តិ ដែលចតទុកនៅមុខបន្ទប់ជួល ក៏ផ្អើលឆោឡោ ជនរងគ្រោះ និងមិត្តភក្តិម្នាក់ទៀត ជិះម៉ូតូស្កុបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HU-0904 ឌុបគ្នាជិះដេញតាម បណ្តោយផ្លូវអង្គតាមិញ ពីត្បូងទៅជើង។ លុះដល់ចំណុចកើតហេតុ…

Read More

ខេត្តកណ្តាល ៖ យ៉ាងហោចណាស់ ក៏មាន សមាជិកគណបក្សឆន្ទៈខ្មែរចំនួន ២០នាក់ មកពី៖ -សង្កាត់រកាខ្ពស់ ៦នាក់បន្ថែម(មុន ៨នាក់)-សង្កាត់ស្វាយរលំ ១៤នាក់។ពួកគាត់បានផ្តាច់ខ្លួនពីបក្សប្រឆាំងនេះ និងគោរពស្នើសម្តេចតេជោ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះ ពួកគាត់បានថ្កោលទោសទណ្ឌិតសម រង្ស៊ី រួមទាំងបានស្រែកបន្ទរឱ្យទណ្ឌិត ! សម រង្ស៊ី បានឮថា៖ បរាជ័យជនក្បត់ជាតិ សម រង្ស៊ី! ៕

Read More

ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានជំរុញលើកទឹកចិត្តយុវជនឱ្យចាប់យកឱកាសអំណោយផលរបស់ប្រទេសជាតិដោយខិតខំរៀនសូត្រយកចំណេះជំនាញដើម្បីក្លាយជាមូលធនមនុស្សស្របតាមមុំទី១នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ លោកបញ្ជាក់ថា ឪពុកម្តាយ និងរាជរដ្ឋាភិបាល បានបង្កលក្ខណៈងាយស្រួល និងបើកឱកាសឱ្យយើងបានរៀនសូត្រ។ ការលើកឡើងនេះបានធ្វើឡើងក្នុងបាឋកថាស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។នេះបើយោងតាមប្រភពពី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ៕

Read More

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីបិទពិព័រណ៍«ពន្លកបៃតង» ដែលប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខទីស្តីការក្រសួងបរិស្ថាន ធ្វើឡើងនៅកម្ពុជាជាលើកដំបូង នារសៀលថ្ងៃទី១២ ខែកក្កដា លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា រហូតមកទល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានចែកកូនឈើជូនប្រជាពលរដ្ឋទៅដាំ បាន ចំនួន៩២ ម៉ឺនដើម។ លោកមានប្រសាសន៍បន្តថា នេះជាការបណ្ដុះគំនិតរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការស្រឡាញ់ដើមឈើ ស្រឡាញ់ភាពបៃតង ស្រឡាញ់បរិស្ថាន។ បើតាមប្រសាសន៍លោក គឺឆ្នាំនេះជាឆ្នាំលើកដំបូងនៃការធ្វើពិព័រណ៍កូនឈើ ហើយនៅឆ្នាំក្រោយក្រសួងបរិស្ថាននឹងធ្វើនៅរាជធានីភ្នំពេញជាថ្មីម្ដងទៀត ដើម្បីបំផុសការដាំដើមឈើរបស់ប្រជាពលរដ្ឋ។ ចំណែកនៅឆ្នាំបន្តបន្ទាប់ទៀតនឹងប្រគល់ឲ្យធ្វើនៅតាមរាជធានី ខេត្ត។ លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា ឆ្នាំក្រោយក្រសួងបរិស្ថាន អាចបណ្តុះបានកូនឈើ យ៉ាងតិច ៥លានដើម សម្រាប់ទុកចែកជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ ហើយនៅឆ្នាំក្រោយៗទៀត នឹងមានថ្នាលសម្រាប់បណ្តុះកូនឈើលក្ខណៈតំបន់ ដែលអាចផលិតកូនឈើ បានចំនួន១០លានដើម ក្នុងមួយឆ្នាំ។ សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានធ្វើការចែកកូនឈើ ក្នុងឱកាសធីពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» ក្នុងគោលបំណងបណ្តុះផ្នត់គំនិត ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់វ័យ ឲ្យស្រឡាញ់ដើមឈើ។កូនឈើចម្រុះរាប់ម៉ឺនដើម រួមមានទាំងពូជឈើប្រណិត ពូជឈើលម្អ ឈើហូបផ្លៃ និងពូជឈើពពួកព្រៃលិចទឹកនិងកោងកាង បានចែកឲ្យប្រជាពលរដ្ឋ យកទៅដាំដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១០-១២ ខែកក្កដា នៅរាជធានីភ្នំពេ្ និងនៅតាមមន្ទីរបរិស្ថានរាជធានី និងខេត្តនានា ចាប់ពីថ្ងៃទី១០-១៦ ខែកក្កដា ខណៈ ដែលក្រសួងបរិស្ថាន បានបណ្តុះកូនឈើ បានជាង១,៣លានដើម ចាប់តាំងពីការដាក់ចេញយុទ្ធនាការ ចែកកូនឈើជូនប្រជាពលរដ្ឋ យ៉ាងតិច១លានដើម នៅក្នុងឆ្នាំ២០២៤ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ យកដាំនៅតាមគេហដ្ឋាន និងតាមមូលដ្ឋាន ចាប់ពីដើមរដូវវស្សាឆ្នាំ២០២៤នេះ ដើម្បីធានាឲ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថាន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចឲ្យ បាននូវគោលដៅយុទ្ធសាស្ត្របញ្ចកោណ…

Read More

ភ្នំពេញ​៖ បុរស​ជនជាតិ​បរទេស​ម្នាក់​សង្ស័យធ្លាក់​ពី​លេី​អគារ​ the​penthouse មកដល់​ជាន់​ទាល់​ដី​បណ្ដាល​ឲ្យ​ស្លាប់​មួយរំពេចដោយ​មិនទាន់ដឹងពី​​មូលហេតុសមត្ថកិច្ចកំពុងបន្តស្រាចវជ្រាវ​ ។ ហេតុការណ៍ការណ៍​នេះ​បាន​បង្កឲ្យមាន​ការ​ភ្ញាក់ផ្អើល​នៅ​ ​ ចំណុច​អគារ​ខ្ពស់​យីហោ the​ penthouse residence​ស្ថិតនៅ​តាម​​ផ្លូវ​សុធារស​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំម្ការមន​ រាជធានី​ភ្នំពេញ​  ។ សព​ជនរងគ្រោះ​​ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយទេ​។តែ​ជាជន​ជាតិ​បរទេស​ ។បេីតាម​ប្រភព​ពី​កន្លែង​កើត​ហេតុ​បានឲ្យ​ដឹង​ថា​ មុន​ប្រទះឃើញសព​ គេមិនដឹង​ថា​បុរស​ជន​បរទេស​មាន​រឿង​អ្វី​នោះ​ទេ​ ក៏ស្រាប់​តែ​ធ្លាក់​ពី​អគារ​ជាន់​ទី​១៧​ មក​ដល់​ដី​បណ្ដាល​ឲ្យ​បែក​ក្បាល​ស្លាប់​មួយ​រំពេច​តែ​ម្តង​  ។ ករណី​នេះ​​ ភ្លាមៗ​ខាង​សន្តិសុខ​ដែរ​យាម​នៅ​ទីនោះ​ បានរាយការណ៍​ជូន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ ចុះ​ទៅ​ពិនិត្យ​កន្លែង​កើត​ហេតុ​ និង​បាន​ហ៊ុំ​ព័ទ្ធ​ខ្សែ​ មិន​ឲ្យ​មាន​អ្នក​ចូល​ទៅ​បាន​នោះ​ទេ​  ។ ពាក់ព័ន្ធ​ករណី​នេះ​ផងដែរ​ សមត្ថកិច្ច​មិន​ទាន់​អាច​បញ្ជាក់​ថា​ ជនដែលស្លាប់អាចសង្ស័យ​លោត​សម្លាប់ខ្លួន​ឯង​ ឬ​មិនពាក់​ព័ន្ធករណី​ផ្សេងៗ​នោះ​ទេ​ដោយ​កម្លាំង​ជំនាញធ្វើ​កោសល្យ​វិច័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ កំពុង​តែ​ធ្វើការពិនិត្យ​និងបន្តការស្រាវជ្រាវ៕

Read More

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញបើកកិច្ចប្រជុំជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត ដើម្បីពិនិត្យលទ្ធផលការងារ។ សូមបញ្ជាក់ថា ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត ជាយន្តការមួយ ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល ដើម្បីរុញមន្ត្រីថ្នាក់ជាតិចុះជួយការងារផ្នែកអភិវឌ្ឍនៅតាមមូលដ្ឋាន ជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ។ ដើម្បីពង្រឹងការងាររបស់ក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយនៅមូលដ្ឋាននេះ សម្តេចធិបតី ធ្លាប់បានណែនាំលើការងារមួយចំនួនដូចខាងក្រោម ៖ ១៖ រាជធានី ខេត្ត ដែលមិនទាន់រៀបចំសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ត្រូវជំរុញការរៀប ចំចាត់ តាំង សមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅថ្នាក់រដ្ឋបាលទាំងនេះ ឱ្យបានរួចរាល់យ៉ាងយូរ ត្រឹមដំណាច់ ខែមីនា ឆ្នាំ២០២៤ និងត្រូវធ្វើសេចក្តីរាយការណ៍អំពីការរៀបចំចាត់តាំង សមាសភាពក្រុម ការ ងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ នៅតាមរាជធានី ខេត្តនីមួយៗ មកទីស្តី ការ គណៈរដ្ឋមន្ត្រីនៅដើម ខែមេសា ឆ្នាំ២០២៤ ដើម្បីបូកសរុបរាយការណ៍ជូនរាជរដ្ឋាភិបាល។ ២៖ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ដែលជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានរាជធានី ខេត្ត ត្រូវធ្វើការពិនិត្យឡើងវិញ និងរៀបចំឱ្យបានសមស្របនូវសមាស ភាពមន្ត្រី លេខា ធិការ ដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានថ្នាក់រាជធានី ខេត្តរបស់ខ្លួន ដើម្បីធ្វើជាសេនាធិការ ដល់ ក្រុម ការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានលើកិច្ចការរដ្ឋបាល ការកែសម្រួលផ្លាស់ប្តូរសមាសភាពក្រុម ការ ងារ ការប្រជុំ ការចុះបំពេញការងារតាមមូលដ្ឋាន ការធ្វើរបាយការណ៍ ការប្រមូលចងក្រង ទិន្នន័យនានា នៅ មូលដ្ឋាន និងការបំពេញ ការងារផ្សេងៗទៀតតាមសំណូមពរការងាររបស់ក្រុមការងារ រាជរដ្ឋាភិបាល ចុះ មូលដ្ឋាន។ ទន្ទឹមនេះ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ត្រូវណែនាំ តាមដាន និងត្រួតពិនិត្យ…

Read More