Author: Admin

ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ជាទីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត។ខ្ញុំមានសេចក្តីរំភើបរីករាយ សូមចូលរួមអបអរសាទរ ចំពោះសម្តេចមហាបវរធិបតី ដែល ទទួលបានពានរង្វាន់ ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់ អាស៊ីប៉ាស៊ីហ្វិក (KSI) នាព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ សម្តេចមហាបវរធិបតី ពិតជាស័ក្តិសមទទួលបានពានរង្វាន់ ភាពជាអ្នកដឹកនាំឆ្នើមពិភព លោក” ដែលជាថ្នាក់ដឹកនាំវ័យក្មេង ពោរពេញដោយសមត្ថភាព បញ្ញាញាណ និងថាមពល បាន ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកសាងនីតិរដ្ឋលទ្ធិប្រជាធិបតេយ្យ ពង្រឹងខឿនសេដ្ឋកិច្ចជាតិ សេវា សង្គម និងការអភិវឌ្ឍលើគ្រប់វិស័យជាពិសេសបានចូលរួមចំណែកយ៉ាងសកម្ម ដើម្បីបុព្វហេតុ ជាតិមាតុភូមិ ប្រជាជនកម្ពុជា និងបន្តពូនជ្រំថែទាំយ៉ាងដិតដល់នូវសេចក្តីសុខ សន្តិភាព ស្ថិរភាព នយោបាយប្រកបដោយស័ក្តិសិទ្ធិភាព នៅគ្រប់ដំណាក់កាល ។ ខ្ញុំសូមជូនពរ សម្តេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត ព្រមទាំងបុត្រា-បុត្រីទាំងអស់ សូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេចមហាបវរធិបតី ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំ ៕

Read More

ភ្នំពេញ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទរួម ពទាំងថ្នាក់ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ សូមគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសទទួលបាន “ពានរង្វាន់សតវត្សអាស៊ី ICAPP” នាឱកាសនៃមហាសន្និបាតនៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយអាស៊ី (ICAPP)លើកទី១២ នៅរាជធានីភ្នំពេញ និង“ពានរង្វាន់ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក” ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់ តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) ដែលមានមូលដ្ឋាន នៅប្រទេសម៉ាឡេស៊ី។ ការផ្តល់ពានរង្វាន់សតវត្សអាស៊ី ICAPP ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាការទទួលស្គាល់តួនាទី និងការរួមចំណែកយ៉ាងសំខាន់បំផុតរបស់សម្តេចធិបតី ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជាដ៏ឆ្នើមមួយរូប ប្រកបដោយសក្តានុពលទាំងចំណេះដឹង និងសមត្ថភាពស្វាហាប់ រស់រវើក ទំនួលខុសត្រូវខ្ពស់ មានប្រជាប្រិយភាពខ្លាំងក្លា និងបានយកអស់កម្លាំងកាយចិត្ត ដឹកនាំប្រទេសឱ្យកាន់តែមានវិបុលភាព និងការរីកចម្រើនលើគ្រប់វិស័យ។ ចំពោះការផ្ដល់ពានរង្វាន់ភាពជាអ្នកដឹកនាំឆ្នើមពិភពលោកជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពីវិទ្យាស្ថានបានសិក្សា និងវាយតម្លៃយ៉ាងល្អិតល្អន់ទៅលើលក្ខណៈសម្បត្តិនៃការដឹកនាំ និងសមិទ្ធផលទាំងឡាយកើតចេញពីការដឹកនាំរបស់សម្ដេចធិបតី។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលប្រកបដោយភាពប៉ិនប្រសព្វ ឈ្លាសវៃ និងពោរពេញដោយឆន្ទៈ មនសិការ ភក្តីភាពយ៉ាងមុតមាំចំពោះជាតិនិងប្រជាជនព្រមទាំងបន្តរក្សាបានយ៉ាងរឹងមាំនូវសុខសន្តិភាពស្ថិរភាពនយោបាយ និងជំរុញកំណើនសេដ្ឋកិច្ចចេញពីវិបត្តិសកល ដោយរក្សាបានយ៉ាងល្អនូវស្ថានភាព ម៉ាក្រូសេដ្ឋកិច្ច និងបង្កើតបាននូវសមិទ្ធផលថ្មី‌ៗថែមទៀត ដែលនាំឱ្យមានការពេញចិត្តយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។យើងខ្ញុំទាំងអស់គ្នា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះសម្តេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី សូមប្រកបដោយពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Read More

ខេត្តកំពង់ស្ពឺ ៖គ្រោះថ្នាក់ចរចរណ៍ដោយរថយន្តបុកជាមួយរថយន្តនៅលេីផ្លូវល្បឿនលឿនចន្លោះគីឡូម៉ែត្រលេខ៩២+៧០០បណ្ដាលឱ្យស្លាប់ម្នាក់និងរបួសច្រើននាក់។ មន្ត្រីនគរបាលខេត្ដកំពង់ស្ពឺបានឱ្យដឹងថា ៖កាលពីរសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ 92+ 700 ស្ថិតក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ដំបូងមានរថយន្តម៉ាក Lexus RX300 ពណ៌ប្រផេះផ្លាកលេខ ភ្នំពេញ 2L-0205 បើកបរដោយឈ្មោះ ជឹម សុភ័ស្ស ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ អ្នករួមដំណើរម្នាក់ឈ្មោះ KAW SHONE GYI ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិ មីយ៉ាន់ម៉ា ស្នាក់នៅភ្នំពេញ បេីកពីកើតទៅលិច ក្នុងគន្លងផ្លូវធម្មតា ( ភ្នំពេញ ទៅ ព្រះសី ហនុ )។ លុះពេលមកដល់ចំណុចខាងលើមាន ការដ្ឋានជួសជុលផ្លូវខាងមុខក៏បានងាក ចូលគន្លងវ៉ាជែង ហើយក៏ត្រូវរថយន្តម៉ាក FORD RANGER ពណ៌ ស ស៊េរីឆ្នាំ ២០២៤ផ្លាកលេខ ភ្នំពេញ 2BY-3110 បេីកបរដោយឈ្មោះ លុក ចិន្តា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅ ភូមិត្នោតជ្រុំ សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ អ្នករួមដំណើរម្នាក់ឈ្មោះ NOG CHEE HOU ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិម៉ាឡេស៊ី ស្នាក់នៅភ្នំពេញ បានបុកជាមួយរថយន្ដ Lexus ពីចំហៀងខាងឆ្វេងផ្នែកខាងក្រោយដែល កំពុងបើកបរស្របទិសគ្នា។ ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើបានបណ្តាលឱ្យមនុស្សប្រុដម្នាក់ស្លាប់ឈ្មោះ ជឹម សុភ័ស្ស នៅកន្លែងកើតហេតុ) ខូចខាតរថយន្តទាំងពីរគ្រឿង។ ក្រោយមកកើតហេតុកម្លាំងនគរបាលចរាចរណ៍បានជួយអន្ដរាគមន៍ សម្រួលយកបធ្យោបាយទាំងពីរទៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បី បន្ដនីតិវិធី ។ សមត្ថកិច្ចនិងប្រជាពលរដ្ឋក៏សំណូមពរសុំឱ្យតំណាងក្រុមហ៊ុនផ្លូវល្បឿនលឿនមេត្តាដាក់ផ្លាកសញ្ញាលេីការជួលជុ លផ្លូវ ថែទាំហេដ្ឋារចនាសម្ព័ន្ធ និងមេត្តា ជួយសម្រួលលេីការធ្វេីចរាចរណ៍បន្ថែមផង  ជាពិសេសដាក់ភ្លេីងសញ្ញាងាយឃើញពីចម្ងាយ៕

Read More

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ព្រឹក​ថ្ងៃ​ពុធ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា។​ ខណៈ​ខ្យល់មូសុងឦសាន នៅតែមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាបដែលគ្របដណ្តប់លើ សមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណា ចក្រកម្ពុជាបានថយឥទ្ធិពល។ សចក្តីជូនដំណឺងប​ បានបញ្ជាក់ទៀតថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤១-តំបន់វាលទំនាប៖សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់បក់ មកពីទិសឦសាន និងបូពីមានល្បឿនមធ្យម៥ ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប៖សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់ មកពីទិសឦសាន និងបូពីមានល្បឿនមធ្យម៤,៥ម៉ែត្រ វិនាទីនិង៣-តំបន់មាត់សមុទ្រ៖-សីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម៤,៥ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី៥ភគរយ។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕

Read More

ភ្នំពេញ​៖​ រាជរដ្ឋាភិបាលបានសម្រេចផ្តល់គោលការណ៍ចំនួន2ដើម្បីជួយលើវិស័យអចលនទ្រព្យ ដែលមានលក្ខណៈជាបុរី៖១/សម្រាប់អ្នកដែលទិញលំនៅស្ថានគ្រប់ប្រភេទ ដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារ គឺត្រូវលើកលែងពន្ធប្រថាប់ត្រារហូតដល់ដំណាច់ឆ្នាំ២០២៥ និង២/សម្រាប់អ្នកទិញលំនៅស្ថានលើកទី១ ដែលមានតម្លៃក្រោម២១ម៉ឺនដុល្លារ ក៏ត្រូវបានលើកលែងពន្ធប្រថាប់ត្រា រហូតដល់ដំណាច់ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធី“បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់”កាលពីរសៀលថ្ងៃអង្គារ ទី២៦ វិច្ឆិកា ២០២៤ បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់គោលការណ៍ចំនួន២ក្នុងការសង្គ្រោះ និងលើកកម្ពស់វិស័យសំនៅស្ថានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ក៏ដូចជាជួយដល់ប្រជាជនដែលជាម្ចាស់អចលនទ្រព្យក្នុងបុរី និងត្រៀមជាម្ចាស់អចលនទ្រព្យថ្មីក្នុងបុរី៖ ១/ ផ្តល់ការលើកលែងពន្ធប្រថាប់ត្រាសលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរីនិងមានតម្លៃក្រោម ៧ម៉ឺនដុល្លារ និង២/ ផ្តល់ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅស្ធានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី សម្រាប់ម្ចាស់អចលនទ្រព្យក្នុងបុរីដែលជាអ្នកទិញលើកដំបូង និងមានតម្លៃក្រោម២១ម៉ឺនដុល្លារ។ ជាមួយគ្នា សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានប្រកាសថានឹងមិនមានការកែសម្រួល ព្រំដីនៃបឹងទន្លេសាបទៀតនោះទេ។ ដោយមិនមានការកែប្រែតំបន់ ៣ មកតំបន់ ២ ព្រោះការបោះបង្គោលព្រំដីបឹងទន្លេសាប គឺបានសម្រេចរួចរាល់ ១០០ភាគរយដោយសម្រេចតម្កល់ការការពារបឹងទន្លេសាបជាការបម្រើផលប្រយោជន៍ប្រជាជនជាង១៧លាននាក់, ការពារបរិស្ថាន, ការពារប្រព័ន្ធអេកូឡូស៊ី និង ជីវចម្រុះសម្រាប់កម្ពុជា។ ជាមួយគ្នានេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា សម្រាប់អ្នកដែលប្រើប្រាស់ដីក្នុងតំបន់ ២ គឺត្រូវគោរពតាមក្រឹត្យក្រមដែលបានកំណត់ និងការប្រើប្រាស់ជីឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសការបង្កហានិភ័យដល់ជីវចម្រុះ។ បន្ទាប់ពីនោះសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានប្រកាសផងដែរថា រាជរដ្ឋាភិបាលបានកំណត់ចក្ខុវិស័យច្បាស់លាស់ក្នុងការការពារតំបន់៤០០គីឡូម៉ែត្រការ៉េ នៃតំបន់រមនីយដ្ឋានអង្គរ តាមរយៈការ៖ ១/ ការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងរក្សាឱ្យបានអត្តសញ្ញាណជាខ្មែរជាអាទិភាព ដោយបានណែនាំឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ស្ថាបត្យកម្ម និងវិនិយោគិន ត្រូវរៀបចំការគ្រប់គ្រងការសាងសង់ឱ្យបានស្របតាមការរចនាបទខ្មែរ គ្រប់គ្រងរូបភាពខាងក្រៅ និងអនុញ្ញាតឱ្យមានការធ្វើទំនើបកម្ម និងទាន់សម័យ ដោយត្រូវកំណត់ផែនការសម្រាប់រៀបចំភូមិក្នុងរយៈពេល ៥០ឆ្នាំមុខ។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញការគាំទ្រចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ដែលបានដាក់ចេញនូវសមរភូមិការងារសំខាន់ៗ ទាំង ៥ របស់ក្រសួង ដោយឈរលើមូលដ្ឋាននៃសមិទ្ធផលសម្រេចបាននាពេលកន្លងមក  ព្រមទាំងការតម្រង់ទិសឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ប្រកបដោយភាពជាក់ស្តែង…

Read More

ភ្នំពេញ ៖ យុវជនម្នាក់បានជិះម៉ូតូប់ះជាមួយខឿនផ្លូវក៏ដួលបោកក្បាលទៅនឹងបង្គោលប៉ាណូស្លាប់ភ្លាមៗនៅកើតហេតុកាេណ៍បានកើតោះងនៅ តាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយដែលស្ថិតនៅសង្កាត់ឃ្មួញខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សាក្សីនៅក្បែនោះបានឱ្យដឹងថា នៅមុនកេីតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅផ្លាកលេខកំពង់ចាម 1Q-5788 តេម្នាក់ឯងតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយពីត្បូងទៅជេីងដោយល្បឿនលឿន។ លុះមកដល់ចំណុចខាងលើស្រាប់តែម៉ូតូរេចង្កូតទៅប៉ះខឿនពុះចែកទ្រូងផ្លូវបណ្តាលឱ្យជនរងគ្រោះដួលបោកក្បាលទៅនឹងបង្គោលប៉ាណូដេកស្តូកស្តឹងនៅកន្លែងកើតហេតុប្រជាពលរដ្ឋសង្ស័យថា ជនរងគ្រោះខាងលើជិះម៉ូតូក្នុងស្ថានភាពស្រវឹងទេីបជ្រុលទៅកៀរខឿនពុះចែកទ្រូងផ្លូវបែបនេះ៕ ប្រភពដដែលបានបន្តថា បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍នេះកេីតឡេីងបានប្រហែលមួយសន្ទុះក៏មានបងប្អូននិងមានរថយន្តរបស់មន្ទីរពេទ្យបង្អែកខណ្ឌសែនសុខបានមកពិនិត្យភ្លាមៗផងដែរ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។ក្រោយមក សមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្ដិ៍ឃ្មួញ និងសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ខណ្ឌសែនសុខបានមកដល់ចំណុចកើតហេតុ ហើយពិនិត្យសពជនរងគ្រោះដោយមិនមានអត្តសញ្ញាណប័ណ្ណនៅជាប់ជាមួយខ្លួនទេ គឺមានតែកាតការងារជាកម្មកររោងចក្រស្បែកជើងឈ្មោះយ៉េន យុត ប៉ុណ្ណោះ  ហើយសមត្ថកិច្ចជំនាញចរាចរណ៍ក៏បានវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំប្រគល់ជូនសាច់ញាតិតាមក្រោយ ។  ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមរថយន្ដសាមុយដឹកយកទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិមកយកសពទៅធ្វើបុណ្យតាមប្រពៃណី៕

Read More

បុរសអ្នកដឹកជញ្ជូនចំនីអាហាក្រុមហ៊ុន foodpenda ដែលលោតទឹកសម្លាប់ខ្លួនកាលពី២ថ្ងៃមុន​ ត្រូវឃើញសពអណ្ដែតហើយ ភ្នំពេញ៖ កាលពីថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០២៤ បុរសម្នាក់ជាអ្នកដឹកជញ្ជូនចមណីអាហារនៃក្រុមហ៊ុន foodpenda ម្នាក់​ បានលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាដោយបន្សល់ទុកម៉ូតូមួយគ្រឿងនិងបណ្ដាំចុងក្រោយ២ច្បាប់សម្រាប់ប្រពន្ធនិងម្ដាយ២ថ្ងៃមុននោះពេលនេះរកឃើញសាកសពអណ្តែតទឹកហើយដែលមានសភាពស្អុយរលួយ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៤ រសៀលនៅថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ ២០២៤ នៅត្រង់ចំណុចក្រោមស្ពានជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។ សពអ្នកស្លាប់ឈ្មោះ ម៉ី រតនៈ អាយុ២៤ឆ្នាំ មុខរបរអ្នកដឹកជញ្ជូន មានអាសយដ្ឋានផ្ទះលេខ ៣៩៥ក ផ្លូវលំ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ  រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីក្រុមគ្រួសារសពជាម្តាយបានប្រាប់ឱ្យដឹងថា៖ក្រោយពីទទួលព័ត៌មានថាកូនប្រុសរបស់ខ្លួនបានលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វានិងបានអានបណ្ដាំចុងក្រោយដែលកូនរបស់គាត់បានសរសេរទុកឲ្យក្រុមគ្រួសារបានដឹងបន្ទាប់មកក្រុមគ្រួសារក៏បានជួលទូកអ្នកនេសាទដើម្បីស្វែងរកសាកសពកូនប្រុសអស់រយៈ២យប់២ថ្ងៃមកហើយ។ លុះដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវេលាម៉ោង៤ រសៀល ក៏ផុសសាកសពបុរសខាងលើផុសចេញពីក្នុងទឹក នៅកណ្ដាលទន្លេត្រង់ចំណុចមុខកោះពេជ្រ បន្ទាប់មកក៏បានយកខ្សែចងសពអូសមកត្រើយម្ខាង នៅក្រោមស្ពានជ្រោយចង្វាដើម្បីត្រួតពិនិត្យ។និងបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញដើម្បីធ្វើកោសល្យវិច័យ ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០២៤ បុរសខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ ១២៥ផ្លាកលេខ ភ្នំពេញ 1IJ 1196 ដឹកកេសដាក់ម្ហូបអាហារ food penda មកឈប់នៅលើស្ពានជ្រោយចង្វាអស់រយៈពេលប្រមាណជាង១ម៉ោងដោយទឹកមុខស្រងូតស្រងាត់។នៅយប់នោះពុំមាននរណាម្នាក់ចាប់អារម្មណ៍ឡើយ។លុះក្រោយមកគេឃើញបុរសរូបនោះបានតោងបង្កាន់ដៃស្ពានលោតចុះទៅក្នុងទន្លេសម្លាប់ខ្លួនលេចបារត់តែម្តងបន្សល់ទុកម៉ូតូមួយគ្រឿងនិងលិខិតបណ្ដាំចុងក្រោយព្រមទាំងអត្តសញ្ញាណប័ណ្ណ។ ក្នុងលិខិតដោយបានសរេសរថា៖ «ឲ្យកូនសុំទោសផងណាម៉ាក់ដែលកូនសម្រេចចិត្ដបែបនេះ នឹងសុំទោសម៉ាក់ដែលកូនមិនអាចមើលថែម៉ាក់បានរស់ស្រួលដូចម៉ាក់គេ។ បងដាជួយមើលថែម៉ាក់ផង ។ ឲ្យបងសុំទោលផងប្រពន្ធរបស់ប្ដីឲ្យប្ដីសុំទោសដែលមិនអាចមើលថែរក្សាអូនតាមពាក្យសន្យាជាមួយអូនឲ្យបងសុំទោស»។   បណ្ដាំចុងក្រោយរបស់បងជូនអូន . បើសិនជារកសាកសពបងឃើញសូមអូនប្រគល់ជូនម៉ាក់ដើម្បីឲ្យម៉ាក់យកទៅធ្វើបុណ្យចុះ បងសុំទោសអូនជាលើកចុងក្រោយហើយម៉ូតូនេះក៏បងសុំប្រគល់អោយម៉ាក់ដែរបានអត់អូន? ហើយនិងលុយតិចតួចជូនម៉ាក់ផងណាអូន (បងសុំអរគុណអូនហើយណាពីបងស្រឡាញ់អូន»។ បន្ទាប់ពីទទួលបានព័ត៌មានរួចសមត្ថកិច្ចជំនាញក៏បានមកដល់ទីតាំងកន្លែងសាកសពបានធ្វើការត្រួតពិនិត្យនិងធ្វើកោសល្យវិច័យសពរួច ដោយបានបញ្ជាក់និងសន្និដ្ឋានបានថា សាកសពបុរសខាងលើពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដមែន។  ដោយមានការអះអាងពីក្រុមគ្រួសារថាសពនោះគឺជាកូនប្រុសរបស់គាត់ពិតមែនដែលឃើញពាក់អាវក្រុមហ៊ុន foodpenda ដែលលោតទឹកកាលពីថ្ងៃទី២៣វិច្ឆិកា សមត្ថកិច្ចជំនាញក៏បានប្រគល់សាកសពជូនសាច់ញាតិយកធ្វើបុណ្យ៕

Read More

ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ខ្យល់មូសុងឦសាននៅតែមានឥទ្ធិពលខ្លាំងលើព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក​ ចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា​ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ព្រឹក​ថ្ងៃ​អង្គារ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា។​ពេល​ខ្យល់មូសុងឦសាននៅតែមានឥទ្ធិពលខ្លាំងខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិន ខាងត្បូង ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ សេចក្តីជូនដំណឹងបានបានបញ្ជាក់ទៀតថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នៅ១-តំបន់វាលទំនាប៖សីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់បក់ មកពីទិសឦសាន និងបូពីមានល្បឿនមធ្យម៥ ម៉ែត្រ វិនាទី។ ២-តំបន់ខ្ពង់រាប៖សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់ មកពីទិសឦសាន និងបូពីមានល្បឿនមធ្យម៤,៥ម៉ែត្រ វិនាទី។ ៣-តំបន់មាត់សមុទ្រ៖-សីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម៤,៥ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី៥ភាគរយ-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១, ២៥ម៉ែត្រ​៕

Read More

ព័ត៌មានអន្តរជាតិ៖មិនមានអ្នកស្លាប់និងរបួសនៅក្នុងការឆេះយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Azimuth Airlines (រុស្ស៊ី) នៅព្រលានយន្តហោះក្នុងទីក្រុង Antalya ប្រទេសទួរគីកាលពីយប់ថ្ងៃទី 24 ខែវិច្ឆិកានោះទេ។ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថាៈ ម៉ាស៊ីនរបស់យន្តហោះដឹកអ្នកដំណើររុស្ស៊ីបានឆេះយ៉ាងសន្ធោសន្ធៅ។ បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋានក្នុងទីក្រុង Antalya ភាគខាងត្បូងនៃប្រទេសទួរគី កាលពីល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា២០២៤។ យន្តហោះដែលជួបបញ្ហាគឺជើងហោះហើរលេខ A45051 របស់ក្រុមហ៊ុនអាកាសចរណ៍ Azimuth Airlines (រុស្ស៊ី)។ យន្តហោះ Sukhoi Superjet 100 បានដឹកអ្នកដំណើរ 89 នាក់ពីទីក្រុង Sochi (រុស្ស៊ី) ទៅ Antalya ។ យន្តហោះបានចុះចតនៅម៉ោងប្រហែល៩យប់ថ្ងៃទី២៤ ខែវិច្ឆិកា។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីយន្តហោះបានឈប់ទាំងស្រុងនៅលើផ្លូវរត់ ភ្លើងត្រូវបានគេរកឃើញនៅក្នុងម៉ាស៊ីនខាងឆ្វេងរបស់យន្តហោះ។ ក្រសួងដឹកជញ្ជូនទួរគីបានបញ្ជាក់ពីអគ្គិភ័យ និងបានប្រកាសផ្អាកជាបណ្តោះអាសន្ននូវយន្តហោះចុះចតនៅ Antalya រហូតដល់ម៉ោង 3 ទៀបភ្លឺថ្ងៃទី 25 ខែវិច្ឆិកា (ម៉ោង 7 ព្រឹកថ្ងៃដដែលម៉ោងនៅកម្ពុជា) ។ ទីភ្នាក់ងារនេះបាននិយាយថា អ្នកដំណើរទាំងអស់ 89 នាក់ និងសមាជិកនាវិក 6 នាក់ត្រូវបានជម្លៀសចេញពីយន្តហោះដោយសុវត្ថិភាព។ អ្នកពន្លត់អគ្គីភ័យត្រូវបានចល័តទៅកន្លែងកើតហេតុភ្លាមៗបន្ទាប់ពីរកឃើញអគ្គិភ័យ។ មូលហេតុនៃការឆេះម៉ាស៊ីនយន្តហោះកំពុងត្រូវបានស៊ើបអង្កេត។ យោងតាមវីដេអូ និងរូបថតថ្មីៗរបស់កាសែត Milliyet (Türkiye) ភ្លើងត្រូវបានពន្លត់ហើយ។ក្រុមហ៊ុនអាកាសចរណ៍ Azimuth បាននិយាយថា យន្តហោះបានចុះចតយ៉ាងលំបាកដោយសារតែខ្យល់បក់ (ការផ្លាស់ប្តូរភ្លាមៗនៅក្នុងទិសដៅខ្យល់ និងអាំងតង់ស៊ីតេនៅក្នុងតំបន់តូចមួយ) ។ ទីភ្នាក់ងារអាកាសចរណ៍សហព័ន្ធរុស្ស៊ី Rosaviatsiya កំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ៕

Read More

ភ្នំពេញ ៖ស្រ្តីកម្មការិនីរោងចក្រ កាត់ដេរ ម្នាក់បានពពោះ៩ខែ១០ថ្ងៃ កម្មការិនី រោងចក្រ កាត់ដេរ ម្នាក់ បានស្រឡាញ់ បុរសម្នាក់ រហូត ជ្រុលខ្លួន មានផ្ទៃពោះ នាងបានពពោះ៩ខែ១០ថ្ងៃ ទើបដឹងថាបុរសនោះ មានប្រពន្ធ និង កូន។ចំណែកប្ដីហេងស៊យនោះ ក៏ គ្មាន មុខរបរ រកស៊ីអ្វីដែរ ហើយក៏មិនបានទទួលខុសត្រូវ ចិញ្ចឹមរូបនាង និងកូនថែមទៀត ។ ពេលនេះនាង កើតបានកើតកូនប្រុសម្នាក់ អាយុជាង១ខែ ហើយនិងបានបីកូនទៅរកប្ដីដល់ផ្ទះ។ប៉ុន្តែអត់ជួបប្ដីទេ បែរជា ជួបប្រពន្ធដើម ហើយត្រូវប្រពន្ធដើម វាយធ្វើបាបថែម ទៀត ទើបនាងបីកូនយកទៅផ្ញើទុកនៅនឹងស្ត្រី អ្នករើសអេតចាយម្នាក់ រួចគេចខ្លួនបាត់ទៅ ។ ពេលនោះ ស្ត្រី អ្នក រើសអេតចាយ បានរាយការណ៍ប្រាប់លោកមេភូមិ និង បង្ក ឲ្យមានការ ភ្ញាក់ផ្អើលទាំងព្រឹក។ ប៉ុន្តែ ជាង៣ម៉ោង ក្រោយមក ដោយអត់ដាច់ចិត្តពីកូនស្រាប់តែស្ត្រីរូបនោះ ត្រឡប់ទៅយកកូនវិញ។ ដូច្នេះកុំបោះបង់គ្នាចោល ចិញ្ចឹមទៅកូនយើងទេអ្វីៗវាហួសផុតទៅហើយ។ ហេតុការណ៍នេះបានកើតឡើង និងបង្កឲ្យមានការ ភ្ញាក់ផ្អើលនៅព្រឹក ថ្ងៃ ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ ចោម ចៅ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ហើយ នាង បានទៅ យកកូនវិញនាព្រឹក ថ្ងៃ ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ស្ត្រីខាងលើ មានអាយុ៣១ ឆ្នាំ ជា កម្មការិនី រោងចក្រ កាត់ដេរស្រុក កំណើត នៅ ក្រុងសួង ខេត្តត្បូងឃ្មុំ។ចំណែក បុរសជាប្ដីដែលមិនទទួលខុសត្រូវ លើរូបនាង និង កូននោះ អត់ទាន់ដឹងថាឈ្មោះពិត អ្វីនៅឡើយ ទេ ។ នាងស្គាល់…

Read More