Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: Admin
ខ្យល់មូសុងឦសាននៅតែមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិន ខាងត្បូង ឈូងសមុទ្រថៃនិងលើកម្ពុជា
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៤ខែវិច្ឆិកានេះខ្យល់មូសុងឦសាននៅតែមានឥទ្ធិពលខ្លាំងខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិន ខាងត្បូង ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹកបានបញ្ជាក់ថាស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ១-តំបន់វាលទំនាប៖សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម៥ ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ គ្របដណ្តប់លើផ្ទៃដី៥ភាគរយ។ ២-តំបន់ខ្ពង់រាប៖សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់ មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម៤,៥ម៉ែត្រ វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ គ្របដណ្តប់លើផ្ទៃដី៥ភាគរយ។ ៣-តំបន់មាត់សមុទ្រ៖-សីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម៤,៥ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០ភាគរយ-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕
កម្លាំងនាយកដ្ឋាននគរបាលស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃខេត្តកំពង់ចាម
ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ,លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញស្រាវជ្រាវបង្ក្រាបជនដៃដល់បានម្នាក់ពាក់ព័ន្ធករណីឃាតកម្ម។ មន្ត្រីនគរបាលព្រហ្មទណ្ឌដដែលបាន បញ្ជាក់ទៀតថា ៖ ជនដៃដល់ត្រូវបានចាប់ខ្លួននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង២០៖៣០នាទី នៅត្រង់ចំណុចស្ថានីយ៍ប្រេង ឥន្ធនៈ កាល់តិច សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌ បឹងកេងកង រាជធានី ភ្នំពេញ ដោយកម្លាំងជំនាញនាយកដ្ឋាន ដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងនគរបាលខេត្តកំពង់ចាម ,នគរបាល ខេត្ត តាកែវ និងនគរបាល រាជធានី ភ្នំពេញ ។ ជនដៃដល់ឈ្មោះ សាន សៅ អាយុ៣០ឆ្នាំ មុខរបរ កសិករ ជនជាតិ ខ្មែរ ស្នាក់នៅ ភូមិ រវៀង ឃុំខ្នុរដំបង ស្រុកជេីង ព្រៃ ខេត្ត កំពង់ចា។ម ពាក់ព័ន្ធករណីឃាតកម្ម បណ្តាលឱ្យស្រី្តម្នាក់មិន ស្គាល់អត្តសញ្ញាណ អាយុប្រហែល ៥០ឆ្នាំ ស្លាប់កាលពីថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នៅចំណុចក្រោយ របងរោងចក្រ ស្កូន ស៊ូស្ថិតនៅ ភូមិ រវៀង ឃុំខ្នុរដំបង ស្រុកជើង ព្រៃ ខេត្ត កំពង់ចាម។ ប្រភបដដែលបានបន្តថា ៖ បច្ចុប្បន្នជនសង្ស័យប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនីតិវិធី៕
លោកអភិសន្តិបណ្ឌិត ស សុខាបង្ហាញក្ដីសប្បាយរីករាយនៅពេលអាហារូបកណ៍ជិត២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី
ខេត្តព្រៃវែង ៖ ពីវេទិកាអធិបតី នៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីចាត់ការ បណ្ណាល័យ ក្នុងសាលាបឋមសិក្សាពងពស់និងផ្លូវបេតុងប្រវែង ៤ ៦០០ម៉ែត្រ ស្ថិតនៅក្នុងវត្តពងពស់ ភូមិពងពស់ ឃុំរោងដំរីស្រុកបាភ្នំខេត្តព្រៃវែងកាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា៖ អាហារូបករណ៍ ស សុខា បានផ្តល់ជូនក្មួយៗសិស្សានុសិស្សក្នុងរយៈពេលដ៏ខ្លីសរុបជិត ២ពាន់កន្លែង នៅតាមស្ថាប័នគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន។ លោកអភិសន្តិបណ្ឌិត បានរំលឹកថា កន្លងមកអាហារូបករណ៍សសុខា ដែលបានផ្ដល់ជូនសិស្ស និស្សិត មានចំនួនច្រើនដែរ។ ប៉ុន្តែនិន្នាការនៃការស្នើសុំហាក់ដូចជាពុំសូវពុះកញ្ជ្រោលដូចឆ្នាំនេះទេ។គឺឆ្នាំកន្លងទៅ មានអាហារូបករណ៍ នៅសល់ជាច្រើនកន្លែង ទោះជាមានចលនាជំរុញ និងលើកទឹកចិត្តយ៉ាងសកម្មក៏ដោយ។ ឯកឧត្តម បានបន្ថែមថា«ឆ្នាំនេះ គិតត្រឹមតែជាង ១០ថ្ងៃ អាហាររូបករណ៍រាប់ពាន់កន្លែង ត្រូវបានផ្ដល់ជូនសិស្សានុសិស្សទាំងអស់។ ក្រុមការងារកំពុងស្នើសុំបន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់ក្មួយៗ បានសិក្សាបន្តនៅថ្នាក់ឧត្តមសិក្សា ដែលនេះគឺជាបញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខថ្នាក់ដឹកនាំ»។ ភ្ជាប់នឹងប្រធានបទស្ដីពីអាហារូបករណ៍ លោកអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថាវិស័យអប់រំ គឺជាថ្នាលបណ្តុះបណ្ដាលមួយដ៏មានសារ:សំខាន់បំផុត សម្រាប់ការអភិវឌ្ឍធនធានមនុស្ស ដែលជាយុវជនបន្តវេន និងចូលរួមអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនរឹងមាំ ស្របតាមការអវតយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានកំណត់យកអាទិភាពគន្លឹះ ចំនួន ៥គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ជាពិសេសគឺបច្ចេកវិទ្យាឌីជីថល និងផ្តោតសំខាន់ទៅលើការអភិវឌ្ឍធនធានមនុស្ស ជាអាទិភាពទី១។ ជាមួយគ្នានោះ លោកអភិសន្តិបណ្ឌិត ស សុខា បានសង្កេតឃើញថា សិស្សានុសិស្សដែលទើបប្រឡងចប់សញ្ញាបត្រថ្នាក់មធ្យមសិក្សាទុតិយភូមិ នាពេលកន្លងទៅនេះ ដោយមានអាយុខ្លះទើបតែ ១៦ឆ្នាំប៉ុណ្ណោះ បានប្រឡងជាប់ និងឈានជើងចូលទៅសិក្សានៅថ្នាក់ឧត្តមសិក្សា ដែលជាកត្តាមួយបានបង្ហាញថា វិស័យអប់រំ នៅក្នុងប្រទេសកម្ពុជា មានភាពរីកចម្រើនជាលំដាប់។ លោកអភិសន្តិបណ្ឌិត បានជំរុញឱ្យអាណាព្យាបាល បន្តលើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅដល់កូនៗឱ្យខិតខំសិក្សា និងបន្តគាំទ្រពួកគេឱ្យសម្រេចចិត្តតាមចំណង់ជំនាញ សមត្ថភាព និងទេពកោសល្យសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សា។ ក្នុងឱកាសនោះដែរលោកអភិសន្តិបណ្ឌិត ស សុខាមានប្រសាសន៍បញ្ជាក់ថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីចាត់ការបណ្ណាល័យ និងផ្លូវបេតុង…
ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូឌុបនារីម្នាក់បើកបរក្នុងល្បឿនលឿនហ់យបានគេចពីរថយន្តក៏ជ្រុលទៅបុកបង្គោលភ្លើងដួល បោកក្បាលស្លាប់ទាំង២នាក់ភ្លាមៗ។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានបង្កការភ្ញាក់ផ្អើល នៅតាមផ្លូវបេតុង ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីវេលាម៉ោង ១១យប់ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ គេឃើញប្រុសស្រី០២នាក់ជិះម៉ូតូមយយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅផ្លាកលេខកំពង់ចាម 1AC-0935 បើកបរក្នុងទិសដៅពីជើងទៅត្បូង។លុះមកដល់ចំណុចកើតហេតុបានម៉ូតូគេចពីរថយន្តក៏ជ្រុលទៅបុកធុងសំរាមនឹងបានបន្តទៅបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឱ្យបោកក្បាលស្លាប់ទាំង០២នាក់ភ្លាមៗនៅតែម្តង ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទាក់ទងទៅមន្រ្តីចរាចរណ៍ នៃការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីមកពិនិត្យហើយយកម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ ។ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុយកទៅតម្កល់នៅវត្តតាំងក្រសាំង រង់ចាំសាច់ញាតិទទួលយកទៅធ្វើបុណ្យ៕
ខេត្តចំនួន៤និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីរហូតដល់១០ភាគរយ ភ្នំពេញ៖ខេត្តកោះកុង-ព្រះសីហនុ-កំពត-កែប-និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីរហូត១០ភាគរយ ភ្នំពេញ៖ក្រសួងធនធានទឹកនិងឧតុនិយមព្រឹកថ្ងៃសៅរ៍ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា។ខណៈខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីរហូតដល់១០%ភាគរយនៅថ្ងៃនេះ។ សេចក្ដីជូនដំណឹងបានបញ្ជាក់ថា ខ្យល់មូសុងឦសាន នៅតែមានឥទ្ធិពលខ្លាំងខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូងឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២៤១-តំបន់វាលទំនាប៖សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសឦសាននិងបូព៌មានល្បឿនមធ្យម៦,៥ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ គ្របដណ្តប់លើផ្ទៃដី៥ភាគេយ។ ២-តំបន់ខ្ពង់រាប៖សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម៥,៥ម៉ែត្រ វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ គ្របដណ្តប់លើផ្ទៃដី៥ភាគរយ។ ៣-តំបន់មាត់សមុទ្រ៖-សីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម៤,៥ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០ភាគរយ។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕
ផ្នេកជំនាញបន្តស្រាវជ្រាវវែករកមុខក្រុមជនដៃដល់សម្លាប់ស្ត្រីចំណាស់ម្នាក់ដែលគេប្រទះឃើញស្លាប់ក្នុងព្រៃរបោះខណៈសមត្ថកិច្ចដាក់ការសង្ស័យជាករណីរំលោភសម្លាប់
ខេត្តកំពង់ចាម ៖ ស្ត្រីចំណាស់ម្នាក់អាយុប្រហែល៥០ឆ្នាំ ត្រូវបានជនមិនស្គាល់មុខសង្ស័យចាប់រំលោភរួចសម្លាប់បំបិទ មាត់ព្រមទាំងបានវាយលើផ្ទៃមុខឡើងជាំមើលសឹងមិនស្គាល់ រួចហើយដឹកសពទៅទម្លាក់ចោលក្នុងព្រៃមួយកន្លែងមានចម្ងាយប្រមាណចិត៨០០ម៉ែត្រខាងជើងផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃខេត្តកំពង់ចាម បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចក៏ដូចជាអាជ្ញាធរមូលដ្ឋានបានទៅពិនិត្យកន្លែងកើតហេតុ មិនអនុញ្ញាតឲ្យអ្នកណាម្នាក់ចូលទៅក្បែរសពនោះឡើយ។ សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឱ្យដឹងថា ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវកាត់ព្រៃចំណុចកើតហេតុក៏បានប្រទះឃើញសពមនុស្សស្រីម្នាក់ស្លាប់ កាលពីម៉ោង៦ព្រឹកថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២៤ ហើយបានរាយការណ៍មកប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានខ្នុរដំបងឱ្យបានដឹងដើម្បីរាយការណ៍ជូនលោកអធិការនគរបាលស្រុកនិងឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត ។ នៅកន្លែងកើតហេតុ មិនមានផ្ទះប្រជាពលរដ្ឋទេ។គឺហ៊ុមព័ទ្ធទៅដោយព្រៃតែប៉ុណ្ណោះ។ មន្ត្រីដដែលបានន្តបន្តថា បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញក៏បានបង្កើតគណៈកម្មការចម្រុះមួយុ។ក្នុងនោះរួមមានមណ្ឌលសុខភាពខ្នុរដំបង អាជ្ញាធរឃុំដើម្បីពិនិត្យសាកសពជនរងគ្រោះជាមនុស្សស្រីមិនស្គាល់អត្តសញ្ញាណ តាមរយៈការធ្វើកោសល្យវិច័យឃើញថា សពត្រូវបានគេរំលោភរួចសម្លាប់។ បើតាមការពិនិត្យមើលជាក់ស្ដែង សពអាចគេសម្លាប់ពីចម្ងាយហើយដឹកយកមកប្លុងចោលនៅក្នុងព្រៃនេះតែម្ដង។ ជាមួយនោះនៅលើផ្ទៃមុខឃើញមានស្នាមវាយជាំបែកមុខមើលសឹងមិនស្គាល់ តែប្រជាពលរដ្ឋក៏ដូចសមត្ថកិច្ចបានចំណាំថា ស្ត្រីដែលស្លាប់នេះគឺជាមនុស្សវិកលចរិតតែងតែដើរត្រេចរតាមដងផ្លូវម្ដងឃើញនៅខ្នុរដំបង ម្ដងឃើញនៅកន្លែងផ្សេង ។ តែគេពុំបានស្គាល់អត្តសញ្ញាណច្បាស់លាស់ថា ស្ត្រីម្នាក់នេះមានទីលំនៅទីណាពិតប្រាកដទេ។ផ្អែកតាមការសន្និដ្ឋានករណីឃាតកម្មមានស្ថានទម្ងន់ទោសនេះ អាចកើតឡើងម៉ោងប្រហែល៩យប់ ថ្ងៃទទី២១ វិច្ឆិកា ២០២៤ នៅចំណុចក្រោយរោងចក្រស្កនស៊ូក្នុងភូមិរវាង ឃុំខ្នុរដំបងស្រុកជើងព្រៃចម្ងាយ៧៥០ម៉ែត្រ ខាងជើងផ្លូវជាតិលេខ៦ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណដោយសង្ស៧យចាប់រំលោភ និងដាល់ដោយដៃត្រូវចំផ្ទៃមុខ មានស្នាមជាំ ហើយបែកឈាមបណ្តាលឱ្យស្លាប់ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ(ជនវិកលចរិត)ភេទស្រី អាយុប្រហែលជាង៥០ឆ្នាំ នៅចំណុចកើតហេតុខាងលើ។ ជនសង្ស័យធ្វើសកម្មភាពរួចបានគេចខ្លួនបាត់អស់។ សពជនរងគ្រោះគណៈកម្មការបានប្រគល់ជូនអាជ្ញាធរឃុំចាត់ចែងដោយរៀបចំបញ្ចុះសពនៅកន្លែងណាមួយ ដើម្បីងាយស្រួលថ្ងៃក្រោយសាច់ញាតិមកតាមសួររក។ យោងតាមបញ្ជារបស់ឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបានឱ្យកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តក៏ដូចជាកម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃបន្តធ្វើការស្រាវជ្រាវដើម្បីវែកមុខជនដៃដល់ជាឃាតកយកមកដាក់ទោសតាមច្បាប់៕
គូស្នេហ៍ជិះម៉ូតូឌុបគ្នាដើរលេងជ្រុលបុករថយន្តត្រង់ផ្លូវបំបែកបណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់
ភ្នំពេញ៖ គូស្នេហ៍ជិះម៉ូតូឌុបគ្នាដើរលេងខ្វះការប្រុងប្រយ័ត្នត្រង់ផ្លូវបំបែកជាបួនក៏ជ្រុលទៅបុករថយន្តតាក់ស៊ីម៉ាកម៉ាស្តាបណ្តាលឱ្យអ្នកទាំង២រងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង១១យប់ ថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២៤ នៅក្រោយអតីតក្រសួងដែនដីផ្លូវលេខ៩៥ កែងផ្លូវលេខ៤៥៦ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។ សាក្សីបានឱ្យដឹងថា មុនកេីតហេតុគេឃើញបុរសជាអ្នករត់តាក់ស៊ីម្នាក់បានបើករថយន្តម៉ាក ម៉ាស្តាផ្លាកលេខភ្នំពេញ 2BP-8629 ដឹកភ្ញៀវបរទេសម្នាក់ធ្វើដំណើរតាមផ្លូវលេខ៤៥៦ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចខាងលើត្រង់ផ្លូវបំបែកជាបួន ក៏ស្រាប់តែមានបុរសម្នាក់រួមដំណើរជាមួយនឹងនារីម្នាក់ត្រូវជាគូស្នេហ៍បានជិះម៉ូតូម៉ាក ហុងដាឃ្លីក ពណ៌សផ្លាស្លាកលេខ ភ្នំពេញ 1LC-1634 ជិះបោះពួយយ៉ាងលឿនតាមផ្លូវលេខ៩៥ពីជើងទៅត្បូងខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករថយន្តពីចំហៀងខាងស្តាំពេញទំហឹង បណ្តាលឱ្យអ្នកទាំង២ហោះផ្លោងទៅផ្លូវម្ខាងទៀតរងរបួសបាក់ភ្លៅខាងឆ្វេងទាំង២នាក់ ត្រូវបានដឹកតាមរថយន្តសាមុយយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតហៅពេទ្យរុស្ស៊ី៕ ដោយឡែកខាងរថយន្តវិញរងការខូចខាតក្រពឹតទ្វារមុខចំហៀងខាងស្តាំបែកកង់មុខ តែមិនមានគ្រោះថ្នាក់ដល់មនុស្សដែលជិះក្នុងរថយន្តនោះទេ តែអ្នកបេីកបរត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍រង់ចាំប្រគល់អោយផ្នែកជំនាញចរាចរណ៍ ។ ក្រោយពេលកេីតហេតុ រថយន្ដនិងម៉ូតូរួមទាំងអ្នកបេីកបរត្រូវសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដេីម្បីរង់ចាំដំណោះស្រាយ ៕
លោកអភិសន្តិបណ្ឌិត ស សុខា អញ្ជើញទទួលសម្ភារៈនគរបាល ជាជំនួយរបស់ក្រសួងសន្តិសុខសាធារណៈចិន ជូនក្រសួងមហាផ្ទៃកម្ពុជា
លោកអភិសន្តិបណ្ឌិត ស សុខា អញ្ជើញទទួលសម្ភារៈនគរបាល ជាជំនួយរបស់ក្រសួងសន្តិសុខសាធារណៈចិន ជូនក្រសួងមហាផ្ទៃកម្ពុជា ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនពីន (WANG WENBIN) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថិភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាសហអធិបតីក្នុងពិធីប្រគល់-ទទួលសម្ភារនគរបាល ដែលជាជំនួយដ៏ថ្លៃថ្លារបស់ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ជូនក្រសួងមហាផ្ទៃកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ។ សម្ភារដែលជាជំនួយរបស់ក្រសួងសន្តិសុខសាធារណៈចិន ផ្តល់ជូនក្រសួងមហាផ្ទៃកម្ពុជា រួមមាន៖ រថយន្តដឹកកងកម្លាំង ចំនួន៦គ្រឿង,ដំបងរលាស់ចំនួន៥០០ដើម,ខែលចំនួន៥០០សម្រាប់,ដំបងឆក់ ៥០០ដើម, ឯកសណ្ឋានប្រឆាំងបាតុកម្មចំនួន៥០០កំប្លេ, វ៉ាលីសសុវត្ថិភាពការពារថ្នាក់ដឹកនាំចំនួន២០វ៉ាលីសនិងវ៉ាលីសពិនិត្យកន្លែងកើតហេតុចំនួន ៣០០វ៉ាលីស សរុបជាទឹកប្រាក់ ស្មើនឹង ៥លានយ៉ន់៕
សមត្ថកិច្ចបង្ហាញមុខក្រុមក្មេងទំនើងរហ័ស្សនាម DP Zin (ដើមញេធិ៍)នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមុនបញ្ជូនទៅតុលាការដើម្បីអនុវត្តន៍តាមច្បាប់ ពាក់ព័ន្ធករណីកាប់ជនរងគ្រោះឱ្យស្លាប់ និងរបួសធ្ងន់ម្នាក់
ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខក្រុមជនសង្ស័យក្មេងទំនើងរហស្សនាម DP Zin (ដើមពោធិ៍) ចំនួន១០នាក់កាពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤មុនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍នីតិវិធី ពាក់ព័ន្ធករណីប្រើកាបិតកាប់យុវជនម្នាក់ឱ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។ សូមបញ្ជាក់ថា ជនសង្ស័យរហស្សនាម DP Zin (ដើមពោធិ៍) ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិលស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបានកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចទីតាំងបុកប៊ីយ៉ាមួយកន្លែង ស្ថិតក្នុងភូមិ ថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ មន្រ្តីនគរបាលបានឱ្យដឹងថា ក្រោយពីឃាត់យកមកសាកសួរ ក្រុមក្មេងទំនើង DP Zin (ដើមពោធិ៍) នេះបានសារភាពថា ក្រុមពួកគេធ្លាប់ធ្វើសកម្មភាពចំនួន៣លើក-ទី១កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១និង៥៨ នាទី នៅម្តុំផ្លូវប៉េតុង ភូមិថ្នល់បែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ធ្វើសកម្មភាពកាប់ម៉ូតូ និង កាប់ជនគ្រោះបណ្ដាលរងរបួសម្នាក់។ -លើកទី២ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១២ និង០០នាទី នៅម្តុំស្ថានីយ៍ប្រេងតូតាល់ផ្លូវ២០០៤ ក្នុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខកាបជនរងគ្រោះឱ្យខូចខាតម៉ូតូ និងរងរបួសដៃជាទម្ងននិងលើកទី៣ នៅម្តុំផ្លូវបេតុង ភូមិ ចំការឪទ្បឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កាលពី ថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២៤ វេលាម៉ោង ២៣:២៨នាទី បណ្តាលឱ្យជនរងគ្រោះឈ្មោះ ណារិទ្ធ តូណា ភេទ ប្រុស ឆ្នាំកំណើត២០០៧ ជនជាតិ ខ្មែរ មុខរបរ កម្មករលក់ទារខៃ មានទីលំនៅ ភូមិចំការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ស្លាប់) និងម្នាក់ទៀតរងរបួសធ្ងន់ ។បន្ទាប់មក ជនសង្ស័យទាំង១០មានអាយុពី១៥ដល់១៧ឆ្នាំនៅរាធានីភ្នំពេញ។ ។-វត្ថុតាងចាប់យកកាំបិតប៉័ងតោចំនួន១ ម៉ូតូម៉ាក SUZUKI SMASH ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល១២-៥១៧២ ចំនួន ០១ គ្រឿង ។ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅសេរី…
្នកបើកបរមានការធ្វេសប្រហែសធ្វើឱ្យធ្លាក់ទូកុងតឺន័រពីលើរថយន្តតែមិនគញរោះថ្នាក់ដល់អ្នកដំណើរ ភ្នំពេញ ៖ រថយន្តមួយគ្រឿង ដឹកជញ្ជូនទូកុងតឺន័រមួយគ្រឿងដោយអ្នកបើកបរ ខ្វះការប្រុងប្រយ័ត្ន មិនបានដាក់គន្លឹះកុងទឺន៍រជាមួយរងយន្ត ពេលកំពុងបើកបរស្រាប់តែធ្លាក់ទូកុងតឺន័រមកលើផ្លូវជាតិ។តែមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃកំពុងដំណើរនោះទេប៉ុន្តែក្នុងហេតុកាណ៍ណ៍នោះម្នាក់ៗព្រលឹងចុងសក់ បន្តាប់បីនោះរថយន្តមិនបានឈប់ទេក៏បើកបន្តគេចចូលទៅក្នុងក្រុមហ៊ុនផែស្ងួតបាត់ បង្កឱ្យកកស្ទះចរាចរណ៍រាប់ម៉ោង ។ ហេតុការណ៍គួឱ្យញាក់សាច់នោះបានកើតឡើងនៅលើផ្លូវជាតិលេខ៤ចំណុចភ្លើងស្តុបស្ពានអាកាសជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២៤។ តាមប្រភពពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុមានរថយន្តធំមួយគ្រឿងដឹកទូកុងតឺន័រ បើកតាមមហាវិថីឈ្នះ ឈ្នះ ពីជើងទៅត្បូង។លុះ ដល់ចំណុចកើតហេតុ លើផ្លូវជាតិលេខ៤ក៏បត់ឆ្វេងឆ្ពោះទៅកើត គ្រាន់តែបត់ហើយ ស្រាប់តែធ្លាក់ទូកុងតឺន័រចុះពីលើរថយន្ត មកលើផ្លូវជាតិ បង្កការភ្ញាក់ភ្អើលយ៉ាងខ្លាំង។តែមិនបង្កគញរោះថ្នកាក់ដល់អ្នកដំណើររួមផ្លូវនោះទេគឺថ្វើឱ្យ ម្នាក់ៗព្រលឹងចុងសក់ភ័យស្ទើសាលស់ព្រលឹង ។បន្ទាប់ពីនោះតៃកុងរថយន្តមិនបានឈប់ទេក៏ បន្តដំណើរបើកចូលទៅក្នុងក្រុមហ៊ុនផែស្ងួតនៅក្បែរនោះបាត់តែម្តង ធ្វើឱ្យកកស្ទះចរាចរណ៍នៅកន្លែងកើតហេតុរាប់ម៉ោងក្រោយមកខាងក្រុមសមត្ថកិច្ចចុះសម្រល៕ បើតាមការលើកឡើងរបស់មហាជន រថយន្តដឹកទូកុងតឺន័រ មិនបានដាក់គន្លឹះ នេះជាការធ្វេសប្រហែសរបស់អ្នកបើកបរ ។ ក្រោយកើតហេតុ កម្លាំងនគរបាលចរាចរណ៍ក្រុងភ្នំពេញ ប្រចាំគោលដៅភ្លើងស្តុប ជួយសម្រួលចរាចរណ៍ ដើម្បីកាត់បន្ថយការកកស្ទះ ហើយសមត្ថកិច្ចមូលដ្ឋានធ្វើការទំនាក់ទំនងទៅខាងក្រុមហ៊ុនដើម្បីស្ទូចលើកយកទូកុងតឺន័រចេញពីលើផ្លូវជាតិ ៕