Author: Admin

ងគ្រប់គ្រងសន្តិសុខព័ត៌មានឱ្យមានប្រសិទ្ធភាពដើម្បីផ្តល់សុវត្ថិភាពនិងធានាសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន។ រួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថិរភាពជាតិ”។ នេះជាការលើកឡើងរបស់លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានកាលពីល្ងាចថ្ងៃទី១២ខែមករា ឆ្នាំ២០២៥។អ្នកនាំពាក្យ បានបន្តថា៖ “គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មាន ក្នុងឆ្នាំ២០២៤ បានកត់ត្រាព័ត៌មានក្លែងក្លាយសរុបចំនួន៣៦៥១ករណី ដែលចំនួននេះបានកើនឡើងប្រមាណជិត១៤ភាគរយ បើធៀបនឹងចំនួនព័ត៌មានក្លែងក្លាយកត់ត្រាទុកក្នុងឆ្នាំ២០២៣ ដែលមានត្រឹមចំនួន៣ ២០៨ករណី។ ក្នុងស្ថានភាពនេះ យើងចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់ឱ្យជាប់លាប់ និងកាន់តែខ្លាំងក្លាជាងមុន ក្នុងការជំរុញប្រសិទ្ធភាពក្នុងយន្តការប្រឆាំងព័ត៌មានក្លែងក្លាយ ក៏ដូចជាដាក់ចេញនូវយន្តការភ្ជាប់ជាមួយនឹងមធ្យោបាយសមស្របនានាដើម្បីឆ្លើយតបទាំងសកម្ម និងបុរេសកម្ម លើគ្រប់រូបភាព និងទម្រង់ ទាំងបច្ចេកទេសនិងសតិអារម្មណ៍ដោយរាប់បញ្ចូលទាំងការអនុវត្តយុទ្ធសាស្ត្រព័ត៌មាន យុទ្ធនាការអប់រំការលើកកម្ពស់ផ្នែកអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីរួមចំណែកជំរុញប្រសិទ្ធភាព”។ ជាមួយគ្នានេះ លោកអនុរដ្ឋលេខាធិការក៏បានបញ្ជាក់ពីការសាយភាយព័ត៌មានក្លែងក្លាយគឺបានកើតឡើងតាំងពីយូរមកហើយ ហើយវាជានិន្នាការសកល។ ព័ត៌មានក្លែង ក្លាយមានសន្ទុះខ្លាំងក្លាឡើង ខណៈពេលដែលពិភពលោកមានមធ្យោបាយទំនើបសម្រាប់ប្រើប្រាស់ក្នុងការប្រាស្រ័យទាក់ទងគ្នា ផ្ល់ និងទទួលព័ត៌មានគឺជាការសាយភាយព័ត៌មានក្លែងក្លាយបានកើនឡើងច្រើន ក្នុងយុគសម័យបច្ចុប្បន្នដែលបច្ចេកវិទ្យាមានការរីកចម្រើន ជាពិសេសតាមរយៈការប្រើបណ្តាញទំនាក់ទំនងសង្គម និងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI)។ ទន្ទឹមនេះដែរ ការប្រឆាំងព័ត៌មានក្លែងក្លាយក៏ចាំបាច់ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីក្នុងសង្គម ។ក្នុងនោះប្រជាពលរដ្ឋដែលជាអ្នកទទួលចែកចាយនិងប្រើប្រាស់ព័ត៌មានជាប្រចាំជាពិសេសលើបណ្តាញទំនាក់ទំនងសង្គមគ្រប់ប្រភេទ។ ពិតជាមានតួនាទីសំខាន់ក្នុងការរួម ចំណែកដល់ការទប់ស្កាត់ និងកាត់បន្ថយព័ត៌មានក្លែង ក្លាយចេញពីលំហព័ត៌មានក្នុងសង្គមរស់នៅរបស់យើង។ អ្នកនាំពាក្យបានរំលេចពីយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ Say No to Fake News!» ដែលក្រសួងព័ត៌មាននឹងរៀបចំនៅពេលខាងមុខនេះ នឹងក្លាយជាយន្តការមួយដ៏សំខាន់រួមចំណែកកាត់បន្ថយឱ្យមកកម្រិតអប្បបរមានូវនប្រកបដោយគុណភាព និងសុវត្ថិភាព ជូនប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។ គោលដៅនៃយុទ្ធនាកាព័ត៌មានក្លែងក្លាយពីលំហូរព័ត៌មានក្នុងសង្គមកម្ពុជា ដើម្បីធានាសន្តិសុខព័ត៌មាន៖ គឺការទទួលព័ត៌មាននេះផ្តោតលើការផ្លាស់ប្តូរឥរិយាបទរបស់ប្រជាជន ដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើប ដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយក្នុងសង្គមកម្ពុជា។ បន្ថែមពីលើនេះ។ អ្នកនាំពាក្យបានស្នើឱ្យប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់សង្គមម្នាក់ៗត្រូវយល់ដឹងអំពីផលវិបាកនៃព័ត៌មានក្លែងក្លាយ និងចេះបង្កើនការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ ប្រកបដោយការទទួលខុសត្រូវ ជាពិសេសមុនការចែក ចាយព័ត៌មានណាមួយ ត្រូវផ្ទៀងផ្ទាត់ព័ត៌មានទាំងនោះជាមុនៗនឹងចែកចាយព័ត៌មាន ពេលនោះយើងម្នាក់ៗនឹងអាចរួមចំណែកដល់ការកាត់បន្ថយព័ត៌មានក្លែងក្លាយ ព័ត៌មានបែបបំពុល ចេញពីក្នុងលំហព័ត៌មានរបស់យើងបានជាមិនខាន ហើយទទួលបានមកវិញនូវការបង្កើនទំនុកចិត្តគ្នាទៅវិញទៅមកក្នុងការរស់នៅ ដើម្បីបន្តធានាស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ដូច្នេះដើម្បីការពារសង្គមគ្រួសារ និងសង្គមជាតិចាំបាច់ត្រូវរួមគ្នាទប់ស្កាត់ហានិភ័យ និងគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយទាំងនោះ ដើម្បីបញ្ចៀសការខាតបង់ពេលវេលាប្រាក់កាស ឬទ្រព្យសកម្មនានាដែលអាចកើតមានជាយថាហេតុ បណ្តាលមកពីព័ត៌មានក្លែងក្លាយ ៕

Read More

ភ្នំពេញ​៖​បុរសម្នាក់ជិះម៉ូតូ​ឌុប​បង​ថ្លៃស្រី​ទៅ​ធ្វើ​ការ​លុះត្រឡប់​ទៅផ្ទះ​វិញ​បានក៏ដួលម៉ុតូ​បោកក្បាល​ទៅ​នឹង​ថ្នល់​ស្លាប់​នៅ​លើស្ពាន​តែម្តង។គ្រោះថ្នក់ខ្ួនឯងនេះបានក់ើតឡើងនៅ​លើស្ពាន​ព្រែក​ព្នៅ​ក្នុង​សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញកាលពីម៉ោង៦យប់ថ្ងៃទី១២ខែមករាឆ្នាំ២០២៥​។ សមត្ថកិច្ចបានឲ្យដឹងថា សព​ឈ្មោះ​ ទេព​សំណាង អាយុ​ ២០ឆ្នាំ​ មុខរបរ​ជាងសំណង់​ស្នាក់​នៅ​សង្កាត់​ឡកំប៉ោ​សង្កាត់​ស្វាយ​ប៉ាក​ខណ្ឌ​ឫស្សី​កែវ​​ស្រុក​កំណើត​ឃុំស្វាយតង​ ស្រុក​កំពង់​ត្រាច​ ខេត្ត​កំពត​ ។ប្រភពព័ត៌មានពីបងថ្លៃស្រីជនរងគ្រោះបានឲ្យដឹង​ថា​ នៅ​មុន​​កើត​ហេតុ​ជន​រងគ្រោះ​បាន​ឌុប​គាត់​ពី​បន្ទប់ជួល​នៅ​ម្តុំ​រង្វង់​មូល​អប្សរា​សង្កាត់​ស្វាយ​ប៉ាកហើយ​ឆ្លង​ស្ពាន​ព្រែក​ព្នៅ​ពី​លិច​ទៅ​កើតលុះពេលត្រឡប់​ទៅផ្ទះ​វិញ​ក៏​ឃើញ​ដួល​នៅ​លើ​ស្ពាន​ស្លាប់ដោយមិនទាន់ដឹងមូលហេតុ​។ ប្រភព​ព័ត៌មាន​នៅកន្លែង​កើត​ហេតុ​នៅ​កន្លែង​កើត​ហេតុ​គេ​មិន​ដឹង​ថា​ជនរងគ្រោះដួលម៉ូតូរហូត​ស្លាប់​មកពី​មូលហេតុ​អ្វី​នោះទេ។​ ដោយ​ឃើញ​សភាព​ម៉ូតូ​ជន​រងគ្រោះ​ខូច​ខាត​តិច​តួច​ចំណែក​សព​វិញ​ បែក​ក្បាល​នឹង​របួស​ពេញ​ខ្លួន​ ប្រាណ​។​ សមត្ថកិច្ច​នគរបាល​ពីនិត្យកន្លែង​កើត​ហេតុ​មាន​ការ​សង្ស័យ​ជន​រងគ្រោះ​ ជិះ​ម៉ូតូ​លឿន​ដួល​បោក​ទៅ​នឹង​ផ្លូវ​ស្ពាន​​បណ្តាល​ឲ្យ​ជនរងគ្រោះ​របួស​ពេញ​ខ្លួន​ប្រាណ​នឹង​ស្លាប់​។ បន្ទាប់ពីកេីត​ហេតុ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​ព្រែក​ព្នៅ​ដើម្បី​​ស្រាវជ្រាវ​តាម​កាមេរ៉ា​សុវត្ថិភាព​នៅ​ចំណុច​កើត​ហេតុ​ ចំណែកាសពប្រគ់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

Read More

ភ្នំពេញ៖តាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជាថ្ងៃទី១២ ខែមករា​ ឆ្នាំ២០២៥នេះ​ បានបញ្ជាក់ពីករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺក៏គ្មានស្លាប់ដែរ​​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ ៣កុំ​៣ការពារ​ទាំងអស់គ្នា​។សូមជម្រាបថា​ ក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​កាលពីថ្ងៃទី១១ខែមករា​ ឆ្នាំ​២០២៥​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងមិនមានអ្នកជំងឺស្លាប់​។​៖ – ករណីឆ្លង​សហ​គមន៍​ គ្មានអ្នកឆ្លងថ្មី​​ (អូមីក្រុង)– អ្នកដំណើរពីបរទេស​គ្មានគិតត្រឹមព្រឹកថ្ងៃទី១២ ខែមករា​​​ ឆ្នាំ២០២៥នេះ​– អ្នកឆ្លងសរុបស្មើ១៣៩,៣២៦ នាក់– អ្នកជាសះស្បើយស្មើ ១៣៦,២៧០​ នាក់ – អ្នកស្លាប់៣,០៥៦ នាក់។៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃឬទំនាក់ទំនងមកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ​០១២ ៤៨៨ ៩៨១ឬ​០១២៨៣៦៨៦៨៕

Read More

ខេត្ត​កោះកុង​៖​គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង​ដោយសាររថយន្តដឹកថ្មមួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន​ត្រង់ស្ថានភាពផ្លូវកោងចុះចំណោតហើយគញរានោះបានដាក់លេខអត់ចូលបណ្តាលឱ្យរអិលរថតយន្តធ្លាក់ជ្រោះ​ក៏ផ្ទុះឆេះតែម្តងអ្នកបើកបរបានស្លាប់នោពេលនោះ។ក្នុងនោះអ្នករួមដំណើរម្នាក់ និងតៃកុងអែបម្នាក់ទៀតបានររងរបួសធ្ងន់។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​ បានកើតឡើង​ថ្ងៃទី១១ខែមករាឆ្នាំ២០២៥ស្ថិតត្រង់ចំណុចស្ពានចំណោតស្វាងស្រាភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ស្រុកគិរីសាគរខេត្តកោះកុង ។អ្នកស្លាប់ឈ្មោះ ស៊ុម សំណាត ទីលំនៅ ភូមិ ត្រពាំងក្រឡឹងឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ជាអ្នកបើកបរ​)។ សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថាក្រោយកើតហេតុ​កម្លាំងជំនាញ​ បានចុះដល់កន្លែងកើតហេតុបានសម្រួលចរាចរណ៍ និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ។ចំណែករថយន្តសមត្ថកិច្ចបានការពារនៅនឹងកន្លែងកើតហេតុ និងកំពុងស្រាវជ្រាវដើម្បីប្រគល់ជូនម្ចាស់ដើមវិញ។ រថយន្តរងគ្រោះម៉ាកនីសាន់ផ្លាកលេខខេមរភូមិន្ទ 02.3- 0544 ដឹកថ្មបើកបរពីកើតទៅលិច ដល់ចំណុចកើតហេតុរថយន្តសាងលេខមិនចូលជ្រុលធ្លាក់ចុះផ្លូវ ចំណោតបណ្តាលឲ្យក្រឡាប់ និងបុកថ្មឆេះកាប៊ីនតែម្តង ។មូលហេតុ ស្ថានភាពផ្លូវកោងចុះ ចំណោត និងបើកបរខ្វះការប្រុងប្រយ័ត្ន ។ ចំណែក​សពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅ តីលំនៅឯខេត្តកំពង់ស្ពឺ ៕

Read More

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរដែនដីចុះពិនិត្យនិងសិក្សាពីស្ថានភាពផ្លូវ៦០ម៉ែត្រ ដើម្បីរកមធ្យោបាយធ្វើយ៉ាងណាឱ្យផ្លូវ៦០ម៉ែត្រ កាត់បន្ថយបាននូវការគ្រោះថ្នាក់ចរាចរណ៍ ដោយមានការចូលរួមដំណើរពីលោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ ក្រោយចុះត្រួតពិនិត្យជាក់ស្ដែងរួចក្រសួងសាធារណការនិងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញបានឯកភាពគ្នាមួយ ដោយបានសម្រេចបង្កើនកម្លាំងប៉ូលិសជាមួយនឹងការរឹតបន្តឹងការផាកពិន័យចំពោះ អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍និងបើកបរលើសល្បឿនកំណត់នៅលើកំណត់ផ្លូវ៦០ម៉ែត្រ ក្នុងមូលដ្ឋានខណ្ឌមានជ័យនិងខណ្ឌដង្កោ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃនេះថា៖ ការងារមន្ទីរសាធារណការ ត្រូវគូសគំនូសសញ្ញាចរាចរណ៍ជាថ្មីនិងដាក់ភ្លើងស្តុបថ្មីបន្ថែមទៀត ហើយក៏នឹងបន្ថែមចំណាំងផ្លាតលើផ្លូវនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរទាំងពេលយប់និងពេលថ្ងៃ។ លោកប្រធានមន្ទីរបានបន្តថា៖ ជាមួយនោះក៏ដាក់កាមេរ៉ាសុវត្ថិភាព ដាក់ផ្លាកសញ្ញាកំណត់ល្បឿន ដោយចាប់ពីភ្លើងស្តុបមែរសឺដែសដល់ស្ពានអាកាស «មរតកតេជោ»អាចបើកបរក្នុងល្បឿន ៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ ចាប់ពីផ្លូវជាតិលេខ២ មកដល់ភ្លើងស្តុបមែរសឺដែសកំណត់ល្បឿន៦០គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្នុងឱកាសនោះដែ៕លោករដ្ឋមន្ត្រីនិងលោកអភិបាលរាជធានីភ្នំពេញ ក៏បានចែកមួកសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋដែលបានឆ្លើយសំណួរបានត្រឹមត្រូវ ពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ ជាមួយនឹងការអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ដោយពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ចៀសវាងឱ្យបាននូវហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់ចំនួនពីរករណីផ្ទួនៗគ្នាបណ្ដាលឱ្យមនុស្សស្លាប់៤នាក់លើបណ្តោយផ្លូវ៦០ម៉ែត្រនេះ៕

Read More

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៣​ ខែមករា​ ឆ្នាំ​២០២៥នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា។ ខណៈ​សម្ពាធខ្ពស់នៅបន្តមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងព្រះរាជាណាចក្រកម្ពុជា។សេចក្តីជូនដំណឹងបានបញ្ជាក់ទៀតថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២។ ១-តំបន់វាលទំនាប៖សីតុណ្ហភាពមធ្យមអប្បបរមា១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់ បក់មកពីទិសឦសាន និងបូពីមានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប៖សីតុណ្ហភាពមធ្យមអប្បបរមា១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់ បក់មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម៤ម៉ែត្រ/វិនាទី។ ៣-តំបន់មាត់សមុទ្រ៖-សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់ បក់មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម៦ម៉ែត្រវិនាទី។-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕

Read More

ខេត្តស្ទឹងត្រែង៖ មន្ត្រីស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថារយៈពេលពីរថ្ងៃគឺពីថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០២៥ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានចុះសហការជាមួយកម្លាំងនគរបាលមូលដ្ឋានបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ហើយយមកសាកសួរនិងចាត់ការតាមច្បាប់ដោយត្រៀមខ្បតុលាការខេត្តដើម្បីបន្តនីតិវិធី។ ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនោះមន្រ្តីជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាល ក្រុងស្ទឹងត្រែង បានបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ស្ថិតនៅក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី និងសង្កាត់សាមគ្គី ក្រុង/ខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់។ ក្នុងនោះស្រីម្នាក់។ ចំណែកវត្ថុតាងចាប់បានពីជនសង្ស័យរួមមាន៖ គ្រឿងញៀន ៦កញ្ចប់ធំ ,២កញ្ចប់តូច និងមួយចំនួនបោះចូលក្នុងទឹក។សម្ភារចាប់យកទាំងអស់រួមមាន: ម៉ូតូចំនួន៦គ្រឿង, ទូរស័ព្ទដៃចំនួន ៩គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ១គ្រឿង, ថង់សម្រាប់ច្រកគ្រឿងញៀន និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ព្រមទាំងសម្ភារខាងលើ ការិយាល័យនគរបាលប្រឆាំងគ្រឿងកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ៕

Read More

ភ្នំពេញ ៖ នៅវេលាថ្ងៃត្រង់ ទី១១ ខែមករា ឆ្នាំ២០២៥នេះ ជនដៃដល់ ជនជាតិថៃ ឈ្មោះ Ekkalak pheanoi ដែលជាឃាតក បាញ់សម្លាប់ លោក លឹម គឹមយ៉ា អតីតតំណាងរាស្ត្របក្សសមរង្សីខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចកម្ពុជា បញ្ជូនចេញពីប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដើម្បីឱ្យនគរបាលថៃបន្តនីតិវិធី។ការបញ្ជូនជនដៃដល់ ជនជាតិថៃរូបនេះ ធ្វើឡើង ក្រោមការអង្កេតដោយផ្ទាល់ពីសំណាក់លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិកម្ពុជា និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខកម្ពុជា។ សូមបញ្ជាក់ថា ៖ សំឡេងដែលទណ្ឌិត សម រង្ស៊ី បង្ហោះផ្សាយថា សម្តេចតេជោ មានជាប់ពាក់ព័ន្ធនឹងករណីលឹម គឹមយ៉ាស្លាប់នោះ គឺជាសំឡេងក្លែងក្លាយ ដែលបង្កើតឡើងដោយAI។ដូច្នេះ សូមប្រជាពលរដ្ឋកុំមានការយល់ច្រឡំ និងសូមកុំបន្តចែកចាយនូវព័ត៌មានក្លែងក្លាយនេះជាដាច់ខាត៕

Read More

ខេត្ត​ព្រះសីហនុ៖​ នាវាទេសចរណ៍ដឹកកអ្នកដំណើរចម្រុះជាតិសាសន៍មួយគ្រឿង បានចូលសំចតកននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព​នាពីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ។នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាត់ឱ្យ​កម្លាំងកងកម្លាំងអាវុធហត្ថខេត្ត រួមនឹងកម្លាំងអាវុធហត្ថក្រុង ស្រុក ចេញប្រតិបត្តិការឈរជើងប្រចាំការតាមគោលដៅ ដើម្បីការពារសន្តិសុខសុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ សូមបញ្ជាក់ថា​នាវានេះឈ្មោះSEA BOURN ENCORE​ មានបណ្តោយ២១០,៥ម៉ែត្រ​ និងទទឹង២៨ម៉ែត្រ​ជម្រៅទឹក៦ម៉ែត្រ។ នៅក្នុង​នាវាទេស​ចរណ៍នេះ​មានភ្ញៀវទេសចរ ចំនួន ៥៦៤នាក់ ស្រីចំនួន ២៩០នាក់ មាន ២២សញ្ជាតិ​ និងមាននាវឹក ចំនួន៤០៥នាក់ ស្រីចំនួន ១០៥នាក់ មាន ៥៩សញ្ជាតិ។នាវានេះ​ មកពីប្រទេសថៃឡង់ដ៏​នឹងធ្វើដំណើរត្រឡប់ទៅប្រទេសវៀតណាមវិញ នៅវេលាម៉ោង១៩និង០០នាទីថ្ងៃខែឆ្នាំដដែល៕

Read More

ភ្នំពេញ៖ តាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជាថ្ងៃទី១០ ខែមករា២០២៥នេះ បានបញ្ជាក់ថាករណីវិជ្ជមានវីរុសកូវីដ-១៩ គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយខណៈនិងមិនមានអ្នកជំងឺស្លាប់ដែរ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ ៣កុំ៣ការពារទាំងអស់គ្នា។ សូមជម្រាបថាសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ និងអ្នកជំងឺស្លាប់គ្មាន៖ – ករណីឆ្លងសហគមន៍ គ្មានអ្នកឆ្លងថ្មី (អូមីក្រុង)– អ្នកដំណើរពីបរទេសគ្មាន គិតត្រឹមព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ– អ្នកឆ្លងសរុបស្មើ១៣៩,៣២៦ នាក់ – អ្នកជាសះស្បើយស្មើ ១៣៦,២៧០ នាក់– អ្នកស្លាប់៣,០៥៦ នាកកំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងមកក្រសួងសុខាភិបាលតាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ឬ០១២ ៨៣៦៨៦៨៕

Read More