Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: Admin
ព្រឹកនេះ ! សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត ពិនិត្យលទ្ធផលការងារ
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញបើកកិច្ចប្រជុំជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត ដើម្បីពិនិត្យលទ្ធផលការងារ។ សូមបញ្ជាក់ថា ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត ជាយន្តការមួយ ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល ដើម្បីរុញមន្ត្រីថ្នាក់ជាតិចុះជួយការងារផ្នែកអភិវឌ្ឍនៅតាមមូលដ្ឋាន ជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ។ ដើម្បីពង្រឹងការងាររបស់ក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយនៅមូលដ្ឋាននេះ សម្តេចធិបតី ធ្លាប់បានណែនាំលើការងារមួយចំនួនដូចខាងក្រោម ៖ ១៖ រាជធានី ខេត្ត ដែលមិនទាន់រៀបចំសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ត្រូវជំរុញការរៀប ចំចាត់ តាំង សមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅថ្នាក់រដ្ឋបាលទាំងនេះ ឱ្យបានរួចរាល់យ៉ាងយូរ ត្រឹមដំណាច់ ខែមីនា ឆ្នាំ២០២៤ និងត្រូវធ្វើសេចក្តីរាយការណ៍អំពីការរៀបចំចាត់តាំង សមាសភាពក្រុម ការ ងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ នៅតាមរាជធានី ខេត្តនីមួយៗ មកទីស្តី ការ គណៈរដ្ឋមន្ត្រីនៅដើម ខែមេសា ឆ្នាំ២០២៤ ដើម្បីបូកសរុបរាយការណ៍ជូនរាជរដ្ឋាភិបាល។ ២៖ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ដែលជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានរាជធានី ខេត្ត ត្រូវធ្វើការពិនិត្យឡើងវិញ និងរៀបចំឱ្យបានសមស្របនូវសមាស ភាពមន្ត្រី លេខា ធិការ ដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានថ្នាក់រាជធានី ខេត្តរបស់ខ្លួន ដើម្បីធ្វើជាសេនាធិការ ដល់ ក្រុម ការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានលើកិច្ចការរដ្ឋបាល ការកែសម្រួលផ្លាស់ប្តូរសមាសភាពក្រុម ការ ងារ ការប្រជុំ ការចុះបំពេញការងារតាមមូលដ្ឋាន ការធ្វើរបាយការណ៍ ការប្រមូលចងក្រង ទិន្នន័យនានា នៅ មូលដ្ឋាន និងការបំពេញ ការងារផ្សេងៗទៀតតាមសំណូមពរការងាររបស់ក្រុមការងារ រាជរដ្ឋាភិបាល ចុះ មូលដ្ឋាន។ ទន្ទឹមនេះ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ត្រូវណែនាំ តាមដាន និងត្រួតពិនិត្យ…
ភ្នំពេញ៖ បុរស២នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករ៉ឺម៉កពីចំហៀងពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានរថយន្តកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០៨យប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ខពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះទី១មានឈ្មោះឃុន ឡាំ ភេទប្រុស អាយុ៤១ឆ្នាំ រងរបួសបែកក្បាល និងបាក់ជើងខាងស្ដាំ មានទីលំនៅភូមិអង្គឫស្សី ឃុំត្រាក់ធំ ស្រុកស្វាយរៀងខេត្តស្វាយរៀង ។ ជនរងគ្រោះទី២មានឈ្មោះមាស សារ៉ន ភេទប្រុស អាយុ១៨ឆ្នាំ រងរបួសបាក់ដៃឆ្វេង មានទីលំនៅភូមិព្រៃរលួស ឃុំចាន់ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង ។ តាមប្រភពពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរ៉ឺម៉កមួយគ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុក៏បត់ឆ្វេងឆ្លងផ្លូវ ភ្លាមនោះស្រាប់តែមានបុរស២នាក់ជិះម៉ូតូហុងដាឌ្រីម ឌុបគ្នាក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកពីចំហៀងរុឺម៉កពេញទំហឹងបណ្តាលឱ្យម្នាក់បាក់ដៃម្នាក់បាក់ជេីងរងរបួសធ្ងន់។ ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកម៉ូតូនិងរ៉ឺម៉កត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខា
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជំរុញឱ្យរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ នៅរៀងរាល់ខែតុលា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យ កីឡាដើម្បីបង្កលក្ខណៈល្អប្រសើរសម្រាប់បងប្អូនប្រជាជនទូទៅក្នុងការលេងកម្សាន្ត និងពង្រឹងសុខភាពកីឡាករកីឡាការនីឱ្យកាន់តែខ្លាំងពូកែ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ជាគោលការណ៍ឱ្យរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណក្នុងខែតុលាជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០២៤នេះតទៅដើម្បីបើកចំហទូលំទូលាយដល់អ្នកហាត់គុណខ្មែរបុរាណគ្រប់ប្រភេទ គ្រប់ទម្រង់ គ្រប់ក្បាច់គុណ គ្រប់ទិសទីអាចចូលរួមប្រកួតទាំងមហាជន ទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ពោលគឺសញ្ជាតិខ្មែរ និងបរទេសអាចចូលរួមប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណបានទាំងអស់គ្នា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីបើក «ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២» ដែលប្រារព្ធឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ –
សហព័ន្ធបាល់ទាត់អាមេរិកបានបណ្តេញគ្រូបង្វឹកលោក Gregg Berhalter ចេញពីតំណែងបន្ទាប់ពីដឹកនាំក្រុមនេះធ្លាក់ចេញពីវគ្គចែកពូលក្នុងព្រឹត្តិការណ៍ Copa America ដែលខ្លួនជាម្ចាស់ផ្ទះនៅឆ្នាំនេះ។ ក្នុងខែនេះ អាមេរិកបានក្លាយជាប្រទេសម្ចាស់ផ្ទះដំបូងគេដែលត្រូវបានកាត់ចេញពីវគ្គចែកពូល បន្ទាប់ពីចាញ់ប៉ាណាម៉ា និងអ៊ុយរ៉ាហ្គាយ។ លោក Matt Crocker នាយកផ្នែកកីឡារបស់សហព័ន្ធបាល់ទាត់សហរដ្ឋអាមេរិកបាននិយាយថា “យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Gregg ចំពោះការប្តេជ្ញាចិត្តរបស់គាត់ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះចំពោះក្រុមជម្រើសជាតិបុរស និងចំពោះបាល់ទាត់សហរដ្ឋអាមេរិក។ លោក Gregg បានទទួលការគោរពពីអ្នកគ្រប់គ្នានៅក្នុងអង្គភាពរបស់យើង ហើយបានដើរតួយ៉ាងសំខាន់ក្នុងការប្រមូលផ្តុំក្រុមក្មេងៗ និងជំរុញកម្មវិធីឱ្យឆ្ពោះទៅមុខ”។ អតីតអ្នកចាត់ការ Liverpool លោក Jurgen Klopp ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការងាររបស់អ្នកចាត់ការទូទៅក្រុមជម្រើសជាតិមួយនេះ ហើយលោក Crocker បាននិយាយថា ដំណើរការស្វែងរកបានចាប់ផ្តើមហើយ។ លោក Berhalte វ័យ៥០ឆ្នាំមានតួនាទីពីរនៅក្នុងបន្ទុកដែលទីមួយបានបញ្ចប់នៅឆ្នាំ២០២២ ជាមួយនឹងការស៊ើបអង្កេតលើការប្រព្រឹត្តកន្លងមករបស់គាត់។ គាត់ត្រូវបានស៊ើបអង្កេតដោយ US Soccer ដែលបានរកឃើញថា មិនមានឧបសគ្គផ្លូវច្បាប់ក្នុងការជួលគាត់នោះទេ។ នៅក្នុងការដឹកនាំដំបូងរបស់គាត់ សហរដ្ឋអាមេរិកបានឈានដល់វគ្គ១៦ក្រុមចុងក្រោយនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅប្រទេសកាតា និងបានឈ្នះពានរង្វាន់ Concacaf Nations League Gold Cup ក្នុងឆ្នាំ២០២១ ប៉ុន្តែការដឹកនាំលើកទីពីររបស់គាត់មានរយៈពេលត្រឹមតែ១៤ប្រកួតប៉ុណ្ណោះ។ បន្ទាប់ពីបរាជ័យ ១-០ ក្រោមថ្វីជើងក្រុមអ៊ុយរ៉ាហ្គាយ លោក Berhalter បាននិយាយថា គាត់គឺជាមនុស្សត្រឹមត្រូវក្នុងការដឹកនាំក្រុមទៅកាន់ World Cup ឆ្នាំ២០២៦ ខណៈដែលសហរដ្ឋអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ជាមួយកាណាដា និងម៉ិកស៊ិក ៕ (រូបភាព ៖ BBC Sport)
ដូចដែលបានគ្រោងទុក នៅថ្ងៃទី 11 ខែកក្កដា កិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នឹងបិទបន្ទាប់ពីរយៈពេល 3 ថ្ងៃនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី (សហរដ្ឋអាមេរិក) ក្នុងឱកាសខួបលើកទី 75 នៃការបង្កើតរបស់ខ្លួន។ ក្រុមអ្នកការទូតព្យាករថា សន្និសីទនេះនឹងបញ្ចប់ដោយសេចក្តីថ្លែងការណ៍រួមស្តីពីបញ្ហាអ៊ុយក្រែន។ នៅក្នុងសុន្ទរកថាបើកនៅថ្ងៃទី 9 ខែកក្កដា ប្រធានាធិបតីអាមេរិក Joe Biden បាននិយាយថា អ៊ុយក្រែននឹងទទួលបានប្រព័ន្ធការពារដែនអាកាស Patriot និង SAMP/T ចំនួនប្រាំបន្ថែមទៀតពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ អុីតាលី រូម៉ានី និងហុល្លង់។ បើតាមលោក បៃដិន នេះគ្រាន់តែជាផ្នែកនៃយុទ្ធនាការបន្តរបស់ណាតូដើម្បីជួយអ៊ុយក្រែនដោះស្រាយជាមួយកងកម្លាំងរុស្ស៊ី។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានសង្កត់ធ្ងន់ថា “ជម្លោះនៅអ៊ុយក្រែន គឺជាវិបត្តិសន្តិសុខដ៏ធំបំផុត ហើយសម្ព័ន្ធមិត្តណាតូក៏បានផ្តល់ការគាំទ្រមិនធ្លាប់មានពីមុនមកដែរ។ ទោះជាយ៉ាងណាក៏ដោយ ការគាំទ្ររបស់យើងចំពោះអ៊ុយក្រែនគឺមិនសាមញ្ញទេ ព្រោះវាតែងតែមកជាមួយការចំណាយ និងហានិភ័យ ហើយយើងត្រូវបន្តគាំទ្រអ៊ុយក្រែនក្នុងជម្លោះ»។ នៅក្នុងសុន្ទរកថាជាបន្តបន្ទាប់ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអំពាវនាវដល់មេដឹកនាំនយោបាយអាមេរិកកុំឱ្យរង់ចាំរហូតដល់លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីក្នុងខែវិច្ឆិកា ដើម្បីគាំទ្រប្រទេសរបស់គាត់។ ប្រធានាធិបតី Zelensky សង្ឃឹមថា ប្រសិនបើជាប់ឆ្នោតឡើងវិញ អតីតប្រធានាធិបតីអាមេរិក Trump នឹងនៅតែគាំទ្រអ៊ុយក្រែន ហើយនឹងមិនដកខ្លួនចេញពីអង្គការណាតូ បើទោះបីជាគាត់ទទួលស្គាល់ថាគាត់មិនអាចទស្សន៍ទាយសកម្មភាពរបស់គាត់ក៏ដោយ។ អ្នកជំនាញជឿជាក់ថា សេចក្តីថ្លែងការណ៍រួមរបស់អង្គការណាតូ ទំនងជានិយាយអំពីការទទួលយកអ៊ុយក្រែន និងការគ្រប់គ្រងនៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន ដែលជាក្រុមសម្របសម្រួលការផ្តល់ជំនួយយោធា និងការបណ្តុះបណ្តាលដល់អ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ នៅតែមិនទាន់មានការរីកចម្រើនដ៏មានន័យចំពោះអ៊ុយក្រែនចូលជាសមាជិកណាតូនោះទេ។ យោងតាមកាសែត The Guardian សហរដ្ឋអាមេរិក អាល្លឺម៉ង់ អុីតាលី និងហុងគ្រី បារម្ភថា ការទទួលយកនៅពេលដែលការប្រយុទ្ធនៅតែបន្តក្នុងប្រទេសអ៊ុយក្រែននឹងត្រូវបានគេមើលឃើញថាជាការកើនឡើងដែលអាចបណ្តាលឱ្យណាតូប្រឈមមុខនឹងរុស្ស៊ីដោយផ្ទាល់៕
To understand the new smart watched and other pro devices of recent focus, we should look to Silicon Valley and the quantified movement of the latest generation. Apple’s Watch records exercise, tracks our moves throughout the day, assesses the amount of time we are stood up and reminds us to get up and move around if we have been sat for too long – let’s not forget Tim Cook’s “sitting is the new factor” line. Diana saves Steve Trevor who has crashed on Themyscira. He warns her of the great war, World War I, raging across the globe. Wonder Woman…