Author: Admin

ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យ ស្តីពី ការធ្វើប្រតិភូកម្មមុខងារក្នុងការផ្តល់សេវារដ្ឋបាល ក្នុងវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈជូនរដ្ឋបាលរាជធានីខេត្ត។រាជរដ្ឋាភិបាលសម្រេច អនុក្រឹត្យនេះកំណត់អំពីការធ្វើប្រតិភូកម្មមុខងារក្នុងការផ្តល់សេវារដ្ឋបាលក្នុងវិស័យការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈជូនរដ្ឋបាលរាជធានី ខេត្ត ក្នុងគោលបំណងលើកកម្ពស់គុណភាពប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពនៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឆ្លើយតបទាន់ ពេលវេលាទៅនឹងតម្រូវការរបស់និយោជក និងកម្មករនិយោជិត តាមរយៈការបង្ខិតការផ្តល់សេវាឱ្យទៅកៀកជិត អ្នកប្រើប្រាស់សេវា។ -ត្រូវបានធ្វើប្រតិភូកម្មជូនរដ្ឋបាលរាជធានី ខេត្ត លើការផ្តល់សេវារដ្ឋបាលក្នុងវិស័យការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលត្រូវអនុវត្តតាមអង្គភាពច្រកចេញចូលតែមួយ ដូចខាងក្រោម៖ ១- ប្រភេទសេវារដ្ឋបាលពាក់ព័ន្ធនឹងវិស័យការងារសម្រាប់សហគ្រាស គ្រឹះស្ថានដែលមិនបម្រើឱ្យ ការនាំចេញ ឬរមណីយដ្ឋាននិងសណ្ឋាគារកម្រិតត្រឹមផ្កាយបីចុះ ឬសាខាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មានដូចតទៅ៖ – ការចុះទិដ្ឋាការបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាស – ការចេញលិខិតទទួលស្គាល់ការបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិក – ការផ្តល់ទិដ្ឋាការប្រើប្រាស់កម្មករនិយោជិតវ័យក្មេងអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ សម្រាប់ កម្មករនិយោជិតចាប់ពី៨នាក់ឡើងទៅ– ការចុះបញ្ជីកាសៀវភៅបញ្ជីចុះនាមក្មេងអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ សម្រាប់កម្មករ និយោជិតចាប់ពី៨នាក់ឡើងទៅ។ – ការចុះបញ្ជីកាសំណុំបែបបទហ្វឹកហ្វឺនកូនជាង ឬកម្មសិក្សា ឬហាត់ការ ឬការរៀបចំជំនាញឡើងវិញ ឬការបង្កើនជំនាញ– ការផ្តល់វិញ្ញាបនបត្រហ្វឹកហ្វឺនកូនជាង – ការផ្តល់សៀវភៅការងារនិងបណ្ណសម្គាល់កម្មករនិយោជិតខ្មែរ។ ២- ប្រភេទសេវារដ្ឋបាលពាក់ព័ន្ធនឹងការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ មានដូចតទៅ៖ – ការចុះបញ្ជីកាអនុញ្ញាតបើកគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ កម្រិត វិញ្ញាបនបត្រវិជ្ជាជីវៈ ដែលមានរយៈពេលចាប់ពី៣ខែចុះ -ការបន្តសុពលភាពបញ្ជីកាអនុញ្ញាតបើកគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ កម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ ដែលមានរយៈពេលចាប់ពី៣ខែចុះ។ កម្រៃសេវារដ្ឋបាល រយៈពេល និងសុពលភាពនៃការផ្តល់សេវារដ្ឋបាលដែលត្រូវបានធ្វើប្រតិភូកម្ម ខាងលើនេះ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរវាងរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និង រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការពិគ្រោះយោបល់ជាមួយក្រសួងមហាផ្ទៃ។ រដ្ឋបាលកណ្តាលនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវផ្តល់សេវារដ្ឋបាលសម្រាប់ប្រភេទ សហគ្រាស គ្រឹះស្ថានដែលបម្រើឱ្យការនាំចេញ ធ្វើអាជីវកម្មកាស៊ីណូ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រមណីយដ្ឋាននិងសណ្ឋាគារកម្រិតចាប់ពីផ្កាយបួនឡើងទៅ ទីភ្នាក់ងារជ្រើសរើសឯកជន និងស្នាក់ការកណ្តាល គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ -ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានតួនាទីនិងភារកិច្ចក្នុងការរៀបចំសេចក្តីណែនាំបច្ចេកទេស កំណត់ស្តង់ដាសម្រាប់ការផ្តល់សេវារដ្ឋបាលដែលបានធ្វើប្រតិភូកម្មនេះ ផ្តល់ការបណ្តុះបណ្តាល និងគាំទ្រ បច្ចេកទេសដល់រដ្ឋបាលរាជធានី ខេត្ត មន្ត្រីជំនាញបច្ចេកទេស តាមដាន ត្រួតពិនិត្យ វាយតម្លៃ និងដោះស្រាយ បញ្ហាប្រឈមនានាក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ក្រសួង ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ រដ្ឋបាលរាជធានី ខេត្ត ត្រូវទទួលខុសត្រូវនិងមានគណនេយ្យភាពចំពោះក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈលើការអនុវត្តមុខងារក្នុងការផ្តល់សេវារដ្ឋបាលក្នុងវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ…

Read More

ខេត្តបាត់ដំបង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏កម្រមួយ ដោយរថភ្លើងបើកបុករួចកិនកិនបុរសម្នាក់ឱ្យម្នាក់ស្លាប់យ៉ាងអណោចអថម្ម។ករណីដ៏រន្ធតនេះបាគើតឡោះងណៅ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នៅចំណុចវាលស្រែលូ៦ភូមិអូរស្រឡៅឃុំអូរដំបង១ស្រុកសង្កែ ខេត្តបាត់ដំបងកាលបីយប់ថ្ងៃទី៧ខែធ្នូឆ្នាំ២២៥ ។ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ ជនរងគ្រោះឈ្មោះផ្លុង សាវឿន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំ អូរដំបង១ ស្រុកសង្កែ ខេត្ត បាត់ដំបង ស្លាប់នៅនឹងកន្លែង។ តាមការបំភ្លឺរបស់ឈ្មោះ ផ្លុង ហាប់ ភេទប្រុស អាយុ៥៨ ឆ្នាំ ត្រូវជាឪពុកបង្កើត(សព)ត្រូវជាឪពុកបង្កើត(សព) បានឲ្យដឹងថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ កាលពីវេលាម៉ោងប្រហែល៩ ៖ គាត់បានចេញទៅច្រូតស្មៅឲ្យគោ ហើយបានទុកកូននៅផ្ទះរួចដាក់ជើងចាក់ជាប់ច្រវាក់ ពីព្រោះកូនវាមាន (ជំងឺសរសៃប្រសាទ) តាំងពីកំណើតមក។ លុះច្រូតស្មៅបានហើយមកដល់ផ្ទះវិញមិនឃើញកូន ហើយបានដាច់ច្រវាក់ជើង។ ពេលនោះគាត់នាំគ្នាដើរតែរកមិនឃើញរហូត។ដល់យប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល៨  មានគេមកប្រាប់ថាកូនរបស់គាត់ត្រូវបានរថភ្លើងកិនស្លាប់នៅម្តុំវាលស្រែលូ៦ ។ ពេលនោះខ្លួនបានទៅដល់ហើយឃើញកូនបានស្លាប់នៅលើផ្លូវរថភ្លើងពិតមែន ។ តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានបញ្ជាក់ថា៖ ជនរងគ្រោះពិតជាស្លាប់គ្រោះថ្នាក់ចរាចរណ៍ដោយរថ ភ្លើងបុករួចកិនស្លាប់ ពិតមែន ។ ហើយបានប្រគល់សាកសពសពឱ្យក្រុមគ្រួសារយកធ្វើបុណ្យ៕

Read More

អូរអាគុជ នៅក្នុងខណ្ឌសែនសុខនិងខណ្ឌឬស្សីកែវ ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ដ្រី ជំនាញ ពាក់ព័ន្ធ ពិសេសមន្ទីរសាធា រណការដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌសែនសុខ ,ខណ្ឌប្ញស្សីកែវ ចុះពិនិត្យ ទីតាំងប្រឡាយអូរអាគុជ ដើម្បីពន្លឿនការដ្ឋានការងារសាងសង់ប្រឡាយ និងស្ថានីយ៏មួយចំនួន ក្នុងមូលដ្ឋានខណ្ឌសែនសុខ ហើយបន្តរហូតដល់ ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ ក្នុងភូមិសាស្ត្រ ខណ្ឌឬស្សីកែវ ខណៈ ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩នេះ បាននិងកំពុងសាងសង់ជិតរួចរាល់ហើយនោះ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ។ ក្នុងដំណើរចុះពិនិត្យមើលស្ថានភាពប្រឡាយជាច្រើននៅក្នុងមូលដ្ឋានខណ្ឌសែន សុខនិងខណ្ឌឬស្សីកែវ នេះឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញនិងមន្ត្រីជំនាញរដ្ឋបាលរាជធានីធ្វើយ៉ាងណាដើម្បីរិះរកគ្រប់មធ្យោបាយរំដោះទឹកចេញក្រៅក្រុងដោះស្រាយឱ្យបាននូវការលិចលង់ដោយជំនន់ទឹកភ្លៀងនារដូវវស្សាខាងមុខនេះ។ ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ ក៏បានការណែនាំឱ្យមន្ត្រីមន្ទីរជំនាញពង្រីក និងស្តារប្រឡាយអូរអាគុជ រហូតដល់ប្រឡាយមេខាងជើងរាជធានី ធ្វើការដាក់លូជ្រុងទំហំ៤ម៉ែត្រ កាត់ផ្លូវលេខ១០០៧ ក្នុងខណ្ឌសែនសុខ ដើម្បីរំដោះទឹកភ្លៀងនៅផ្លូវ១៩៨៦ និងតំបន់មួយចំនួនក្នុងសង្កាត់ភ្នំពេញថ្មី ដោយសារតំបន់នេះឧស្សាហ៍ទទួលរងការលិចលង់នៅពេលភ្លៀងខ្លាំងម្តងៗ។ ឯកឧត្ដម ឃួង ស្រេង នូវបានណែនាំឱ្យមន្ទីរសាធារណ ការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្តារប្រឡាយពោងពាយ ប្រឡាយអូរវែង ដល់ប្រឡាយមេខាងជើង។ ដាក់លូទំហំ១ ម៉ែត្រកន្លះ កាត់ផ្លូវលេខ១០០៣ ដាក់លូជ្រុងនៅផ្លូវK2 ដើម្បីដោះស្រាយការលិចលង់នៅលើផ្លូវហាណូយ ធ្វើយ៉ាងណាអាចនាំទឹកហូរចូលទៅប្រឡាយពោងពាយ បន្តទៅស្ថានីយបូមទឹកកប់ស្រូវ និងស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ ក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ។បន្ថែមពីនេះទៀត ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធាភ្សសសិក្សាឱ្យបានលំអិតបន្ថែមទៀត ដើម្បីរំដោះទឹកភ្លៀងចេញពីផ្លូវលេខ៥៩២ នៅតំបន់សាលារៀនបឋមសិក្សាទួលគោក ក្នុងភូមិសាស្ត្រខណ្ឌទួលគោកនិងបានជំរុញឱ្យ អាជ្ញាធរខណ្ឌធ្វើការណែនាំឱ្យប្រជាពលរដ្ឋ កុំបោះសំរាម ចូលក្នុងឡាយទឹក។សូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីកាត់បន្ថយបាននូវការលិចលង់ដោយជំនន់ទឹកភ្លៀង៕

Read More

ខេត្តព្រះវិហារ ៖ ដើម្បីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា ១៩៧៩ – ៧ មករា ២០២៥ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ សរុបចំនួន១,០៤៦ក្បាលដី លើផ្ទៃដី ទំហំជាង ២៥៧ហិកតា ជូនប្រជាពលរដ្ឋចំនួន៨គ្រួសារ ស្ថិតនៅក្នុងភូមិភារកិច្ច(តំបន់កូនភ្នំ) សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ នេះជាការលើកឡើងពីលោក គីម រីទ្ធី អភិបាលខេត្តព្រះវិហារ កាលពីល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ អភិបាលខេត្តព្រះវិហារបានបន្តថា៖ កិច្ចការចែកវិញ្ញាបនបត្រនេះ គឺជាការបញ្ជាក់ពីការទទួលសិទ្ធិជាម្ចាស់អចលនវត្ថុ និងជាការបង្ហាញពីការចាប់អារម្មណ៍របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានុ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺផ្តោតទៅលើការកែប្រែ និងបង្កើតមូលដ្ឋានសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងការការពារសិទ្ធិផ្ទះសម្បែង និងដីធ្លីរបស់ប្រជាពលរដ្ឋ។ លោក គីម រីទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារបាន បញ្ជាក់ថា ៖ ការចែកវិញ្ញាបនបត្រអចលនទ្រព្យមានសារៈសំខាន់ក្នុងការធានាសិទ្ធិជាម្ចាស់អចលនវត្ថុតាមច្បាប់ “ឆ្នាំ២០២៥ ខេត្តព្រះវិហារ នឹងក្លាយជាខេត្តប្លង់រឹងមុនគេ”។ វាជាការចូលរួមដ៏សំខាន់ក្នុងការចងសាមគ្គីភាព និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋបន្តការប្រើប្រាស់ដីធ្លីតាមគោលការណ៍ច្បាប់ ដើម្បីរីកចម្រើនទៅអនាគត ៕

Read More

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៧ខែមករាឆ្នាំ២០២៥កម្លាំងនគបាលជំនាញរាជធានីភ្នំពេញបានធ្វើសន្និសីទកាសែតបង្ហាញមុខជនសង្ស័យនិងក្មេងទំនើងចំនួន៣១នាក់ពាក់ព័ន្ធលួចឆក់ប្លន់ក្នុងរាជធានិភ្នំពេញនិងក្រុមក្មេងទំនើងចំនួន៣១នាក់មុនបញ្ជូនទៅតុលាការ។ លោកឧត្តមសេនីយ៍ត្រី ប៊ុនសត្យាស្នងការរងនគបាលរាជធានីភ្នំពេញទទួលផែននព្រហ្មទណ្ឌបានឱ្យយដឹងថា ដោយមានបទបញ្ជាពីឧត្តមសេនីយ៍ឯកជួនណារិន្ទអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនិងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានសហការជាមួយនគរបាលនៃអធិការដ្ឋានចំនួន ៧បានរស្រាវជ្រាវបង្ក្រាបជាក់ស្តែងឃាត់ខ្លួនជនសង្ស័យលួចប្លន់ និងក្រុមក្មេងទំនើងជាបន្តបន្ទាប់ចាប់ពីថ្ងៃទី៣រហូតដល់ថ្ងៃទី៧ ខែមករាឆ្នាំ២០២៥បង្ក្រាបបានចំនួន១៣ករណីឃាត់ជនសង្ស័យចំនួន៣១នាក់។ក្នុងនោះខណ្ឌចំនួន៧ បង្ក្រាបបាន១២ ករណីឃាត់មនុស្សចំនួន២១ នាក់និងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបង្ក្រាបបាន១ករណីឃាត់មនុស្សចំនួន ១០នាក់។ លោកឧត្តមសេនីយ៍ត្រីស្នងការរងបានអោយដឹងទៀតថា នៅក្នុងចំណោម១៣ករណីនោះមានករណីលួចចំនួន៦ឃាត់ជនសង្ស័យចំនួន ១០នាក់,ករណីកាប់ប្លន់ចំនួន២ករណីឃាត់ជនសង្ស័យបាន២នាក់,ករណីហឹង្សាវាយប្លន់ចំនួន៥ករណីឃាត់ខ្លួនបានជនសង្ស័យ១៩ នាក់។ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យាបានបញ្ជាក់ឱ្យដឹងទៀតថាក្នុងនោះមានក្រុមក្មេងទំនើងចំនួន៣ក្រុមដែល២ក្រុមមិនមានបក្សពួកទេនិង១ក្រុមមានបក្សពួកគឺក្រុមក្មេងទំនើង TEAM៩៨លូ៥)ដែលជាក្រុមទើបតែបង្កើតថ្មីដែលបានធ្វើសកម្មភាពប្រើហិង្សាកាលពីថ្ងៃទី៣ ខែមករាឆ្នាំ ២០២៥នៅតាមផ្លូវដួងងៀប សង្កាត់អូរបែកក្អម ខណ្ឌសែនសុខនិ៕

Read More

៖ សម្ពាធខ្ពស់នៅបន្តមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើ សមុទ្រចិនខាងត្បូងអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា ។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥១-តំបន់វាលទំនាប៖– សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់ បក់មកពីទិសឦសាន និងឧត្តរមានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។២-តំបន់ខ្ពង់រាប៖_សីតុណ្ហភាពមធ្យមអប្បបរមា១៧°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់មកពីទិសឦសាន និងឧត្តរមានល្បឿនមធ្យម៤ម៉ែត្រ/វិនាទី។ ៣-តំបន់មាត់សមុទ្រ៖-សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់ បក់មកពីទិសឦសាន និងឧត្តរ មានល្បឿនមធ្យម២,៥ម៉ែត្រ វិនាទី។-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,២៥។ក្នុងសេចក្តីកកក្នុងសេចក្តីចូនដំណឺអបានបានជំរាបបញ្ជាក់ថាទៀតថា៖អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន៕

Read More

រភ្នំពេញ៖ មន្ត្រីនគរបាលចរាចរណ៍រាជធានីភ្នំពេញត្រៀមបញ្ជូនបុរសម្នាក់បើករថយន្តផ្លាកលេខខេមរភូមិន្ទមដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យឱ្យតារាចម្រៀងរ៉េបម្នាក់ស្លាប់ទៅកាន់សាលាដតុលាការជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ។ សូមរំលឹកថា កាលពីវេលាម៉ោង១រំលងអធ្រាត្រចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នៅម្តុំច្រកចូលបុរីប៉េងហួត ស្ថិតនៅលើផ្លូវ៦០ម៉ែត្រក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ តារារ៉េបភើដ៏ល្បីឈ្មោះ RUTH KO បានជិះម៉ូតូម៉ាក CRSផ្លាកលេខបាត់ដំបង1AL-9616 តែម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រពីត្បូងទៅជើងក្នុងល្បឿនលឿន។លុះមកដល់ចំណុចកើតហេតុច្រកចូលបុរីប៉េងហួត ស្រាប់តែមានរថយន្តម៉ាក Lexus RX330 ពណ៌ស ផ្លាកលេខ ខេមរភូមិន្ទ09 2-4771  បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រទិសដៅបញ្រ្ចាសគ្នាពីជើងមកត្បូងក្នុងល្បឿនលឿន ពេលបើកមកដល់ចំណុចកើតហេតុខាងលើក៏បានបួងចង្កូតបត់ឆ្វេងចូលទៅក្នុងបុរីទាំងបញ្រ្ចាសចូលគន្លងម៉ូតូ ក៏បុកម៉ូតូធ្វើឱ្យម៉ូតូចំពីមុខពេញទំហឹងបណ្តាលឱ្យប្លោងជនរងគ្រោះបោកផ្ទបនឹងកញ្ចក់រថយន្តរួចធ្លាក់បោកនឹងថ្នល់បណ្តាលឱ្យស្លាប់ភ្លាមយ៉ាងរន្ធត់។ភ្លាមនោះអ្នកបើករថយន្តបង្កត្រូវសមត្ថកិច្ចប្រចាំំសចាំការនៅទីនោះឃាត់ខ្លយនហើយបានយកទៅប៉ុស្ថិ៍នគរបាលសង្កាត់ចាក់អង្រែក្រោមភ្លាមៗដើម្បីបន្តនីតិវីធី៕

Read More

ភ្នំពេញ៖ គញរោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ដោយមនុស្សប្រុសស្រី២នាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនមិនប្រយ័ត្នបានបុករបាំងថ្មចែកទ្រូងផ្លូវអូសជាបណ្ដាលឱ្យស្លាប់មនុស្សម្នាក់ និងបុរសម្នាក់រងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើង ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ខាងត្បូងស្ពានព្រែកព្នៅ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវកាលពីវេលាម៉ោង២និង៣៥នាទីរំលងអធ្រាត្រចូលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ សាក្សីបានឱ្យដឹងថា មុនកើតហេតុ បុរសនារីរងគ្រោះទាំង២នាក់ បានចេញពីហូបអាហារជុំគ្នារួចវិលទៅទៅផ្ទះវិញ ដោយខាងស្រីជាអ្នកឌុបជិះម៉ូតូ១គ្រឿងម៉ាក Suzuki Nex ពណ៌ផ្លាកលេខភ្នំពេញ1IB-2294 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ពីជើងទៅត្បូងដោយល្បឿនលឿន ខណៈពេលមកដល់ចំណុចកើតហេតុក៏បានរេចង្កូតទៅឆ្វេងដៃ ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវបណ្តាលឱ្យនារីខាងលើបែកក្បាលស្លាប់ ដួលម៉ូតូអូសជាច្រើនម៉ែត្រ។ ចំណែកបុរសដែលជិះពីក្រោយរងរបួសធ្ងន់ធ្ងរ ត្រូវបានពលរដ្ឋនាំគ្នាទាក់ទងទៅរថយន្តសាមុយមកដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងយកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំក្រុមគ្រួសារម្ចាស់ម៉ូតូមកទទួលទៅវិញនៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចក៏បានទាក់ទងទៅកាន់ក្រុមគ្រួសារសពរួចបានប្រគល់សពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យ៕

Read More

ខេត្តកំពង់ចាម៖លោក អ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០០២៥។ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា នាព្រឹកថ្ងៃទី៥ខែមករា ឆ្នាំ ២០២៥ នៅទីលានបាល់ទះ(កីឡដ្ឋាន)ការិយាល័យ អប់រំកាយក្រុងកំពង់ចាម ។ក្នុងឱកាសនោះលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានអំពាវនាវសូមឱ្យនាំគ្នាចូលរួមលេងកីឡាទោះកីឡាប្រភេទណាក៏ដោយ គឺដើម្បីថែរក្សាសុខភាពយើងឱ្យបានរឹងមាំ និងបានចៀសផុតពីជំងឺ កាចសាហាវទាំងឡាយគ្រប់ៗគ្នា។ ក្នុងឱកាសនោះដែរ លោកភិបាលខេត្ត បានថ្លែងថា វិស័យអប់រំកាយ និងកីឡា គឺជាវិស័យមួយដែលរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ និងចាត់ទុកថា ជាវិស័យមួយមានសារៈសំខាន់ចំពោះជាតិ ក្នុងការអភិវឌ្ឍ និងកិត្យានុភាព ព្រមទាំងកិត្តិយសប្រទេសជាតិ។ ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានអំពាវនាវសូមឱ្យយុវជន យុវនារីគ្រប់រូបបង្វែចិត្តគំនិតមកលេងកីឡាឱ្យបានគ្រប់ៗគ្នា ពិសេសកីឡា ដើម្បីសុខភាព ដើម្បីអភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ ឱ្យសមស្រប ទៅតាមបញ្ញត្តិទាំងឡាយដែលមានក្នុងធម្មជាតិ។ និងសូមឱ្យកីឡាករ កីឡាការិនីទាំងអស់ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ និងថែរក្សា វប្បធម៌ ប្រពៃណី ក្នុងពេលប្រកួតឱ្យបានខ្ជាប់ខ្ជួន ផងដែរ ។ បេីតាមលោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាម បានឱ្យដឹងថា ក្រុមកីឡាករកីឡាការិនី មន្ទីរ-អង្គភាពជុំវិញខេត្ត ក្លិប និងក្រុង-ស្រុក ដែលបានចូលរួម ប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០២៥នេះ សរុបចំនួន ៩១ក្រុម ដែលមានកីឡាករ កីឡាការិនី សរុប ៩៣១នាក់ និងគ្រូបង្វឹកចំនួន ១៨៧នាក់ ហើយប្រភេទកីឡាដែលបានដាក់ឲ្យប្រកួត រួមមាន កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ កីឡាប៉េតង់(ប៊ូល)កីឡាវាយកូនឃ្លីលើតុ និងកីឡាវាយសីជាដើម៕

Read More