Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: Admin
ករណីឆ្លងកូវីដ-១៩៖ គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកជំងឺស្លាប់សដែរ
ភ្នំពេញ៖ តាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថាករណីវិជ្ជមានវីរុសកូវីដ-១៩គ្មានអ្នកឆ្លងថ្មីទេ , គ្មានអ្នកជាសះស្បើយ និងអត់មានខណៈអ្នកជំងឺស្លាប់ដែរ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ៣កុំ៣ការពារទាំងអស់គ្នា ។សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី២ខែមករា ឆ្នាំ២០២៤ គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ និងអ្នកជំងឺស្លាប់គ្មាន។ – ករណីឆ្លងសហគមន៍ គ្មានអ្នកឆ្លងថ្មី (អូមីក្រុង)– អ្នកដំណើរពីបរទេសគ្មាន។គិតត្រឹមព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥– អ្នកឆ្លងសរុបស្មើ ១៣៩,៣២៦ នាក់– អ្នកជាសះស្បើយស្មើ ១៣៦,២៧០ នាក់– អ្នកស្លាប់ស្មើ ៣,០៥៦ នាក់ ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាលលេខ១១៥ដោយឥតគិតថ្លៃ ឬទំនាក់ទំនងមកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ឬ១២ ៤៨៨ ៩៨១ឬ០១២ ៨៣៦ ៨៦៨៕
ឧត្ដមសេនីយ៍ទោឈឿន ប៊ុនឆនបានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ការងារប្រចាំខែធ្នូឆ្នាំ២០២៤នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
ខេត្តព្រៃវែង ៖ កាលពីថ្ងៃទី២ខែ មករា ឆ្នាំ ២០២៥ លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តការ ការងារប្រចាំខែធ្នូឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារប្រចាំខែ មករា ឆ្នាំ ២០២៥។ ដោយទទួលបានការអញ្ជើញចូលរួមពីសំណាក់លោក ឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការរងប្រធាន-អនុប្រធានផែននាយការិយាល័យទាំង៣០ លោកប្រធានអង្គភាពទាំងពីរ លោកមេបញ្ជាការវរនគរបាលកាពារព្រុំដែនគោកលេខ៦០៧ អធិការនគរបាលក្រុង-ស្រុកទាំង១៣នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦ពិធីនេះធ្វើឡើងនៅសាលប្រជុំធំទួលបារាយណ៍អណ្ដែត ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។ ក្នុងឱកាសនេះដែរ លោកឧត្ដមសេនីយ៍ទោ ស្នងការ សូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្នងការរង ទទួលមុខព្រួញនីមួយៗ លោកអធិការ ព្រមទាំងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចការងារបម្រើសេវាសាធារណៈប្រចាំថ្ងៃជូនដល់ប្រជាពលក្នុងមូលដ្ឋាន។ ជាពិសេសការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាបានខ្ជាប់ខ្ជួន និងល្អប្រសើរ៕
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចំនួន៥ម៉ឺនរៀល និងពិធីបុណ្យភ្ជុំបិណ្ឌចំនួន៥ម៉ឺនរៀលក្នុងម្នាក់ៗជូនដល់មន្រ្តីរាជការស៊ីវិលនៃក្រុមនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្រ្តីនគរបាលជាតិកម្ពុជា មន្រ្តីពន្ធនាគារក្រសួងមហាផ្ទៃ យោធិននៃកងយោធពលខេមរភូមិន្ទ មន្រ្តីរាជការនៃអាជ្ញាធរសវនកម្មជាតិ មន្រ្តីរាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មន្រ្តីខុទ្ទកាល័យ ដូចមានកំណត់ក្នុងអនុក្រឹត្យលេខ ១១ អនក្រ.បក ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ខុទ្ទកាល័យនាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន ទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្រ្តីដែលមានឋានៈស្មើដូចមានកំណត់ក្នុងព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រងនិងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្រ្តីដែលមានឋានៈស្មើ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្រ្តីនៃការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិ មន្រ្តីជាប់កិច្ចសន្យា និងបុគ្គលិកអណ្តែត ដែលកំពុងបម្រើការងារនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងនិវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ ជនបាត់បង់ សមត្ថភាពការងារ និងជនពិការដែលជាអតីតមន្រ្តីរាជការស៊ីវិលអតីតយោធិននៃកងយោធពលខេមរភូមិន្ទនិងអតីតមន្រ្តីនគរបាលជាតិកម្ពុជា។ យោងតាមអនុក្រឹត្យដដែលនោះដែរ បានឱ្យដឹងថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នសាមី ត្រូវសហការនិងចាត់ចែងរៀបចំការបើកផ្តល់ជាបុរេប្រទានសម្រាប់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីដំណាលជាមួយនឹងការបើកផ្តល់ប្រាក់បៀវត្សប្រចាំខែមេសា តែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ និងប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដំណាលគ្នាជាមួយនឹងការបើកផ្តល់ប្រាក់បៀវត្សប្រចាំខែកញ្ញា តែមួយលើកឱ្យបាន ដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតមុនថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥៕
ខេត្តកំពង់ស្ពឺ ៖ ដោយអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទនិងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នឹងដោយមានការសម្របសម្រួលនីតិវិធីពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវបានចុះបង្ក្រាបបទល្មើសមួយនៅខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកសំរោងទង ដោយបានឃាត់ខ្លួនជនប្រព្រឹត្តល្មើសចំនួន ១៨នាក់ ( បុគ្គលិកស្រី១០នាក់ នឹងជនជាតិចិន៣នាក់។ ករណីល្បែងស៊ីសងខុសច្បាប់នេះសមត្ថកិច្ចបង្រ្កសបននៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ជនសង្ស័យរួមមាន៖ ទី១.ឈ្មោះ Qiu Guang sheng ជនជាតិចិន(បុគ្គលិក)អាយុ២៦ឆ្នាំ,ទី២.ឈ្មោះLiu Li yan ជនជាតិចិន(បុគ្គលិក) អាយុ៥១ឆ្នាំ,ទី៣.ឈ្មោះ Huing xing Zhong ជនជាតិចិន(មេការ) អាយុ៥៥ឆ្នាំ,ទី៤.ឈ្មោះ ធឿន ចាន់ថា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ បុគ្គលិក,ទី៥.ឈ្មោះ សុំ ស្រីណុច ស្រី អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិក,ទី៦.ឈ្មោះ ឃឹម ម៉ូ លីកា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរ បុគ្គលិក,ទី៧.ឈ្មោះ គឹន ចាន់នឿន ភេទស្រី អាយុ២៣ឆ្នាំ មុខរបប បុគ្គលិក,ទី៨.ឈ្មោះក្រូច ចំរើន ភេទស្រី អាយុ២០ឆ្នាំ មុខរបរបុគ្គលិក,ទី៩.ឈ្មោះ ស៊ា គន្ធា ភេទស្រី អាយុ២៤ឆ្នាំ,ទី១០.ឈ្មោះ ខ្លេង ភេទស្រី អាយុ២១ឆ្នាំ មុខរបរ បុគ្គលិក,ទី១១.ឈ្មោះ វណ្ណ សុន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បុគ្គលិក,ទី១២.ឈ្មោះ សុខ ភក្ដី ភេទប្រុស…
ភ្នំពេញ ៖ ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥យោងតាមព្រឹត្តិបត្រព័ត៌មានក្រសួងធនថានទឹកនិងឧតុនិយមបានបញ្ជាក់ ស្តីពីស្ថានភាពធាតុអាកាសថាចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥អាកាសធាតុ ធ្លាក់ត្រជាក់នៅតំបន់ខ្លះដល់១៨អង្សាសេ ។សូមសាធារណៈជនត្រូវមានការប្រុងប្យ័ត្នអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ៖របបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ បានថយឥទ្ធិពល។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥។ ១-តំបន់វាលទំនាប៖សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់ បក់មកពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម៣,៥ ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប៖សីតុណ្ហភាពមធ្យមអប្បបរមា១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់ បក់មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម៤ម៉ែត្រ/វិនាទី។៣-តំបន់មាត់សមុទ្រ៖-សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់ បក់មកពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម៤,៥ម៉ែត្រ វិនាទី។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕
កូនប្រសាលោកគ្រូប្រដាល់គុនខ្មែរអេភូ ថង គឺលោក លាង ប៉ ហេង ត្រូវជាស្វាមីអ្នកប្រដាល់ អេយ៉ានុត បានទទួលមរណភាព
ភ្នំពេញ អ្នកដែលគាំទ្រវិស័យកីឡាប្រដាល់បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រសារ..លោកលាង ប៉ហេង ជាស្វាមីអ្នកប្រដាល់ អេយ៉ានុត និងជាកូនប្រសារលោកអេភូថងបានទទួលមរណភាព ដោយជំងឺមហារីកកាលលពីម៉ោង ១០:យប់ ថ្ងៃទី២មករា ២០២៥ដោយ បន្សល់កូនតូចម្នាក់ ឲ្យនាង នៅមើលថែ ម្នាក់ឯង ៕
ភ្នំពេញ៖ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤កន្លងទៅនេះ ក្រសួងព័ត៌មានបានសម្របសម្រួល និងដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងការអនុវត្តវិជ្ជាជីវៈចំនួន ៤៣ករណី ដោយក្រសួងបានផ្តល់ការប្រឹក្សាផ្នែកច្បាប់ក្នុងការដោះស្រាយបណ្តឹងចំនួន២០ករណី។ ក្នុងនោះមានការផ្តល់មេធាវីជួយការពារក្នុងដំណើរការនៃនីតិវិធីតុលាផងដែរ។ ខណៈបណ្តឹងចំនួន ១៧ករណី ត្រូវបានដោះស្រាយដោយការអប់រំតម្រង់ទិសលើការប្រតិបត្តិនិយាមវិជ្ជាជីវៈ និងក្រមសីលធម៌ ដោយឈរលើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានជាគោល។ លោកអ្នកនាំពាក្យបន្តថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន ក្នុងការជួយដោះស្រាយនូវផលវិបាកដែលកើតចេញពីរបត់នៃបរិវត្តកម្មឌីជីថល អ្នកសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញដែលជាអ្នកជាប់ព័ន្ធតូច បានទទួលអត្ថប្រយោជន៍នៃការលើកលែងពន្ធប៉ាតង់ ចំនួន៥ឆ្នាំ គឺពីឆ្នាំ២០២៣ ដល់ ២០២៨ ដោយការបង់ពន្ធទទួលជាបន្ទុករបស់រដ្ឋ ខណៈការស្នើសុំអាជ្ញាប័ណ្ណក្នុងការបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មាន ទទួលបានការកាត់បន្ថយកម្រៃសេវាចំនួន ៥០ភាគរយផងដែរ។ ពិសេសជាងនេះអ្នកសារព័ត៌មានដែលមានបណ្ណសម្គាល់អ្នកសារព័ត៌មានពីក្រសួងព័ត៌មាន ទទួលបានភាពស្របច្បាប់ដើម្បីប្រតិបត្តិអាជីពដោយគុណតម្លៃវិជ្ជាជីវៈ និងដោយគោរពក្រមសីលធម៌ ព្រមទាំងទទួលបានការគាំពារផ្នែកសុខភាពតាមរយៈការបញ្ចុះតម្លៃ ៣០ភាករយលើសេវាកម្មជាមួយស្ថាប័នសុខភាពដៃគូរបស់ក្រសួងព័ត៌មាន។ អ្នកនាំពាក្យរូបនេះ លើកឡើងទៀតថា ដើម្បីលើកស្ទួយវិស័យព័ត៌មានក្រសួងព័ត៌មានបានផ្តោតការយកចិត្តទុកដាក់ជាអាទិភាពលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។ ក្នុងនោះការពង្រឹងសមត្ថភាពក្នុងការយកព័ត៌មាន ផលិត និងផ្សព្វផ្សាយ គឺជាសសរស្តម្ភដ៏សំខាន់មួយសម្រាប់ធានាគុណភាពសារព័ត៌មាន និងប្រសិទ្ធភាពផ្សព្វផ្សាយ។ជាក់ស្តែង ក្នុងក្របខណ្ឌនៃមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវិក្រឹត្យការរបស់ក្រសួងព័ត៌មាន និងតាមរយៈកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងសមាគមសារព័ត៌មាននានា ក្រសួងព័ត៌មានបានផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈសរុបចំនួន ២៣ លើក ដល់អ្នកសារព័ត៌មានមកពីរាជធានី ខេត្ត មន្ត្រីទទួលបន្ទុកព័ត៌មាននិងផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន និងនៅតាមក្រសួង-ស្ថាប័ន សរុបចំនួនប្រមាណជាង ៥ពាន់នាក់។ ការបណ្តុះបណ្តាលទាំងនេះបានផ្តោតលើជំនាញផលិតនិងផ្សព្វផ្សាយនិយាមប្រតិបត្តិវិជ្ជាជីវៈ ក្រមសីលធម៌ ការបណ្តុះបណ្តាលស្តីពីច្បាប់និងលិខិតបទដ្ឋាន រាប់បញ្ចូលទាំង ច្បាប់ស្តីពីរបបសារព័ត៌មាន ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដទៃទៀត។ មិនតែប៉ុណ្ណោះ ការបណ្តុះបណ្តាលក៏បានផ្តល់ការតម្រង់ទិសលើការគ្រប់គ្រងព័ត៌មាន និងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយក្នុងបរិបទនៃបរិវត្តកម្មឌីជីថល ផងដែរ។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ អង្គភាពសារព័ត៌មានចំនួន ១,៦២០ អង្គភាព សមាគមសារព័ត៌មានចំនួន២៦ អ្នកសារព័ត៌មានទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើបសរុបចំនួន ជាង ៨ពាន់ នាក់ បានបំពេញការងាររបស់ខ្លួនបានយ៉ាងពេញលេញ មានសុវត្ថិភាព ដោយឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន៕
នគរបាលរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យនិងក្រុមក្មេងទំនើងចំនួន២៥នាក់ ពាក់ព័ន្ធករណីឃាតកម្មលួច.ឆក់.ប្លន់មុនបញ្ជូនទៅតុលាការ
ភ្នំពេញ៖ ជនសង្ស័យជាក្រុមក្មេងទំនើងចំនួន២៥នាក់ពាក់ព័ន្ធអំពើឃាតកម្ម លួច ឆក់ ប្លន់ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញនិងនគរបាលតាមបណ្ដាខណ្ឌនានាបានសហការស្រាវជ្រាវបង្ក្រាបជាបន្តបន្ទាប់ហើយបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើសន្និសីទកាសែតបង្ហាញមុខជាសាធារណៈកាលពីរសៀលថ្ងៃទី ១ ខែមករាឆ្នាំ ២០២៥មុនបញ្ជូនទៅតុលាការ ។ ក្នុងសន្និសីទកាសែតនេះមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងនគបាលរាជធានីភ្នំពេញទទួលផែននគរបាលព្រហ្មទណ្ឌ ,លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការនគរបាលរាជធានីភ្នំពេញ,នគរបាលព្រហ្មទណ្ឌកំរិតស្រាល,និងនគរបាលតាមបណ្ដាខណ្ឌនានាដែលជាម្ចាស់ករណី។ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យាស្នងការរងនគបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដោយមានបទបញ្ជាពី ឯកឧត្តមស ថេតអគ្គស្នងការនគរបាលជាតិនិងមានការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តមឧត្តមសេនីយ៍ឯកជួនណារិន្ទអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាផែនព្រហ្មទណ្ឌដឹកនាំកម្លាំង នគរបាល ការិយាល័យជំនាញព្រហ្មទណ្ឌបានសហការជាមួយនគរបាលតាមបណ្ដាខណ្ឌនានាបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាជាមុខសញ្ញាឃាតកម្មឆក់ប្លន់និងក្រុមក្មេងទំនើងជាបន្តបន្ទាប់ចាប់ពីថ្ងៃទី២៨-៣១ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។បង្ក្រាបបានសរុបរួមមាន ចំនួន១៣ករណី ឃាត់ខ្លួន ២៥នាក់។ក្នុងនោះករណីឃាតកម្ម ១ករណី ឃាត់ខ្លួន ០២នាក់ (ប្រើដុំថ្មគប់មនុស្សបណ្តាលអោយស្លាប់), លួច ៩ករណី ឃាត់ខ្លួន ៩នាក់ (លួចម៉ូតូ ៣ករណី លួចសម្ភារនិងទ្រព្យសម្បត្តិ ៥ករណី,អំពើហិង្សាដោយចេតនា៣ករណី ឃាត់ខ្លួន ០៩នាក់។ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យាបានបញ្ជាក់ទៀតថា៖ចំពោះក្រុមក្មេងទំនើង រយៈពេលប៉ុន្មានថ្ងៃនេះសមត្ថកិច្ចការិយាល័យជំនាញនិងនគរបាលតាមបណ្ដាខណ្ឌបានបង្ក្រាបក្រុមក្មេងទំនើងបានចំនួន ៤ក្រុម។ ក្នុងនោះនគរបាលខណ្ឌមានជ័យឃាត់ខ្លួនបាន១ក្រុមមានគ្នាចំនួន២នាក់,ខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនមួយក្រុមបានគ្នាចំនួន ៣នាក់,ខណ្ឌកំបូលឃាត់ខ្លួនបានក្រុមML ចំនួន ៦នាក់,និងនគរបាលកាយាល័យព្រហ្មទណ្ឌកំរិតស្រាលសហការជាមួយនគរបាលខណ្ឌមានជ័យបង្ក្រាបបានក្រុមក្មេងទំនើងក្រុមTK កាហ្វេកុងចំនួន ៦នាក់ដែលជាមុខសញ្ញាយ៉ាងសកម្មដែលធ្វើសកម្មភាពក្នុងខេត្តកណ្ដាល។ ក្រុមនេះដែរត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានសហការជាមួយនគបាលខណ្ឌមានជ័យស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់នៅក្នុងខេត្តកំពតនិងខេត្តកំពង់ចាមក្រុមនេះបានធ្វើសកម្មភាព២ករណីទី១.ករណីឃាតកម្មនៅផ្លូវជាតិលេខ២ក្នុងភូមិទូលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យកាលយប់ថ្ងៃទី២៨ធ្នូឆ្នាំ២០២៤ដែលបានគប់ដុំថ្មទៅលើជនរងគ្រោះបណ្ដាលឲ្យចំក្បាលដួលបោកក្បាលស្លាប់នៅនឹងកន្លែង។ទី២. ក្រុមនេះប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសធ្វើឲ្យខូចខាតដដោយចេតនាវាយកម្ទេចម៉ូតូនៅសង្កាត់ព្រែកហូរក្រុងតាខ្មៅខេត្តកណ្ដាល។ ក្មេងទំនើងនេះមានបក្សពួកប្រមាណជាង១០ នាក់ដែលធ្វើសកម្មភាពយ៉ាងសកម្ម។ក្រុមនេះសមត្ថកិច្ចបានឃាត់ខ្លួនចំនួន៦នាក់។ក្នុងនោះមាន២នាក់ជាករណីឃាតកម្ម ម្នាក់បានប្រើដុំថ្មគប់ទៅលើជនរងគ្រោះបណ្ដាលស្លាប់និងម្នាក់ទៀតជាអ្នកជិះម៉ូតូធ្វើសកម្មភាព។ លោកវរៈសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ជុំវិញការបង្ក្រាបទប់ស្កាត់ក្មេងទំនើងនេះឯកឧត្តមជួន ណារិន្ទអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ ប្តេជ្ញាចិត្តនិងបានដាក់ចេញនូវវិធានការយ៉ាងតឹងរឹងបំផុត។ក្នុងឆ្នាំ២០២៥លោកស្នងការក៏បានដាក់ចេញនូវវិធានការដើម្បីបង្ការទប់ស្កាត់ក្មេងទំនើង១.អនុវត្តវិធានការផ្សព្វផ្សាយដល់អាណាព្យាបាលនិងតាមសាលារៀន, ២.អនុវត្តនូវជំនាញចុះរដ្ឋបាលតាមមូលដ្ឋាននិងកំណត់មុខសញ្ញា,៣ ប្រើវិធានការច្បាប់ បន្តស្រាវជ្រាវបង្ក្រាបឲ្យដល់ឫសគល់តែម្តង៕
ដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជាពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមព្រឹកថ្ងៃអង្គារ៍ទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា។ ខណៈរបបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ បានថយឥទ្ធិពល។សេចក្តីចូនដំណឹងបានបញ្ជាក់ទៀតថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥។ ១-តំបន់វាលទំនាប៖សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់ បក់មកពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម៥ ម៉ែត្រ វិនាទី។២-តំបន់ខ្ពង់រាប៖សីតុណ្ហភាពមធ្យមអប្បបរមា១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់ បក់មកពីទិសឦសាន និងបូពីមានល្បឿនមធ្យម៥,៥ម៉ែត្រ វិនាទី។៣-តំបន់មាត់សមុទ្រ៖-សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់ បក់មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម៤,៥ម៉ែត្រ/វិនាទី។-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,៥ម៉ែត្រ៕
ខេត្តព្រះសីហនុ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនសាធារណៈជនទាំងអស់មេត្តាជ្រាបថា៖កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ មានមនុស្សចំនួន ៤១នាក់ មានអាការៈរាគរូស និងក្អួតចង្អោរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ។បន្ទាប់ពីបានទទួលទាននំសាំងវិច ដែលទិញមកពីអាហារដ្ឋានមួយកន្លែង។ ករណីនេះ ត្រូវបានផ្តោតការសង្ស័យថា ជាករណីពុលអាហារ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ មន្ត្រីជំនាញនៃសាខា ក.ប.ប. ខេត្តព្រះសីហនុ បានចុះដល់ទីតាំងកើតហេតុ និងអាហារដ្ឋានមួយកន្លែង ដើម្បីប្រមូលព័ត៌មាន និងបានដកយកសំណាកគំរូ ដែលរួមមាននំសាំងវិច និងគ្រឿងផ្សំសម្រាប់ផលិតនំសាំងវិចចំនួន ១២គំរូ ដើម្បីបញ្ជូនទៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប. ធ្វើការវិភាគរកកត្តាបង្កគ្រោះនានា។ លទ្ធផលវិភាគបានបង្ហាញថា សំណាកគំរូដែលទទួលបានពីកន្លែងកើតហេតុ ត្រូវបានរកឃើញ វត្តមានបាក់តេរីប្រភេទ អ៊ីកូឡាយ(E-coli) ក្នុងបរិមាណលើស កម្រិតអនុញ្ញាត ពោលគឺចំនួនច្រើនជាង ១០០ CFU/g និងមាន វត្តមាន បាក់តេរីប្រភេទ ស្តាហ្វីឡូកូកឹសអូរៀស (Staphylococcus aureus) ក្នុងបរិមាណលើស កម្រិតសុវត្ថិភាព ពោលគឺចំនួនច្រើនជាង ១០.០០០ CFU/g។ សូមបញ្ជាក់ផងដែរថា ស្តាហ្វីឡូកូកឹសអូរៀស (Staphylococcus aureus) អាចនឹងបង្កការពុលអាហារ បន្ទាប់ពីបានទទួលទានអាហារមានផ្ទុកបាក់តេរីប្រភេទនេះ ក្នុងរយៈពេលចាប់ពី១ ទៅ៦ម៉ោង ដោយបង្ហាញចេញនូវអាការៈរោគមួយចំនួនដូចជា ក្អួតចង្អោរ ចុកពោះ និង រាគរូសជាដើម។វត្តមាននៃបាក់តេរីទាំងពីរប្រភេទខាងលើនេះបង្ហាញថា ការអនុវត្តអនាម័យក្នុងផលិតកម្ម អនាម័យ បុគ្គលិក អាចនៅមិនទាន់បានអនុវទ្តល្អប្រសើរនៅឡើយ។ ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមជាអង្គភាពទទួលបន្ទុកផ្នែកសុវត្ថិភាពម្ហូបអាហារ សូមអំពាវនាវដល់ប្រតិបត្តិករអាជីវកម្មម្ហូបអាហារទាំងអស់ ជាពិសេសបងប្អូនអ្នករៀបចំ កែច្នៃ និងផលិតម្ហូបអាហារ ត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការអនុវត្តឱ្យបានជាប្រចាំនូវគន្លឹះទាំង៥ ដែលធ្វើឱ្យម្ហូបអាហារមានសុវត្ថិភាព របស់អង្គការសុខភាពពិភពលោក (WHO) ដូចមានបង្ហាញជូនក្នុង QR Code ខាងក្រោម ដើម្បីធានាដល់សុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ ជាពិសេសដើម្បីជួយឱ្យប្រតិបត្តិករអាជីវកម្មម្ហូបអាហាររួចផុតពីការប្រឈមចំពោះមុខច្បាប់ផងដែរ៕