Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: Admin
ជនជាតិវៀតណាមប្រុសស្រីចំនួន ២៥នាក់ស្នាក់នៅខុសច្បាប់ ត្រូវបណ្ដេញចេញពីកម្ពុជាតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ព្រឹកថ្ងៃចន្ទទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានបណ្តេញជនជាតិវៀតណាមប្រុដសស្រីសរុបចំនួន ២៥នាក់ (ស្រី២នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជាដែលលួចស្នាក់នៅខុសច្បាប់បណញតេញចេញ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតខេត្តស្វាយរៀង។ ក្នុងប្រតិបត្តិការនេះ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកសន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៥នាក់នេះ (ស្រី ២នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណី លួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។ក្នុងនោះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលពីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕
ថ្ងៃនេះករណីជម្ងឺកូវីដ-១៩៖ គ្មានអ្នកឆ្លងថ្មី ,គ្មានអ្នកជាសះស្បើយហើយក៏មុនមានអ្នកជំងឺស្លាប់ដែរ
ភ្នំពេញ៖ តាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថាជាថ្មីថា គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ៣កុំ៣ការពារទាំងអស់គ្នា។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយហើយក៏គ្មានអ្នកស្លាប់ដែរ។ – ករណីឆ្លងសហគមន៍ គ្មានអ្នកឆ្លងថ្មី (អូមីក្រុង) – អ្នកដំណើរពីបរទេស គ្មាន គិតត្រឹមព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ – អ្នកឆ្លងសរុបស្មើ១៣៩,៣២៦ នាក់– អ្នកជាសះស្បើយស្មើ ១៣៦,២៧០ នាក់ – អ្នកស្លាប់ស្មើ៣,០៥៦ នាក់ កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្តមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិកត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងមកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕
សេចក្តីបំភ្លឺស្តីពីកម្រៃសេវាការអនុញ្ញាតចេញ-ចូលសម្រាប់ពលករខ្មែរ ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនសាធារណជន ជាពិសេសបងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃឱ្យបានជ្រាបថា នាពេលថ្មីៗនេះមានការផ្សព្វផ្សាយ អំពីការតំម្លើងថ្លៃកម្រៃ សេវាបោះត្រាការអនុញ្ញាតចេញ-ចូល (Re-Entry Permit) តាមច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ និងបង់កម្រៃសេវា នេះជូនភាគីកម្ពុជា។ ទាក់ទងនឹងការលើកឡើងនេះ ក្រសួងសូមបំភ្លឺថា ការយកកម្រៃសេវាបោះត្រាការអនុញ្ញាត ចេញ-ចូលនេះ ជាការកំណត់របស់ភាគីថៃ មិនមែនជាសមត្ថកិច្ចរបស់ភាគីកម្ពុជាក្នុងការកំណត់ និងទទួលសេវា នោះទេ។ ជាក់ស្តែង ក្រសួងមហាផ្ទៃនៃប្រទេសថៃបានកំណត់កម្រៃសេវាការអនុញ្ញាតចេញ-ចូលម្តង (Single Re-Entry Permit) ចំនួន ១ ០០០បាត និងសេវាការអនុញ្ញាតចេញ-ចូលច្រើនដង (Multiple Re-Entry Permit) ចំនួន ៣ ៨០០បាត សម្រាប់បង់ជូនទៅភាគីថៃ។ ក្រសួងសូមបញ្ជាក់ថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំភាគីថៃលើកលែង និងបញ្ចុះកម្រៃសេវា ពាក់ព័ន្ធនឹងចំណាយរបស់ពលករខ្មែរ ជាក់ស្តែងភាគីថៃបានបញ្ចុះកម្រៃសេវាទិដ្ឋាការប្រភេទការងារពី ២០០០បាត មក ៥០០បាត (ចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០២៧) និងលើកលែងកម្រៃ សេវាការអនុញ្ញាតចេញ-ចូល សម្រាប់បងប្អូនពលករខ្មែរវិលត្រឡប់មកស្រុកកំណើតអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំ២០២៤។ ដោយពិនិត្យឃើញថា ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ មានបងប្អូនពលករខ្មែរបានកកស្ទះក្នុងការបំពេញ បែបបទចេញ-ចូលតាមច្រកទ្វារព្រំដែនអន្តរជាតិ ភាគីថៃបានបន្ថែមកម្លាំង និងសហការជាមួយការងារអម ស្ពានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ និងមន្ត្រីពាក់ព័ន្ធរបស់ភាគីកម្ពុជា ដើម្បីសម្របសម្រួលបំពេញបែបបទឱ្យបានឆាប់រហ័សជូនបងប្អូនពលករខ្មែរយើង។ ក្នុងន័យនេះ ដើម្បីចៀសវាង ការកកស្ទះនៅច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ ក្រសួងសូមជម្រាបជូនបងប្អូនពលករខ្មែរដែលមានបំណងធ្វើ ដំណើរចេញ-ចូលប្រទេសថៃ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតចេញ-ចូលនៅការិយាល័យអន្តោប្រវេសន៍តាម បណ្តាខេត្តក្នុងប្រទេសថៃដែលបងប្អូនកំពុងស្នាក់នៅ មុនធ្វើដំណើរចេញពីប្រទេសថៃ ដើម្បីរក្សាសុពលភាព ទិដ្ឋាការការងាររបស់ខ្លួន។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជាពិសេស ពលករខ្មែរដែលកំពុងស្នាក់នៅ និង ធ្វើការនៅប្រទេសថៃ ជ្រាបជាព័ត៌មាន៕
ផឹកស្រាស្រវឹងទៅប្រដៅកូនកុំឲ្យជក់ថ្នាំញៀនត្រូវកូនខឹងទាញកាំបិតប៉័ងតោកាប់បណ្ដាលឲ្យឧពុករងរងរបួសធ្ងន់
ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់ផឹកស្រាស្រវឹងឃើញកូនប្រើប្រាស់គ្រឿងញៀនក៏បាននិយាយប្រដៅកូនកុំឲ្យធ្វើបែបនេះបន្តទៀតហើយនាំផលវិបាកដល់គ្រួសារ។ តែកូនប្រុសមិនបានស្ដាប់ការទូន្មាននោះទេ បែរជាមានកំហឹងក៏ទាញយកកាំបិតបុ័ងតោ មកកាប់ប្រហារត្រូវក្បាលឪពុកបណ្ដាលឱ្យរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើង នៅ នៅចំណុចភូមិណង់ក្រពើ ឃុំមេមត់ ស្រុកមេមត់ខេត្តត្បូងឃ្មុំកាលពីយប់ថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៤ ។ ក្រោយមកសមត្ថកិច្ចបានចុះចាប់ ជនដៃដល់ជាកូនត្រូវបានចាប់ឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកមេមត់ទាំងយប់ដើម្បីបន្តនីតិវិធី។ មន្ត្រីនគរបាលបានឲ្យដឹងថា មួយរយៈពេលនេះឪពុកបានឃើញទង្វើរបស់កូនប្រុសជក់គ្រឿងញៀន ជាញឹកញាប់ ហើយដោយខ្លាចមានបញ្ហាដល់ក្រុមគ្រួសារឪពុកបាននិយាយប្រដៅណែនាំជារឿយៗ តែកូនប្រុសមិនខ្ចីស្ដាប់។លុះនៅយប់ថ្ងៃកើតហតុឪពុក បានទិញស្រាបៀរមកផឹកអស់៥តៅ៦កំប៉ុងរាងស្រវឹងស្រឿងៗ ក៏បានណែនាំកូនកុំឲ្យជក់គ្រឿងញៀនបន្តទៀត។ តែទីបំផុតកូនប្រុសធុញទ្រាន់ហ្នឹងឪពុកនិយាយដដែលៗ ក៏ទាញយកកាំបិតបុ័ងតោ មកកាប់ប្រហារលើឪពុកឱ្យរងរបួសធ្ងន់បង្កឱ្យការភ្ញាក់ផ្អើលដល់អ្នកជិតខាង។ មន្ត្រីដដែលបានបន្តថាបន្តាប់មកប៉ុស្តិ៍នគរបាល រដ្ឋបាលមេមត់ បានទទួលព័ត៌មានពីលោកមេភូមខ្នងក្រពើ ឃុំមេមត់ ថាករណីប្រើអំពើហិង្សាក្នុងគ្រួសារមានស្ថានទម្ងន់ទោស នៅចំណុចផ្ទះរបស់ឈ្មោះ ដួង គ្រីន ភេទប្រុស ស្ថិតនៅភូមិខ្នងក្រពើ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីប្រើហិង្សាក្នុងគ្រួសារមានស្ថានទម្ងន់ទោស មួយករណីកើតឡើងបង្កឡើងដោយជនសង្ស័យឈ្មោះ ស៊ឹម សុផាត់ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិខ្នងក្រពើ ឃុំមេមត់ បានយក កាំបិតប៉័ងតោកាប់ ទៅលើជនរងគ្រោះឈ្មោះ ដួង គ្រីន ភេទប្រុស អាយុ៤១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិណង់ក្រពើ ឃុំមេមត់ ស្រុកមេមត់ (ឪពុកបង្កើត) បណ្តាលឲ្យមាន ស្នាមរបួសរយះដាច់លើក្បាលខាងក្រោយ ១ កន្លែង (ធំវែង)និងស្មាខាងក្រោយផ្នែកខាងស្តាំចំនួន០១កន្លែង ត្រូវបានក្រុមគ្រួសារយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់។ មូលហេតុដោយសារជនរងគ្រោះផឹកស្រាស្រវឹងហើយណែនាំជនសង្ស័យជា កូន កុំឲ្យជក់គ្រឿងញៀនតទៅទៀត ទើបឈ្លោះប្រកែកគ្នា ត្រូវបានជនសង្ស័យជាកូនធ្វើសកម្មភាពតែម្តង។ ពេលទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេមត់បានចុះដល់កន្លែងកើតហេតុ ហៅនាំជនសង្ស័យខាងលើ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកមេមត់តែម្តង។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនតាមបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ និងបានការអនុញ្ញាតពីលោក ឡាយ ឃាង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តត្បូងឃ្មុំ សមត្ថកិច្ចបញ្ជាក់ថា តាមរយៈការស្រាវជ្រាវឃើញថាកូនប្រុសរបស់ជនរងគ្រោះនេះបានឆ្លើយសារភាពថាខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀនមែន ហើយមិនទាន់មានឈ្មោះស្ថិតនៅក្នុងបញ្ជីខ្មៅរបស់សមត្ថកិច្ចនៅ ឡើយទេ។ រហូតមកដល់ព្រឹកថ្ងៃទី២៨ធ្នូ នេះ កូនប្រុសចិត្តអប្រិយរូបនេះត្រូវបានកម្លាំងជំនាញបំពេញបែបបទបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមច្បាប់៕
លោក សៅ សុខា ណែនាំដល់មន្រ្តីគណបក្សប្រជាចនកម្ពុជាបន្តធ្វើអំពើល្អ, អំពើត្រឹមត្រូវ, ចៀសវាងអំពើទាំងឡាយណាដែលប៉ះពាល់ដល់ប្រយោជន៍ប្រជាជន
ខេត្តស្វាយរៀង៖ លោក សៅសុខា ប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាចុះពង្រឹងមូលដ្ឋានស្រុករមាសហែកបានណែនាំដល់មន្រ្តីគណបក្សទាំងអស់បន្តធ្វើអំពើល្អ, អំពើត្រឹមត្រូវ, ចៀសវាងអំពើទាំងឡាយណាដែលប៉ះពាល់ដល់ផលប្រយោជន៍ប្រជាជន និងត្រូវបន្តខិតខំបម្រើប្រជាជន។ ពិសេសត្រូវពង្រឹងការផ្តល់សេវាសាធារណៈផ្សេងៗឱ្យបានលឿន និងប្រកបដោយគុណភាព ព្រមទាំងត្រូវយកចិត្តទុកដាក់ដោះស្រាយភាពអសកម្មនានា និងខិតខំអនុវត្តការងារមួយចំនួនន ដែលមានចរិតយុទ្ធសាស្រ្តយូរអង្វែង។ការថ្លែង បែបនេះធ្វើឡើងនាព្រឹកថ្ងៃទី២៨ខែធ្នូឆ្នាំ ២០២៤ក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្ត ការងារគណបក្សប្រចាំឆ្នាំ២០២៤ និងលើកទិសដៅភារៈកិច្ចសម្រាប់អនុវត្តប្រចាំឆ្នាំ២០២៥ ក្នុងស្រុករមាសហែក នាសាលប្រជុំទីចាត់ការគណបក្សស្រុករមាសហែក។ ក្នុងឱកាសនោះ លោក សៅ សុខា ប្រធាន ក្រុមការងារចុះមូលដ្ឋានស្រុករមាសហែកបានបន្តថា ក្រោមការ អនុវត្តកម្មវិធីនយោបាយរបស់គណបក្ស, យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ព្រមទាំងគោលនយោបាយអាទិភាពចំនួន៦ និងវិធានការគន្លឹះចំនួន៥ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។សមិទ្ធផលទាំងនេះ បានបន្តបង្កើន និងពង្រឹងជំនឿជឿជាក់របស់ប្រជាជន មកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងកាដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រមុខនៃរាជរដ្ឋាភិបាល ដែលបានបន្តពង្រឹងសន្តិភាព, ជំរុញការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងការជួយដោះស្រាយទុក្ខលំបាករបស់ប្រជាជន។លោក ក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់នៃថ្នាក់ស្រុករមាសហែក ដែលកន្លងមកបានខិតខំយកអស់កម្លាំងកាយ, ចិត្ត, ស្មារតី និងធនធានផ្ទាល់ខ្លួនហើយសម្រេចបាននូវសមិទ្ធផលការងារជាច្រើនជូនប្រជាជន នាពេល កន្លងមក។ ឈរលើមូលដ្ឋាននេះ លោក សៅ សុខា បានផ្តាំផ្ញើដល់មន្រ្តីគណបក្ស ទាំងមកពីថ្នាក់កណ្តាល និងមូលដ្ឋាន ត្រូវបន្តរួបរួមគ្នាជាកម្លាំងសរុប ក្នុងគោលដៅតែមួយ និងលើផ្លូវតែមួយ ដើម្បីបង្ហាញលទ្ធផលជាក់ស្តែងជូនប្រជាជន និងដណ្តើមសន្លឹកឆ្នោតជូនគណបក្ស ដើម្បីសម្រេចចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែតក្នុងការប្រែក្លាយ ទៅជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដោយផ្តោតលើការដ្ឋាន ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រជាជនពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃ, ប្រាក់ចំណូល ការងារ, ការប្រកបអាជីវកម្ម និងមុខរបរផ្សេងៗដោយរួមទាំងការធ្វើកសិកម្ម និងវិស័យផ្សេងទៀតក្រៅពីកសិកម្ម,ការបង្កើនគុណភាព និងប្រសិទ្ធភាពនៃសេវាសាធារណៈគ្រប់ប្រភេទ ដូចជា សេវាសន្តិសុខសណ្តាប់ធ្នាប់, សេវាយុត្តិធម៌, សេវាអប់រំ, សុខាភិបាល, រដ្ឋបាល និងសេវាពាក់ព័ន្ធអាជីវកម្ម, ធុរកិច្ច និងប្រព័ន្ធសង្គម ព្រមទាំងបន្តដោះស្រាយបញ្ហាសមធម៌ និងយុត្តិធម៌សង្គម ដើម្បីដោះស្រាយកង្វល់ និងក្តីបារម្ភរបស់ប្រជាជន សំដៅបង្កើនមូលដ្ឋាននៃជំនឿទុកចិត្តដ៏រឹងមាំ និងយូរអង្វែងរបស់ប្រជាជនមកលើការដឹកនាំរបស់គណបក្ស និងរាជរដ្ឋាភិបាល។…
្ងៃនេះស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈខេត្តកំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីរហូតដល់១៥ភាគយ។
ភ្នំពេញ៖ ក្រសួងធនធានទឹកសេចក្ដីជូនដំណឹង បានបញ្ជាក់ថា៖ សម្ពាធទាបដែលកើតនៅសមុទ្រចិនមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន និងគ្រប ដណ្តប់លើអាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤១-តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់ បក់មកពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រវិនាទី។ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ ព្រៃវែង ស្វាយរៀង កណ្តាល និងតាកែវ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០ភាគរយ។ ២-តំបន់ខ្ពង់រាប៖សីតុណ្ហភាពមធ្យមអប្បបរមា១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់ បក់មកពីទិសឦសាន និងបូពាមានល្បឿនមធ្យម៤ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០ភាគរយ។ ៣-តំបន់មាត់សមុទ្រ៖-សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់ បក់មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម៣,៥ម៉ែត្រ វិនាទី។ ខេត្តកំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១៥ភាគរយ។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,៥ម៉ែត្រ។
សិស្សស្រីសាលាប៊ែលធី អន្ដរជាតិម្នាក់ខឹងនិងម្ដាយស្ដីបន្ទោសបន្តិចបន្តួចមិនចូលរៀនគួរកុំព្យូទ័រ បានជិះម៉ូតូទោលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វា
ភ្នំពេញ ៖ យុវតីជាសិស្សសាលាប៊ែលធី អន្ដរជាតិម្នាក់ខឹងឪពុកម្ដាយស្ដីបន្ទោសបន្តិចបន្តួចថាមិនពញរមចូលរៀនគួរកុំព្យូទ័រ ក៏បានជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារបណ្ដាលអោយទឹកគួចលិចបាត់ឈឹង បង្កការភ្ញាក់ផ្អើលស្ថិតត្រង់លើស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយកាលពីម៉ោង ២រសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ចង្វា ។ យុវតីដែលលោតទឹក ឈ្មោះ រុំ ជីង ជីង អាយុ១៣ឆ្នាំ ជាសិស្សសាលាប៊ែលធី អន្ដរជាតិ រៀនថ្នាក់ទី៨ង១។យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលប្រចាំការនៅគោលគោលស្ពានជ្រោយចង្វា បានឱ្យដឹងថាមុនពេលកើតហេតុ មានពលរដ្ឋរាយការណ៍ប្រាប់ថា មានយុវតីម្នាក់ ជាសិស្សសាលាជិះម៉ូតូមកលោតទឹកនៅលើស្ពានជ្រោយចង្វារលិចបាត់ទៅហើយ ។ មន្ត្រីបានធ្វើដំណើរមកទីតាំងខាងលើក៏ឃើញតែម៉ូតូមួយគ្រឿងម៉ាក Beat ពណ៌ក្រហមពាផ្លាកលេខ ភ្នំពេញ 1KY. 7792 ស្បែកជើងមួយគូររួមទាំងកាត្តាបស្ពាយមួយផង សមត្ថកិច្ចក៏បានឆែកមើលឃើញកាត១សន្លឹក ជាកាតសិស្ស សាលាប៊ែលធី អន្ដរជាតិ ដែលមាន ឈ្មោះ រុំ ជីង ជីង រួចក៏យកម៉ូតូខាងលើទៅរក្សាទុកនៅប៉ុស្ដិ៍ននគបាលជ្រោយចង្វារជាបណ្ដោះអាសន្ន ។ បន្ទាប់ពីលឺថាមានករណីក្មេងស្រីម្នាក់ជាសិស្សសាលាបានមកលោតទឹកលើស្ពានជ្រោយចង្វា មានលោកពូម្នាក់ជាអ្នករត់កង់បីត្រូវជាអ៊ុំយុវតីខាងលើ បានមកសួរនាំនិងបានមើលកាត រួចក៏ប្រញាប់យកទូរស័ព្ទទំនាក់ទំនងទៅឳពុកម្ដាយភ្លាមក៏បានប្រាប់ថា ជីង ជីង បានលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារលិចបាត់ទៅហើយ ។ បន្ទាប់ពីទទួលដំណឹងថាកូនរបស់ខ្លួនបានលោតទឹកសម្លាប់ខ្លនពីលើស្ពានជ្រោយចង្វារ ឪពុកម្តាយក៏បានជិះកង់បីមកដល់កន្លែងកើតហេតុភ្លាម ។ ប្រភពព័ត៌មានពីឳពុកម្ដាយបានប្រាប់ឱ្យដឹងថា មុនពេលដែលកូនរបស់គាត់បានមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វារនេះ ដោយសារតែពយគគាត់ស្ដីបន្ទោសរឿងគេចសាលាមិននៅរៀនគួរ កុំព្យូទ័រ បន្ទាប់ពីមានគ្រូនៅសាលាប្រាប់ថាកូនរបស់គាត់មិនឃើញមករៀនគួរទេទើបគាត់បនទូរស័ព្ទស្ដីបន្ទោសអោយបន្តិចបន្តួច ដោយមិនគិតស្មានថាកូនរបស់គាត់មកលោតទឹកសម្លាប់ខ្លួនបែបនេះសោះ ។ ក្រោយពេលដែលមានឪពុកម្ដាយ សាច់ញាតិរបស់យុវតីបានមកដល់ហើយ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ជ្រោយចង្វារក៏បានប្រគល់ម៉ូតូយុវតីឱ្យទៅឪពុកម្ដាយវិញនិងបន្តរកសាកសពទៀត៕ សមត្ថកិច្ចពុំទាន់រកមូលហេតុឃើញនៅឡើយទេ ករណីអារ.កសម្លាប់អ្នកដឹកក្យូសលក់ ចែករំលែក៖ ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់បានបង្ហើបនាព្រឹកថ្ងៃសៅរ៍…
ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបាត់ដំបង បានដឹកនាំកម្លាំងបន្តសហការជាមួយកម្លាំងយោធាយោធភូមិភាគទី៥ និងកម្លាំងមន្ត្រីមន្ទីរអធិការកិច្ចកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤បាំនសហការចាមយផ្នេកចំនាញចុះបង្រ្កាបបទល្មើសនេសាទ នៅក្នុងតំបន់អភិរក្សអតីតឡូតិ៍នេសាទលេខ២និងកន្លេងផ្សេងទៀតស្ថិតក្នុងភូមិសាស្ត្រស្រុកឯកភ្នំខេត្តបាត់ដំបងតមបន់តន្លេសាប។ មន្ត្រីចុះងនុវត្តបានឱ្យដឹងថា៖ក្នុងប្រតិបត្តិការនោះទទួលបានលទ្ធផលបង្ក្រាបឧបករល្មើសដូចជា៖១-នៅចំណុចបឹងស្នែងក្របី ដល់ចំណុចស្វាហែល៖ដកហូតឧប្កណ៍ល្មើស-សាច់មងប្រវែង៣៥០០ម៉ែត្រ-ឡុកចាប់ត្រីចំនួន៥គ្រឿង -បង្គោលចំនួន១៧០០ដើមចាក់លែងត្រីចូលក្នុងទន្លេវិញចំនួនប្រមាណ ២៥០០គីឡូក្រាម-រឹបអូសកាណូតស្មាច់ចំនួន ១គ្រឿង យកទៅរក្សាទុកនៅទី ស្នាក់ការទន្លេសាប តំបន់ប្រតិបត្តិការសឹករងបាត់ដំបង។ ២-នៅចំណុចបឹងទម្លាក់តាមឹម-សាច់មងប្រវែង២៥០០ម៉ែត្រ-ឡុកចាប់ត្រីត្រីចំនួន៣គ្រឿង-បង្គោលចំនួន១៤០០ដើម-លែងត្រីចូលបឹងធម្មជាតិវិញចំនួនប្រមាណជាង១០០០គីឡូក្រាម។ ៣-នៅចំនុចបឹងអារឈូក៖-សាច់មងប្រវែង៧០០ម៉ែត្រ-ឡុកចាប់ត្រីចំនួន១គ្រឿង-បង្គោលចំនួន៣៥០ដើម។ សរុបរួម៖ សាច់មងប្រវែង៦៧០០ម៉ែត្រ ឡុកចំនួន៩គ្រឿងបង្គោលចំនួន៣៤៥០ដើម លែងត្រីប្រមាណណ៣៨០០ គីឡូក្រាម និងកាណូតស្មាច់ចំនួន ១គ្រឿង។ដោយឡែកចំពោះវត្ថុតាងខាងលើមួយចំនួន ត្រូវក្រុមការងារសម្រេចកាប់និងដុតបំផ្លាញចោលនៅនឹងកន្លែង) ដោយឡែកមុខសញ្ញាប្រព្រឹត្តិល្មើសសបានរត់បាត់អស់មុនសមត្ថចុះដល់មត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវចាប់ខ្លួន ដើម្បីចាត់ការតាមច្បាប់៕
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា។ ខណៈខេត្តកំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីរហូតដល់១៥ភាគរយ នៅថ្ងៃនេះ។ សេចក្តីចូនដំណឹងបានបញ្ជាក់ថា សម្ពាធទាបដែលកើតនៅសមុទ្រចិនមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាននិងគ្របដណ្តប់លើអាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ១-តំបន់វាលទំនាប៖សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់ បក់មកពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រវិនាទី។ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ ព្រៃវែង ស្វាយរៀង កណ្តាល និងតាកែវ អាចមានភ្លៀងធ្លាក់គ្រប ដណ្តប់លើផ្ទៃដី១០%។ ២-តំបន់ខ្ពង់រាប៖សីតុណ្ហភាពមធ្យមអប្បបរមា១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់ បក់មកពីទិសឦសាន និងបូពីមានល្បឿនមធ្យម៤ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០ភាគរយ។ ៣-តំបន់មាត់សមុទ្រ៖-សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់ បក់មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម៣,៥ម៉ែត្រ វិនាទី។ ខេត្តកំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១៥ភាគរយ។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,៥ម៉ែត្រ៕
ក្រសួងមហាផ្ទៃចេញសេចក្តីណែនាំ១១ចំណុច ស្តីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់សង្គម សម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ
ភ្នំពេញ៖ជាច្រើនទសវត្សរ៍មកនេះ នគរបាលជាតិកម្ពុជា បានខិតខំបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋយ៉ាងសកម្មក្លៀវក្លា ស្របតាមច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល គ្រប់នីតិកាល ដើម្បីធានាថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយបានផ្តល់ ឬផ្សព្វផ្សាយព័ត៌មាន យ៉ាងសកម្មជូនសាធារណជន។ បេសកកម្មជាប្រវត្តិសាស្ត្រនេះ បានរួមចំណែកពង្រឹងសុខសន្តិភាព និង ស្ថិរភាពនយោបាយ បម្រើឱ្យវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ព្រមទាំងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។ ដើម្បីឱ្យបេសកកម្មនេះកាន់តែមានប្រសិទ្ធភាព និងសង្គមជាតិភាពតាមគន្លងច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងដើម្បី ពង្រឹងបន្ថែមទៀតនូវក្រមសីលធម៌ វិជ្ជាជីវៈនៃការផ្តល់ ឬផ្សព្វផ្សាយព័ត៌មាន នីតិវិធីនៃការស៊ើបអង្កេតព្រមទាំងសិទ្ធិបុគ្គល ក្រសួងមហាផ្ទៃសម្រេចដាក់ចេញសេចក្តីណែនាំ ស្តីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់សង្គមសម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃដែលមានខ្លឹមសារដូចខាងក្រោម៖ ១- សេចក្តីណែនាំនេះ ជាវិធានសម្រាប់មន្ត្រីមានសមត្ថកិច្ច រួមមាន អាជ្ញាធរដែនដី មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិកម្ពុជា មន្ត្រីពន្ធនាគារក្របខ័ណ្ឌក្រសួងមហាផ្ទៃ ក្នុងការផ្តល់ ឬផ្សព្វផ្សាយ ព័ត៌មានជាសាធារណៈឱ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវវិជ្ជាជីវៈស្របតាមគោលការណ៍ច្បាប់។ ២- សេចក្តីណែនាំនេះ មានវិសាលភាពអនុវត្តចំពោះមន្ត្រីមានសមត្ថកិច្ចលើការងារផ្តល់ ឬផ្សព្វផ្សាយ ព័ត៌មានជាសាធារណៈទាក់ទងនឹងកិច្ចប្រតិបត្តិការការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម និងព័ត៌មាន ផ្ទៃក្នុងរបស់អង្គភាព។ ៣- មុនពេលក្នុងពេល និងក្រោយពេលប្រតិបត្តិការ មន្ត្រីមានសមត្ថកិច្ចត្រូវរក្សាការសម្ងាត់វិជ្ជាជីវៈមិនត្រូវផ្តល់ឬផ្សព្វផ្សាយព័ត៌មានទៅបុគ្គលគ្មានភារកិច្ចសាធារណជន ឬនិងភ្នាក់ងារព័ត៌មានឡើយ។ ៤- មន្ត្រីមានសមត្ថកិច្ច ត្រូវអនុវត្តវិធានការជំនាញ និងហាមឃាត់បុគ្គលគ្មានភារកិច្ចសាធារណជន និង ភ្នាក់ងារព័ត៌មានផ្សេងៗដែលនាំឱ្យប៉ះពាល់ដល់សមត្ថកិច្ចជំនាញដំណើរការនីតិវិធីនិងសិទ្ធិបុគ្គល។ ៥- ក្នុងពេលប្រតិបត្តិការមន្ត្រីមានសមត្ថកិច្ចមិនអនុញ្ញាតឱ្យថតរូបភាព វីដេអូសំឡេងនិងផ្តល់ ឬ ផ្សព្វផ្សាយសកម្មភាពប្រតិបត្តិការជាដាច់ខា។ត ទោះតាមទម្រង់ណាក៏ដោយ។ ប្រធានអង្គភាព ឬ ប្រធានក្រុមប្រតិបត្តិការ ត្រូវចាត់តាំងមន្ត្រីសម្រាប់ថតសកម្មភាពទុកបម្រើការងារជំនាញ។ មន្ត្រីដែល ទទួលបានការចាត់តាំង ត្រូវអនុវត្តតាមចំណុច២ចំណុច៣ និងចំណុច៤ ដោយមិនត្រូវប្រើប្រាស់ រូបភាព វីដេអូឡេងព័ត៌មានក្នុងកិច្ចប្រតិបត្តិការនិង/ឬការនាំជនសង្ស័យទៅធ្វើត្រាប់សកម្មភាពល្មើសនៅកន្លែងកើតហេតុខុសគោលការណ៍អនុញ្ញាតពីប្រធានអង្គភាពឬប្រធានក្រុមប្រតិបត្តិការជាដាច់ខាត។ ៦- មន្ត្រីមានសមត្ថកិច្ច ត្រូវបំពេញការងារជំនាញយ៉ាងរួសរាន់បំផុត។បញ្ជូនជនដែលត្រូវបានឃាត់ ចាប់ខ្លួនឬនាំខ្លួនទៅកាន់ការិយាល័យ ឬអង្គភាពមានសមត្ថកិច្ច ដោយមិនត្រូវទុកពេលថតរូបភាព សំឡើង វីដេអូផ្តល់ ឬផ្សព្វផ្សាយព័ត៌មានឡើយដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។ ៧- រាល់រូបភាពវីដេអូឬសំឡេង អំពីសកម្មភាពបំពេញការងារជំនាញនៅការិយាល័យ ឬអង្គភាព និង សកម្មភាពចន្លោះនីតិវិធីតុលាការ និងពន្ធនាគារ គឺសម្រាប់តែបម្រើការងារជំនាញ…