Author: Admin

ខេត្តកំពង់ចាម៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបង្ក្រាបក្មេងទំនើងដែលជិះម៉ូតូប្រើប្រាស់បំពង់ស៊ីម៉ាំងម៉ូតូកែច្នៃបំពងសំឡេងឮខ្លាំងៗជច្រើននាក់យកអនុវត្តតាមច្បាប់ុការបង្ក្រាបនៅម្តុំរង្វង់មូលត្រើង ស្ថិតក្នុងភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាមកាលពីថ្ងៃទី២៦ខែធ្នូឆ្នាំ ២០២៤។ មន្ត្រីអាវុធហត្ថខេត្តបានឱ្យដឹងថា មុនបង្ក្រាប កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សៀម បានចុះល្បាតក្នុងភូមិសាស្ត្រស្រុកកំពង់សៀម។ ពេលនោះបានឃើញក្មេងទំនើងម្នាក់កំពុងប្រព្រឹត្តសកម្មភាពជិះម៉ូត១គ្រឿង ម៉ាក Suzuki riders ពណ៌សលាយខ្មៅ គ្មានផ្លាកលេខ ជិះម្នាក់ឯងដោយប្រើប្រាស់បំពង់ស៉ីម៉ាំងកែច្នៃខុសបច្ចេកទេសបំពងសំឡេងរោទិ៍លាន់រំពង ធ្វើឱ្យមានការរំខានដល់ប្រជាពលរដ្ឋនៅក្នុងភូមិ ។ មន្ត្រីដដែលបានបន្តថា ភ្លាមនោះកម្លាំងសមត្ថកិច្ចបានហៅឱ្យឈប់ដើម្បីសាកសួរ ហើយជាលទ្ធផល អ្នកបើកបរម៉ូតូម្នាក់នេះឈ្មោះ សុខុម ករុណាពេជ្រ អាយុ១៦ឆ្នាំ មុខរបរជាងឡាន រស់នៅភូមិក្រសាំងពុល ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងម៉ូតូ១គ្រឿងខាងលើ សមត្ថកិច្ចបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីអនុវត្តតាមនីតិវីធី៕

Read More

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ថត់មួយដោយស្ត្រីម្នាក់បានបើករថយន្តបុកម៉ូតូ១គ្រឿងបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់តែមិនព្រមឈប់ដោះស្រាយទេក៏បានព្យាយាមបើករត់ទៅបុករះរបាំងថ្មចែកទ្រូងផ្លូវខូចខាតជាច្រើនកង់ រួចបន្តទៅបុកដើមឈើយ់ាងធំមួយទើបទៅមុខលែងរួចរថយន្តរងការខូចខ្ទេចមួយកំណាត់មុខ ។  ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវ៣១០ខណ្ឌបឹងកេងកងនៅផ្លូវជាតិលេខ២សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញកាលពីម៉ោង៣ទៀបភ្លឺថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២៤។ សាក្សីបានឲ្យដឹងថា មុនកើតហេតុ គេបានឃើញនារីរូបស្រស់ម្នាក់បើកបររថយន្តម៉ាក តូយូ៉តាព្រូស ពណ៌ទឹកប្រាក់ផ្លាកលេខ ភ្នំពេញ 2BR-0776 ដោយរថយន្តខាងលើបានបង្កគ្រោះថ្នាក់ចរាចរណ៍ស្ថិតនៅតាមបណ្ដោយផ្លូវ ៣១០ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ដោយបើកបុកម៉ូតូ១គ្រឿង ម៉ាកស្កូពី ពណ៌សផ្លាកលេខភ្នំពេញ1IU-3923 បណ្តាលឱ្យបុរសម្ចាស់ម៉ូតូរងរបួសធ្ងន់ រួចបើករថយន្តរត់ដើម្បីគេចខ្លួនថែមទៀតបន្តបុកថ្មចែកផ្លូវនិងហួសបុកដើមឈើនៅជិតនោះតែម្តង។ ក្រោយកើតហេតុការណ៍ប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាននិងហៅរថយន្តសាមុយមកដឹកបុរសរងគ្រោះយកទៅសង្គមន្ទីពេទ្យភ្លាមៗ។ចំណែករថយន្តខាងលើបើករត់គេចចេញពីកន្លែងកើតហេតុឆ្ពោះទៅកាន់ផ្លូវជាតិលេខ២ ដោយមានប្រជាពលរដ្ឋនាំគ្នាដេញតាមឃាត់ពីក្រោយ។ លុះទៅដល់ទល់មុខវត្តចាក់អង្រែក្រោម រថយន្តបង្បានរេចង្កូតទៅបុករះរបាំងថ្មចែកទផ្លូវបង្កការខូចខាតអស់ចំនួន៣កង់ ព្រមទាំងដួលរនាំងដែកកាត់ទ្រុងផ្លូវជាច្រើនផ្ទាំង បន្ទាប់មកក៏រេទៅស្តាំ បុកដើមឈើនៅទល់មុខផ្ទះប្រជាពលរដ្ឋពេញទំហឹងទើបរថយន្តខ្ទេចមួយកំណាត់មុខទៅមុខលែងរួច។ភ្លាមនោះប្រជាពលរដ្ឋបានទាក់ទងទៅកាន់សមត្ថកិច្ចមូលដ្ឋាន ទើបសមត្ថកិច្ចចុះមកឃាត់ខ្លួននារីម្ចាស់រថយន្តយកទៅសាកសួរសួនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម ។ ចំណែករថយន្តបង្កបានរងការខូចខាតខ្ទេចមួយកំណាត់ខាងមុខ។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយពេលក្រោយ៕

Read More

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​និង​ឧតុនិយម​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៧ ខែធ្នូនេះ​ ។ខណៈ​សម្ពាធទាបដែលកើតនៅសមុទ្រចិនមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន និងគ្រប ដណ្តប់លើអាងទន្លេមេគង្គនៃកម្ពុជា និងឈូងសមុទ្រថៃ។សេចក្តីចូនដំណឹងបានបានបញ្ជាក់ទៀតថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ១-តំបន់វាលទំនាប៖សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់បក់មកពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម៣ ម៉ែត្រវិនាទី។ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល និងតាកែវ អាចមាន ភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០ផាគរយ-តំបន់ខ្ពង់រាប៖សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់មកពីទិសឦសាន និងបូព៌ាមានល្បឿនមធ្យម៤ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ក្រចេះ តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែកអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០%-តំបន់មាត់សមុទ្រ៖-សីតុណ្ហភាពមធ្យមអប្បបរមា២០°Cនិងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់ បក់មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម៣,៥ម៉ែត្រ វិនាទី។ ខេត្តកំពតកែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១៥ភាគរយ។-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,៧៥ម៉ែត្រ៕

Read More

ក្រចេះកាលពីល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ មានករណីក្រុមក្មេងទំនើងដេញកាបគ្នាបណញតាលឱ្យស្លាប់ម្នាក់។អំពើដ៏សាហាវនេះបានកើតោះងនៅត្រង់ផ្លូវលំ ស្ថិតក្នុងភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ដែលបង្កឡើងដោយជនសង្ស័យចំនួន២នាក់មាន ឈ្មោះ ឌួង ឡង់ឌី (ហៅភួង) ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះ សឿន មិថុនា (ហៅខ្មៅ) ភេទប្រុស អាយុ១៨ ឆ្នាំ បានជិះម៉ូតូ១គ្រឿង ម៉ាកវ៉េវឆ្លាម ពណ៌នខ្មៅ ស្ទាក់កាប់ទៅលើជនរងគ្រោះឈ្មោះ ឃឿន អឿន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ពេលកំពុងជិះម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ បណ្តាលឲ្យស្លាប់ភ្លាម។នៅកន្លែងកើតហេតុ។ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យទាំង០២នាក់បានរត់គេចខ្លួន ដោយបន្សល់ទុកវត្ថុតាងរួមមាន ដាវចំនួន១, កាំបិតផ្គាក់១និងដំបងឈើចំនួន១។ក្រោយពីមានហេតុការណ៍កើតឡើង។ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញនិងស្នងការដ្ឋាននគរបាលខេត្តក្រចេះសហការចាមួយនគរបាលខេត្តមណ្ឌលគិរីក៏ស្រាវជ្រាវយ៉ាងយកចិត្តទុក ដាក់រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសខាងលើ។ មកដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤កម្លាំងជំនាញបានបន្តដឹកនាំសហការឈានដល់ការចាប់ខ្លួនបានជនសង្ស័យចំនួន២នាក់ នៅភូមិខ្មុំម ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី រួមមាន៖*ទី១៖ ឈ្មោះ ឌួង ឡង់ឌី (ហៅភួង) ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្រែថ្មី ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ*ទី២៖ ឈ្មោះ សឿន មិថុនា (ហៅខ្មៅ) ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្រែថ្មី ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ តាមចម្លើយរបស់ជនសង្ស័យទាំង០២នាក់ខាងលើ បានឆ្លើយសារភាពថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៦៖១០នាទី ពួកខ្លួនពិតជាបានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះ ឈ្មោះ ឃឿន អឿន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ប្រាកដមែន។ មូលហេតុដោយសារតែកន្លងមកជនរងគ្រោះបានធ្វើសកម្មភាពកាប់មកលើពួកខ្លួន ទើបពួកខ្លួនមានការគុំគួន…

Read More

ខេត្ត​កោះកុង​៖កាល​ពីល្ងាចថ្ងៃទី២៥ធ្នូឆ្នាំ២០២៤ «អាកាសយានដ្ឋានអន្តរជាតិតារាសាគរ» បានរៀបចំពិធីក្រុងពាលី ត្រៀមស្វាគមន៍ «ការហោះហើរក្នុងស្រុកលើកដំបូង»ជាលក្ណៈ(Charter/ជើងហោះហើរជួល) ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ខាងមុខ នេះ។ពិធីក្រុមពាលីនេះរៀបចំឡើងក្រោមអធិបតីភាពលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលលោក លី ម៉ុងឈិន (Li Meng chen) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Coastal Airport Investment Co.,LTD។ គួរបញ្ជាក់ថា អាកាសយានដ្ឋានតារាសាគរ ដំណាក់កាលទី១ អភិវឌ្ឍន៍លើផ្ទៃដី២១៨ហិកតា និង មានដីបម្រុងសម្រាប់ការអភិវឌ្ឍបន្តចំនួន១ពាន់ហិកតា។ ដោយចំណាយថវិកាប្រមាណ២០០លានដុល្លារ (ពីរយលានដុល្លារ)។គេរំពឹងថា ពេលដំណើរការពេញលេញ នឹងទទួលបានអ្នកដំណើរ៧លាននាក់ នជាមយយមុខទំនិញ១ម៉ឺនតោន ក្នុង១ឆ្នាំ និង បន្តកើនអ្នកដំណើរដល់២០លាននាក់ និង ទំនិញ៦ម៉ឺនតោន ក្នុង១ឆ្នាំចាប់ពីឆ្នាំ២០៣០-២០៥០។ ការចាប់ផ្តើមស្វាគមន៍ជើងហោះហើរជួល ឆាតទើរ  (Charter/ជើងហោះហើរជួលក្រៅកម្មវិធីហោះហើរ) សាកល្បងក្នុងស្រុកក្នុងជំហានដំបូងរបស់ខ្លួននៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នេះ រវាងរាជធានីភ្នំពេញ+កោះកុង (តារាសាគរ) ដែលជាការចាប់ផ្តើមនៃការធ្វើដំណើរតាមផ្លូវអាកាសដំបូងនៅតំបន់ឆ្នេរនៃខេត្តកោះកុងដំបូងគេនៃកម្ពុជា ដែលនឹងចូលរួមចំណែកដល់ការជំរុញយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និង ឧស្សាហកម្មនៃខេត្តកោះកុង ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូល៕

Read More

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ នឹងមានការរៀបចំប្រារព្ធ“ទិវាសន្តិភាពនៅកម្ពុជា”នៅវិមានឈ្នះឈ្នះ វេលាម៉ោង០៧: ៣០នាទី និងព្រឹត្តិការណ៍បាល់ទាត់មិត្តភាព នៅពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង ១៤:០០នាទី ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារាជធា នីភ្នំពេញ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ ដើម្បីឱ្យព្រឹត្តិការណ៍ខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្នជុំវិញទីតាំងប្រារព្ធពិ ដោយមិនអនុញ្ញាតឱ្យយានយន្តធុនធ្ងន់គ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៥:០០នាទីពញព្រឹករហូតដល់បញ្ចប់កម្មវិធី។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់មហាវិថីខាងលើមេត្តាជ្រាប និង ស្នើសុំយោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាម កាលបរិច្ឆេទដូចបាន ជម្រាបជូនខាងលើដោយក្ដីអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យចរាចរជាធម្មតាវិញ។ ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌជ្រោយចង្វារ រដ្ឋបាលខណ្ឌព្រែកព្នៅ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

Read More

ភ្នំពេញ ៖ លោកនេត្រ ភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ការលើកទឹកចិត្តរបស់លោក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើឡើង ក្នុងឱកាសអញ្ជើញជាអធិបតី នៃកិច្ចប្រជុំលទ្ធផលកិច្ចសហការការងាររវាងក្រសួងព័ត៌មាន និងសមាគមអ្នកសារព័ត៌មាន នៅកម្ពុជា ដែលបានអនុវត្តក្នុងឆ្នាំ២០២៤ កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នៅសាលប្រជុំព្រះវិហារ។ លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសំដែងមោទនភាពដោយបានស្តាប់នូវមតិយោបល់របស់ មន្ត្រី និងបងប្អូនប្រជាពលរដ្ឋដែលនិយាយថា ក្នុងរយៈពេលចុងក្រោយនេះ អ្នកសារព័ត៌មាន អនឡាញ ដែលផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម ហាក់ដូចជាមានសណ្តាប់ធ្នាប់ល្អបន្តិច។ ទោះបីមិនទាន់លល្ងល្អឥតខ្ចោះក៏ដោយ។ តែនេះក៏ជាការបង្ហាញនូវភាពជោគជ័យរបស់សមាគមអ្នកសារព័ត៌មាន និងក្រសួងព័ត៌មាន ដែលតែងតែជួបប្រជុំគ្នា ៣ខែម្តង ដើម្បីរួមគ្នាធ្វើយ៉ាងណាឱ្យវិស័យសារព័ត៌មាន និងអ្នកព័ត៌មាន មានគុណតម្លៃ និងសេចក្តីថ្លៃថ្នូរ ។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការដែលសារព័ត៌មានកាន់តែមានសណ្តាប់ធ្នាប់ល្អ ដោយសារអ្នកសារព័ត៌មានជាច្រើន ពិសេសអ្នក សារព័ត៌មានអនឡាញ បានទទួលការបណ្តុះបណ្តាលពង្រឹងវិជ្ជាជិវៈជាបន្តបន្ទាប់ពីក្រសួងព័ត៌មាន និងបណ្តាសមាគមសារព័ត៌មាននានា ដែលតែងតែបានបើកវគ្គបណ្តុះបណ្តាលផ្តល់ការយល់ដឹងបន្ថែមទៀតអំពីច្បាប់ និងក្រមសីលធម៍វិជ្ជាជីវៈសារព័ត៌មាន។ចុងក្រោយនេះបាន រួមគ្នាធ្វើ “ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន “ មួយដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៍វិជ្ជាជីវៈ ដែលទាំងអស់គ្នាជាអ្នកសារព័ត៌មាន បានតម្កល់ជាផលប្រយោជន៍រួមមួយសម្រាប់អនុវត្តន៍ជាមូលដ្ឋានតែមួយ ។ ឆ្លៀតក្នុងឱកាសនេះដែរ លោក រដ្ឋមន្ត្រី បានលើកឡោះងពីការព្រួយបារម្មណ៍ដោយសារ ក្នុងពេលបច្ចុប្បន្ននេះកំណើនអ្នកសារព័ត៌មានអនឡាញមានការកើនឡើងច្រើន ហើយកំណើនច្រើនរបស់អ្នកសារព័ត៌មាន មិនបានឆ្លងកាត់ការបណ្តុះបណ្តាលពង្រឹងវិជ្ជាជីវៈក្រមសីលធម៌សារព័ត៌ឱ្យបានត្រឹមត្រូវនៅឡើយទេ ។ កំណើនកើនឡើងរបស់អ្នកសារព័ត៌មានអនឡាញដែលមិន បានឆ្លងកាត់សាលាបណ្តុះបណ្តាល ដែលនាំអោយមានការប្រឈមមុខជាមួយការអនុវត្តនូវវិជ្ជាជីវៈរបស់គាត់ ។ ដូច្នេះលោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកទឹកចិត្ត ដល់សមាគមសារព័ត៌មានទាំងអស់ បន្តធ្វើការបណ្តុះបណ្តាលពង្រឹងវិជ្ជាជីវៈ ដល់អ្នកសារព័ត៌មានឱ្យបានកាន់តែច្រើនបន្ថែមទៀត ហើយក្រសួងព័ត៌មាន ផ្តល់លើការគាំទ្រ កិច្ចសហការ និងផ្តល់ទីតាំងសាលប្រជុំនៅក្នុងក្រសួងព័ត៌មាន សម្រាប់សមាគមសារព័ត៌មានរៀបចំ វគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃ ដើម្បីពង្រឹងសមត្ថភាព និងការពារសុវត្តិភាព ដល់អ្នកសារព័ត៌មាន ដែលអនុវត្ត៍ការងារប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈត្រឹមត្រូវ។ លោក សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការងារសមាគមអ្នកសារព័ត៌មាននៅកម្ពុជា បានជម្រាបជូន ពីលទ្ធផលការងារដែលសម្រេចអនុវត្តបាននៅឆ្នាំ២០២៤រួមមាន៖ បានណែនាំ និងសម្របសម្រួលផ្តល់យោបល់ដល់សមាគមក្នុងការរៀបចំកម្មវិធី និងចូលរួមវគ្គបណ្តុះបណ្តាលនានាទាំងក្នុងកំរិតក្រសួង ស្ថាប័នរដ្ឋ អង្គការសមាគម…

Read More

ខេត្តស្វាយរៀង៖ ចោរមួយក្រុម អាចមានគ្នាប្រមាណ៤ទៅ៥នាក់ បានលួចគាស់ចូលបន្ទប់ជួលមួយកន្លែង និងបានលួចយកម៉ូតូ អស់ចំនួន៤គ្រឿង បង្កការភ្ញាក់ផ្អើលម្ចាស់ម៉ូតូបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចមូលដ្ឋាន។ សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវករណីនេះនៅក្រុងបាវិត។នគរបាលជំនាញក្រុងបាវិត បានអោយដឹងនាព្រឹកថ្ងៃទី២៤ខែធ្នូឆ្នាំ២០២៤ថា ពិតជាមានករណីចោលួចម៉ូតូពិតមែន។ដោយនៅព្រឹកថ្ងែទី២១ខែធ្នូ ឆ្នាំ២០២៤ប៉ុស្តិ៍នគរបាលរដ្ឋាលបាវិតបានទទួលពាបណ្ដឹងមួយច្បាប់ពី ឈ្មោះហ៊ុនគឹមសានភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែ មានមុខរបរ បុគ្គលិក កាសុីណូមានទីលំនៅភូមិអង់ជើង ឃុំតាមុឺនស្រុកថ្មគោលខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀង ។ ក្នុងន័យបានឱ្យដឹងថាកាលពីម៉ោងជាង១នឹទាបភ្លឺចូលថ្ងៃទី២១ខែធ្នូឆ្នាំ២០២៤ មាន ជនសង្ស័យមិនស្គាល់ អត្តសញ្ញាណមួយក្រុម មានគ្នាប្រមាណ៤ទៅ៥នាក់បានចូលទៅលួចយកម៉ូតូចំនួន៤គ្រឿងនៅចំណុចបន្ទប់ជួលមួយកន្លែងផ្លូវព្រៃយាយស្ថិតនៅភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។ ម៉ូតូដែលបានបាត់មាន៖១.ម៉ាកហុងដាឌ្រីម ស៊េរី២០២៤ផ្លាកលេខបាត់ដំបង.1. AW.4270.មាន.G.P.S.។២ម៉ូតូម៉ាក ហុងដាឌ្រីមផ្លាកលេខកំពង់ធំ1.P.4543។ម៉ូតូ ម៉ាកហុងដាឌ្រីមផ្លាកលេខ.ភ.ព.i.J.4133និងទីម៉ូតូ ម៉ាកហុងដាឌ្រីមផ្លាកលេខ1. J.L4739.។ក្រោយពីបានទទួលបណ្ដឹងរួចសមត្តកិច្ច មូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ហើយក៏បានបើកការស៊ើបអង្កេតធ្វើកាស្រាវជ្រាវកំណត់រកមុខសញ្ញាដើម្បីចាប់ចនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លច្បាប់៕ Add New Post ‹ RSC News — WordPress

Read More

ខេត្តស្វាយរៀង ៖ប្រជាពលរដ្ឋបានប្រទះឃើញស្ត្រីម្នាក់ត្រូវគេស្កាល់ជាជនពិការហើយ គរនិងថ្លង់ ត្រូវបានគេប្រទះឃើញស្លាប់ក្នុងទឹកប្រឡាយបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងអ្នកភូមិព្រមទាំងរាយកាណ៍ទៅសមត្ថកិច្ច មកពិនិត្យ សមត្ធកិច្ចបានដាក់ការសង្ស័យជាករណីឃាតកម្ម។ហេតុការនេះនៅស្រុកស្វាយទាប។ហេតុការណ៍ខាងលើនេះបងកការភ្ញាក់ផ្អើលនៅប្រឡាយទឹកមួយក្នុងចំការប្រេងខ្យល់ខាងក្រោយផ្ទះអ្នកស្រុកប្រមាណជាង១០០ម៉ែត្រស្ថិត​ក្នុង​ភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀងកាលពីព្រឹកថ្ងៃទី២៣ ធ្នូ ឆ្នាំ២០២៤ ។ បើតាមសមត្ថកិច្ចបានឲ្យដឹងថាស្ត្រីដែលស្លាប់ឈ្មោះ ឡុង រតនា ហៅធុងសាំង  អាយុ២៧ឆ្នាំ ​ជាមនុស្សគរតែអាចស្តាប់ឮ និងចេះសរសេរអក្សរមុខរបរកម្មករោងចក្រទីលំនៅភូមិកើតហេតុខាងលើ ។តាម​ប្រភពដដេលបានបន្តថាសង្ស័យ​មានគេ​ហៅនាងឲ្យទៅជួប​នៅក្នុងចំការប្រេងខ្យល់ក្រោយភូមិ ហើយក៏វាយសម្លាប់រួចយកសពទៅទម្លាក់ចោលក្នុងទឹកប្រឡាយគួរឲ្យរន្ធត់។ ប្រភពបន្តថា លុះព្រឹកឡើងអ្នកភូមិធ្វើដំណើរតាមផ្លូវភ្លឺប្រឡាយក៏ប្រទះឃើញសាកសពនាងរងគ្រោះអណ្តែតក្នុងទឹកប្រឡាយក៏មានការឆោឡោ ប្តឹងសមត្ថកិច្ចឲ្យមកពិនិត្យនិងអន្តរាគមន៍ក្នុងករណីនេះ៕។ពាក់ព័ន្ធករណីនេះដែរ លោក សោមសារ៉ន អធិការនគរបាលស្រុកស្វាយទាប បានអោយដឹងនាព្រឹកថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២៤ថា ពិតជាមានករណីស្រ្តីម្នាក់ស្លាប់ក្នុងទឹកប្រឡាយពិតមែន ខណៈសមត្ថកិច្ចមិនទាន់ សន្និដ្ឋានថាជាករណីឃាតកម្មនៅឡើយដោយសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវ៕បន្តទៀត៕

Read More