Author: Admin

ខេត្តព្រះសីហនុ ៖ រថយន្តមួយគ្រឿងកំពុងបើកបរតាមផ្លូវត្រូវភ្លើងឆេះអស់ដោយគ្មាននរណានរណាជួយបានឡើយ។មិនមកពីមូលហេតុអ្វីស្រាប់តែត្រូវភហេតុការណ៍នេះបានកើតឡឡើងបង្កឱ្យមានការភ្ញាក់ផ្អើលឡើង នៅម្តុំតំបន់សេដ្ឋកិច្ចពិសេស ភូមិពូធឿង ឃុំ បិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីម៉ោងជាង១០យប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤។ សមត្ថកិច្ចបានឱ្យដឹងថារថយន្តដែលត្រូវអគ្គិភ័យឆាបឆេះនេះម៉ាកម៉ាសស្តា ពណ៌សផ្លាកស្លាកលេខ ភ្នំពេញ 2BE-5366 ត្រូវភ្លើងឆេះអស់ទាំងស្រុង។ប្រភពព័ត៌មានបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកំពុងបើកបរ ស្រាប់តែភ្លើងឆាបឆេះមានផ្សែងយ៉ាងខ្មួខ្មា្ញញ់តែម្តង។ ភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋទំនាក់ទំនងទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍បាញ់ទឹក។ បន្ទាប់ពីកើតហេតុម្ចាស់រថយន្តបានគេចខ្លួនបាត់ ហើយក្រោយពន្លត់ភ្លើងរលត់ សមត្ថកិច្ចបានស្ទូចយករថយន្តនេះទៅរក្សាទុកដើម្បីស្រាវជ្រាវបន្ត៕

Read More

ភ្នំពេញ ៖ ការប្រកាសរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីថ្ងៃទី៨ខែតុលា ឆ្នាំ២០២៤កន្លងទៅ។ខណៈ មានការផ្សព្វផ្សាយព័ត៌មានមួយចំនួននៅលើបណ្ដាញសង្គមថា៖ក្រសួងអប់រំ បានដាក់បញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សា ដែលធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ និងបង្ករអស្ថិរភាពនៅក្នុងសង្គមនោះ ។។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋថា«សូមកុំភ័យព្រួយថា រាជរដ្ឋាភិបាល និងក្រសួងអប់រំលក់ភាសាជាតិ និងយកភាសាផ្សេងមកដាក់បញ្ចូលនោះ គឺគ្មានទេ»។សម្តេចធិបតីបានអះអាថា ដរាបណាគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស ភាសាខ្មែរ គឺជាភាសាជាតិតែមួយគត់របស់កម្ពុជា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ទិសដៅពង្រឹងការបណ្ដុះបណ្ដាលចាប់ពីសាលាបឋមសិក្សា ដើម្បីពង្រឹងមូលដ្ឋានភាសាខ្មែរឱ្យកាន់តែរឹងមាំ។ទន្ទឹមនឹងនេះ សម្តេចធិបតីបានបញ្ជាក់ថា រាជារដ្ឋាភិបាលបាន នឹងកំពុង ជំរុញថែរក្សា និងអភិរក្សអក្សខ្មែរ និងបង្កើនទៅក្នុងប្រព័ន្ធឌីជីថល ដើម្បីរុញឱ្យភាសាខ្មែរកាន់តែទាន់សម័យ និងមានការប្រើប្រាស់កាន់តែច្រើន។ ក្នុងឱកាសនេះសម្តេចបវរធិបតីបានលើកទឹកចិត្ដឱ្យឪពុកម្ដាយទិញសៀវភៅឱ្យកូនៗអានឱ្យបានច្រើន ដើម្បីធ្វើឱ្យសិស្សបង្កើនចំណេះដឹង និងស្រលាញ់ការសិក្សា។ ម្យ៉ាងវិញទៀត ការអានសៀវភៅ នាំឱ្យកាត់បន្ថយគម្លាតពីការកាន់ទូរសព្ទ,ថេបប្លេតឬគ្រឿងអេឡិចត្រូនិកនានា។ សម្ដេចបវរធិបតី បានថ្លែងថា សម្ដេច សប្បាយចិត្តពេលឃើញមានការរៀបចំសំណេរភាសាខ្មែរនៅមុខ ប្រាសាទអង្គរវត្ត មានការរៀបចំតាំងពិពណ៌សៀវភៅ ដោយមានការចូលរួមយ៉ាងកុះករ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋគ្រប់វ័យ។ សម្ដេច បានបន្តថា សម្ដេច បានឃើញ ឪពុកម្ដាយនាំកូនៗទៅទិញសៀវភៅ សម្ដេចសូមលើកទឹកចិត្តឱ្យរៀបចំបែបនេះកាន់តែច្រើន។ សម្ដេចមានប្រសាសន៍បន្តថា កាលពី១០ទៅ២០ឆ្នាំមុន សៀវភៅយើងមិនសូវមានទេ សូម្បីតែសៀវភៅបកប្រែជាភាសាខ្មែរក៏មិនសូវមានដែរ។ សៀវភៅកូនក្មេងក៏មិនសម្បូរ តែឥឡូវមានសព្វមានគ្រប់។ ទន្ទឹមនឹងនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្ដេចសូមជម្រុញឱ្យយុវជនគ្រប់ស្រទាប់រៀនអានសៀវភៅពីព្រោះពេលយើងអានគឺជក់ចិតណាស់…កាលសម្ដេចនៅពីក្មេង នៅតាមសាលាមិនសូវមានសៀវភៅទេ។ នៅក្នុងបណ្ណាល័យមានតែ៤ ទៅ៥ក្បាល ហើយសិស្សរាប់រយនាក់ មានតែកត់ត្រាពីគ្រូយកមកទន្ទេញប៉ុណ្ណោះ។ឥឡូវសិស្សតាំងពីថ្នាក់បឋមមកមានសៀវភៅម្នាក់មួយក្បាល។ នាឱកាសនោះដែរ សម្ដេច បានណែនាំឱ្យឪពុកម្ដាយ ត្រូវបង្រៀនកូនឱ្យរៀនអានសៀវភៅតាំងពីក្មេង ជាជាងអានតាមទូរស័ព្ទ មិនបាច់បង្ខំឱ្យគាត់អានសៀវភៅកម្រិតខ្ពស់ទេ ឱ្យគាត់អានសៀវភៅដែលគាត់ចាប់អារម្មណ៍ គំនូរជីវចលក្តី ឱ្យតែគាត់អាន៕

Read More

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា៖ចាប់ពីថ្ងៃពុធ ទី១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្តនឹងចុះអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទដែលអស់ពិន្ទុឬពិន្ទុសូន្យ និងសូមសំណូមពរដល់ប្រជាពលរដ្ឋដែលមានបណ្ណបើកបរយានយន្តគ្រប់ប្រភេទជិតអស់ពិន្ទុ ទៅដាក់ពាក្យសុំរៀនបំប៉នដើម្បីប្រឡងយកពិន្ទុបន្ថែម ឬបំពេញពិន្ទុឡើងវិញ នៅមណ្ឌលផ្តល់សេវារបស់ក្រសួងសាធារណការនិងដឹកជញ្ជូន។ អគ្គស្នងការដ្ឋាននគរបាលជាតិសូមសម្តែងនូវសេចក្តីសង្ឃឹម និងជឿជាក់លើការចូលរួមរបស់ បងប្អូនប្រជាពលរដ្ឋក្នុងការអនុវត្តសេចក្តីជូនដំណឹងនេះ ដើម្បីលើកកម្ពស់ការគោរពច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោកដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែល្ងប្រសើរជាលំដាប់ ចាប់ពីថ្ងៃជូនដំណឹងតទៅ៕

Read More

ខេត្ត​ព្រះសីហនុ​កម្លាំងនគរបាល​ខេត្ត​ព្រះសីហនុ​ កាលពី​ថ្ងៃ​​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០២៤ បានចាប់ជនសង្ស័យ២នាក់ឱ្យដឹងថា​ដែលបានប្រើអំពើហិង្សា បណ្តាលឲ្យជនរងគ្រោះស្លាប់ម្នាក់ និងរងរបួសម្នាក់(ដោយបួកគេបានប្រើដំបងឈើវាយទៅលើជនរងគ្រោះ។ករណីនេះបានកើតឡើង នៅឃុំបិតត្រាំង ស្រុកព្រៃនប់ខេត្តព្រះសីហនុ វេលាម៉ោង នៅចំណុចដែកកោង ស្ថិតក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីជាង៧យប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ។ពេលសមត្ថកិច្ចចុះចាប់ជនសង្ស័យ២នាក់ជនដៃដល់​ចំនួន០២នាក់។ ៖ឈ្មោះ១,សឿន ដារ៉ូ ភេទប្រុសអាយុ ៣២ ឆ្នាំ មុខរបរ ជាងជួសជុលរថយន្តទីលំនៅស្នាក់នៅភូមិ១ សង្កាត់១ ក្រុងព្រះខេត្តព្រះសីហនុ (ជាជនដៃដល់ប្រើដំបងឈើវាយ) ។ ២,ឈ្មោះ អាន គឹមហឿន ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរ យាមដីឱ្យគេទីលំនៅស្នាក់នៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ប្រើដៃវាយ)។ បានធ្វើសកម្មភាពប្រើដំបងឈើមូលនិងដៃ វាយ ទៅលើជនរងគ្រោះចំនួន០២នាក់៖ ។ចំណែកជនរងគ្រោះ១,ឈ្មោះ សុក វីន ហៅម៉ាប់ ភេទប្រុសអាយុ២៨ ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅកំណើត ភូមិត្រែងពក ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត។ បច្ចុប្បន្នស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (គេវាយត្រូវចំកញ្ចឹងកខាងក្រោយ ផ្នែកខាងឆ្វេង ០១ដំបង បណ្តាលឲ្យស្លា.ប់ ខណៈពេលបញ្ជូនទៅពេទ្យមណ្ឌលសុខភាពឃុំរាម)។ ២,ឈ្មោះ មាន ផាឃឹន ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរ បុគ្គលិកដឹកជញ្ជូនក្រុមហ៊ុនE Gets ទីលំនៅកំណើតភូមិត្រែងពក ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត។ បច្ចុប្បន្នស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ត្រូវចំក្បាលខាងក្រោយ០១ដំបងនិងខ្នង២ដំបងរងរបួសធ្ងន់។ រឿងរ៉ាវនេះកើតឡើងពីមូលហេតុ៖មកពីជនរងគ្រោះឈ្មោះ សុក វីន ហៅម៉ាប់ បានផឹកស្រាស្រវឹង ទៅចាប់ដៃចាប់ជើងកូនស្រីបែបឡែបខាយជនបង្កឈ្មោះ អាន គឹមហឿន នៅកណ្តាលផ្លូវ រួចកូនស្រីជនបង្កបានទៅប្រាប់ឪពុកឈ្មោះ អាន គឹមហឿន ហើយឪពុករូបនោះខឹងក៏ចេញពីផ្ទះជាមួយអ្នកភូមិជាបក្ខពួកម្នាក់ទៀត រួចធ្វើសកម្មភាពយកដំបងឈើវាយទៅលើជនរងគ្រោះបណ្តាលឱ្យស្លាប់និងរបួសតែម្តង។ បន្ទាប់ពីទទួលពត៌មានភ្លាម។ កំម្លាំងនគរបាលស្រុកព្រៃនប់បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍នគរដ្ឋបាលបិតត្រាំង ចុះទៅកន្លែងកើតហេតុ ហើយឃាត់ខ្លួនជន សង្ស័.យខាងលើបានភ្លាមៗតែម្តង។ពេលចុះចាប់ជនសង្ស័យនិងវត្ថុតាងរួមមាន៖-ដំបងឈើមូលចំនួន០៣កំណាត់។-ទូរស័ព្ទដៃ១គ្រឿង។បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង…

Read More

!ប័ត៌មានអន្តរចាតិ៖សេអ៊ូល៖ នាយសេនាធិការចម្រុះនៃកូរ៉េខាងត្បូង (JCS) បានឲ្យដឹងកាលពីថ្ងៃចន្ទមថា ទាហានកូរ៉េខាងជើងជាង1.000 នាក់ត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងសង្គ្រាមរបស់រុស្ស៊ីជាមួយអ៊ុយក្រែន។ តួលេខថ្មីនេះធ្វើឡើងបន្ទាប់ពីរបាយការណ៍ពីទីភ្នាក់ងារចារកម្មរបស់ទីក្រុងសេអ៊ូលទៅកាន់សមាជិកសភាកាលពីសប្តាហ៍មុន។ តាមរបាយការណ៍ដដែលបញ្ជាក់ថា យ៉ាងហោចណាស់ទាហានកូរ៉េខាងជើងជាង100០នាក់ត្រូវបានសម្លាប់ចាប់តាំងពីចូលប្រយុទ្ធក្នុងខែធ្នូលើសមរភូមិអ៊ុយក្រែន។ នាយសេនាធិការចម្រុះបានបន្តថា ក្រុង​ព្យុងយ៉ាង​បាន​បញ្ជូន​ទាហាន​រាប់​ពាន់​នាក់​ទៅជួយ​ពង្រឹង​យោធា​រុស្ស៊ី រួម​ទាំង​ទៅ​តំបន់​ព្រំដែន Kursk ដែល​កង​កម្លាំង​អ៊ុយក្រែន​ដណ្តើម​យក​កាល​ពី​ដើម​ឆ្នាំ​នេះ។ JCS ក៏បានរំលេចនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “តាមរយៈប្រភពព័ត៌មាន និងការស៊ើបការណ៍ផ្សេងៗ យើងវាយតម្លៃថា ទាហានកូរ៉េខាងជើងដែលទើបតែបានចូលរួមក្នុងការប្រយុទ្ធជាមួយកងកម្លាំងអ៊ុយក្រែនបានទទួលរងនូវការខូចខាតប្រហែល 1,100 នាក់ឯណោះ”។JCS បានបន្ថែមថា “យើងចាប់អារម្មណ៍ជាពិសេសចំពោះលទ្ធភាពនៃការដាក់ពង្រាយបន្ថែម” របស់ទាហានកូរ៉េខាងជើង ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ី។ JCS បានបន្តទៀតថា ទីក្រុងព្យុងយ៉ាងត្រូវបានគេរាយការណ៍ថាកំពុងរៀបចំសម្រាប់ការផ្លាស់ប្តូរទាហាន ឬការដាក់ពង្រាយទាហានបន្ថែម។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ក៏បានណែនាំផងដែរថាកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរកំពុងផលិត និងផ្តល់យន្តហោះគ្មានមនុស្សបើកដែលអាចបំផ្លិចបំផ្លាញទៅឲ្យប្រទេសរុស្ស៊ី ដើម្បីជួយបន្ថែមដល់ទីក្រុងម៉ូស្គូក្នុងការប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន។  ទន្ទឹមនោះកូរ៉េខាងជើងក៏កំពុងផ្គត់ផ្គង់ គ្រាប់រ៉ុក្កែត 240mm និងកាំភ្លើងធំ 170mm សម្រាប់កងទ័ពរុស្ស៊ីផងដែរ។ យោធារបស់ទីក្រុងសេអ៊ូលបានកត់សម្គាល់ថា ប្រទេសកូរ៉េខាងជើងមានគោលបំណងធ្វើទំនើបកម្មសមត្ថភាពសង្គ្រាមធម្មតារបស់ខ្លួនដោយផ្អែកលើបទពិសោធន៍ប្រយុទ្ធក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ កត្តានេះអាចនាំឱ្យមានការកើនឡើងនៃការគំរាមកំហែងផ្នែកយោធារបស់កូរ៉េខាងជើងមកលើកូរ៉េខាងត្បូងផងដែរ។ ការរកឃើញចុងក្រោយនេះ ស្របនឹងរបាយការណ៍មួយរបស់National Intelligence Service ដែលបានជូនដំណឹងដល់សមាជិកសភាថា រុស្ស៊ីអាចផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមកសម្រាប់ការរួមចំណែកយោធារបស់កូរ៉េខាងជើង រួមទាំងទំនើបកម្មសព្វាវុធសាមញ្ញរបស់កូរ៉េខាងជើង៕

Read More

ភ្នំពេញ៖យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជាថ្ងៃទី២៣ ខែធ្នូ​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ថា គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយនិងអត់មាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកជំងឺស្លាប់​​ទេ​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ខិតខំ​អនុវត្ត​វិធានការ​៣កុំ​៣ការពារ​ទាំងអស់គ្នា​។សូមជម្រាបថា​ក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​កាលពីថ្ងៃទី២២ ខែធ្នូ​ ឆ្នាំ​២០២៤​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មានអ្នកជំងឺស្លាប់​ទេ​៖។ថ្ងសទី២៤ធ្នូនេះ– ករណីជំងឺកូវីដ-១៩ឆ្លងឬអូមីក្រុងនៅតាម​សហ​គមន៍​ គ្មានអ្នកឆ្លងថ្មី​​។ – អ្នកដំណើរពីបរទេស​គិតត្រឹមព្រឹកថ្ងៃទី២៤ខែធ្នូ​​ ឆ្នាំ២០២៤នេះ​– អ្នកឆ្លងសរុបស្មើ ១៣៩,៣២៦ នាក់– អ្នកជាសះស្បើយស្មើ ១៣៦,២៧០​ នាក់។ – អ្នកស្លាប់ស្មើ​ ៣,០៥៦ នាក់។កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងមកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ​ ០១២ ៤៨៨ ៩៨១ ឬ​ ០១២ ៨៣៦ ៨៦៨៕

Read More

ភ្នំពេញ​៖​ក្រសួងធនធានទឹក​និង​ឧតុនិយម​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា។​ ខណៈ​សម្ពាធទាបដែលកើតមាននៅសមុទ្រចិនខាងត្បូងមានឥទ្ធិពលលើខ្យល់មូសុងឦសាននិងគ្របដណ្តប់លើអាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ។សេចក្តីជូនដំណឹងបានបញ្ជាក់ថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។ ១-តំបន់វាលទំនាប៖សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់បក់មកពីទិសឦសាន្តនិងទិសអាគ្នេយ៍មានល្បឿនមធ្យម៥ម៉ែត្រ/វិនាទី។២-តំបន់ខ្ពង់រាប៖សីតុណ្ហភាពមធ្យមអប្បបរមា១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់ បក់មកពីទិសឦសាន និងទិសបូព៌ មានល្បឿនមធ្យម៥ម៉ែត្រ/វិនាទី។ ៣-តំបន់មាត់សមុទ្រ៖-សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់ បក់មកពីទិសឦសាន និងទិសអាគ្នេយ៍មានល្បឿនមធ្យម៥ម៉ែត្រ វិនាទី។-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕

Read More

ភ្នំពេញ៖ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤កន្ងទៅ។សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ មានបេក្ខជនបានចុះឈ្មោះប្រឡងសរុបចំនួន១៣៧,០៤០នាក់ ស្រី ៧៤,៨៨២ នាក់ ត្រូវជា ៥៤,៦៤ភាគរយ។ បេក្ខជនបានមកប្រឡងចំនួន១៣៤,៦២៩នាក់ ស្រី ៧៣,៩២៩នាក់ ត្រូវជា ៥៤,៩១ភាគរយ និងបេក្ខជនបាន ប្រឡងជាប់សរុប ១០៦,៣៥១នាក់ស្មើនឹង ៧៩ភាគរយ នៃចំនួនបេក្ខជនបានមកប្រឡងសរុប។ បេក្ខជនដែលបានប្រឡងជាប់នេះ មានបេក្ខជនទទួលបាននិទ្ទេស A ចំនួន ២,២១៦នាក់ ស្រី ១,២៨១នាក់ ត្រូវជា ៥៧,៨០ភាគរយ, និទ្ទេស B ចំនួន ៩,៧០១នាក់ ស្រី ៥,៩៨៥នាក់ ត្រូវជា ៦១,៦៩ភាគរយ, និទ្ទេស C ចំនួន ២២,៦៧៥នាក់ ស្រី ១៤,២២០នាក់ ត្រូវជា ៦២.៧១ភាគរយ, និទ្ទេស D ចំនួន ៣៦,៦៨៣នាក់ ស្រី ២១,៦៩៨នាក់ ត្រូវជា ៥៩.១៥ភាគរយ, និទ្ទេស E ចំនួន ៣៥,០៧៦នាក់ ស្រី ១៨,៣៤៦នាក់ ត្រូវជា ៥២.៣០ភាគរយ។ សូមបញ្ជាក់ថា ឆ្នាំនេះជាឆ្នាំទី២ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ដែលជាការបង្ហាញឱ្យឃើញនូវការផ្តល់ការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រីទៅលើសិស្សមានសមត្ថភាពពូកែរបស់កម្ពុជា។ការជួបសំណេះសំណាល និងផ្តល់រង្វាន់នេះ គឺជាការអនុវត្តន៍បន្តនូវសកម្មភាពរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ពេលនៅជានាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនីតិកាលទី៥ពោលគឺនៅក្នុងឆ្នាំ២០១៤ សម្តេចតេជោអតីតៈនាយករដ្ឋមន្ត្រី បានសម្រេចផ្តល់កិត្តិយសឱ្យសិស្សនិទ្ទេស A បានជួបសំណេះសំណាលដោយ។ ឆ្នាំ២០១៤ ជាឆ្នាំធ្វើកំណែទម្រង់នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅពេលលោកហង់ជួន ណារ៉ុន ចូលកាន់ការងារជារដ្ឋមន្ត្រីក្រសួងអប់រំ…

Read More

ខេត្តព្រៃវែង៖កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤លោកអភិសន្តិបណ្ឌិតសសុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែសួនសុភីសសុខា បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យដំណើរការសាងសង់អគារសាលាមត្តេយ្យសិក្សាជីផុច ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកអភិសន្តិបណ្ឌិត និងលោកស្រី ស្ថិតក្នុងឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ លោកអភិបាលខេត្តព្រៃវែងក៏អញ្ជើញ អមដំណើរ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ស សុខា អញ្ជើញចុះពិនិត្យដំណើរការសាងសង់អគារ សាលាមត្តេយ្យសិក្សា ជីផុច ជាមួយមន្ត្រីមូលដ្ឋាន ៕

Read More

ខេត្តពោធិ៍សាត់៖ឃាតកម្មអារកសម្លាប់អ្នកដឹកខ្ចូសលក់តាមគោយន្តនោះរហូតមកដ់ល់ពេលនេះសមត្ថកិច្ចជំនាញមិនទាន់ចាប់បានឃាតកនៅឡើយទេ។នគរបាលក្រុងពោធិ៍សាត់បានឱ្យដឹងកាលពីរសៀលថ្ងៃទី២១ខែធ្នូឆ្នាំ២០២៤ថា«រហូតមកដល់ថ្ងៃសៅរ៍ទី២១ខែធ្នូនេះសមត្ថកិច្ចជំនាញពាក់ព័ន្ធមិនទាន់រកមូលហេតុនិងសន្និដ្ឋាននិងចាប់បានជនដៃដល់លើករណីអារ.កសម្លាប់អ្នកដឹកខ្ចូសសលក់តាមគោយន្តកន្ត្រៃនៅឡើយទេ។គ្រាន់តែបញ្ជាក់អំពីហេតុករណីនេះថាមិនមែនកើតឡើងនៅកន្លែងដែលភ្ញាក់ផ្អើលនោះទេ«នេះបើយោងតាមការស្រាវជ្រាវប៉ុន្មានថ្ងៃនេះ»។ ប្រភពដដែលបានបន្តថាជនរងងគ្រោះដែលស្លាប់(អ្នកដឹកខ្ចូសលក់)ត្រូវបានគេស្គាល់ឈ្មោះ ទ្រី ឈាង ភេទប្រុស អាយុ៣៧ឆ្នាំជនជាតិខ្មែរទីកន្លែងកំណើត(ខេត្តបាត់ដំបង)បច្ចប្បន្ននៅ ភូមិគូរ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ជនរងគ្រោះមានស្នាមអារ.ក និងបាក់ជើងឆ្វេងប្រពន្ធឈ្មោះ លុយ តន អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ និងមានកូនម្នាក់ក្នុងបន្ទុកគ្រូសារ ។ ប្រភពបានបន្តថាក្រោមការត្រួតពិនិត្យនិងស្រាវជ្រាវនានាជុំវិញកន្លែងកើតហេតុ ជនរងគ្រោះ(ស្លាប់)បានធ្វើដំណើរដោយគោយន្តកន្រ្តៃមានដឹកខ្ចូសដើរលក់ចំនួន០១ក្នុងដំណើរពីកើតទៅលិច លើកំណាត់ផ្លូវជាតិលេខ៥។នៅតាមផ្លូវមានស្នាមស្រក់ឈាម(តក់ៗ)រហូតដល់ទៅចម្ងាយប្រមាណជាង១០០០ម៉ែត្រពីកន្លែងភ្ញាក់ផ្អើល(កន្លែងឃលអសព)។ដូច្នេះសបញ្ជាក់ឲ្យឃើញថាកន្លែងកើតហេតុពិតប្រាកដមិនទាន់ជាក់លាក់នៅឡើយទេ។ខណៈសមត្ថកិច្ចកំពុងមមាញឹកក្នុងការស្រាវជ្រាយ៉ាងសកម្ម។យោងតាមកាមេរ៉ាសុវត្ថិភាពពីស្ថានីយប្រេងឥន្ធនៈមួយពិតជាឃើញគាត់បើកគោយន្តពីកើតទៅលិចពិតមែន ហើយជិះតែម្នាក់ឯងទេ។ ប្រភពពីតូបលក់ដូរមួយថាជនរងគ្រោះបានចូលទិញស្រាបៀរគាត់ចំនួន៦កំប៉ុងុំពេលនោះជនរងគ្រោះហាក់បីដូចជាស្រេកស្រាខ្លាំងណាស់ ព្រោះឃើញគាត់គាស់១កំប៉ុងលើកមួយដងដាច់ប៉ិត ដើរមកឡើងគោយន្តគាស់១កំប៉ុងទៀតទើបចេញដំណើរទៅទិលខាងលិចបាត់។ចំណែកនៅកន្លែងកើតហេតុគេឃើញគាត់ចតគោយន្តចោលហើយដើរទៅអង្គុយចិញ្ចើមផ្លូវក្បែរគោយន្តរាងយូរគួរសម្យ មួយសន្ទុះក្រោយមកគាត់ងើបដើរទៅពីខាងត្បូងគោយន្ត(កណ្ដាលថ្នល់វិញម្ដង ចៃដន្យមានរថយន្តមិនស្គាល់ម៉ាកបុក និងកិនបណ្ដាលឲ្យបាក់ជើងឆ្វេង ទើបផ្អើលឆោឡោកើតឡើងតែម្ដង ទំរាំសមត្ថកិច្ចចុះមកដល់គាត់បានដាច់ខ្យល់ស្លាប់អង្គុយយ៉ាងអាណោចអាធ័មបាត់ទៅហើយ ។ សមត្ថកិច្ចបញ្ជាក់ទៀតថា នៅលើគោយន្តមានសម្ភារផ្សេងៗ ដូចជា ចាន ឆ្នាំង ស្លាបព្រា ខោ អាវ លុយជាង៨០ម៉ឺនរៀល និងកាំបិតប្រឡាក់សុទ្ធតែឈាមចំនួន០១ ។ ក្នុងនោះស្រ្តីជាប្រពន្ធ(លុយ តន)បានប្រាប់សមត្ថកិច្ចថា គាត់ទទួលដំណឹងនេះតាមរយៈអ្នកបើកគោយន្តដឹកខ្ចូសលក់ដូចគ្នាប្រាប់ថា ប្ដីគាត់(ទ្រី ឈាង)ចេញពីផ្ទះដឹក(ខ្ចូសចំនួន២ ចឹងអាចល់ក់អស់មួយហើយ។ ប៉ុន្តែតាំងពីថ្ងៃទី១៦ ដល់ថ្ងៃកើតហេតុនេះទូរស័ព្ទតេមិនចូលសោះ ហើយគាត់ជាមនុស្សចូលចិត្តស្រានិយាយមិនស្តាប់ទេ ។ បច្ចុប្បន្ន សព និងសម្ភារផ្សេងៗសមត្ថកិច្ចបានប្រគល់អោយស្រ្តីជាប្រពន្ធ ហើយស្រ្តីជាប្រពន្ធបានដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីសុំការស្រាវជ្រាវបន្ត។ ទោះជាយ៉ាងណាក្ដី ប្រភពផ្សេងៗបានលើកឡើងដែរថា គេសង្ស័យតែជនរងគ្រោះ(ទ្រី ឈាង)ព្យាយាមធ្វើអត្ថឃាតខ្លួនឯងផងក៏មិនដឹង ហើយត្រង់រថយន្តកិនគេសង្ស័យហក់ចូលរថយន្តទៀតផង ករណីនេះសមត្ថកិច្ចជំនាញពាក់ព័ន្ធកំពុងស្រាវជ្រាវបន្កតហើយ ។ គួររំលឹកថា ហេតុការណ៍ដ៍ស្មុកស្មាញខាងលើ បានកើតឡើងនៅវេលាម៉ោងប្រមាណជាង៩យប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែលេខ១៧៥-១៧៦ ផ្លូបំបែកវាងក្រុងស្ថិតនៅភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់៕

Read More