Binge Watch

Latest Updates
ភ្នំពេញ៖កម្លាំងសមត្ថកិច្ននគរបាលខណ្ឌដង្កោព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានបង្ហាញមុខជនសង្ស័យចំនួន១៥នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសចំនួន៣ករណីផ្សេងគ្នាមុនបញ្ជូនទៅតុលាការ ដែលក្រុមនេះមានឈ្មោះថា ECT( អ៉ីឈិតាន់)។ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានលើកឡើងថា ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ជួន ណារិន្ទ…
ស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះនឹងបើកឱ្យធ្វើដំណើរបណ្តោះអាសន្ននៅអំឡុងខែកញ្ញាឆ្នាំក្រោយនេះហើយ
ខេត្តក្រចេះ៖ត្រឹមដើមខែធ្នូឆ្នាំ២០២៤នេះគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះសម្រេចលទ្ធផលបានជាង៧០ភាគរយហើយខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ,ស្ពានមធ្យម២កន្លែង,ស្ពានខ្លី១កន្លែង និងផ្លូវតភ្ជាប់មានចំណុចចាប់ផ្តើមពីផ្លូវជាតិលេខ៧(រង្វង់មូលខ្លាស្ទុះ)ទៅផ្លូវជាតិលេខ៦០Bសម្រេចលទ្ធផល ៥៣,១៤ភាករយ។ បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះអាចនឹងបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ននៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ។ គម្រោងនេះជាផ្នែកនៃផ្លូវជាតិដ៏សំខាន់មួយភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ ព្រមទាំងដើរតួជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់រវាងផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ៧ និងចន្លោះ ផ្លូវជាតិលេខ៧១ និងផ្លូវជាតិលេខ៧៣។…
លោក ហ៊ុន ម៉ានី អញ្ជើញជាអធិបតីពិធីប្រកាសទទួលស្គាល់សមាសភាពថ្នាក់ដឹកនាំនិងសមាជិក សមាជិកា នៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាសាខាមន្ទីរពេទ្យនិងសកលវិទ្យាល័យ
ភ្នំពេញ៖រសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានអញ្ជើញជាអធិបតីចូលរួមក្នុងពិធី ប្រកាសទទួលស្គាល់សមាសភាពថ្នាក់ដឹកនាំនិងសមាជិក សមាជិកានៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាសាខាមន្ទីរពេទ្យនិងសកលវិទ្យាល័យ និងអបអរសាទរខួប១០ឆ្នាំនៃកំណើតសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. នៅសកលវិទ្យាល័យប៊ែលធីអន្តរជាតិ (សាខាចោមចៅ)។ អញ្ជើញមានវត្តមានក្នុងកម្មពិធីរួមមាន ឯកឧត្តម…
Ly Hosann, [12/16/2024 10:05 AM] ភ្នំពេញ៖ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាព្រឹកថ្ងៃចន្ទថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះបានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ គឺជាកម្មវិធីគោលនយោបាយអាទិភាពទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទីថ៧នៃរដ្ឋសភាដែលសម្តេចមហាបវរធិបតីបានប្រកាសដាក់ឱ្យអនុវត្តកាលពីចុងឆ្នាំ២០២៣។…
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមព្រឹកថ្ងៃចន្ទទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែធ្នូខណៈសម្ពាធទាបកើតមាននៅលើសមុទ្រចិនខាងត្បូង បានធ្វើឱ្យខ្យល់មូសុងឦសាន ដែល គ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ មានឥទ្ធិពលខ្លាំង ។សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក…
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌចាប់ជនដៃដល់បានចំនួន៦នាក់ករណីប្លន់ជនបរទេសយកទ្រព្យសម្បត្តិនៅក្រុងព្រះសីហនុ,
ភ្នំពេញ ៖រសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ៖កាលពីរំលងអធ្រាតថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ចូលថ្ងៃទី២១ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពហិង្សាដោយប្រើកាំបិតចុងស្រួច…
