Binge Watch

Latest Updates

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៧ខែមករាឆ្នាំ២០២៥កម្លាំងនគបាលជំនាញរាជធានីភ្នំពេញបានធ្វើសន្និសីទកាសែតបង្ហាញមុខជនសង្ស័យនិងក្មេងទំនើងចំនួន៣១នាក់ពាក់ព័ន្ធលួចឆក់ប្លន់ក្នុងរាជធានិភ្នំពេញនិងក្រុមក្មេងទំនើងចំនួន៣១នាក់មុនបញ្ជូនទៅតុលាការ។ លោកឧត្តមសេនីយ៍ត្រី ប៊ុនសត្យាស្នងការរងនគបាលរាជធានីភ្នំពេញទទួលផែននព្រហ្មទណ្ឌបានឱ្យយដឹងថា ដោយមានបទបញ្ជាពីឧត្តមសេនីយ៍ឯកជួនណារិន្ទអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនិងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានសហការជាមួយនគរបាលនៃអធិការដ្ឋានចំនួន ៧បានរស្រាវជ្រាវបង្ក្រាបជាក់ស្តែងឃាត់ខ្លួនជនសង្ស័យលួចប្លន់ និងក្រុមក្មេងទំនើងជាបន្តបន្ទាប់ចាប់ពីថ្ងៃទី៣រហូតដល់ថ្ងៃទី៧ ខែមករាឆ្នាំ២០២៥បង្ក្រាបបានចំនួន១៣ករណីឃាត់ជនសង្ស័យចំនួន៣១នាក់។ក្នុងនោះខណ្ឌចំនួន៧ បង្ក្រាបបាន១២ ករណីឃាត់មនុស្សចំនួន២១ នាក់និងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបង្ក្រាបបាន១ករណីឃាត់មនុស្សចំនួន ១០នាក់។ លោកឧត្តមសេនីយ៍ត្រីស្នងការរងបានអោយដឹងទៀតថា នៅក្នុងចំណោម១៣ករណីនោះមានករណីលួចចំនួន៦ឃាត់ជនសង្ស័យចំនួន ១០នាក់,ករណីកាប់ប្លន់ចំនួន២ករណីឃាត់ជនសង្ស័យបាន២នាក់,ករណីហឹង្សាវាយប្លន់ចំនួន៥ករណីឃាត់ខ្លួនបានជនសង្ស័យ១៩…

៖ សម្ពាធខ្ពស់នៅបន្តមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើ សមុទ្រចិនខាងត្បូងអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា ។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥១-តំបន់វាលទំនាប៖– សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់ បក់មកពីទិសឦសាន និងឧត្តរមានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។២-តំបន់ខ្ពង់រាប៖_សីតុណ្ហភាពមធ្យមអប្បបរមា១៧°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។…

រភ្នំពេញ៖ មន្ត្រីនគរបាលចរាចរណ៍រាជធានីភ្នំពេញត្រៀមបញ្ជូនបុរសម្នាក់បើករថយន្តផ្លាកលេខខេមរភូមិន្ទមដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យឱ្យតារាចម្រៀងរ៉េបម្នាក់ស្លាប់ទៅកាន់សាលាដតុលាការជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ។ សូមរំលឹកថា កាលពីវេលាម៉ោង១រំលងអធ្រាត្រចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នៅម្តុំច្រកចូលបុរីប៉េងហួត ស្ថិតនៅលើផ្លូវ៦០ម៉ែត្រក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ តារារ៉េបភើដ៏ល្បីឈ្មោះ…

ភ្នំពេញ៖ គញរោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ដោយមនុស្សប្រុសស្រី២នាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនមិនប្រយ័ត្នបានបុករបាំងថ្មចែកទ្រូងផ្លូវអូសជាបណ្ដាលឱ្យស្លាប់មនុស្សម្នាក់ និងបុរសម្នាក់រងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើង ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ខាងត្បូងស្ពានព្រែកព្នៅ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវកាលពីវេលាម៉ោង២និង៣៥នាទីរំលងអធ្រាត្រចូលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ សាក្សីបានឱ្យដឹងថា មុនកើតហេតុ បុរសនារីរងគ្រោះទាំង២នាក់ បានចេញពីហូបអាហារជុំគ្នារួចវិលទៅទៅផ្ទះវិញ ដោយខាងស្រីជាអ្នកឌុបជិះម៉ូតូ១គ្រឿងម៉ាក…

ខេត្តកំពង់ចាម៖លោក អ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០០២៥។ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា នាព្រឹកថ្ងៃទី៥ខែមករា ឆ្នាំ ២០២៥ នៅទីលានបាល់ទះ(កីឡដ្ឋាន)ការិយាល័យ អប់រំកាយក្រុងកំពង់ចាម ។ក្នុងឱកាសនោះលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានអំពាវនាវសូមឱ្យនាំគ្នាចូលរួមលេងកីឡាទោះកីឡាប្រភេទណាក៏ដោយ…