Binge Watch

Latest Updates

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ព្រឹក​ថ្ងៃ​អង្គារ៍​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា។ ខណៈ​របបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ បានថយឥទ្ធិពល។សេចក្តីចូនដំណឹងបានបញ្ជាក់ទៀតថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤…

ខេត្តព្រះសីហនុ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនសាធារណៈជនទាំងអស់មេត្តាជ្រាបថា៖កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ មានមនុស្សចំនួន ៤១នាក់ មានអាការៈរាគរូស និងក្អួតចង្អោរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ។បន្ទាប់ពីបានទទួលទាននំសាំងវិច…

ជនជាតិវៀតណាមប្រុសស្រីចំនួន ២៥នាក់ស្នាក់នៅខុសច្បាប់ ត្រូវ​បណ្ដេញចេញពីកម្ពុជាតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្ត​ស្វាយរៀង​៖​ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ព្រឹកថ្ងៃ​ចន្ទ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០២៤​ បានបណ្តេញជនជាតិវៀតណាមប្រុដសស្រីសរុបចំនួន ២៥នាក់ (ស្រី២នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជាដែលលួចស្នាក់នៅខុសច្បាប់បណញតេញចេញ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតខេត្តស្វាយរៀង។ …

ភ្នំពេញ៖ តាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជាថ្ងៃទី៣០ ខែធ្នូ​ ឆ្នាំ២០២៤​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថាជាថ្មីថា​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​៣កុំ​៣ការពារ​ទាំងអស់គ្នា​។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២៩ ខែធ្នូ​ ឆ្នាំ​២០២៤​…

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនសាធារណជន ជាពិសេសបងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃឱ្យបានជ្រាបថា នាពេលថ្មីៗនេះមានការផ្សព្វផ្សាយ អំពីការតំម្លើងថ្លៃកម្រៃ សេវាបោះត្រាការអនុញ្ញាតចេញ-ចូល (Re-Entry Permit) តាមច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ និងបង់កម្រៃសេវា…

ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់ផឹកស្រាស្រវឹងឃើញកូនប្រើប្រាស់គ្រឿងញៀនក៏បាននិយាយប្រដៅកូនកុំឲ្យធ្វើបែបនេះបន្តទៀតហើយនាំផលវិបាកដល់គ្រួសារ។ តែកូនប្រុសមិនបានស្ដាប់ការទូន្មាននោះទេ បែរជាមានកំហឹងក៏ទាញយកកាំបិតបុ័ងតោ មកកាប់ប្រហារត្រូវក្បាលឪពុកបណ្ដាលឱ្យរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើង នៅ នៅចំណុចភូមិណង់ក្រពើ ឃុំមេមត់ ស្រុកមេមត់ខេត្តត្បូងឃ្មុំកាលពីយប់ថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៤ ។ ក្រោយមកសមត្ថកិច្ចបានចុះចាប់ ជនដៃដល់ជាកូនត្រូវបានចាប់ឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកមេមត់ទាំងយប់ដើម្បីបន្តនីតិវិធី។ មន្ត្រីនគរបាលបានឲ្យដឹងថា…