ខេត្តកំពង់ស្ពឺ ៖ ដោយអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទនិងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នឹងដោយមានការសម្របសម្រួលនីតិវិធីពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវបានចុះបង្ក្រាបបទល្មើសមួយនៅខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកសំរោងទង ដោយបានឃាត់ខ្លួនជនប្រព្រឹត្តល្មើសចំនួន ១៨នាក់ ( បុគ្គលិកស្រី១០នាក់ នឹងជនជាតិចិន៣នាក់។

 

 

ករណីល្បែងស៊ីសងខុសច្បាប់នេះសមត្ថកិច្ចបង្រ្កសបននៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ជនសង្ស័យរួមមាន៖ ទី១.ឈ្មោះ Qiu Guang sheng ជនជាតិចិន(បុគ្គលិក)អាយុ២៦ឆ្នាំ,ទី២.ឈ្មោះLiu Li yan ជនជាតិចិន(បុគ្គលិក) អាយុ៥១ឆ្នាំ,ទី៣.ឈ្មោះ Huing xing Zhong ជនជាតិចិន(មេការ) អាយុ៥៥ឆ្នាំ,ទី៤.ឈ្មោះ ធឿន ចាន់ថា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ បុគ្គលិក,ទី៥.ឈ្មោះ សុំ ស្រីណុច ស្រី អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិក,ទី៦.ឈ្មោះ ឃឹម ម៉ូ លីកា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរ បុគ្គលិក,ទី៧.ឈ្មោះ គឹន ចាន់នឿន ភេទស្រី អាយុ២៣ឆ្នាំ មុខរបប បុគ្គលិក,ទី៨.ឈ្មោះក្រូច ចំរើន ភេទស្រី អាយុ២០ឆ្នាំ មុខរបរបុគ្គលិក,ទី៩.ឈ្មោះ ស៊ា គន្ធា ភេទស្រី អាយុ២៤ឆ្នាំ,ទី១០.ឈ្មោះ ខ្លេង ភេទស្រី អាយុ២១ឆ្នាំ មុខរបរ បុគ្គលិក,ទី១១.ឈ្មោះ វណ្ណ សុន ភេទប្រុស  អាយុ២៨ឆ្នាំ មុខរបរ បុគ្គលិក,ទី១២.ឈ្មោះ សុខ ភក្ដី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ បុគ្គលិក ទី១៣. ឈ្មោះ ម៉ៅ គឹមហុង ភេទប្រុស អាយុ៣៩ឆ្នាំ,ទី១៤.ឈ្មោះ សោម ទិត្រ ភេទប្រុស អាយុ៣៣ឆ្នាំ,១៥.ឈ្មោះ វ៉ន ចាន់ ភេទប្រុស អាយុ២៨ឆ្នាំ,ទី១៦.ឈ្មោះ សុខ ស្រីល័ណ្ខ ភេទស្រីអាយុ២៥ឆ្នាំ,ទី១៧.ឈ្មោះ យន លីផេង ភេទស្រី អាយុ ២៥ឆ្នាំ នឹងទី១៨.ឈ្មោះ ប្រុស រស្មី ភេទស្រី អាយុ២៥ឆ្នាំ។

ចាប់យកវត្ថុតាងចាប់បានរួមមាន៖ទូរស័ព្ទចំនួន១៦គ្រឿង,លិខិតឆ្លងដែនចំនួន២,តុលេងបៀចំនួន៧និងតុហ្គេមត្រីចំនួន២,កៅអីចំនួន២៥,រថយន្តនចំនួន១គ្រឿង,សម្ភារលេងបៀកាក់មួយចំនួន នឹងលោហធាតុពណ៌លឿង(ខ្សែក) ចំនួន ១ខ្សែ។

បច្ចុប្បន្ន៖ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បញ្ជូទទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី៕

 

 

Share.
Leave A Reply

Exit mobile version