ភ្នំពេញ៖ យុវជនពីរនាក់ចេញពីផឹកស៊ីក្នុងក្លិបសង្ស័យស្រវឹងធ្លាក់ភ្នែកបានជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនទៅបុករបាំងថ្មចែកផ្លូវបណ្ដាលឲ្យអ្នកបើកបរស្លាប់ភា្លម។ចំណែកម្នាក់ទៀតរួមដមណើររងរបួសធ្ងន់។ហេតុការណ៍នេះាបនកើតឡើងនៅនៅតាមផ្លូវជាតិលេខ៤មុខផ្សារជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញកាលពីរំលងអធ្រាត្រចូលថ្ងៃទី២០ខែធ្នូឆ្នាំ២០២៤។បុរសដែលស្លាប់ឈ្មោះ កែវ ហ៊នអាយុ២៥ឆ្នាំជាកម្មកររោងចក្រ បច្ចុប្បន្នស្នាក់នៅផ្ទះជួលម្ដុំកំបូល មានស្រុកកំណើតនៅខេត្តកំពង់ចាម។
តាមការបញ្ជាក់ពីមិត្តភក្ដិរបស់ជនរងគ្រោះបានឲ្យដឹងថាមុនកើតហេតុជនរងគ្រោះជាមួយមិត្តភក្ដិប្រមាណ១០នាក់បានរៃលុយគ្នាផឹកស្រាថ្នាំអស់មួយវគ្គរួចក៏បែកគំនិតយកទូរស័ព្ទទៅដាក់បញ្ចាំដើម្បីយកលុយមកនាំគ្នាចូលក្លិបផឹកបន្ត។ពេលផឹកស៊ីអស់ចំនួន១ឈុតរៀងស្រវឹងធ្លាក់ភ្នែកក៏បាននាំគ្នាចេញពីក្លិបវិលត្រឡប់ទៅផ្ទះជួលវិញ។ពេលនោះជនរងអ្នកស្លាប់បានសុំមិត្តភក្តិបើកកបរដោយម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីមសង់២០២៥ពណ៌ខ្មៅផ្លាកស្លាកលេខភ្នំពេញ1LD-4353 ជិះខាងក្រោយបើកបរធ្វើដំណើរចេញពីផ្លូវវេងស្រេងឆ្ពោះចូលមកផ្លូវជាតិលេខ៤ពីកេីតមកលិចក្នុងល្បឿនលឿន។
លុះមកដល់ចំណុចខាងលើបានរេចង្កូតទៅបុករះនឹងរបាំងថ្មចែកផ្លូវបណ្ដាលឲ្យម្នាក់បោកក្បាលនិងបង្គោលភ្លើងស្លាប់ភ្លាមៗ។ចំណែកម្ចាស់ម៉ូតូជិះខាងក្រោយបានរងរបួសធ្ងន់ធ្ងរសន្លប់ស្ដូកស្ដឹង។ បន្ទាប់មកមិត្តភក្ដិដែលជិះម៉ូតូមកតាមក្រោយឃើញជនរងគ្រោះបានស្លាប់ក៏បានទាក់ទងប្រាប់ទៅសាច់ញាតិក្រុមគ្រួសារភ្លាមៗ។ បន្ទាប់ពីកើតហេតុរួចប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ពិនិត្យជុំវិញទីតាំងខាងលើរួចរាយការណ៍បន្តទៅផ្នែកជំនាញចរាចរណ៍រាជធានីភញនំពេញ៕