ភ្នំពេញ៖កម្លាំងសមត្ថកិច្ននគរបាលខណ្ឌដង្កោព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ​ បានបង្ហាញមុខជនសង្ស័យចំនួន១៥នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសចំនួន៣ករណីផ្សេងគ្នាមុនបញ្ជូនទៅតុលាការ ដែលក្រុមនេះមានឈ្មោះថា ECT( អ៉ីឈិតាន់)។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានលើកឡើងថា ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ជួន ណារិន្ទ អគ្គ ស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញព្រឹកថ្ងៃនេះអធិការដ្ឋាននគរបាលខណ្ឌដង្កោបានបង្ហាញមុខក្រុមជនសង្ស័យ១៥ នាក់ ដែលមានរហ័សនាមថាអ៉ីឈិតាន់ ពាក់ព័ន្ធនឹងប្រព្រឹត្តបទល្មើសចំនួន៣ករណីផ្សេងគ្នា៖១ករណីលួចម៉ូតូក្នុងមូលដ្ឋានសង្កាត់ព្រៃសដោយជនសង្ស័យមានគ្នា២នាក់។ ក្នុងនោះជនសង្ស័យម្នាក់ត្រូវបានចាប់ ខ្លួននៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងម្នាក់ទៀតនោខណ្ឌដង្កោ។ ករណីកាប់ប្លន់ចាប់បាន១២នាក់ ក្នុងមូលដ្ឋានសង្កាត់ស្ពានថ្ម និងអំពើហិង្សា១ករណីក្នុងមូលដ្ឋានសង្កាត់ដង្កោឃាត់ខ្លួនម្នាក់។

ដោយឡែកលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរ បាលខណ្ឌដង្កោ ក៏បានបញ្ជាក់បន្ថែមថា ដោយអនុវត្តតាមបទបញ្ជាឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹងដោយ មានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរទទួលផែនការងារព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីលោកស្រី ផាត់ សុ គន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការដឹកនាំកម្លាំងផ្ទាល់ដោយលោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរង ទទួលបន្ទុកកិច្ចការព្រហ្មទណ្ឌខណ្ឌដង្កោ និងផ្នែកជំនាញរួមជាមួយប៉ុស្តិ៍ រដ្ឋបាលទាំង១២ សហការជាមួយការិយា ល័យព្រហ្ម ទណ្ឌកម្រិតស្រាលរាជធានី និងអធិការដ្ឋាននគរបាលស្រុកស្អាង អធិការស្រុកកោះធំ ខេត្តកណ្តាល បានឃាត់ខ្លួនជនសង្ស័យ១២នាក់ ប្រព្រឹត្តបទល្មើស០២ ករណីផ្សេង។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា បន្តថា ករណីទី១ លួចមានស្ថានទម្ងន់ទោស និងប្រើអំពើហិង្សា(ប្រើដុំថ្មគប់ និងប្រើកាំបិតបាំងតោដេញកាប់ជនរង គ្រោះ)នៅចំណុចគល់ស្ពានព្រែកជ្រៃ ផ្លូវ២១៧ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ(សមត្ថកិច្ចឃាត់ ខ្លួនបានជនសង្ស័យ៧នាក់)។ ករណីទី២ លួចមានស្ថានទម្ងន់ទោស ដោយប្រើហិង្សា(ប្រើដុំថ្មគប់ និងប្រើដាវកែច្នៃកាប់ជនរងគ្រោះនៅចំណុចគល់ស្ពានព្រែកថី្ម ស្ថិតនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ឃាត់ជនសង្ស័យ៥នាក់។ និងដកហូតវត្ថុតាងរួមមាន៖ផ្លាកលេខម៉ូតូចំនួន៣បន្ទះ កាំបិតបាំងតោ១ដាវកែច្នៃ១ដើម ទូរស័ព្ទដៃ៣គ្រឿង ម៉ូតូចំនួន៧គ្រឿង។

លោកអធិការបន្តថា ក្រៅពីសកម្មភាពខាងលើ ក្រុមជនសង្ស័យបានធ្វើសកម្មភាពនៅកន្លែងផ្សេង ទៀត ១/នៅលើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ០២ករណី និង២ករណីទៀត/នៅលើផ្លូវលេខ២១ មុខការ៉ាស់សាំងអិឡៃផេង ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ១ករណី។ ក្រៅពីនោះមានករណីលួច០២ករណី នៅសង្កាត់ព្រៃសករណី ហិង្សា១ករណី នៅសង្កាត់ដង្កោ ។បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងការសាកសួរ និងកសាងសំណុំរឿងត្រៀមបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕

 

 

 

 

 

 

 

 

 

 

Share.
Leave A Reply

Exit mobile version