ខេត្តស្ទឹងត្រែង៖ មន្ត្រីស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថារយៈពេលពីរថ្ងៃគឺពីថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០២៥ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានចុះសហការជាមួយកម្លាំងនគរបាលមូលដ្ឋានបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ហើយយមកសាកសួរនិងចាត់ការតាមច្បាប់ដោយត្រៀមខ្បតុលាការខេត្តដើម្បីបន្តនីតិវិធី។

 

 

 

 

 


ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនោះមន្រ្តីជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាល ក្រុងស្ទឹងត្រែង បានបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ស្ថិតនៅក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី និងសង្កាត់សាមគ្គី ក្រុង/ខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់។ ក្នុងនោះស្រីម្នាក់។
ចំណែកវត្ថុតាងចាប់បានពីជនសង្ស័យរួមមាន៖ គ្រឿងញៀន ៦កញ្ចប់ធំ ,២កញ្ចប់តូច និងមួយចំនួនបោះចូលក្នុងទឹក។សម្ភារចាប់យកទាំងអស់រួមមាន: ម៉ូតូចំនួន៦គ្រឿង, ទូរស័ព្ទដៃចំនួន ៩គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ១គ្រឿង, ថង់សម្រាប់ច្រកគ្រឿងញៀន និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ព្រមទាំងសម្ភារខាងលើ ការិយាល័យនគរបាលប្រឆាំងគ្រឿងកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ៕

Share.
Leave A Reply

Exit mobile version