ខេត្តព្រះសីហនុ៖ នាវាទេសចរណ៍ដឹកកអ្នកដំណើរចម្រុះជាតិសាសន៍មួយគ្រឿង បានចូលសំចតកននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាពនាពីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ។នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងកងកម្លាំងអាវុធហត្ថខេត្ត រួមនឹងកម្លាំងអាវុធហត្ថក្រុង ស្រុក ចេញប្រតិបត្តិការឈរជើងប្រចាំការតាមគោលដៅ ដើម្បីការពារសន្តិសុខសុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
សូមបញ្ជាក់ថានាវានេះឈ្មោះSEA BOURN ENCORE មានបណ្តោយ២១០,៥ម៉ែត្រ និងទទឹង២៨ម៉ែត្រជម្រៅទឹក៦ម៉ែត្រ។ នៅក្នុងនាវាទេសចរណ៍នេះមានភ្ញៀវទេសចរ ចំនួន ៥៦៤នាក់ ស្រីចំនួន ២៩០នាក់ មាន ២២សញ្ជាតិ និងមាននាវឹក ចំនួន៤០៥នាក់ ស្រីចំនួន ១០៥នាក់ មាន ៥៩សញ្ជាតិ។នាវានេះ មកពីប្រទេសថៃឡង់ដ៏នឹងធ្វើដំណើរត្រឡប់ទៅប្រទេសវៀតណាមវិញ នៅវេលាម៉ោង១៩និង០០នាទីថ្ងៃខែឆ្នាំដដែល៕